បណ្តាញសង្គម

ចោរប្លន់មួយក្រុម បាញ់គំរាមទារប្រាក់ពីជនរងគ្រោះ ២នាក់ យកអស់ជិត ១៣ម៉ឺនបាត នៅស្រុកថ្មគោល

ភ្នំពេញ៖ ចោរប្លន់មួយក្រុម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបាញ់ចំនួន ២គ្រាប់ គំរាមប្លន់ជនរង គ្រោះចំនួន ២នាក់ យកអស់ប្រាក់ ចំនួនជិត ១៣ម៉ឺនបាត ហេតុការណ៍នេះ បានកើតឡើងនៅ ចំណុចក្រុម១៩ ស្ថិតក្នុងភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

អាន​បន្ត៖ ចោរប្លន់មួយក្រុម បាញ់គំរាមទារប្រាក់ពីជនរងគ្រោះ ២នាក់ យកអស់ជិត ១៣ម៉ឺនបាត...

ជនសង្ស័យប្រើប្រាស់ និងជួញដូគ្រឿងញៀន2នាក់ត្រូវកម្លាំនគរបាលឃាត់បញ្ជូនទៅតុលាការ

ត្បូងឃ្មុំ៖ កម្លាំនគរបាលស្រុកមេមត់ ផ្នែកប្រឆាំងគ្រឿងញៀន នៅថ្ងៃទី22 វិច្ឆិកាបានចុះ ប្រតិបត្តិការណ៍បង្ក្រាប និងឃាត់មុខសញ្ញា ជួញដូរថ្នាំញៀន ចំនួន២នាក់ នៅចំនុចឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ ជនសង្ស័យប្រើប្រាស់ និងជួញដូគ្រឿងញៀន2នាក់ត្រូវកម្លាំនគរបាលឃាត់បញ្ជូនទៅតុលាការ

នគរបាល ឃាត់ជនបរទេស ២នាក់ ចូលលួចជីកត្បូង ខុសច្បាប់ នៅស្រុកបរកែវ

រតនគិរី៖ កម្លាំងនគរបាលស្រុកបរកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ឃុំកិចុង បានឃាត់ខ្លួនជនបរទេស ២នាក់ ខណៈពួកគាត់ដើរពីស្រុកអូរជុំ ចូលមកលួចជីកត្បូង នៅចំណុចបរឡយ ស្ថិតក្នុងភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី នៅពេលយប់ ដោយដើរចូលផ្ទះប្រជាពលរដ្ឋគ្រប់ផ្ទះ នៅតំបន់ខាងលើ ។

អាន​បន្ត៖ នគរបាល ឃាត់ជនបរទេស ២នាក់ ចូលលួចជីកត្បូង ខុសច្បាប់ នៅស្រុកបរកែវ

ជូន​ថវិកា និង​ដកហូត​ទ្រព្យសម្បត្តិ​ដែល​ឃាតករ​យក​ទៅ​បញ្ចាំ ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ

រាជធានីភ្នំពេញ ៖  រឿងឃាតកម្មគួរ ឲ្យកត់សម្គាល់ ដែលជន ដៃដល់ ឈ្មោះយ៉េន សុបញ្ញា បានរឹតកសម្លាប់ នារីរងគ្រោះ ដែលជាសង្សារ របស់ខ្លួន យកទ្រព្យសម្បត្តិ រួចហើយយកសពទៅផ្លុងចោល នៅតាមគំនរសំរាម ត្រូវបានកង រាជអាវុធហត្ថ រាជធានីភ្នំពេញ បំបែកបាន ដោយមិនទុកឲ្យ ឃាតកររស់ក្រៅ សំណាញ់ច្បាប់បានឡើយ ។ 

អាន​បន្ត៖ ជូន​ថវិកា និង​ដកហូត​ទ្រព្យសម្បត្តិ​ដែល​ឃាតករ​យក​ទៅ​បញ្ចាំ...

សញ្ញាណដែលបញ្ជាក់ថា សាច់ញាតិ ឬមិត្តភក្តិរបស់អ្នក កំពុងតែញៀនថ្នាំ!

ថ្នាំ គឺជាសារធាតុគីមី ដែលមានឥទ្ធិពល អាចផ្លាស់ប្តូរដំណើរការរបស់រាងកាយបាន។ អ្នកប្រាកដជាធ្លាប់ឮមនុស្សជាច្រើននិយាយថា ថ្នាំគឺសុទ្ធតែមានគ្រោះថ្នាក់។ ប៉ុន្តែជាក់ស្តែង អ្នកត្រូវស្វែងយល់ពីវាឲ្យច្បាស់ជាមុនសិន។

អាន​បន្ត៖ សញ្ញាណដែលបញ្ជាក់ថា សាច់ញាតិ ឬមិត្តភក្តិរបស់អ្នក កំពុងតែញៀនថ្នាំ!

នគរបាលស្រុកឧដុង្គ ឃាត់ខ្លួនស្ត្រីម្នាក់ រួមនឹងគ្រឿងញៀន មួយចំនួន

កំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាល ស្រុកឧដុង្គ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឃាត់ខ្លួនស្ត្រីម្នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវ៤៤ ស្ថិតក្នុងភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រួមនឹងគ្រឿងញៀនមួយចំនួន។

អាន​បន្ត៖ នគរបាលស្រុកឧដុង្គ ឃាត់ខ្លួនស្ត្រីម្នាក់ រួមនឹងគ្រឿងញៀន មួយចំនួន

គ្រឿងញៀនបំផ្លាញជីវិតអ្នក និងគ្រួសារ! បុរសម្នាក់បែកថ្នាំ ដុតផ្ទះខ្លួនឯងចោល នៅស្រុកសំរោងទង

(កំពង់ស្ពឺ)៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ ខ្លួនភ្លាមៗ ក្រោយពីបុរសបាន ប្រើហិង្សាយ៉ាងញឹកញាប់ ហើយចុងក្រោយនេះ បានដុតបំផ្លាញផ្ទះ ខ្លួនឯងដែល កំពុងរស់នៅ។ហេតុការណ៍នេះ កើតឡើង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិ ក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ គ្រឿងញៀនបំផ្លាញជីវិតអ្នក និងគ្រួសារ! បុរសម្នាក់បែកថ្នាំ ដុតផ្ទះខ្លួនឯងចោល...

ជនសង្ស័យម្នាក់លួចរថយន្ត ដឹកមាន់ពីខេត្តកំពង់ចាម មកជាប់ខ្នោះសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ សមត្ថកិច្ច នគរបាល ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលបានលួច រថយន្តដឹកមាន់ ពីខេត្តកំពង់ចាម មកភ្នំពេញ។

អាន​បន្ត៖ ជនសង្ស័យម្នាក់លួចរថយន្ត ដឹកមាន់ពីខេត្តកំពង់ចាម...

តុលាការឃុំខ្លួន ជនសង្ស័យពីរនាក់ ជាមួយគ្រឿងញៀន ជាច្រើនកញ្ចប់

កណ្តាល៖ ជនសង្ស័យពីរនាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ជាច្រើនកញ្ចប់ ត្រូវបានតុលាការខេត្តកណ្ដាល សម្រេចបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារ កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

អាន​បន្ត៖ តុលាការឃុំខ្លួន ជនសង្ស័យពីរនាក់ ជាមួយគ្រឿងញៀន ជាច្រើនកញ្ចប់

ឃាត់វៀតណាម ២៩នាក់ បន្ទាប់ពីមានការសង្ស័យ ថារស់នៅ និងធ្វើការខុសច្បាប់ នៅខេត្តបាត់ដំបង

បាត់ដំបង៖ កម្លាំងនគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះពិនិត្យ និងឃាត់ខ្លួនជនជាតិ វៀតណាមចំនួន ២៩នាក់ ដែលជ្រកកោន តាមរោងសិប្បកម្មនានា ក្នុងខេត្តបាត់ដំបង។

អាន​បន្ត៖ ឃាត់វៀតណាម ២៩នាក់ បន្ទាប់ពីមានការសង្ស័យ ថារស់នៅ និងធ្វើការខុសច្បាប់...

ថ្ងៃទី៧វិច្ឆិកា បង្ក្រាបបទល្មើសគ្រឿងញៀន ៧ករណី ឃាត់ជនសង្ស័យ ១៣នាក់

 ភ្នំពេញ៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៧ករណី ឃាត់មនុស្ស ១៣នាក់ (ស្រី៤នាក់) ក្នុងនោះមុខសញ្ញាជួញដូរ ៨នាក់ (ស្រី៣) និងមុខសញ្ញាប្រើប្រាស់ ៥នាក់ (ស្រី១) រួមនឹងវត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន(ice) ៥,១៥ក្រាម និង១០កញ្ចប់តូច និងមេតំហ្វេតាមីន (wy) ១គ្រាប់ ។

អាន​បន្ត៖ ថ្ងៃទី៧វិច្ឆិកា បង្ក្រាបបទល្មើសគ្រឿងញៀន ៧ករណី ឃាត់ជនសង្ស័យ ១៣នាក់

នគរបាល ស្រុកកោះធំ បង្ក្រាបល្បែងស៊ីសង បៀ កន្ទុយលេខ ពីរករណី ឃាត់ខ្លួន ម្ចាស់ទីតាំង និងអ្នកញៀនល្បែង ៩នាក់

កណ្តាល: កម្លាំងនគរបាលស្រុកកោះធំ កាលពីរសៀល ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានធ្វើការបង្ក្រាបល្បែងស៊ីសង បៀរ និងកន្ទុយលេខចំនួនពីរករណី ដោយបានឃាត់ខ្លួនម្ចាស់ទីតាំង និងអ្នកញៀនល្បែងចំនួន ៩នាក់ ។

អាន​បន្ត៖ នគរបាល ស្រុកកោះធំ បង្ក្រាបល្បែងស៊ីសង បៀ កន្ទុយលេខ ពីរករណី ឃាត់ខ្លួន...

ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

 សៀមរាប៖ កម្លាំងការិយាល័យ កណ្តាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ក្នុងភូមិសាស្ត្រស្មុគស្មាញ នៃសង្កាត់គោកចក ជាលទ្ធផល នៅថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ កម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ពន្ធ័ករណីចែកចាយ និងប្រើប្រាស់សារធាតុញៀន ដោយខុស នៅចំនុច ភូមិវាល និងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប យកមកធ្វើការសាសួរ ។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ពលរដ្ឋ យកអាវុធកែច្នៃ និងអាវុធ ស្វាយប្រវត្តិ១៦ដើម ប្រគល់ជូន នគរបាលស្រុក ស្វាយលើ - See more at: http://www.dap-news.com/kh/%E1%9

សៀមរាប៖  អាវុធAK និង អាវុធកែច្នៃ ចំនួន ១៦ដើម ត្រូវបានប្រជាពលរដ្ឋរស់នៅ ស្រុកស្វាយលើ មានការភ្ញាក់រលឹក បន្ទាប់ពីមាន ការផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ជាបន្តបន្ទាប់។

អាន​បន្ត៖ ពលរដ្ឋ យកអាវុធកែច្នៃ និងអាវុធ ស្វាយប្រវត្តិ១៦ដើម ប្រគល់ជូន នគរបាលស្រុក...

បញ្ជូន​ជន​ក្រុម​ចែកចាយ​គ្រឿងញៀន​៣​នាក់​ទៅ​តុលាការ

ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦ ម៉ោង ១៣:៤៧   (31-10-2016 13:47)

ខេត្តកំពត ៖ យុវជន៣នាក់ត្រូវបាននគរបាលស្រុកអង្គរជ័យចុះបង្ក្រាប និងឃាត់ខ្លួនបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត។

លោកវរសេនីយ សេនីយឯក ទូច ឌន នាយការិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀនបាន ឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ដែល សមត្ថកិច្ចបង្ក្រាប បានរួមនិង វត្ថុតាងថ្នាំញៀន មួយចំនួនកាល ពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ហើយត្រូវកសាង សំណុំរឿងបញ្ជូនទៅតុលា ការនាល្ងាចថ្ងៃទី ៣០តុលានេះ មាន ១-ឈ្មោះ ចំរើន រិទ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ  នៅភូមិព្រៃផ្តៅ  ឃុំភ្នំកុង ស្រុកអង្គរជ័យ,  ២-ឈ្មោះ រិន រាជ ភេទប្រុស  អាយុ១៦ឆ្នាំ  នៅភូមិពោធិ៍ ឃុំភ្នំកុង  ស្រុកអង្គរជ័យ, ៣-ឈ្មោះ កែវ គឹមហុង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ។

អាន​បន្ត៖ បញ្ជូន​ជន​ក្រុម​ចែកចាយ​គ្រឿងញៀន​៣​នាក់​ទៅ​តុលាការ

នគរបាលខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ៧នាក់ ក្នុងនោះមេក្លោងម្នាក់ ដកហូតបានថ្នាំ៥កញ្ចប់

(កំពត)៖ លោកឧត្តម សេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត បានបញ្ជាកម្លាំង នគរបាលក្រោម ឱវាទរួមមានកម្លាំង នគរបាលខេត្ត កម្លាំងនគរបាលក្រុងកំពត ក្រោមការ សម្របសម្រួល ពីលោកព្រះរាជអាជ្ញារង មុត ដារ៉ា ចេញប្រតិបត្តិ ការបង្ក្រាបបាន ក្រុមជួញដូរ និងប្រើប្រាស់ គ្រឿងញៀន៧នាក់ ជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ នៅក្នុងភូមិទ្វី ខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

អាន​បន្ត៖ នគរបាលខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ៧នាក់ ក្នុងនោះមេក្លោងម្នាក់...

ភាំង​មួយ​ភ្លែត ! គេ​បន្លំ​យក​លុយ​អស់​ច្រើន​សន្ធឹកសន្ធាប់​

ខេត្តបាត់ដំបង ៖ ខណៈ២នាក់ ប្តីប្រពន្ធ ជាកូនទៅ ពិគ្រោះយោបល់ ជាមួយគ្រូពេទ្យ ទុកម្តាយឲ្យ មើលកន្លែង លក់ដូរតែម្នាក់ឯង មានជនមិន ស្គាល់មុខ៥-៦នាក់ បានចូលមក ខ្លះចាក់សាំង ឯខ្លះទៀតផ្ញើ លុយតាមវីង ធ្វើឲ្យគាត់មានការ ភាំងមួយភ្លែត ស្រាប់តែជន ទាំងនោះ បន្លំលួចយក កាបូបលុយទៅបាត់ ។

អាន​បន្ត៖ ភាំង​មួយ​ភ្លែត ! គេ​បន្លំ​យក​លុយ​អស់​ច្រើន​សន្ធឹកសន្ធាប់​

នគរបាលខណ្ឌ៧មករា ចាប់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានម៉ូតូ១គ្រឿង បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូបបានបន្ដិច

(ភ្នំពេញ)៖ កម្លាំងនគរបាល ខណ្ឌ៧មករា ចាប់ខ្លួនបានជនសង្ស័យ ២នាក់ភ្លាមៗ បន្ទាប់ពីការធ្វើ សកម្មភាពឆក់ កាបូប ពីជនរងគ្រោះម្នាក់។

អាន​បន្ត៖ នគរបាលខណ្ឌ៧មករា ចាប់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានម៉ូតូ១គ្រឿង...

មុខសញ្ញាប្លន់ យ៉ាងសកម្ម ក្នុងខណ្ឌពោធិ៍សែនម្នាក់ ត្រូវប្រជាពលរដ្ឋ ចាប់បានវាយទក់សាច់

ភ្នំពេញ៖ មុខសញ្ញាប្លន់យ៉ាងសកម្ម ក្នុងខណ្ឌពោធិ៍សែនម្នាក់ ត្រូវប្រជាពលរដ្ឋ ចាប់បានវាយទក់សាច់ ក្នុងចំណោមបក្ខពួក ២នាក់ ដែលទើបធ្វើសកម្មភាព ធាក់ផ្តួលប្លន់យកម៉ូតូ គុបជ្រុងមួយគ្រឿង បានសម្រេច កាលពី២ថ្ងៃមុន នៅមុខផ្សារត្រពាំងថ្លឹង ហេតុការណ៍មួយនេះ កើតឡើងកាលពី វេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ចំណុចផ្លូវលំភូមិចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

អាន​បន្ត៖ មុខសញ្ញាប្លន់ យ៉ាងសកម្ម ក្នុងខណ្ឌពោធិ៍សែនម្នាក់ ត្រូវប្រជាពលរដ្ឋ...

យប់មិញ ! ឆេះ​តូប​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ អស់​ជិត​១០​លាន​បាត

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ តូបអាជីវករផ្សាររុងក្លឿ៤តូបត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និង៣តូបទៀតខូចខាតអស់មួយចំនួន ។

អាន​បន្ត៖ យប់មិញ ! ឆេះ​តូប​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ អស់​ជិត​១០​លាន​បាត

រឿងចាប់ចោរលួចលុយ​ជាង​៥០ម៉ឺនបាត​, សមត្ថកិច្ច​ចាប់ចោរ​បានស៊ី​ដាច់លុយ​ជាង ៤០ម៉ឺនបាត ឈានដល់​ឃុំខ្លួន​មេរង​ និង​មន្ត្រី អ.ហ ក្រុង​ប៉ោយប៉ែត ៤នាក់​

(បន្ទាយមានជ័យ)៖ រឿងអាស្រូវចោរលួច លុយពីក្នុងរថយន្ត ដែលចតនៅ ផ្សាររ៉ុងក្លឿ ប្រទេសថៃ យកបានចំនួន ៥៤មុឺនបាត ក្រោយមកសមត្ថកិច្ច កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ស្រាវជ្រាវចាប់ ចោរលួច

អាន​បន្ត៖ រឿងចាប់ចោរលួចលុយ​ជាង​៥០ម៉ឺនបាត​, សមត្ថកិច្ច​ចាប់ចោរ​បានស៊ី​ដាច់លុយ​ជាង...