បណ្តាញសង្គម

ឃាត់ខ្លួនមុខសញ្ញាចោរម្នាក់ បញ្ជូនទៅតុលាការ

កម្លាំងនគរបាល ស្រុកភ្នំស្រួច សហការជាមួយ នគរបាលបុស្តិ៍ ឃុំត្រែងត្រយឹង កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧ បានស្រាវជ្រាវវែក ជនសង្ស័យ ជាមុខសញ្ញាចោរ កម្មដ៏សកម្មម្នាក់ នៅចំណុចផ្សារ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បញ្ជូនមកតុលាការ ដើម្បីចាត់ការ តាមនីតិវិធី។

អាន​បន្ត៖ ឃាត់ខ្លួនមុខសញ្ញាចោរម្នាក់ បញ្ជូនទៅតុលាការ

អ.ហ ស្រុកស្អាង ឃាត់មុខជួញដូរ​ គ្រឿងញៀនម្នាក់ និងដកហូតថ្នាំញៀន ៥កញ្ចប់

ដើម្បីរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន អាវុធហត្ថ ស្រុកស្អាង បានចេញល្បាត នៅក្នុង ភូមិសាស្ត្រ របស់ខ្លួន ប្រទះឃើញ មុខសញ្ញាសង្ស័យ ហៅមកត្រួតពិនិត្យ រកឃើញ ថ្នាំញៀនចំនួន ៥កញ្ចប់ រួចក៏ឃាត់ខ្លួន តែម្តងទៅ ការឃាត់ខ្លួន នេះធ្វើឡើង កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិ លេខ១ក ឃុំស្វាយ រលំស្រុកស្អាង ខេត្កណ្ដាល ។

អាន​បន្ត៖ អ.ហ ស្រុកស្អាង ឃាត់មុខជួញដូរ​ គ្រឿងញៀនម្នាក់ និងដកហូតថ្នាំញៀន ៥កញ្ចប់

ថ្ងៃទី១៧មករា បង្ក្រាបបទល្មើស គ្រឿងញៀន ៣០ករណី ឃាត់ជនសង្ស័យ ៩២នាក់

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ច បានបង្ក្រាប បទលើ្មស ជួញដូរ រក្សាទុក និងប្រើប្រាស់ គ្រឿងញៀន ចំនួន ៣០ករណីុ៕

ឃាត់មនុស្ស ៩២នាក់ (ស្រី១០នាក់) ក្នុងនោះ មានមុខសញ្ញាជួញដូរ ៣៩នាក់ (ស្រី៣) មុខសញ្ញាប្រើប្រាស់ ៥៣នាក់ (ស្រី៧) សហការជាមួយ កម្លាំងអាវុធហត្ថ ៤ករណី ឃាត់ ១០នាក់ រួមនិងវត្ថុតាង ចាប់យកសរុបមាន មេតំហ្វេតាមីន (ice) ១៣,០៧ក្រាម និង២៨កញ្ចប់តូច មេតំហ្វេតាមីន (wy) ១៨គ្រាប់ កញ្ឆាក្រៀម ៣,៥គីឡូ។

យោងតាមរបាយ ការណ៍នគរបាលជាតិ បានឲ្យដឹងថា ក្នុងប្រតិបត្តិកាខាងលើ ដោយមានការចូលរួម ពីសមត្ថកិច្ច ទី១.បន្ទាយមានជ័យ ទី២.កំពង់ធំ ទី៣.កំពត ទី៤.កណ្ដាល ទី៥.ឧត្តរមានជ័យ ទី៦.សៀមរាប ទី៧.រាជធានីភ្នំពេញ៕

 

តុលាការ​កំពូល​ សវនាការ​រឿង​ក្ដី​លោក​ស្រី​ ទេព​ វន្នី​ ចំពោះ​​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

តុលាការកំពូលនៅ ព្រឹកថ្ងៃទី១៨ ខែមករានេះ បើកសវនាការ ជំនុំជម្រះសំណុំ រឿងលោកស្រី ទេព វន្នី តំណាង សហគមន៍ បឹងកក់ ចំពោះការសុំនៅក្រៅឃុំបណ្តោះអាសន្ន។

អាន​បន្ត៖ តុលាការ​កំពូល​ សវនាការ​រឿង​ក្ដី​លោក​ស្រី​ ទេព​ វន្នី​...

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បន្តប្រតិបត្តិការ​បង្ក្រាបការជួញដូរ​គ្រឿងញៀន ចាប់ខ្លួន៦នាក់ ដកហូត​ថ្នាំ២២កញ្ចប់ និងម៉ូតូ២គ្រឿង

(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថ ខេត្តព្រះសីហនុ បានបន្តប្រតិបត្តិការ របស់ខ្លួនបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ជាបន្តបន្ទាប់ នៅយប់ថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០១៧ ដោយធ្វើការ ចាប់ខ្លួនជន សង្ស័យ៦នាក់ ដកហូតថ្នាំញៀន ២២កញ្ចប់ ម៉ូតូ២គ្រឿង ព្រមទាំងសម្ភារ ជាច្រើនផ្សេងទៀត។

អាន​បន្ត៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បន្តប្រតិបត្តិការ​បង្ក្រាបការជួញដូរ​គ្រឿងញៀន...

កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីបទល្មើសគ្រឿងញៀន

ត្បូងឃ្មុំ៖ ជនសង្ស័យចំនួន០៨នាក់ និងម្សៅក្រាមពណ៌សរសង្ស័យ ថ្នាំញៀន១៦កញ្ចប់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ឃាត់ខ្លួន និងចាប់យកវត្ថុតាង ទាំងនោះដើម្បីចាត់ការតាមច្បាប់។

អាន​បន្ត៖ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់...

សាំយ៉ុងដឹកអ្នកដំណេីរវាហុីយ៉ានន់ដាយដឹកដំលូងមិនប្រយត្ន័ប៉ះគ្នាក្រឡាប់ស្លាប់5របួសធ្ងន់ស្រាល2នាក់

ព្រៃវែង÷គ្រោះថ្នាក់ចរាចរណ៍ ដ៏គួឲ្យរន្ធត់មួុយ បណ្តាលឲ្យមនុស្ស ចំនួន6នាក់ បានស្លាប់នៅនឹងកន្លែង និង រងរបួសធ្ងន់ និង ស្រាលចំនួន3នាក់ ដោយសារតែរថយន្តសាំយ៉ុង ដឹកអ្នកដំណេីរ បេីកវ៉ា រថយន្តធន់ធំ ដឹកដំឡូង ហេីយកៀរបណ្តាលឲ្យក្រឡាប់។

អាន​បន្ត៖ សាំយ៉ុងដឹកអ្នកដំណេីរវាហុីយ៉ានន់ដាយដឹកដំលូងមិនប្រយត្ន័ប៉ះគ្នាក្រឡាប់ស្លាប់5របួសធ្...

គោរពច្បាប់ចរាចរណ៍ បើកមិនត្រូវសេពគ្រឿងស្រវឹងជាដាច់ខាត ! ស្លាប់៧នាក់ និងរងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ យោងតាម របាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិបាន ឲ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះ ថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១២លើក (យប់៨លើក) បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ របួសធ្ងន់៤នាក់ និងរបួសស្រាល៥នាក់។

អាន​បន្ត៖ គោរពច្បាប់ចរាចរណ៍ បើកមិនត្រូវសេពគ្រឿងស្រវឹងជាដាច់ខាត ! ស្លាប់៧នាក់...

នគរបាលការពារព្រំដែនលេខ៧៩៣ និងនារីស្នេហ៍ ត្រូវអាវុធហត្ថស្រុកជាំក្សាន្ដចាប់ខ្លួនព្រោះជួញដូរគ្រឿងញៀន

(ព្រះវិហារ)៖ មន្រ្តីនគរបាលនៅ អង្គភាពការពារព្រំ ដែនលេខ៧៩៣ និងនារីស្នេហ៍ ត្រូវកម្លាំងកង រាជអាវុធហត្ថចាប់ខ្លួន ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

អាន​បន្ត៖ នគរបាលការពារព្រំដែនលេខ៧៩៣ និងនារីស្នេហ៍...

ចាប់ខ្លួនយុវចាស់ល្មោមកាមម្នាក់ ដែលចាប់រំលោភ​ក្មេងស្រីអាយុ​១៤ឆ្នាំ នៅស្រុកស្នួល​

(ក្រចេះ)៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះ បញ្ជូនជនសង្ស័យ១នាក់ ទៅតុលាការនៅព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំនេះ ក្រោយកម្លាំង នគរបាលស្រុកស្នូល ឃាត់ខ្លួនពាក់ព័ន្ធករណី រំលោភសេពសន្ថវៈលើក្មេង ស្រីវ័យអនីតជន អាយុ១៤ឆ្នាំម្នាក់ បានសម្រេចរហូតដល់ ទៅ៣ដង ក្នុងរយៈពេលជាង១ម៉ោង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅភូមិក្រញូង សែនជ័យ ឃុំក្រញូង ស្រុកស្នួល។

អាន​បន្ត៖ ចាប់ខ្លួនយុវចាស់ល្មោមកាមម្នាក់ ដែលចាប់រំលោភ​ក្មេងស្រីអាយុ​១៤ឆ្នាំ នៅស្រុកស្នួល​

ប្រហែសមែន ! រថយន្តយីឌុបធន់យក្ស បើកមិនបាន​ទំលាក់បែនចុះ ទាក់ខ្សែ​ភ្លើងកាត់​ទទឹងផ្លូវ ធ្វើឲ្យបាក់​បង្គោលភ្លើង​អស់ចំនួន​១០ដើម

(ភ្នំពេញ)៖ រថយន្តយីឌុបធន់ យក្សមួយគ្រឿង បើកបរដោយមិនបាន ទំលាក់បែនចុះ បណ្តាលឲ្យទាក់និង ខ្សែភ្លើងកាត់ទទឹងផ្លូវ ធ្វើឲ្យបាក់បង្គោល ភ្លើងអស់ចំនួន១០ដើម បង្កឱ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតតាមផ្លូវ ទំនប់កប់ស្រូវ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

អាន​បន្ត៖ ប្រហែសមែន ! រថយន្តយីឌុបធន់យក្ស បើកមិនបាន​ទំលាក់បែនចុះ...

ប្រកាសមុខងារ​ និងបំពាក់ ឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ទោ​៤នាក់​ និងវរសេនីយ៍ត្រី ៨នាក់ជូន​ អ-ហខេត្តរតនគិរី

រតនគិរី៖ ក្នុងសាលប្រជុំទី បញ្ជាការអ-ហ នៅវេលាម៉ោង ២៖00រសៀលថ្ងៃទី៩ ខែមករាឆ្នាំ២០១៧ នេះបានរៀប ចំពិធីប្រកាស មុខងារនិងបំពាក់ ឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ទោ៤នាក់ និងថ្នាក់ត្រី៨នាក់ជូននាយ ទាហាននៃអ-ហ ខេត្តរតនគិរី។

អាន​បន្ត៖ ប្រកាសមុខងារ​ និងបំពាក់ ឋានន្តរស័ក្តិថ្នាក់ វរសេនីយ៍ទោ​៤នាក់​ និងវរសេនីយ៍ត្រី...

នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងថ្នាំញៀន ២៨កញ្ចប់

ភ្នំពេញ៖ កម្លាំងនគបាល ខណ្ឌមានជ័យ សហការជាមួយ នគបាលប៉ុស្តិទួលទំពូងទី១ ដោយមានការ សម្របសម្រួលពី ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានឆ្មក់ចូលទៅ ទីតាំងសណ្ឋាគារ (តាន់ថាវ័រ) បានឃាត់ខ្លួនមនុស្ស ពាក់ពន្ធ័និងករណី ជួញដូរនិងប្រើប្រាស់ ថ្នាំញៀនចំនួន៥នាក់  កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្រុម៧ភូមិ២ សង្កាត់ទួលទំពូទី១ ខណ្ឌចំការមនរាជធានីភ្នំពេញ ។

អាន​បន្ត៖ នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងថ្នាំញៀន ២៨កញ្ចប់

នគរបាលខេត្តព្រះសីហនុ បើកយុទ្ធនាការ ក្តៅគគុក ប្រយុទ្ធប្រឆាំងអំពើជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ព្រះសីហនុ៖ នៅយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ សមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានបើកយុទ្ធនាការជាបន្តបន្ទាប់ បង្ក្រាបអំពើជួញដូរគ្រឿងញៀន ក្នុងមួយយប់ បង្ក្រាបបាន២ករណី ឃាត់ខ្លួនជនសង្ស័យ៣នាក់។

អាន​បន្ត៖ នគរបាលខេត្តព្រះសីហនុ បើកយុទ្ធនាការ ក្តៅគគុក ប្រយុទ្ធប្រឆាំងអំពើជួញដូរ...

បង្ក្រាបបទល្មើស គ្រឿងញៀន ១ករណី ឃាត់ជនសង្ស័យ ៨នាក់

កោះកុង៖ កម្លាំងនគរបាល ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ បានចុះល្បាត នៅតាមទីសាធារណៈ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយបានឃាត់ជន សង្ស័យបានចំនួន ៨នាក់ នៅពាក់ព័ន្ធនឹងករណី ប្រើប្រាស់គ្រឿងញៀន ។

អាន​បន្ត៖ បង្ក្រាបបទល្មើស គ្រឿងញៀន ១ករណី ឃាត់ជនសង្ស័យ ៨នាក់

ឧកញ៉ា ម៉ុង ឫទ្ធី ប្រាប់សាធារណជនប្រយ័ត្នចាញ់បោក ជនបោកប្រាស​ដើរបំផុស​លក់ដីឡូត៍ ដោយអះ​អាង​ថា​ជា​គម្រោង​របស់​លោក

(ភ្នំពេញ)៖ ឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប បានប្រកាសប្រាប់ សាធារណជនឲ្យ ប្រយ័ត្នចាញ់បោក ជនឆបោកមួយចំនួន ដែលកំពុងដើរបំផុសលក់ដីឡូតិ៍ ដោយបានអះអាថា ជាគម្រោងរបស់ក្រុមហ៊ុនរបស់លោកឧកញ៉ា។ 

អាន​បន្ត៖ ឧកញ៉ា ម៉ុង ឫទ្ធី ប្រាប់សាធារណជនប្រយ័ត្នចាញ់បោក ជនបោកប្រាស​ដើរបំផុស​លក់ដីឡូត៍...

កក្រើកហ្វីលីពីន! ក្រុមឧទ្ទាមប្រដាប់អាវុធ ១០០នាក់វាយប្រហារគុក និងរំដោះអ្នកទោសជាង ១៥០នាក់ នៅភាគខាងត្បូងប្រទេស

(ម៉ានីល)៖ ក្រុមសកម្មប្រយុទ្ធ ប្រដាប់ដោយអាវុធ ដែលគេជឿជាក់ថា ជាសមាជិក ក្រុមឧទ្ទាមរណសិរ្ស រំដោះអ៊ីស្លាមមូរ៉ូ (Moro Islamic Liberation Front) បានបើកការវាយ ប្រហារទ្រង់ទ្រាយ ធំនៅព្រឹក ថ្ងៃពុធនេះទៅលើ ពន្ធនាគារមួយ កន្លែងស្ថិតនៅ ភាគខាងត្បូង នៃប្រទេសហ្វីលីពីន ដោយសម្លាប់ឆ្មាំពន្ធនាគារម្នាក់ ព្រមទំាងបានរំដោះ អ្នកទោសជាង ១៥០នាក់។

អាន​បន្ត៖ កក្រើកហ្វីលីពីន! ក្រុមឧទ្ទាមប្រដាប់អាវុធ ១០០នាក់វាយប្រហារគុក...

សាលាឧទ្ធរណ៍​ នឹងបើក​សវនាការ​សំណុំ​រឿង​ លោក​ ហុង​ សុខហួរ​ នៅព្រឹកស្អែក

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ ទី៥ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ សាលាឧទ្ធរណ៍ នឹងបើកសវនាការ សំណុំរឿង លោក ហុង សុខហួរ អតីតសមាជិក ព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដែលបានប្តឹងជំទាស់ នឹងសាលក្រម សាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសដាក់ ពន្ធនាគារ៧ឆ្នាំ ពាក់ព័ន្ធបទល្មើស ក្លែងសន្ធិសញ្ញាព្រំ ដែនកម្ពុជាវៀតណាម ។ នេះបើតាមការអះអាងរបស់មេធាវី លោក ហុង សុខហួរ។

អាន​បន្ត៖ សាលាឧទ្ធរណ៍​ នឹងបើក​សវនាការ​សំណុំ​រឿង​ លោក​ ហុង​ សុខហួរ​ នៅព្រឹកស្អែក

ឆ្នាំ២០១៦ មនុស្ស៥៨នាក់ស្លាប់ ជាង៦០០នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចណ៍ នៅខេត្តស្វាយរៀង

ស្វាយរៀង៖ក្នុងរយៈពេល ១ឆ្នាំ នៅឆ្នាំ២០១៦ ខេត្តស្វាយរៀង គ្រោះ ថ្នាក់ចរាចរណ៍ មានការកើនឡើង ជាងឆ្នាំ២០១៥ ចំនួន៣២លើក បណ្តាលឲ្យមនុស្ស ៥៨នាក់ស្លាប់ និងរបួស ជាង៦០០នាក់ នេះបើយោងតាម មន្ត្រីនគរបាល ចរាចរណ៍ បានឲ្យ ដឹងកាលពេលថ្មីៗនេះ។

អាន​បន្ត៖ ឆ្នាំ២០១៦ មនុស្ស៥៨នាក់ស្លាប់ ជាង៦០០នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល...

តាមស្ទាក់ប្លន់ដល់ផ្ទះ​ ភ្ជង់វាយបែក្បាល​ យកប្រាក់​ និងទ្រព្យសម្បត្តិរាប់ពាន់ដុល្លារ

ភ្នំពេញ ៖ ក្រុមចោរប្រដាប់ដោយ អាវុធខ្លីពីរដើម បានស្ទាក់ប្លន់ជន រងគ្រោះដល់ផ្ទះ ខណៈជិះរថយន្ត មកផ្ទះវិញ នៅរំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅត្រង់មុខ ផ្ទះជនរងគ្រោះ តាមបណ្តោយផ្លូវ ១៦៣កែង៤២៦ ស្ថិតក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌខំការមនភ្នំពេញ ។

អាន​បន្ត៖ តាមស្ទាក់ប្លន់ដល់ផ្ទះ​ ភ្ជង់វាយបែក្បាល​ យកប្រាក់​...