នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង សញ្ជាតិ Bahamas ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកជិត១ពាន់នាក់ បានចូលចតនៅខេត្តព្រះសីហនុលើកទី៣

(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៩៨១នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា លើកទី៣ រយៈពេល១ថ្ងៃ។

អាន​បន្ត៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង សញ្ជាតិ Bahamas ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍...

ប្រតិបត្តិ​ករ​ទេសចរណ៍​រំពឹង​ថា​នឹង​មាន​កំណើន​ភ្ញៀវ​ទេសចរ​នៅ​ឆ្នាំ​ ២​០​២​៤​

ភ្ញៀវទេសចរណ៍មកកាន់ប្រទេសកម្ពុជា ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ជិតកម្រិតមុនជំងឺរាតត្បាត នៅឆ្នាំនេះ។ តួលេខពីឆ្នាំមុន មានភាពល្អប្រសើរ ដោយមានភ្ញៀវអន្តរជាតិ លើសពីតួលេខ៥លាន ដល់៥,៤៣ លាននាក់ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ។

អាន​បន្ត៖ ប្រតិបត្តិ​ករ​ទេសចរណ៍​រំពឹង​ថា​នឹង​មាន​កំណើន​ភ្ញៀវ​ទេសចរ​នៅ​ឆ្នាំ​ ២​០​២​៤​

ទៅសៀមរាបកុំរំលង!កន្លែងមួយនេះទេសភាពស្អាតកប់ ជិះតែពីអង្គរវត្តតែ៨គីឡូម៉ែត្រដល់

ជាខេត្តមួយប្រកបដោយសក្តានុពលទេសចរខ្ពស់ ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ខេត្តសៀមរាប សម្បូរដោយប្រាង្គប្រាសាទសម្បូរបែប និងតំនប់ទេសចរមានទេសភាពស្រស់ត្រកាលច្រើនអនេកទាក់ចិត្តទេសចរណ៍ឱ្យចង់ទៅទស្សនាកម្សាន្ត មិនថាថ្ងៃសម្រាក ឬក៏បុណ្យទានផ្សេងៗ ជាដើម។

អាន​បន្ត៖ ទៅសៀមរាបកុំរំលង!កន្លែងមួយនេះទេសភាពស្អាតកប់ ជិះតែពីអង្គរវត្តតែ៨គីឡូម៉ែត្រដល់

អាជ្ញាធរជាតិអប្សរា កំពុងធ្វើការបង់លេខថ្ម ដែលរាយប៉ាយនៅកំពែងខាងក្រៅរបស់ប្រាសាទអង្គរវត្ត

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះលេខបញ្ជីថ្ម ចំនួន១៦៥៦ដុំ ដែលកំពុងតែនៅរាយប៉ាយជាប់កំពែងខាងក្រៅផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត ដើម្បីឱ្យដឹងច្បាស់ពីទីតាំង និងប្រភពរបស់វាថា ជាថ្មដំបូល? ឬក៏ជាថ្មតួប៉មណាមួយឱ្យប្រាកដ។

អាន​បន្ត៖ អាជ្ញាធរជាតិអប្សរា កំពុងធ្វើការបង់លេខថ្ម...

អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​ ​ប្រាសាទ​មេ​បុណ្យ​ខាងកើត​

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួខ្លោងទ្វារខាងកើត ប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង។

អាន​បន្ត៖ អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​ ​ប្រាសាទ​មេ​បុណ្យ​ខាងកើត​