ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍(TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួនបីទីតាំង នៅប្រាសាទអង្គរវត្តក្នុងគោលបំណង ជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរឱ្យងាយស្រួល និងសុវត្ថិភាពផង។ កន្លែងទាំងបី ដែលក្រុមការងារដំឡើងបង្កាន់ដៃជណ្ដើរនោះ គឺនៅរួតព្រះពាន់ នៅចំណុចកណ្តាល និងនៅអមសងខាង នៃរួតព្រះពាន់ឡើង-ចុះរួតបាកាណ(កំពូលកណ្ដាល)របស់ប្រាសាទអង្គរវត្ត។
អានបន្ត៖ អាជ្ញាធរជាតិអប្សរា រៀបចំដំឡើងបង្កាន់ដៃជណ្តើរឈើចំនួន៣កន្លែងនៅប្រាសាទអង្គរវត្ត...
ខេត្តប៉ៃលិន ៖ គេសង្កេតឃើញភ្ញៀវទេសចរដែលធ្វើដំណើរមកពីតាមបណ្តាខេត្តនានា ដូចជាខេត្តបាត់ដំបង, បន្ទាយមានជ័យ, ពោធិ៍សាត់ និងរហូតដល់រាជធានីភ្នំពេញ ពេលជួបជាមួយភ្នាក់ងារសារ ព័ត៌មានពួកគាត់ម្នាក់ៗពោលសរសើរពីទេសភាពរមណីយដ្ឋានធម្មជាតិនៅទឹកធ្លាក់ភ្នំខៀវថា មានទេសភាព ស្រស់ស្អាតជាងគេនៅទូទាំងខេត្តប៉ៃលិន ជាពិសេស មានទឹកជ្រោះច្រើនជាន់អំណោយផលឱ្យពួកគាត់ អាចនាំគ្នាចុះទៅងូតលេងយ៉ាងត្រជាក់កាយសប្បាយចិត្ត ជាពិសេស នាឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤នេះតែម្តង ។
អានបន្ត៖ ភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ពិតជាសរសើរខ្លាំងណាស់
(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៥៦០នាក់ មកលេងកម្សាន្តប្រទេសកម្ពុជាលើកទី២ រយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។
អានបន្ត៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ៥៦០នាក់...
ក្រុងក្រចេះ ដែលមានទីតាំងនៅភាគឦសាននៃប្រទេសកម្ពុជា គឺជាកន្លែងដ៏ល្អបំផុតសម្រាប់ទស្សនានៅអាស៊ីក្នុងឆ្នាំ២០២៤ដែលចេញផ្សាយដោយ Travel + Leisure ដែលជាទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។
អានបន្ត៖ ក្រុងក្រចេះ ជាកន្លែងទេសចរណ៍ល្អបំផុតនៅអាស៊ីក្នុងឆ្នាំ២០២៤
គម្រោងតុក្កតាយក្សនៅឆ្នាំ២០២៤នេះ កំពុងរៀបចំបណ្ដើរៗហើយ និងគ្រោងរៀបចំពីធីដង្ហែជាផ្លូវការក្នុងក្រុងសៀមរាបថ្ងៃទី២៤ ខែកុម្ភៈ។
អានបន្ត៖ គម្រោងតុក្កតាយក្សឆ្នាំ ២០២៤ ធ្វើនៅថ្ងៃទី ២៤ ខែកុម្ភៈ