Social Network

ចិន បន្តរកឃើញ COVID-19 ៤៩ករណីថ្មី ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

  (សៀងហៃ)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន៤៩ បន្ថែម កាលពីថ្ងៃអាទិត្យម្សិលមិញ។

Read more: ចិន បន្តរកឃើញ COVID-19 ៤៩ករណីថ្មី ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

ការសិក្សាថ្មី រកឃើញថាលោក ដូណាល់ ត្រាំ ជាមូលហេតុមួយ ជំរុញឱ្យអ្នកបោះបង់ចោលសញ្ជាតិអាមេរិក កើនឡើង

(វ៉ាស៊ីនតោន)៖ ការសិក្សាស្រាវជ្រាវថ្មីមួយ បានរកឃើញថា មនុស្សក្នុងចំនួនដ៏ច្រើនជាប់កំណត់ត្រាថ្មីមួយ បានបោះបង់ចោលសញ្ជាតិអាមេរិករបស់ពួកគេ ហើយហេតុផលនៃ ការសម្រេចចិត្តបែបនេះ ក៏មានជាប់ពាក់ព័ន្ធនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។

Read more: ការសិក្សាថ្មី រកឃើញថាលោក ដូណាល់ ត្រាំ ជាមូលហេតុមួយ...

សហរដ្ឋអាមេរិក អង់គ្លេស និងសម្ព័ន្ធមិត្ត អំពាវនាវឱ្យមានការបោះឆ្នោតក្នុងទីក្រុងហុងកុង ឲ្យបានឆាប់រហ័ស

(ក្រុងឡុងដ៍)៖ ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, កាណាដា, អូស្រ្តាលី, និងនូវែលសេឡង់ បានជំរុញឲ្យទីក្រុងហុងកុង រៀបចំការបោះឆ្នោតឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើ ទៅបាន ជាមួយការព្រមានអាជ្ញាធរទីក្រុងហុងកុង កុំធ្វើសកម្មភាពណាមួយដែលបំផ្លាញដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ។

Read more: សហរដ្ឋអាមេរិក អង់គ្លេស និងសម្ព័ន្ធមិត្ត...

ចំនួនករណីឆ្លង COVID-19 នៅឥណ្ឌាលោតដល់ខ្ទង់ ២លាននាក់ ក្រោយរកឃើញអ្នកឆ្លងជាង ៦២,០០០នាក់ទៀតក្នុង១ថ្ងៃ!

(ញូដេលី)៖ តាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនដល់ខ្ទង់ ២លានករណី ក្នុងនោះអ្នកជំងឺច្រើនជាង ៤១,០០០នាក់ បានស្លាប់។

Read more: ចំនួនករណីឆ្លង COVID-19 នៅឥណ្ឌាលោតដល់ខ្ទង់ ២លាននាក់ ក្រោយរកឃើញអ្នកឆ្លងជាង...

កាណាដាប្តេជ្ញាសងសឹកវិញភ្លាមៗ ក្រោយលោក ត្រាំ ប្រកាសដំឡើងពន្ធ​១០%ជាថ្មី លើការនាំចូលអាលុយមីញ៉ូម!

(អូតាវ៉ា)៖ កាណាដាបានបង្ហាញការបេ្ដជ្ញា ចាត់វិធានការសងសឹកវិញភ្លាមៗ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអំពីការសម្រេចចិត្តថា នឹងដំឡើងពន្ធ ១០ភាគរយជាថ្មីម្ដងទៀតលើការនាំចូលអាលុយមីញ៉ូមពីប្រទេសសម្ព័ន្ធមិត្តជិតខាងមួយនេះ ដោយលើកឡើងចំពោះក្តីកង្វល់អំពីបញ្ហាសន្តិសុខជាតិ។

Read more: កាណាដាប្តេជ្ញាសងសឹកវិញភ្លាមៗ ក្រោយលោក ត្រាំ ប្រកាសដំឡើងពន្ធ​១០%ជាថ្មី...

WHO ប្រកាស៖ «បើយើងមានវ៉ាក់សាំង COVID-19 នោះសេដ្ឋកិច្ចពិភពលោក នឹងប្រសើរឡើងវិញឆាប់រហ័ស»

  (ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) បានលើកឡើងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅជុំវិញពិភពលោក អាចនឹងកើតឡើងលឿន ប្រសិនបើវ៉ាក់សាំង COVID-19 ត្រូវបានផ្ដល់ជូនជាសាធារណៈ។

Read more: WHO ប្រកាស៖ «បើយើងមានវ៉ាក់សាំង COVID-19 នោះសេដ្ឋកិច្ចពិភពលោក...

រដ្ឋបាលលោក ត្រាំ ចាយជាង១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនមួយ នៅពេលវាផលិតបានសម្រេច (Video inside)

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកនឹងចំណាយប្រាក់ច្រើនជាង ១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង COVID-19 ចំនួន ១០០លានដូស ផលិតឡើងដោយក្រុមហ៊ុន Johnson & Johnson ដើម្បីបំពេញស្ដុករបស់ខ្លួន ក្នុងគោលដៅបិទបញ្ចប់ការឆ្លងរាតត្បាត នៃជំងឺដ៏កាចសាហាវមួយនេះ។

Read more: រដ្ឋបាលលោក ត្រាំ ចាយជាង១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង COVID-19...

លោក គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំនៃគណបក្សពលករ ជុំវិញការបង្កើតស្ថាប័នថ្មីមួយ

(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថាមេដឹកនាំកំពូលរបស់ខ្លួនគឺ លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំមួយ នៃគណៈកម្មាធិការមជ្ឈិមបក្សពលករ ដើម្បីពិភាក្សាពីការបង្កើតស្ថាប័នថ្មី និងកែលម្អមុខងាររបស់គណបក្ស។

Read more: លោក គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំនៃគណបក្សពលករ ជុំវិញការបង្កើតស្ថាប័នថ្មីមួយ

សិស្សរាប់រយនាក់នៅអាមេរិក «ត្រូវធ្វើចត្តាឡីស័ក» ក្រោយផ្ទុះករណីឆ្លង COVID-19 ក្នុងសាលារៀននៅរដ្ឋមីស៊ីស៊ីពី

  (វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា សិស្សជាង ១១០នាក់ត្រូវបានបញ្ជូនទៅផ្ទះ ដើម្បីធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ បន្ទាប់ពីសិស្ស ០៦នាក់ និងបុគ្គលិកសាលារៀនម្នាក់បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 នៅក្នុងសង្កាត់មួយនៃរដ្ឋមីស៊ីស៊ីពី (Mississippi) សហរដ្ឋអាមេរិក។

Read more: សិស្សរាប់រយនាក់នៅអាមេរិក «ត្រូវធ្វើចត្តាឡីស័ក» ក្រោយផ្ទុះករណីឆ្លង COVID-19...

ឥណ្ឌា មានអ្នកស្លាប់ដោយសារ COVID-19 កើនលើស ៤ម៉ឺននាក់, ឆ្លង១.៩លាននាក់

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបនៅប្រទេសរបស់ខ្លួន បានកើនដល់ ៤០,៦៩៩នាក់ហើយ ខណៈចំនួនអ្នកឆ្លងសរុបកើនដល់ ១,៩៦៤,៥៣៦នាក់។

Read more: ឥណ្ឌា មានអ្នកស្លាប់ដោយសារ COVID-19 កើនលើស ៤ម៉ឺននាក់, ឆ្លង១.៩លាននាក់

សហរដ្ឋអាមេរិក នឹងបង្ហាញពីដំណោះស្រាយ UN ដើម្បីបន្តដាក់ទណ្ឌកម្មអាវុធលើអ៉ីរ៉ង់

  (វ៉ាស៊ីនតោន)៖ រដ្ឋមន្រី្តការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថា សហរដ្ឋអាមេរិកធ្វើបទបង្ហាញពីដំណោះស្រាយមួយ នៅក្នុង ក្រុមប្រឹក្សាសនិ្តសុខអង្គការសហប្រជាជាតិ (UNSC) នៅសប្ដាហ៍ក្រោយនេះ សំដៅបន្តការដាក់ទណ្ឌកម្មអាវុធលើអ៉ីរ៉ង់។

Read more: សហរដ្ឋអាមេរិក នឹងបង្ហាញពីដំណោះស្រាយ UN ដើម្បីបន្តដាក់ទណ្ឌកម្មអាវុធលើអ៉ីរ៉ង់

ទីបំផុតប្រទេសបារាំងសម្រេចចិត្ត លុបចោលការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាបត្យាប័នជាមួយហុងកុង

  (ប៉ារីស)៖ រដ្ឋាភិបាលបារាំងនៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសលុបចោលការផ្ដល់សច្ចាប័ន លើសន្ធិសញ្ញាស្តីពីការធ្វើបត្យាប័នជាមួយទីក្រុងហុងកុង បន្ទាប់ពីទីក្រុងប៉េកាំង បានដាក់ចេញនូវច្បាប់សន្តិសុខថ្មី លើដែនដីអតីតអាណានិគមអង់គ្លេសមួយនេះ។

Read more: ទីបំផុតប្រទេសបារាំងសម្រេចចិត្ត លុបចោលការផ្តល់សច្ចាប័ន...

ឥណ្ឌាជួបប្រទះអត្រាឆ្លង COVID-19 ជាង ៥ម៉ឺននាក់ក្នុងមួយថ្ងៃ ចំនួន៦ថ្ងៃជាប់ៗគ្នាមកហើយ

  (ញូដេលី)៖ ឥណ្ឌាក្នុងនាមជាប្រទេសមានករណីឆ្លង COVID-19 ធ្ងន់ធ្ងរជាងគេលំដាប់លេខ ១ នៅអាស៊ី និងលេខ ៣ នៅលើពិភពលោក បានជួបប្រទះអត្រាឆ្លង COVID-19 ប្រចាំថ្ងៃជាង ៥ម៉ឺនករណី អស់រយៈពេល ០៦ថ្ងៃជាប់ៗគ្នាមកហើយ ដែលប្រការនេះបាននាំឲ្យចំនួនករណីឆ្លងសរុប ហក់ឡើងកាន់តែក្បែរខ្ទង់ ២លានករណី។

Read more: ឥណ្ឌាជួបប្រទះអត្រាឆ្លង COVID-19 ជាង ៥ម៉ឺននាក់ក្នុងមួយថ្ងៃ...

អាមេរិកកំពុងបំផុសបំផុលឲ្យអន្តរជាតិ រារាំងចៅក្រមចិនមិនឲ្យជាប់ឈ្មោះ ក្នុងតុលាការអន្តរជាតិ ដោះស្រាយជម្លោះដែនសមុទ្រ

  (ប៉េកាំង)៖ ចិនបានតែងតាំងបេក្ខជនម្នាក់ សម្រាប់តំណែងជាចៅក្រមនៅក្នុងតុលាការអន្តរជាតិ ដែលទទួលបន្ទុកដោះស្រាយជម្លោះសមុទ្រ ប៉ុន្តែសហរដ្ឋអាមេរិកបានចេញមុខ «ជំទាស់ជាដាច់ខាត» និងកំពុងព្យាយាមរារាំងដោយចោទថា ទីក្រុងប៉េកាំងបាននិងកំពុងបំពាន ច្បាប់សមុទ្រអន្តរជាតិជាបន្តបន្ទាប់ នៅក្នុងជម្លោះដែនទឹក នៅឯតំបន់សមុទ្រចិនខាងត្បូង។

Read more: អាមេរិកកំពុងបំផុសបំផុលឲ្យអន្តរជាតិ រារាំងចៅក្រមចិនមិនឲ្យជាប់ឈ្មោះ...

ប្រទេសអ៊ីរ៉ាក់ នាំចេញប្រេងឆៅជាង ៨៥ លានបារ៉ែល ក្នុងខែកក្កដា

ក្រសួងប្រេងអ៊ីរ៉ាក់ បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួន បាននាំចេញប្រេងឆៅជាង ៨៥ លានបារ៉ែលនៅក្នុងខែកក្កដា ដែលនាំមកនូវប្រាក់ចំណូលជាង ៣ ពាន់លានដុល្លារអាមេរិក។

Read more: ប្រទេសអ៊ីរ៉ាក់ នាំចេញប្រេងឆៅជាង ៨៥ លានបារ៉ែល ក្នុងខែកក្កដា

អត្រាមរណភាពដោយសារជំងឺ COVID-19 នៅទូទាំងសកលលោក មានចំនួនជាង ៦៨ម៉ឺន នាក់

ករណីស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងពិភពលោក កាលពីថ្ងៃសៅរ៍ បានកើនឡើងដល់ ៦៨០.៥៧៥នាក់ គិតត្រឹមម៉ោង ១១ កន្លះព្រឹក នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ នាសកលវិទ្យាល័យ Johns Hopkins ។

Read more: អត្រាមរណភាពដោយសារជំងឺ COVID-19 នៅទូទាំងសកលលោក មានចំនួនជាង ៦៨ម៉ឺន នាក់

អេហ្ស៊ីប ត្រៀមបើកព្រះវិហារ Coptic ឡើងវិញ នៅថ្ងៃច័ន្ទ

វិហារគ្រឹស្តសាសនាបុរាណអូស្សូដក់ Coptic របស់ប្រទេសអេហ្ស៊ីប បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួន កំពុងរៀបចំបើកព្រះវិហារឡើងវិញជាបណ្តើរៗ នៅថ្ងៃច័ន្ទ។

Read more: អេហ្ស៊ីប ត្រៀមបើកព្រះវិហារ Coptic ឡើងវិញ នៅថ្ងៃច័ន្ទ

មីយ៉ាន់ម៉ា ពន្យារវិធានការណ៍ការពារ COVID-19 ដល់ពាក់កណ្តាលខែសីហា

គណៈកម្មាធិការកណ្តាលថ្នាក់ជាតិរបស់ប្រទេសមីយ៉ាន់ម៉ា ស្តីពីការការពារ ការត្រួតពិនិត្យ និងការព្យាបាលនៅលើ COVID-១៩ បានចេញសេចក្តីជូនដំណឹងមួយកាលពីចុងសប្តាហ៏ ដើម្បីពន្យាររយៈពេលដែលមានប្រសិទ្ធិភាព សម្រាប់វិធានការណ៍បង្ការ COVID-19 ដល់ថ្ងៃទី ១៥ ខែសីហា។

Read more: មីយ៉ាន់ម៉ា ពន្យារវិធានការណ៍ការពារ COVID-19 ដល់ពាក់កណ្តាលខែសីហា

ភ្លើងឆេះព្រៃ គម្រាមកំហែងតំបន់ប្រជាជនរស់នៅ នាភាគពាយ័ព្យ ប្រទេសទួគី

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងស្រុក TRT បានផ្សាយថា ភ្លើងឆេះព្រៃមួយ បានកើតឡើងនៅខេត្ត Canakkale ភាគពាយ័ព្យប្រទេសទួគី កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ ដោយបានគំរាមកំហែងដល់តំបន់លំនៅដ្ឋានរបស់ប្រជាជន។

Read more: ភ្លើងឆេះព្រៃ គម្រាមកំហែងតំបន់ប្រជាជនរស់នៅ នាភាគពាយ័ព្យ ប្រទេសទួគី

ទឹកជំនន់ភ្លាមៗ បានសម្លាប់មនុស្ស ១៦ នាក់ នៅខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន

អ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់ខេត្ត បាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មានមនុស្ស ១៦ នាក់ ដែលភាគច្រើនជាកុមារ ត្រូវបានសម្លាប់ដោយសារទឹកជំនន់ បានហូរនាំយកផ្ទះជាច្រើន នៅក្នុងស្រុក Kozkunar នៃខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃសុក្រ។

Read more: ទឹកជំនន់ភ្លាមៗ បានសម្លាប់មនុស្ស ១៦ នាក់ នៅខេត្ត Nangarhar...

អ៉ីរ៉ង់ធ្វើសមយុទ្ធបាញ់កម្ទេច នាវាដឹកយន្តហោះចម្បាំងក្លែងក្លាយមួយគ្រឿង ដើម្បីកំញើញសហរដ្ឋអាមេរិក

 (តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានដឹកនាំសមយុទ្ធយោធាមួយ នៅឯច្រកសមុទ្រ ហ័រមឹស (Hormuz) ជាការកំញើញសាច់ដុំ និងផ្ញើសារព្រមានសហរដ្ឋអាមេរិក ឱ្យគិតឱ្យបានច្បាស់ជាមុនសិន មុននឹងចង់បង្ករឿង ឬធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ តាមរយៈការបាញ់មីស៊ីលកម្ទេច នាវាផ្ទុកយន្ដហោះចម្បាំងក្លែងក្លាយមួយគ្រឿង របស់សហរដ្ឋអាមេរិក ដើម្បីជាការហាត់សមទឹកដៃផងដែរ។

Read more: អ៉ីរ៉ង់ធ្វើសមយុទ្ធបាញ់កម្ទេច នាវាដឹកយន្តហោះចម្បាំងក្លែងក្លាយមួយគ្រឿង...