បណ្តាញសង្គម

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ៖ កំពូលបន្តឃុំខ្លួន មន្រ្តីអាដហុក និងគ.ជ.ប ផ្ទុយច្បាប់ជាតិ-អន្តរជាតិ

ភ្នំពេញ៖ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា តុលាការកំពូល បានសម្រេចបន្តឃុំខ្លួន មន្ត្រីសមាគមសិទ្ធិមនុស្ស អាដហុក៤រូប និងអគ្គលេខាធិការ រងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងពន្ធនាគារដដែល គឺសាលដីកានេះ ផ្ទុយនឹងច្បាប់ជាតិ និងអន្តរជាតិ។

អាន​បន្ត៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ៖ កំពូលបន្តឃុំខ្លួន មន្រ្តីអាដហុក និងគ.ជ.ប...

សូមបើកបរប្រកាន់ស្ដាំជានិច្ច! ស្លាប់១២នាក់ និងរបួស២២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៨លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់ របួសធ្ងន់១៥នាក់ និងរបួសស្រាល៧នាក់។

អាន​បន្ត៖ សូមបើកបរប្រកាន់ស្ដាំជានិច្ច! ស្លាប់១២នាក់ និងរបួស២២នាក់...

ប៉ូលិសត្រួតពិនិត្យអ្នកបើកបរស្រវឹងស្រាយប់ថ្ងៃទី០៨ ខែកុម្ភៈ៖ ពិនិត្យអ្នកបើកបរ២០៩នាក់ រកមិនឃើញអ្នកល្មើសនោះទេ !

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលអនុវត្ត ច្បាប់ចរាចរណ៍បានត្រួតពិនិត្យអ្នកបើកបរ មានជាតិស្រវឹងទូទាំងប្រទេសនៅយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង១១ដល់ ៣រំលងអាធ្រាត៖

* ពិនិត្យអ្នកបើកបរយានយន្ត ២០៩គ្រឿ 
* អ្នកបើកបរមានជាតិស្រវឹង គ្មាន
* ធ្វើការអប់រំ គ្មាន
* ពិន័យ គ្មាន
* ឃាត់ខ្លួន គ្មាន

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមកុំសេពគ្រឿងស្រវឹង ជៀសវាងការបង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ៕

ដកស្រង់ពី៖FRESH NEW

ពលរដ្ឋនៅខណ្ឌសែនសុខ សូមឲ្យសមត្ថកិច្ច បង្ក្រាបមេល្បែងកន្ទុយលេខមួយ នៅសង្កាត់ក្រាំងធ្នង់, ពលរដ្ឋច្រើននាក់ ចាញ់អស់​យ៉ាងច្រើន រហូតបង្កអំពើហិង្សា និងបទល្មើផ្សេងៗ

(ភ្នំពេញ)៖ ល្បែងកន្ទុយលេខ ឬហៅយ៉ាងសមញ្ញាថា «ចាក់ឆ្នោតយួន»នោះ បាននិងកំពុងពេញនិយមយ៉ាងខ្លាំង និងរីកកាន់តែខ្លាំងឡើង ក្នុងរាជធានីភ្នំពេញ ហើយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានងប់ងល់នឹងល្បែងស៊ីសងមួយនេះ ចាក់រាល់ថ្ងៃតែម្តង រហូតបន់ឲ្យតែយប់នោះទេ អាងដេកយល់សុបិន្ត ហើយព្រឹកឡើងនាំគ្នាកាត់ចេញជាលេខឆ្នោត។

អាន​បន្ត៖ ពលរដ្ឋនៅខណ្ឌសែនសុខ សូមឲ្យសមត្ថកិច្ច បង្ក្រាបមេល្បែងកន្ទុយលេខមួយ...

ទីតាំងស្តុកឈើប្រណិត២កន្លែង នៅក្រុងក្រចេះ និងស្រុកចិត្របុរី ខេត្តក្រចេះ ប្រុងនាំទៅវៀតណាម ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប

(ក្រចេះ)៖ ទីតាំងស្តុកឈើចំនួន២កន្លែង នៅក្រុងក្រចេះ និងស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះរបស់ខេត្ត ក្រោមការសម្របសម្រួល ពីតំណាងអយ្យការ បានចុះទៅបង្ក្រាប និងដកហូតបានជាច្រើន ដែលក្រុមឈ្មួញបានលាក់ទុក បម្រុងនាំចេញទៅវៀតណាម នៅពេលសមស្របណាមួយ។

អាន​បន្ត៖ ទីតាំងស្តុកឈើប្រណិត២កន្លែង នៅក្រុងក្រចេះ និងស្រុកចិត្របុរី ខេត្តក្រចេះ...

អភិបាលរាជធានីភ្នំពេញ ប្រកាសប្តឹងគណបក្សសង្គ្រោះជាតិ ទៅតុលាការ បើសិនមិនដូរពាក្យស្លោកគោលនយោបាយថា «មេឃុំ-ចៅសង្កាត់បម្រើបក្ស»

(ភ្នំពេញ)៖ អភិបាលរាជ ធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រកាសថា លោកនឹងប្តឹងគណបក្ស សង្គ្រោះជាតិ (CNRP) នៅតុលាការ ចំពោះការប្រើពាក្យស្លោកគោល នយោបាយរបស់ខ្លួន ដោយចោទមកលើមេឃុំ-ចៅសង្កាត់ថា «បម្រើបក្ស»។ យ៉ាងណាក៏ដោយ លោក ប៉ា សុជាតិវង្ស មិនទាន់បានបញ្ជាក់ឲ្យច្បាស់ថា នៅថ្ងៃណាលោកដាក់ពាក្យបណ្តឹងនោះទេ។

អាន​បន្ត៖ អភិបាលរាជធានីភ្នំពេញ ប្រកាសប្តឹងគណបក្សសង្គ្រោះជាតិ ទៅតុលាការ...

មេជួញដូរគ្រឿងញៀនម្នាក់ទៀត និង​ម៉ាទឹកកកជិត៤គីឡូ ត្រូវកម្លាំង​សមត្ថកិច្ចបង្ក្រាប នៅច្រកត្រពាំង​គ្រៀល ខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ កម្លាំងប្រចាំការប៉ុស្តិ៍ត្រពាំងគ្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងការិយាល័យ BLO បានបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនមួយទៀត ដោយឃាត់ខ្លួនមេជួញដូរម្នាក់ និងដកហូតម៉ាទឹកកកចំនួន ៣៨១១.៤៨ក្រាម។

អាន​បន្ត៖ មេជួញដូរគ្រឿងញៀនម្នាក់ទៀត និង​ម៉ាទឹកកកជិត៤គីឡូ...

លំនៅដ្ឋាន ពលរដ្ឋ៤ខ្នង នៅក្បែរផ្សារទំនើប​ អ៉ីអរ​ ត្រូវអគ្គិភ័យឆាបឆេះ ស្ទើទាំងស្រុង

ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង នៅមុខផ្សារអ៊ីអន ស្ថិតតាមបណ្តោយផ្លូវ សុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រង់ការខូចខាតស្ទើទាំងស្រុង នាវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។ 

អាន​បន្ត៖ លំនៅដ្ឋាន ពលរដ្ឋ៤ខ្នង នៅក្បែរផ្សារទំនើប​ អ៉ីអរ​ ត្រូវអគ្គិភ័យឆាបឆេះ...

ជួបសម្លាប់​ ដែល​សារភាពថា​ ជា​អ្នក​​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​តុលាការ​ កាត់ទោស​ព្រឹក​នេះ​

ភ្នំពេញ៖ អឿត អាង ហៅជួប សម្លាប់ ដែលសារភាព គ្រប់ដំណាក់កាល ថា ជាអ្នកបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាត់ទោស នាព្រឹកថ្ងៃទី០១ ខែមីនា នេះ ។

អាន​បន្ត៖ ជួបសម្លាប់​ ដែល​សារភាពថា​ ជា​អ្នក​​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​...

ទុស្សេខ្សែភ្លើងឆេះ ផ្ទះជួសជុលពូក សាឡុង អស់ទ្រព្យ សម្បត្តិជាច្រើន

ភ្នំពេញ ៖ ផ្ទះជួសជុលពូក មួយកន្លែង យី ហោ ព្រំ សំអ៊ុល ត្រូវបានអគ្គីភ័យ ឆេះគ្មានសល់ កាលពីវេលាម៉ោង ១រំលងអាធ្រាតឈានចូលថ្ងៃទី១ខែមីនាឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវខណ្ឌ ចំការមន។

តាមប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញផ្សែងហុយយ៉ាងខ្លាំង ចេញពីផ្ទះកើតហេតុ ដែលម្ចាស់ចាក់សោរពីក្នុង។

ប្រភពដដែលបន្តទៀតថា ខណៈដែលហៅម្ចាស់ផ្ទះមិនលឺ ហើយគាស់សោរចូលក្នុងមិនរួចទៀតនោះ អគ្គីភ័យបានបន្តឆាបឆេះយ៉ាងសន្ធោរសន្ធៅបាត់ទៅហើយ ។

អាន​បន្ត៖ ទុស្សេខ្សែភ្លើងឆេះ ផ្ទះជួសជុលពូក សាឡុង អស់ទ្រព្យ សម្បត្តិជាច្រើន

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនូវ សារធាតុញៀនខុសច្បាប់ បញ្ជូនទៅសាលាដំបងខេត្តត្បូងឃ្មុំ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនូវ សារធាតុញៀនខុសច្បាប់ បញ្ជូនទៅសាលាដំបងខេត្តត្បូងឃ្មុំ

លោកវរៈសេនីយទោ ជា ជឿន នាយការិយ៉ាល័យប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា មុនឈានដល់ការបង្ក្រាប លោកបានសុំគោលការណ៍ទៅលោកស្នងការ ស្នងការរង ហេីយក៏មានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ដោយឲ្យកំលាំងរបស់លោកធ្វេីការញុះញង់សុំទិញសារធាតុញៀនខុសច្បាប់ពីជនសង្ស័យម្នាក់បាន ១ កញ្ចប់ធំ ។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរនូវ សារធាតុញៀនខុសច្បាប់...

ព័ត៌មានលម្អិត៖ ក្មេងស្រីតូចៗ៧នាក់ លង់ទឹកបឹងព្រែក​ទប់ស្លាប់ ខណៈ៣នាក់​ទៀតជួយសង្គ្រោះទាន់, អាជ្ញាធរ និង​សមត្ថកិច្ច​ចុះជួយអន្តរាគមន៍ភ្លាមៗ

(ព្រះសីហនុ)៖ សំឡេងទ្រហ៊ោយំខ្លាំងៗ ពីសំណាក់ឪពុកម្តាយ អាណាព្យាបាល និងសាច់ញាតិរបស់សពក្មេងស្រីតូចៗ ទាំង៧នាក់ បានឮពេញមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ បន្ទាប់ពីកូនៗរបស់ពួកគេ ដែលមានអាយុចាប់ពី៧ឆ្នាំ ដល់១៣ឆ្នាំ បានស្លាប់អាណោចអាធ័មជាទីបំផុត នៅពេលពួកគេទាំង១០នាក់ បានទៅលេងទឹកបឹងព្រែកទប់ ស្ថិតនៅក្រុមទី៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ហើយបានជួបហេតុការណ៍ ដ៏តក់ស្លុកមួយនេះនៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

អាន​បន្ត៖ ព័ត៌មានលម្អិត៖ ក្មេងស្រីតូចៗ៧នាក់ លង់ទឹកបឹងព្រែក​ទប់ស្លាប់...

ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម៖ មានការផ្លាស់ប្តូរ-ផ្ទេរតំណែង ចៅក្រមនិងព្រះរាជអាជ្ញាជាច្រើនរូប !

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បើកសម័យប្រជុំពេញអង្គលើកទី២៨ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ  ក្រោមព្រះរាជាធិបតីរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, លោក សំ ប្រជាមានិត អគ្គលេខាធិការនៃ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចថា មានការផ្លាស់ប្តូរចៅក្រម និងព្រះរាជអាជ្ញាជាច្រើនរូបនៅតាមបណ្តាខេត្តមួយចំនួន។

អាន​បន្ត៖ ឧត្តមក្រុមប្រឹក្សាអង្គចៅក្រម៖ មានការផ្លាស់ប្តូរ-ផ្ទេរតំណែង...

ថ្ងៃអាទិត្យនេះ! ប៉ូលីសឃាត់រថយន្តបើកលើសល្បឿនកំណត់១៧៩នាក់ អប់រំ៥០នាក់ និងផាកពិន័យ១២៩នាក់ !

(ភ្នំពេញ)៖ លទ្ធផលអនុវត្តច្បាប់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានត្រួតពិនិត្យអ្នកបើកបរលើសល្បឿន៖

អាន​បន្ត៖ ថ្ងៃអាទិត្យនេះ! ប៉ូលីសឃាត់រថយន្តបើកលើសល្បឿនកំណត់១៧៩នាក់ អប់រំ៥០នាក់...

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លិខិតរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ

(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានលិខិតរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់ លោក ស្រូយ នីកា អ្នកយកព័ត៌មានប្រចាំទូរទស្សន៍ CNC ដែលបានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ម្សិលម៉ិញ៕

ខាងក្រោមនេះ ជាលិខិតចូលរួមរំលែកមរណទុក្ខរបស់ ស.ស.ស.ក៖


ដកស្រង់ពី៖FRESH NEW

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់យុទ្ធសាស្រ្ដ​ផ្សព្វផ្សាយ​អប់រំបង្ការ​ការប្រើប្រាស់​គ្រឿងញៀន ឲ្យកាន់តែទូលំ ទូលាយ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញនូវ យុទ្ធសាស្រ្ដផ្សព្វផ្សាយអប់រំ ពន្យល់ណែនាំបន្ថែមទៀតទៅដល់ សាធារណជន ជាពិសេសយុវជនកម្ពុជា ឲ្យកាន់តែយល់ច្បាស់ ពីគុណវិបត្តិនៃការ ប្រើប្រាស់គ្រឿងញៀន និងការបង្ការការប្រើប្រាស់គ្រឿងញៀន ឲ្យបានកាន់តែទូលំទូលាយ។

អាន​បន្ត៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន...

ឧក្រិដ្ឋជនអាជីពមួយក្រុម សម្លាប់មនុស្សនៅប្រទេសថៃ រត់មកសម្ងំលាក់ខ្លួននៅកម្ពុជា ត្រូវកម្លាំងនគរបាលអន្តោប្រវេសន៍ ​ចាប់ខ្លួនម្នាក់ និង៣នាក់កំពុងគេចខ្លួន

(ភ្នំពេញ)៖ កម្លាំងនគរបាល អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចាប់បុរសជនជាតិ អង់គ្លេសម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលជាក្រុមឧក្រិដ្ឋ ជនឆ្លងដែន ក្រោយក្រុម ពិឃាតអាជីពទាំនេះ បានសម្លាប់មនុស្ស នៅប្រទេសថៃ ហើយលួចរត់មក សម្ងំលាក់ខ្លួននៅកម្ពុជា ក្នុងថ្ងៃនេះតែម្ដង។

អាន​បន្ត៖ ឧក្រិដ្ឋជនអាជីពមួយក្រុម សម្លាប់មនុស្សនៅប្រទេសថៃ រត់មកសម្ងំលាក់ខ្លួននៅកម្ពុជា...

អ.ហ ខេត្តរតនគិរី ចុះបង្ក្រាបរថយន្ត ដឹកឈើឆ្លងទៅ វៀតណាម

រតនគិរី៖ យោងតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអ.ហខេត្ត នៅវេលាម៉ោង៦ និង៣០នា ទី យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ កម្លាំងអ.ហខេត្តចំនួន ១០នាក់មធ្យោបាយ រថយន្ត ២គ្រឿង ដឹកនាំ ដោយលោក អនុសេនីយ៍ឯក សោម សុផល នាយ ការិយាល័យព័ត៌មាន និងសន្តិសុខ បានជួបរថយន្ត ១គ្រឿង ម៉ាកហ៊ីហ្វាច្នៃ ផ្ទុកឈើចំនួន ៨ដុំ នៅចំណុចភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ដោយម្ចាស់រត់គេចខ្លួនបាត់ ។

លោកអនុសេនីយ៍ឯក សោម សុផល បានបន្តថា បន្ទាប់ពីកម្លាំងអ.ហ គ្រប់គ្រងស្ថានការបង្ក្រាប បានហើយ នៅវេលាម៉ោង១ និង៤៥នាទី រសៀលថ្ងៃទី១១ ខែកុម្ភៈ ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ គឹម រស្មី ឲ្យសហការណ៍ជាមួយជំនាញ រដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវ ដឹកជញ្ជូនមកស្នាក់ការ ។

ប៉ុន្តែការនាំយកវត្ថុតាង មកដល់ពាក់កណ្តាលផ្លូវ ត្រង់ចំណុចចន្លោះភូមិសំ និងភូមិតេន រថយន្តដឹកបទល្មើសឈើនោះ ដាច់កង់ក្រោយ ហើយកម្លាំងបានឈប់ ដើម្បីធ្វើការជួសជុលរហូតដល់ ម៉ោង៦ និង៣០នាទី យប់ថ្ងៃដដែល ស្រាប់តែមាន ប្រជាពលរដ្ឋប្រហែល ៨៥នាក់ បានស្ទាក់កម្លាំងអ.ហ មិនឲ្យធ្វើការជួសជុលរថយន្ត និងយកសម្ភារគប់ចោល ដោយខ្លាចក្រែងប្រឈម ជាមួយប្រជាពលរដ្ឋនោះ ក៏បានសុំយោបល់ លោកមេបញ្ជាការ ដកកម្លាំងថយពីកន្លែងកើតហេតុ ដើម្បីរកដំណោះស្រាយ និងសុំយោបល់ថ្នាក់លើ ។

លុះដល់ម៉ោង៧ និង៣០នាទីយប់ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានបញ្ជូនកម្លាំងបន្ថែមចំនួន ៣៥នាក់ ក្នុងនោះមានកម្លាំងនគរបាល ១០នាក់ រថយន្ត CMC ១គ្រឿង, រថយន្តតូច ៥គ្រឿងដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ អ.ហ ខេត្តបានចុះដល់កន្លែងកើតហេតុ តែត្រូវជនល្មើសទម្លាក់ឈើចោល និងបើករថយន្តដាច់កង់យកទៅលាក់ និងគេចខ្លួនបាត់អស់ ។

បន្ទាប់មកកម្លាំងបានធ្វើការរុករកប្រទះ ឃើញរថយន្តក្នុងរណ្តៅ ដែលមានចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ។ លុះដល់ថ្ងៃទី១២ ខែកុម្ភៈ កម្លាំងដែលចុះប្រតិបត្តការ បានសណ្តោងរថយន្តដឹកបទល្មើសឈើដាច់កង់នោះ មករក្សាទុកនៅទី បញ្ជាការអ.ហខេត្តរ រីឯឈើមិនទាន់ដឹកជញ្ជូន មកទេដោយខ្វះមធ្យោបាយ ។

ក្នុងប្រតិបត្តការខាងលើនេះដែរ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះថា លោកកំពុងចាត់ចែងកម្លាំង និងមធ្យោបាយទៅដឹកឈើចំនួន ៨នោះ បើទោះបីផ្លូវជួបការលំបាក ក៏ដោយ ។

លោកបានបន្តថា ប្រជាពលរដ្ឋ នៅតំបន់ខាងលើ កន្លងមកតែងតែធ្វើការតវ៉ា និងហិង្សាពេលសមត្ថកិច្ច ចុះបង្ក្រាបបទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រពួកគាត់ ប៉ុន្តែជួបប្រទះឧបសគ្គ យ៉ាងណាក៏ដោយ លោកមិនរាថយនោះទេ មិនថាឡើយតំបន់ខាងលើ កន្លែងផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តរតនគិរី បង្ក្រាបទាំងអស់ឲ្យតែ ប្រព្រឹត្តបទល្មើស ៕

ដកស្រង់ពី៖ដើមអម្ពិល

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន! កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ក្របួចបានជនគ្រឿងញៀន២នាក់ រួមជាមួយថ្នាំ២២កញ្ចប់

(ព្រះសីហនុ)៖ កម្លាំងជំនាញ មន្ទីរយុត្តិធម៌ ខេត្តព្រះសីហនុ សហការជាមួយ កម្លាំងអាវុធហត្ថ ស្រុកព្រៃនប់ ចំនួន៧នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ឆេង វុទ្ធី ប្រធានមន្ទីរ យុត្តិធម៌ បានចុះបង្រ្កាបករណីជួញ ដូរគ្រឿងញៀន នៅចំណុចភូមិ បទគគីរ ឃុំឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ រួមជាមួយថ្នាំញៀន ២២កញ្ចប់។

អាន​បន្ត៖ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន! កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ...

កម្លាំងនគរបាលស្រុកក្រគរ ឃាត់ខ្លួនជនគ្រឿងញៀនម្នាក់ មានលុយ១៥ម៉ឺនរៀល និងថ្នាំញៀនមួយចំនួនធំ

(ពោធិ៍សាត់)៖ កម្លាំងនគរបាល ស្រុកក្រគរ សហការជាមួយ កម្លាំងប្រជាការពារ បានចុះប្រតិបត្តិការ ឃាត់ខ្លួនមុខសញ្ញា ជួញដូរគ្រឿងញៀន បានម្នាក់ ដកហូតថ្នាំញៀន មួយចំនួនធំ និងឧបករណ៍បម្រើឲ្យការ ជួញដូរជាច្រើនទៀត។ 

អាន​បន្ត៖ កម្លាំងនគរបាលស្រុកក្រគរ ឃាត់ខ្លួនជនគ្រឿងញៀនម្នាក់ មានលុយ១៥ម៉ឺនរៀល...

ពុំ​មាន​ការ​ឃាត់ខ្លួន​ មន្ត្រី​លីកាដូ​ និង​សកម្មជន​ដីធ្លី​ ខណៈ​ចូល​បំភ្លឺ​តុលាការ​ ករណី​ប្រើ​ហិង្សា​ លើ​សន្តិសុខ​សាលាខណ្ឌ​

ភ្នំពេញ៖លោក អំ សំអាត ជាប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្សលីកាដូ និង លោក ច័ន្ទ ពុទ្ធិស័ក្ត ជាសកម្មជនដីធ្លី សហគមន៍បឹងកក់ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានចូលខ្លួន មកកាន់អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីសាកសួរករណី ប្រើអំពើហិង្សា លើសន្តិសុខសាលា ខណ្ឌដូនពេញចំនួន  ពីរនាក់ ។

អាន​បន្ត៖ ពុំ​មាន​ការ​ឃាត់ខ្លួន​ មន្ត្រី​លីកាដូ​ និង​សកម្មជន​ដីធ្លី​...