អ្នកដំណើរ​ក្រុមហ៊ុន​ Q​ant​as​ ​ត្រូវ​បាន​ក្រើន​រំលឹក​ថា​នឹង​មានការ​រំខាន​

ABC – អ្នកដំណើរដែលហោះហើរនៅក្នុងតំបន់ភាគខាងលិចប្រទេសអូស្ត្រាលី ត្រូវបានក្រើនរំលឹកថានឹងមានការរំខានរយៈពេលច្រើនថ្ងៃ ខណៈអាកាសយានិកក្នុងតំបន់បង្កើនសកម្មភាពឧស្សាហកម្មរបស់ពួកគេ។

អាន​បន្ត៖ អ្នកដំណើរ​ក្រុមហ៊ុន​ Q​ant​as​ ​ត្រូវ​បាន​ក្រើន​រំលឹក​ថា​នឹង​មានការ​រំខាន​

ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើនជាង​៥​ពាន់​នាក់​ជា​រៀងរាល់ថ្ងៃ​

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបនាពេលថ្មីៗនេះបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបមានការកើនឡើងគួរឱ្យកត់សម្គាល់សម្រាប់ដើមឆ្នាំ២០២៤ ដោយខេត្តនេះទទួលភ្ញៀវទេសចរពី ៤០០០ ទៅ ៥០០០ នាក់ជារៀងរាល់ថ្ងៃពេញមួយខែមករា។

អាន​បន្ត៖ ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើនជាង​៥​ពាន់​នាក់​ជា​រៀងរាល់ថ្ងៃ​

ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មកិលរួចរាល់

ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរធ្លាប់តែរងការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ។ ប៉ុន្តែពេលនេះ បានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើងវិញហើយ។ ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល ដែលជាហោបន់ស្រន់របស់ប្រាសាទនេះរួចមក។

អាន​បន្ត៖ ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ...

ក្រសួង​បរិស្ថាន​ ​គ្រោង​បង្កើត​សហគមន៍​ការពារ​ធនធានធម្មជាតិ​បន្ថែម​ឱ្យ​បាន​១​០​ ​ក្នុង​មួយ​ឆ្នាំៗ

ក្រសួងបរិស្ថាន គ្រោងបង្កើតសហគមន៍ការពារធនធានធម្មជាតិ បន្ថែមឱ្យបានយ៉ាងតិចចំនួន១០ ក្នុងឆ្នាំ២០២៤ និងក្នុងឆ្នាំបន្តបន្ទាប់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រជាសហគមន៍ និងចូលរួមទប់ស្កាត់បទល្មើសព្រៃឈើនៅតាមមូលដ្ឋាន។

អាន​បន្ត៖ ក្រសួង​បរិស្ថាន​...

អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ សហការគ្នារៀបចំកែលម្អស្ថានីយបណ្តុះកូនឈើស្ពានអង្គរ

តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ សហការគ្នាកែលម្អ និងរៀបចំប្រែក្លាយស្ថានីយបណ្តុះកូនឈើស្ពានអង្គរ ឱ្យទៅជាស្ថានីយបណ្តុះកូនឈើដ៏ធំមួយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីអភិរក្ស និងបង្កើនពូជរុក្ខជាតិកម្រ ដែលកំពុងប្រឈមនឹងការបាត់បង់ ក្នុងគោលបំណងចែកជូនក្រសួង/ស្ថាប័ន និងសាធារណជនយកទៅដាំនៅសៀមរាប-អង្គរ និងតាមបណ្តាខេត្តផ្សេងៗទៀតទូទាំងប្រទេសដោយឥតបង់ថ្លៃ។

អាន​បន្ត៖ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ...