​ព្រះរាជាណាចក្រកម្ពុជា​ ​គ្រោង​នឹង​អនុវត្ត​កិច្ចព្រមព្រៀង​ទេសចរណ៍​ជាមួយ​ឥណ្ឌូ​នេ​ស៊ី​

ក្រសួងទេសចរណ៍ បានត្រៀមអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌូនេស៊ី ក្នុងគោលបំណងបង្កើតកម្មវិធីធ្វើដំណើររួមគ្នា ដើម្បីភ្ជាប់ និងសម្រួលដល់ភ្ញៀវទេសចរទៅកាន់គោលដៅនានានៅទូទាំងប្រទេសទាំងពីរ។

អាន​បន្ត៖ ​ព្រះរាជាណាចក្រកម្ពុជា​...

អាជ្ញាធរ​ជាតិ​អប្សរា​បង្កើត​ផ្លូវ​សម្រាប់​ដំណើរ​ក​ម្សាន្ត​ដោយ​ថ្មើរជើង​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​អង្គរ​

អាជ្ញាធរជាតិអប្សរាបានបង្កើតផ្លូវសម្រាប់ដំណើរកម្សាន្តនៅក្នុងព្រៃធម្មជាតិនៃសួនរុក្ខជាតិអង្គរ ដែលជាគោលដៅទេសចរណ៍ថ្មីមួយទៀតនៅក្រុងសៀមរាប។ វាជាផ្លូវសម្រាប់ដំណើរកម្សាន្តថ្មីដែលបន្ថែមលើសពីការទស្សនាប្រាង្គប្រាសាទនានានៅរមណីយដ្ឋានអង្គរ។

អាន​បន្ត៖ អាជ្ញាធរ​ជាតិ​អប្សរា​បង្កើត​ផ្លូវ​សម្រាប់​ដំណើរ​ក​ម្សាន្ត​ដោយ​ថ្មើរជើង​នៅ​ក្នុង​...

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ (TSC) ជួសជុលជណ្តើរឈើនៅរួតទី២ នៃជណ្តើរជ្រុងខាងត្បូង និងជ្រុងខាងជើងរបស់ប្រាសាទអង្គរវត្

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ (TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តជួសជុលជណ្តើរឈើនៅរួតទី២ នៃជណ្តើរជ្រុងខាងត្បូង និងជ្រុងខាងជើងរបស់ប្រាសាទអង្គរវត្ត ដែលមានប្រវែងទទឹង២.៧០ម៉ែត្រ និងមានកម្ពស់១១ម៉ែត្រ។

អាន​បន្ត៖ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ (TSC) ជួសជុលជណ្តើរឈើនៅរួតទី២...

បុណ្យដាក់ដំណាក់ទឹកស្រក

នៅកំពង់ភ្លុក មានធ្វើបុណ្យដាក់ដំណាក់ពីរដងក្នុងមួយឆ្នាំ ពោលគឺ«បុណ្យដាក់ដំណាក់ទឹកស្រក»ធ្វើពេលខែទឹកទន្លេស្រក និង«បុណ្យដាក់ដំណាក់ទឹកឡើង»ធ្វើនៅខែទន្លេទឹកឡើង។ គេអាចធ្វើនៅខែខ្នើត ឬខែរនោចក៏បាន ឱ្យតែថ្ងៃឡើងរោងប៉ះចំថ្ងៃសុក្រ និងបញ្ជូននៅថ្ងៃសៅរ៍។

អាន​បន្ត៖ បុណ្យដាក់ដំណាក់ទឹកស្រក

វិស័យ​ទេសចរណ៍​រកចំណូល​បាន​ ​៣​,​០​៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលបានចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤វិស័យទេសចរណ៍រកចំណូលបានចំនួន ៣,០៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ កើនឡើង១១៥ ភាគរយពីចំនួន ១,៤១ពាន់លានដុល្លារកាលពីឆ្នាំមុន។

អាន​បន្ត៖ វិស័យ​ទេសចរណ៍​រកចំណូល​បាន​ ​៣​,​០​៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​