អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​សង្គ្រោះ​ចម្រឹង​បង្អួច​ចំនួន​២​នៅ​ប្រាសាទអង្គរវត្ត​

អ្នកជំនាញថ្មនៃអាជ្ញាធរជាតិអប្សរា បានរៀបចំជួសជុលចម្រឹងបង្អួចចំនួន២ ដែលប្រឈមនិងហានិភ័យខ្ពស់ ឱ្យរឹងមាំឡើងវិញ។ ចម្រឹងបង្អួចទាំង២នោះ មួយនៅរួតព្រះពាន់ ផ្នែកខាងក្រៅនាទិសឦសាន បានបាក់ជាពីរកំណាត់ និងមួយទៀត នៅខ្លោងទ្វារចូលខាងមុខ ប្រាសាទអង្គរ ចំណុចផ្លូវដំរីទិសខាងជើង ដែលបាក់ជាបួនកំណាត់ និងមានស្នាមប្រេះដោយអន្លើ។

អាន​បន្ត៖ អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​សង្គ្រោះ​ចម្រឹង​បង្អួច​ចំនួន​២​នៅ​ប្រាសាទអង្គរវត្ត​

ក្រុម​ការងារ​រដ្ឋបាល​ព្រៃឈើ​ ​ចុះ​ធ្វើការ​អង្កេត​សត្វព្រៃ​

អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) និងតំបន់ការពារសហគមន៍អូររៃ (CPA) បានសហការជាមួយក្រុមការងាររដ្ឋបាលព្រៃឈើជាតិ និងខេត្ត និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ហុង អាញ់លំផាត់ ដើម្បីសិក្សាពីវត្តមានសត្វព្រៃនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ហុង អាញ់លំផាត់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៤។

អាន​បន្ត៖ ក្រុម​ការងារ​រដ្ឋបាល​ព្រៃឈើ​ ​ចុះ​ធ្វើការ​អង្កេត​សត្វព្រៃ​

​ព្រឹត្តិការណ៍​ដង្ហែ​តុក្កតា​យក្ស​ឆ្នាំ​២​០​២​៤​ទាក់ទាញ​ទេសចរ​ ​និង​មហាជន​ច្រើន​កុះករ​

នៅរាត្រីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៤ ទទួលបានការគាំទ្រច្រើនពីមហាជន ក៏ដូចជាភ្ញៀវទេសចរបរទេសច្រើនកុះករ។

អាន​បន្ត៖ ​ព្រឹត្តិការណ៍​ដង្ហែ​តុក្កតា​យក្ស​ឆ្នាំ​២​០​២​៤​ទាក់ទាញ​ទេសចរ​...

ជើង​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​អាច​នឹង​ចាប់ផ្តើម​ក្នុង​ខែ​មេសា​

ជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជាត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ ខណៈដែលភាគីទាំងពីរកំពុងបញ្ចប់នីតិវិធីច្បាប់ផ្សេងៗសម្រាប់ការតភ្ជាប់ផ្លូវអាកាស ដោយបានត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។

អាន​បន្ត៖ ជើង​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​អាច​នឹង​ចាប់ផ្តើម​ក្នុង​ខែ​មេសា​

ក្រសួង​ទេសចរណ៍​សហការ​ជាមួយ​ ​មូលនិធិ​សត្វព្រៃ​ពិភពលោក​W​W​F​ ​ដើម្បី​លើក​ក​ម្ពស់​ទេសចរណ៍​បៃតង

ក្រសួងទេសចរណ៍ និងមូលនិធិសត្វព្រៃពិភពលោក (WWF) បានសហការគ្នាលើកកម្ពស់ “ទេសចរណ៍បៃតង” នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយផ្តល់អាទិភាពដល់ការអភិរក្សធនធានធម្មជាតិ ទន្ទឹមនឹងការលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ សំដៅប្រែក្លាយប្រទេសទៅជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក។

អាន​បន្ត៖ ក្រសួង​ទេសចរណ៍​សហការ​ជាមួយ​ ​មូលនិធិ​សត្វព្រៃ​ពិភពលោក​W​W​F​...