បណ្តាញសង្គម

ស្រវឹងស្រា បើករថយន្ត បុកម៉ូតូ របួសធ្ងន់បុរសម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បើក រថយន្តលឿន ក្នុងស្ថានភាព ស្រវឹងស្រា ជ្រុលចង្កូតបុកម៉ូតូ ពីក្រោយ ពេញទំហឹងបណ្ដាលឲ្យអ្នកជិះ ម៉ូតូប៉ើងជាង១០ម៉ែត្រ រងរបួសធ្ងន់ កាលពីវេលាម៉ោង ១និង៥០ នាទី រំលងអធ្រាត្រថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្ដោយ ផ្លូវព្រះស៊ីសុវតិ្ថ  ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។

អាន​បន្ត៖ ស្រវឹងស្រា បើករថយន្ត បុកម៉ូតូ របួសធ្ងន់បុរសម្នាក់

រថយន្តកាមរី បុកម៉ូតូ នៅលើផ្លូវជាតិលេខ៦ រងរបួសធ្ងន់២នាក់

កំពង់ធំ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តកាមរី ១គ្រឿង បានបុកម៉ូតូ ១គ្រឿង បណ្ដាលឲ្យមនុស្សចំនួន ២នាក់ រងរបួសធ្ងន់ធ្ងរ ករណីនេះកើត ឡើង នៅវេលាម៉ោង១០ និង ៥០នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

អាន​បន្ត៖ រថយន្តកាមរី បុកម៉ូតូ នៅលើផ្លូវជាតិលេខ៦ រងរបួសធ្ងន់២នាក់

បុរសម្នាក់ ពេលកំពុងជិះកង់ ត្រូវកុងតឺន័របុកអូសរាប់ សិបម៉ែត្រ បណ្តាលឲ្យសា្លប់

ភ្នំពេញ៖ បុរសជាសន្តិសុខ ឯកជនម្នាក់ ត្រូវបានរថយន្តកុងតឺន័រ១គ្រឿង បុកពីក្រោយ និងអូសចម្ងាយ រាប់សិបម៉ែត្រ បណ្ដាលឲ្យ បាក់ឆ្អឹង ដាច់សាច់ និងធ្លាយពោះវៀនគួរ ឲ្យសង្វេគបំផុត បង្កការភ្ញាក់ ផ្អើលនៅព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុងកែង ផ្លូវជាតិលេខ៤ ត្រង់ចំណុចក្លោងទ្វារវត្តស្វាយ ផ្អែម ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

អាន​បន្ត៖ បុរសម្នាក់ ពេលកំពុងជិះកង់ ត្រូវកុងតឺន័របុកអូសរាប់ សិបម៉ែត្រ បណ្តាលឲ្យសា្លប់

រោងចក្រហ្គាវ័ន្តកម្មករ តែងតែធ្វើកូដកម្មតវ៉ា ទាមទារប្រាក់ខែ គ្រប់ចំនួន រៀងរាល់ថ្ងៃ បើកប្រាក់ខែ

កណ្តាល ៖ កម្មករ កម្មការិនីរោងចក្រ ហ្គាវ័ន្ត ស្ថិតនៅក្នុងភូមិដីថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលបាននិយាយថា ការធ្វើកូដកម្មគឺជារឿងទម្លាប់របស់ពួកគាត់ទៅហើយ ព្រោះ ពេលដល់ ថ្ងៃបើកប្រាក់ខែម្តងៗ ភាគីរោងចក្រមិនដែលមានប្រាក់ បើកជូនពួកគាត់ តាមកិច្ច សន្យ៉ាម្តងណាឡើយ ដោយនិយាយយកលេសអីចេះ លេសអីចុះ ទំរាំបើកបានម្តង នេះជា លើកទី៤ហើយ ដែលពួកគាត់នាំគ្នា ធ្វើកូដកម្មដោយបិតផ្លូវលេខ២១បេ បែបនេះ ហើយនៅ ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៧នេះ កម្មករបានធ្វើការការតវ៉ាបិតផ្លូវជាថ្មីម្តងទៀត។

អាន​បន្ត៖ រោងចក្រហ្គាវ័ន្តកម្មករ តែងតែធ្វើកូដកម្មតវ៉ា ទាមទារប្រាក់ខែ គ្រប់ចំនួន...

​ឆក់ទៅឆក់មក ចុងក្រោយ ​ដួលម៉ូតូទាំង សងខាង ចាប់បានម្នាក់

ភ្នំពេញ ៖ ស្រ្តីពីរនាក់ជិះម៉ូតូចេញពីកោះពេជ្រ ត្រូវបានជនសង្ស័យម្នាក់ ក្នុងចំណោម៤នាក់ ធ្វើសកម្មភាពឆក់កាបូប មិនបានសម្រេច ដោយសារស្រ្តីម្នាក់ បានឆក់កាបូបមកវិញ ដួលម៉ូតូទាំងសងខាង ចាប់បានជនសង្ស័យម្នាក់ វេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ តាមបណ្តោយមហាវិថីសហពន្ធ័រុស្សី មុខហាងសាច់អាំងរួមមិត្ត៧១ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ​ឆក់ទៅឆក់មក ចុងក្រោយ ​ដួលម៉ូតូទាំង សងខាង ចាប់បានម្នាក់

​រថយន្តដឹកដីបុកម៉ូត បណ្តាលឲ្យ បុរស២នាក់ រងរបួសធ្ងន់

ភ្នំពេញ ៖ យុវជន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកMSX ត្រូវរថយន្តបែនដឹកដី បុកបណ្ដាល ឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង២និង៤០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

អាន​បន្ត៖ ​រថយន្តដឹកដីបុកម៉ូត បណ្តាលឲ្យ បុរស២នាក់ រងរបួសធ្ងន់

ស្លាប់ ៥នាក់ និងរបួស ១៦នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៦វិច្ឆិកា

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ប្រុស) រងរបួសធ្ងន់ ១១នាក់ (ប្រុស) របួសស្រាល ៥នាក់ (ស្រី១នាក់) ។

អាន​បន្ត៖ ស្លាប់ ៥នាក់ និងរបួស ១៦នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៦វិច្ឆិកា

បើកបរមិនត្រូវស្ថិតក្រោមឥទ្ធិពល គ្រឿងញៀនជាដាច់ខាត! ស្លាប់៥នាក់ និងរបួស១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសធ្ងន់១១នាក់ និងរបួសស្រាល៥នាក់។

អាន​បន្ត៖ បើកបរមិនត្រូវស្ថិតក្រោមឥទ្ធិពល គ្រឿងញៀនជាដាច់ខាត! ស្លាប់៥នាក់ និងរបួស១៦នាក់...

សូមប្រកាន់ស្ដាំគ្រប់ពេលបើកបរ! ស្លាប់២នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសធ្ងន់៧នាក់។

អាន​បន្ត៖ សូមប្រកាន់ស្ដាំគ្រប់ពេលបើកបរ! ស្លាប់២នាក់ និងរបួស៧នាក់...

រថយន្តក្រុងដឹកភ្ញៀវទេសចរជាតិ និងបរទេស បុកជាមួយរថយន្តដឹកដី លើផ្លូវជាតិលេខ៦ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ស្លាប់២នាក់ និងរបួសមួយចំនួន

(សៀមរាប)៖ សេចក្តីរាយការណ៍បឋម ពីសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានករណីរថយន្តក្រុងដឹកអ្នកដំណើរ មានទាំងភ្ញៀវជាតិ និងបរទេស បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្តដឹកដី នៅលើផ្លូវជាតិលេខ៦ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បណ្តាលឲ្យមានអ្នកស្លាប់២នាក់ និងមានអ្នករងរបួសមួយចំនួនទៀត។

អាន​បន្ត៖ រថយន្តក្រុងដឹកភ្ញៀវទេសចរជាតិ និងបរទេស បុកជាមួយរថយន្តដឹកដី លើផ្លូវជាតិលេខ៦...

ឃាត់ខ្លួន ៣នាក់ ករណីផ្សេងគ្នា ក្នុងខណ្ឌច្បារអំពៅ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យ ៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងករណីពីរផ្សេងគ្នា ពាក់ព័ន្ធពីបទល្មើសគ្រឿងញៀន ក្នុងខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។

អាន​បន្ត៖ ឃាត់ខ្លួន ៣នាក់ ករណីផ្សេងគ្នា ក្នុងខណ្ឌច្បារអំពៅ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ស្តី្រវ័យក្មេងជនជាតិបរទេស២នាក់ ដេកស្លាប់នៅក្នុងផ្ទះសំណាក់ Money Republic នាក្រុងកំពត​

(កំពត)៖ ស្ត្រីជនជាតិអង់គ្លេស និងកាណាដា វ័យក្មេង២នាក់ ដេកស្លាប់នៅក្នុងផ្ទះសំណាក់ យីហា Money Republic ដោយមិនដឹងមូលហេតុ វេលាម៉ោង៤៖៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០១៧នេះ។ ស្រ្តីរងគ្រោះត្រូវបានគេដឹងយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពតផងដែរ ប៉ុន្តែតាមការពិតបានស្លាប់ តាំងពីនៅក្នុងផ្ទះសំណាក់មកម្ល៉េះ។

អាន​បន្ត៖ ស្តី្រវ័យក្មេងជនជាតិបរទេស២នាក់ ដេកស្លាប់នៅក្នុងផ្ទះសំណាក់ Money Republic...

ឈើប្រណីតប្រភេទធ្នង់២៤ដុំ ត្រូវឈ្មួញ ដឹកតាំងពីខេត្តក្រចេះ មកជាប់នៅស្រុកពញាឮ

កណ្តាល៖ ឈ្មួញ២នាក់ដឹកឈើប្រណីត ប្រភេទឆ្នង់ ព្យាយាមបើកគេចតាំងពីកម្លាំងសម្ថកិច្ច តាំងខេត្តក្រចេះ ប៉ុន្តែមកជួបកម្លាំង នគរបាល ស្រុកពញាឮដើរល្បាត រួចឃាត់សាកសួររួច កសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់  កាលពីម៉ោងជិត១២ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិ៥ក្នុងភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

អាន​បន្ត៖ ឈើប្រណីតប្រភេទធ្នង់២៤ដុំ ត្រូវឈ្មួញ ដឹកតាំងពីខេត្តក្រចេះ មកជាប់នៅស្រុកពញាឮ

ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់ ពីបទ បៀតបៀនកេរ្តិ៍ភេទ អនីតិជន

ភ្នំពេញ៖ សមត្ថកិច្ចចាប់វាយខ្នោះ ជនល្មោភកាម ក្រោយពីបានធ្វើសកម្មភាព យ៉ាងឃោរឃៅ ពេលប្រើប្រាស់នាំញៀន និងបែកថ្នាំញៀនខ្លាំងពេក ចាប់ក្មេងស្រីអាយុ១១ឆ្នាំ រំលោភ ដោយប្រើម្រាមដៃខាងស្ដាំ រុកទៅប្រដាប់ភេទ បណ្ដាលហូរឈាម ទើបបង្កកការភ្ញាក់ផ្អើល អ្នកជិតខាងប្រទះឃើញ រួចប្ដឹងសមត្ថកិច្ច ឃាត់ខ្លួនតែម្តង ។

អាន​បន្ត៖ ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់ ពីបទ បៀតបៀនកេរ្តិ៍ភេទ អនីតិជន

កម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជស្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ ដកហូតបានថ្នាំញៀន៣កញ្ចប់ធំ

(ព្រះសីហនុ)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ឃាត់ជនស្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ដកហូតបានថ្នាំញៀន ចំនួន៣កញ្ចប់ធំ និងសម្ភារប្រើប្រាស់មួយចំនួន នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្រុម១៩ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

អាន​បន្ត៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជស្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរ...

ស្តី្រម្នាក់ត្រូវចោរបាញ់ប្លន់ទាំងកណ្តាលយប់ បណ្តាលឲ្យរបួសធ្ងន់ និងយកម៉ូតូបានសម្រេច នៅខណ្ឌ៧មករា

(ភ្នំពេញ)៖ ក្រុមចោរបានធ្វើការបាញ់ប្រហារប្លន់យកម៉ូតូ Scoopy ស៊េរីឆ្នាំ២០១៨ មួយគ្រឿង ចំថ្គាមបណ្តាលឲ្យរងរបួសធ្ងន់ នៅក្នុងទឹកដីខណ្ឌ៧មករា រាជធានីភ្នំពេញ នៅវេលាម៉ោង៩យប់ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ95Eo ផ្លូវ149 ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។

អាន​បន្ត៖ ស្តី្រម្នាក់ត្រូវចោរបាញ់ប្លន់ទាំងកណ្តាលយប់ បណ្តាលឲ្យរបួសធ្ងន់...

បើកបរសូមប្រុងប្រយ័ត្ន! ជិះម៉ូតូបោះពួយយ៉ាងលឿន ទៅបុកគោយន្តកន្រ្តៃ ពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗ នៅស្រុកសង្កែ

(បាត់ដំបង)៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន មើលទៅមុខមិនឃើញជ្រុលទៅបុកគោយន្តកន្រ្តៃពីក្រោយ បណ្តាលឲ្យស្លាប់ខ្លួនឯងភ្លាមៗ នៅវេលាម៉ោង៥៖៣០នាទី នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅត្រង់ចំណុចក្រុមទី៧ ភូមិអូសទូក ឃុំ កំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

អាន​បន្ត៖ បើកបរសូមប្រុងប្រយ័ត្ន! ជិះម៉ូតូបោះពួយយ៉ាងលឿន ទៅបុកគោយន្តកន្រ្តៃ...

បុរសម្នាក់ស្រវឹងដើរចុះទឹកលង់ស្លាប់, ពីរថ្ងៃក្រោយ ទើបសពអណ្តែត បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម

(ព្រះវិហារ)៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹក បង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល២ថ្ងៃ ដោយពុំដឹងមូលហេតុ ក្រោយការផឹកស៊ីស្រវឹងជួបជុំគ្នា កាលពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃ នាទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិកំពង់ព្រះឥន្ធ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ ឈ ម៉ារឌី អធិការនគរបាលស្រុកឆែប បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា មុនពេលកើតហេតុជនរងគ្រោះមានគ្នាប្រមាណ៤-៥នាក់ ដែលសុទ្ធតែជាងដែក បានផឹកស៊ីជុំគ្នាដោយផឹកចំនួន២លើក គឺផឹកពេលថ្ងៃម្តង និងពេលយប់ម្តង។ ការផឹកស៊ីក៏បានដំណើរការរហូតដល់ម៉ោងជាង១១យប់ ក៏ស្រវឹងដាបរៀងៗខ្លួន ដោយអ្នកខ្លះដេកក្រោមផ្ទះ និងខ្លះទៀតដេកលើផ្ទះលុះព្រឹកឡើង ក៏បាត់សមាជិកម្នាក់ដោយមិនដឹងទៅទីណារកក៏រកមិនឃើញទើបប្តឹងសមត្ថកិច្ច។

ដោយឡែកនៅវេលាម៉ោង៥៖៣០នាទីល្ងាច នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ សពបានអណ្តែតទឹកបង្ក ការភ្ញាក់ផ្អើលលុះក្រុមគ្រួសារទៅពិនិត្យ មើលទើបដឹងថា ជាសមាជិកគ្រួសារដែលបានបាត់ខ្លួនកាលពីយប់ថ្ងៃទី៣កន្លងទៅនេះ។

អាន​បន្ត៖ បុរសម្នាក់ស្រវឹងដើរចុះទឹកលង់ស្លាប់, ពីរថ្ងៃក្រោយ ទើបសពអណ្តែត...

ឃាតកម្ម!​ ស្រ្តីម៉ាស្សាម្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវជនដៃដល់រំលោភ ហើយសម្លាប់ចោល

(ភ្នំពេញ)៖ ស្រ្តីម៉ាស្សាម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ វេលាម៉ោង១៣និង១០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួលលេខ២៧ (ហាងកោសជប់ពេញចិត្តផ្លូវលូប្រាំ) ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលសមត្ថកិច្ចសង្ស័យជាអំពើរំលោភហើយសម្លាប់ចោល។

អាន​បន្ត៖ ឃាតកម្ម!​ ស្រ្តីម៉ាស្សាម្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ...

ឃាត់ខ្លួនជនជាតិហូឡង់ម្នាក់ លួចលាក់ស្នាក់នៅ ក្នុងខេត្តព្រះសីហនុ ដោយលើស ទិដ្ឋាការកំណត់

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១១:០០ ការិយាល័យអនុវត្តនិតិវិធី នៃផែនអន្តោប្រវេសន៍ ខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួន បណ្តោះអាសន្នជនបរទេស ១នាក់ (សញ្ជាតិហូឡង់) ពីបទលួចលាក់ស្នាក់នៅ លើសទិដ្ឋាការកំណត់ចំនួន ៤៨២ថ្ងៃ ស្ថិតក្នុងក្រុម ១១ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។

អាន​បន្ត៖ ឃាត់ខ្លួនជនជាតិហូឡង់ម្នាក់ លួចលាក់ស្នាក់នៅ ក្នុងខេត្តព្រះសីហនុ ដោយលើស...

អតីតជាអនុប្រធាន មន្ទីរសាធារណការខេត្តស្វាយរៀង បើកបររថយន្តមិនគោរពសិទ្ធិអាទិភាព បុកម៉ូតូរបួសធ្ងន់ស្រាលបីនាក់

ស្វាយរៀង៖ មហាជនមួយចំនួន នៅក្នុងក្រុងស្វាយរៀង បាននាំគ្នារិះគន់លោក រត្ន័ ចន អតីតជាអនុប្រធាន មន្ទីរសាធារណការណ៍ និងដឹកជញ្ជូនខេត្តស្វាយរៀង ត្រូវបានក្រសួងដាក់អោយចូលនិវត្ត និងបានតំណែងមួយទៀតគឺទីប្រឹក្សាក្រសួង មានភព្ទ័បានតម្រូវអោយ មន្ទីរជួយរៀបចំបន្ទប់ មួយកន្លែងសម្រាប់ អង្គុយធ្វើការងារនោះ ឥឡូវមានរឿងអាស្រូវបើកបរ រថយន្តស្លាកលេខរដ្ឋបុកម៉ូពេញទំហឹង ព្រោះមិនគោរពសិទ្ធអាទិភាព ។

អាន​បន្ត៖ អតីតជាអនុប្រធាន មន្ទីរសាធារណការខេត្តស្វាយរៀង បើកបររថយន្តមិនគោរពសិទ្ធិអាទិភាព...