​ក្រសួងបរិស្ថាន​កំពុង​រៀបចំ​ផែនការអភិវឌ្ឍន៍​តំបន់​ទេស​​ចរណ៍​ភ្នំ​គូលែន​ សំដៅ​លើកកម្ពស់​ជីវភាព​សហគមន៍​

សៀមរាបៈ ក្រសួងបរិស្ថានកំពុងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវចម្រុះ និងវប្បធម៌ប្រពៃណី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់។ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារចុះសិក្សាស្វែងយល់ពីសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន»។

អាន​បន្ត៖ ​ក្រសួងបរិស្ថាន​កំពុង​រៀបចំ​ផែនការអភិវឌ្ឍន៍​តំបន់​ទេស​​ចរណ៍​ភ្នំ​គូលែន​...

ក្រុមការងារសម្អាតបរិស្ថានអាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់ជាប្រចាំ

ជារៀងរាល់ថ្ងៃក្រុមការងារសម្អាតបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា បានកាត់សម្អាតស្មៅ បោសសម្អាតធូលីដីនៅតាមប្រាសាទ ដោយពួកគាត់បានបែងចែកជាក្រុមៗ បំពេញការងារទាំងក្នុង និងក្រៅបរិវេណប្រាសាទគ្រប់ពេលវេលា ដែលការងារនេះរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យតំបន់ប្រាសាទមានសោភ័ណភាពស្រស់ស្អាត។

អាន​បន្ត៖ ក្រុមការងារសម្អាតបរិស្ថានអាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់ជាប្រចាំ

សត្វ​ស្លាប​នៅ​ទន្លេមេគង្គ​លើ ​កំពុង​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​​ក្នុង​រដូវប្រាំង​នេះ

ខេត្តស្ទឹងត្រែង ៖ សត្វក្អែកទឹក, ស្មោញ, សត្វចំកំកស និងស្លាបជាច្រើនប្រភេទទៀតបានបង្ហាញវត្តមាន តាមដងទន្លេមេគង្គលើ នៅតំបន់កោះលន-កោះព្នៅ-កោះពាង និងកោះទន្សាយ ដែលពពួកសត្វទាំងនេះជាសក្តានុពលមួយតម្រូវឱ្យអភិរក្សសម្រាប់ធ្វើជាចំណីចក្ខុរបស់ភ្ញៀវទេសចរនារដូវប្រាំងនេះ ។

អាន​បន្ត៖ សត្វ​ស្លាប​នៅ​ទន្លេមេគង្គ​លើ ​កំពុង​ទាក់ទាញ​ភ្ញៀវ​​ទេសចរ​​ក្នុង​រដូវប្រាំង​នេះ

ឧទ្យាន​ជាតិ​បូកគោ៖​ ធ្វើ​ពិធី​បុណ្យផ្កា​រស្មី​សាមគ្គី​ដើម្បី​កសាង​ព្រះ​ពុទ្ធប្បដិមា​កម្ពស់​ ១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០អង្គ

ពិធីបុណ្យផ្ការស្មីសាមគ្គីដ៏ធំមួយនឹងធ្វើឡើងនៅលើខ្នងភ្នំបូកគោ ខេត្តកំពត ដែលរៀបចំឡើងដោយអ្នកឧកញ៉ា សុខ គង់ និងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុង-ក្រៅប្រទេសបានមូលមតិគ្នាជាឯកច្ឆន្ទផ្ដើមធ្វើបុណ្យនេះឡើងដើម្បីកសាងព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០ អង្គ។ បុណ្យផ្ការស្មីសាមគ្គីជាតិនេះ នឹងប្រារព្ធធ្វើរយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៤។

អាន​បន្ត៖ ឧទ្យាន​ជាតិ​បូកគោ៖​...

មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិ​រក្ស​ជីវៈ​ចម្រុះ​ ​ប្រលែង​អ​ណ្តើ​ក​បិទមុខ​ស្នូក​ខ្មៅ​ចូល​ទៅ​ក្នុង​តំបន់​អភិ​រក្ស​ដែល​មាន​សុវត្ថិភាព​

អណ្តើកបិទមុខ ឬអណ្តើកបិទមុខស្នូកខ្មៅ (Cuoraamboinensiskamaroma)គឺជាប្រភេទអណ្តើកជិតផុតពូជ ដែលមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) មានកម្មវិធីបង្កាត់ពូជអភិរក្ស។

អាន​បន្ត៖ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិ​រក្ស​ជីវៈ​ចម្រុះ​...