Social Network

ផ្ទុះអំពើហិង្សាក្នុងទីក្រុង Portland រវាងក្រុមអ្នកគាំទ្រ និងប្រឆាំងលោក ដូណាល់ ត្រាំ, មនុស្សម្នាក់ស្លាប់

(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថា បុរសម្នាក់ត្រូវបានបាញ់សម្លាប់ នៅក្នុងទីក្រុង ផតលែន (Portland) នៃរដ្ឋអូរ៉េហ្គន (Oregon) កំឡុងការប៉ះទង្គិចគ្នាដោយហិង្សាមួយ ដែលបានផ្ទុះឡើងរវាង ក្រុមសកម្មជនប្រឆាំងការរើសអើងពូជសាសន៍ស្បែកខ្មៅ «Black Lives Matter» និងក្រុមអ្នកគាំទ្ររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។

Read more: ផ្ទុះអំពើហិង្សាក្នុងទីក្រុង Portland រវាងក្រុមអ្នកគាំទ្រ និងប្រឆាំងលោក ដូណាល់...

អ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម ចង់កសាងកន្លែងស៊ើបការណ៍សម្ងាត់ នៅលើកោះមួយរបស់យ៉េមែន

(ម៉ូស្គូ)៖ អ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម បានប្រកាសរួមគ្នាពីបំណងធ្វើកិច្ចសហប្រតិបត្តិការ សាងសង់មូលដ្ឋានប្រមូលព័ត៌មានសម្ងាត់ នៅលើកោះមួយរបស់ប្រទេសយ៉េមែន ក្រោយសម្រេចបានកិច្ចព្រមព្រៀង ផ្សាភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាឡើងវិញ ក្រោមកិច្ចសម្របសម្រួលរបស់សហរដ្ឋអាមេរិកនោះ។

Read more: អ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម ចង់កសាងកន្លែងស៊ើបការណ៍សម្ងាត់...

ពេលនេះដល់វេនប្អូនស្រីលោក គីម ជុងអ៊ុន បាត់ខ្លួនវិញម្តង ដែលកំពុងបង្កឲ្យមាន​ការសង្ស័យជាច្រើន

(សេអ៊ូល)៖ អ្នកនាង គីម យ៉ូចុង ដែលជាប្អូនស្រីរបស់មេដឹកនាំកំពូឡកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថា បានអវត្តមាននៅក្នុងកិច្ចប្រជុំសំខាន់ៗជាច្រើន អស់រយៈពេលជាងមួយខែមកហើយ បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៃកូរ៉េខាងត្បូងអះអាងថា លោក គីម បានផ្ទេរអំណាចមួយចំនួនឱ្យអ្នកនាង ដែលកំពុងបង្កការសង្ស័យជាថ្មីថា អ្នកនាង គីម នឹងក្លាយជាអ្នកបន្តវេនពីបងប្រុស។

Read more: ពេលនេះដល់វេនប្អូនស្រីលោក គីម ជុងអ៊ុន បាត់ខ្លួនវិញម្តង...

នាយករដ្ឋមន្រ្តី អាបេ មានគម្រោងលាលែងពីតំណែងដោយសារបញ្ហាសុខភាព

(ជប៉ុន)៖ នាយករដ្ឋមន្រ្តី អាបេ មានគម្រោងលាលែងពីតំណែងដោយសារបញ្ហាសុខភាព នេះបើយោងតាមសារព័ត៌មានរបស់ជប៉ុនចេញផ្សាយមុននេះបន្តិច នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ។

Read more: នាយករដ្ឋមន្រ្តី អាបេ មានគម្រោងលាលែងពីតំណែងដោយសារបញ្ហាសុខភាព

ប្រជាជនប៉ាឡេស្ទីន ចូលរួមពិធីបុណ្យសព ក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាម នៅតំបន់ Gaza Strip

ទោះបីជាមានការចាក់សោរបិទ លើតំបន់ឆ្នេរសមុទ្រ ហ៊ុំព័ទ្ធជុំវិញដោយរដ្ឋា-ភិបាលគ្រប់គ្រងដោយក្រុម Hamas ក៏ដោយ ក៏ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ មកពីតំបន់ Gaza Strip កាលពីថ្ងៃអង្គារ បានចូលរួមក្នុងពិធីបុណ្យសពរបស់សកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីន Jihad ចំនួន ៤ នាក់ដែរ ។

Read more: ប្រជាជនប៉ាឡេស្ទីន ចូលរួមពិធីបុណ្យសព ក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាម នៅតំបន់...

ជនសង្ស័យ IS ដែលត្រូវបានឃុំខ្លួននៅ Istanbul មានផែនការវាយប្រហារភេវរកម្ម “ដ៏ភ្ញាក់ផ្អើល”

ទីភ្នាក់ងារសារព័ត៌មាន Demiroren បានរាយការណ៍នៅថ្ងៃអង្គារនេះថាសមាជិកសង្ស័យនៃក្រុមរដ្ឋអ៊ីស្លាម (IS) ដែលត្រូវបានចាប់ខ្លួនដោយប៉ូលីសទួគីនៅអ៊ីស្តង់ប៊ុល មានផែនការវាយប្រហារភេវរកម្មដ៏ភ្ញាក់ផ្អើលមួយ ។

Read more: ជនសង្ស័យ IS ដែលត្រូវបានឃុំខ្លួននៅ Istanbul មានផែនការវាយប្រហារភេវរកម្ម...

ករណីឆ្លងជំងឺ COVID-១៩ នៅហ្វីលីពីន កើនលើស ២០០.០០០

នាយកដ្ឋានសុខាភិបាលហ្វីលីពីន បានផ្សាយថា ករណីឆ្លងសរុបនៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ ២០២.៣៦១ ជាមួយនឹងករណីថ្មីចំនួន ៥.២៧៧ ។

Read more: ករណីឆ្លងជំងឺ COVID-១៩ នៅហ្វីលីពីន កើនលើស ២០០.០០០

លោក Trump ត្រូវបានតែងតាំងសម្រាប់ការបោះឆ្នោតឡើងវិញ នាសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ២០២០

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ត្រូវបានគេតែងតាំងសម្រាប់ការបោះឆ្នោតឡើងវិញនៅថ្ងៃច័ន្ទនេះ នៅឯសន្និបាតជាតិសាធារណរដ្ឋ ឆ្នាំ២០២០ នៅទីក្រុង Charlotte រដ្ឋ Carolina ខាងជើង ដែលត្រូវបានពន្យាពេលធ្វើ ដោយសារតែជំងឺរាតត្បាត Covid 19 ។

Read more: លោក Trump ត្រូវបានតែងតាំងសម្រាប់ការបោះឆ្នោតឡើងវិញ...

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទទួលយកកិច្ចព្រមព្រៀង ដើម្បីចៀសវាងការបោះឆ្នោតថ្មី

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានប្រកាសយល់ព្រមពន្យាពេលផុតកំណត់គម្រោងថវិកាមិនច្បាស់លាស់ ដែលរារាំងដល់ការបោះឆ្នោតជាតិលើកទី ៤ ក្នុងរយៈពេលតិចជាងពីរឆ្នាំ។

Read more: នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទទួលយកកិច្ចព្រមព្រៀង ដើម្បីចៀសវាងការបោះឆ្នោតថ្មី

បាក់រលំអគារ នៅប្រទេសឥណ្ឌា

មនុស្សម្នាក់ បានស្លាប់ និង ១៧ នាក់ទៀតរងរបួស ខណៈមនុស្ស ៤៣ នាក់ ត្រូវបានគេភ័យខ្លាចថា កំពុងជាប់នៅក្នុងអាគារកម្ពស់ ៥ ជាន់មួយកន្លែងដែលបានបាក់រលំនៅស្រុក Mahad ចម្ងាយ ១៧០ គីឡូម៉ែត្រពីទីក្រុង Mumbai ប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃច័ន្ទ។

Read more: បាក់រលំអគារ នៅប្រទេសឥណ្ឌា

ចំនួនប្រជាជនសរុបកោះតៃវ៉ាន់ រំពឹងនឹងធ្លាក់ចុះនៅឆ្នាំ ២០២០

ចំនួនប្រជាជនសរុបរបស់កោះតៃវ៉ាន់ អាចនឹងធ្លាក់ចុះនៅឆ្នាំ ២០២០ ដោយសារតែអត្រាកំណើតធ្លាក់ចុះ ២ ឆ្នាំលឿនជាងការព្យាករណ៍ពីមុន នេះបើយោងតាមនាយកដ្ឋានផែនការអភិវឌ្ឍរបស់ដែនកោះមួយនេះ។

Read more: ចំនួនប្រជាជនសរុបកោះតៃវ៉ាន់ រំពឹងនឹងធ្លាក់ចុះនៅឆ្នាំ ២០២០

អឌ្ឍចន្ទក្រហមលីប៊ី នាំយកសាកសពជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន ២២ នាក់ នៅភាគខាងលិចប្រទេស

សាកសពជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ២២ នាក់ ត្រូវបានរកឃើញដោយអឌ្ឍចន្ទក្រហមលីប៊ី នៅទីក្រុងឆ្នេរសមុទ្រ Zwara នេះបើតាមប្រធានបេសកកម្មរបស់អង្គការអន្តរជាតិសម្រាប់ជនចំណាកស្រុក (IOM) ប្រចាំប្រទេសលីប៊ី ប្រាប់កាលពីថ្ងៃអាទិត្យ។

Read more: អឌ្ឍចន្ទក្រហមលីប៊ី នាំយកសាកសពជនអន្តោប្រវេសន៍ខុសច្បាប់ ចំនួន ២២ នាក់...

មានការបំផ្ទុះគ្រាប់បែក ២ លើក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

ប្រភពក្នុងស្រុក បានឲ្យដឹងថា ជនស៊ីវិលអាហ្វហ្គានីស្ថាន ១០ នាក់ ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកដាច់ដោយឡែកពីគ្នា នៅតាមដងផ្លូវនៅក្នុងខេត្ត ចំនួនពីររបស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ។

Read more: មានការបំផ្ទុះគ្រាប់បែក ២ លើក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

កូរ៉េខាងត្បូងរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង​៤៤០នាក់ទៀតក្នុង១ថ្ងៃ ដែលមិនធ្លាប់មានឡើយចាប់តាំងពីខែមីនា

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៤៤១ករណីបន្ថែមទៀត ដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី០៧ ខែមីនាមកម្ល៉េះ និងនាំឲ្យករណីឆ្លងសរុបទូទាំងប្រទេសកើនដល់ ១៨,៧០៦ករណី។

Read more: កូរ៉េខាងត្បូងរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង​៤៤០នាក់ទៀតក្នុង១ថ្ងៃ...

សហរដ្ឋអាមេរិកប្រកាស «មិនដកថយសូម្បីតែមួយមីលីម៉ែត្រ» ពីតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រោះខ្លួនចង់រក្សាតុល្យភាពពិភពលោក!

(អាមេរិក)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក ម៉ាល អេស្ពើ (Mark Esper) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិក «នឹងមិនដកថយសូម្បីតែមួយមីលីម៉ែត្រ» ពីតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈដែលកម្តៅនៅសមុទ្រចិនខាងត្បូង នៅតែបន្តកើនឡើង។

Read more: សហរដ្ឋអាមេរិកប្រកាស «មិនដកថយសូម្បីតែមួយមីលីម៉ែត្រ» ពីតំបន់អាស៊ីប៉ាស៊ីហ្វិក...

ចិន និងកូរ៉េខាងជើងបង្កើនកម្រិតប្រកាសអាសន្ន ដល់ខ្ពស់បំផុត ចំពោះមុខព្យុះទីហ្វុងកំណាច Bavi

  (ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានបង្កើនការប្រកាសអាសន្ន ដល់កម្រិតពណ៌ទឹកក្រហម ចំពោះព្យុះទីហ្វុងប៉ាវី (Bavi) ដែលជាកម្រិតធ្ងន់ធ្ងរបំផុត ខណៈប្រទេសកូរ៉េខាងជើងវិញ ក៏បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ បន្ទាប់ពីព្យុះនេះបានមកដល់ តំបន់ឆ្នេរសមុទ្រកូរ៉េខាងត្បូងកាលពីយប់ថ្ងៃពុធ។

Read more: ចិន និងកូរ៉េខាងជើងបង្កើនកម្រិតប្រកាសអាសន្ន ដល់ខ្ពស់បំផុត...

រដ្ឋាភិបាលកូរ៉េខាងត្បូង បញ្ជាឲ្យក្រុមវេជ្ជបណ្ឌិតដែលធ្វើកូដកម្ម ត្រូវចូលទៅធ្វើការវិញ

(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាឲ្យ ក្រុមវេជ្ជបណ្ឌិតនៅទីក្រុងសេអ៊ូល ត្រឡប់ទៅធ្វើការងារជាធម្មតាវិញនៅថ្ងៃពុធនេះ ខណៈដែលពួកគេបានចាប់ផ្តើមធ្វើកូដកម្ម អស់រយៈពេល ០៣ថ្ងៃមកហើយ ដើម្បីប្រឆាំងនឹងសំណើរបស់រដ្ឋាភិបាល ក្នុងនោះរួមមានការបង្កើនចំនួនវេជ្ជបណ្ឌិត ដើម្បីដោះស្រាយវិបត្តិសុខាភាពសាធារណៈ។

Read more: រដ្ឋាភិបាលកូរ៉េខាងត្បូង បញ្ជាឲ្យក្រុមវេជ្ជបណ្ឌិតដែលធ្វើកូដកម្ម...

ព្យុះទីហ្វុង Bavi នឹងបោកបក់ប្រទេសចិន និងកូរ៉េខាងជើង, ចិនបង្កើនកម្រិតប្រកាសអាសន្ន

(ប៉េកាំង)៖ ទីភ្នាក់ងារអង្កេតខ្យល់ព្យុះរបស់ចិននៅថ្ងៃពុធនេះ បានបង្កើនការប្រកាសអាសន្ន ដល់កម្រិតពណ៌ទឹកក្រូច ចំពោះព្យុះទីហ្វុងប៉ាវី (Bavi) ដែលត្រូវគេរំពឹងថា នឹងវាយប្រហារខេត្តជាច្រើននៅតាមតំបន់ឆ្នេរ ភាគខាងកើត និងឦសានប្រទេស។

Read more: ព្យុះទីហ្វុង Bavi នឹងបោកបក់ប្រទេសចិន និងកូរ៉េខាងជើង, ចិនបង្កើនកម្រិតប្រកាសអាសន្ន

ទីបំផុតប៉ូលិសហុងកុង «ចាប់ខ្លួនសមាជិកសភា២រូបនៃបក្សប្រឆាំង» ពាក់ព័ន្ធការតវ៉ាប្រឆាំងរដ្ឋាភិបាល

  (ហុងកុង)៖ សមាជិកសភាបក្សប្រឆាំងនៅហុងកុងចំនួន ០២រូបត្រូវបានចាប់ខ្លួនហើយនាព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្នុងប្រតិបត្តិការមួយរបស់ប៉ូលីស ដែលបានចោទប្រកាន់ពីបទធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំមុន។

Read more: ទីបំផុតប៉ូលិសហុងកុង «ចាប់ខ្លួនសមាជិកសភា២រូបនៃបក្សប្រឆាំង»...

អូស្ត្រាលីគួរតែត្រៀមខ្លួនឲ្យហើយ ដើម្បីទប់ទល់ភ្លើងឆេះព្រៃ ដែលអាចនឹងអាក្រក់ខ្លាំង ជាងកាលពីឆ្នាំ២០១៩

  (អូស្រ្តាលី)៖ លទ្ធផលនៃការស៊ើបអង្កេតមួយ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយភ្លើងឆេះព្រៃ ដ៏សម្បើមនៅក្នុងប្រទេសអូស្ត្រាលី កាលពីពេលថ្មីៗនេះបានបង្ហាញថា ប្រទេសដីកោះធំបំផុតលើលោកមួយនេះ គួរតែត្រៀមខ្លួនឱ្យហើយ ដើម្បីប្រឈមមុខនឹងភ្លើងឆេះព្រៃដ៏អាក្រក់បែបនេះ ឬអាចនឹងអាក្រក់ជាងនេះរាប់ដង ដែលអាចនឹងកើតឡើងជាថ្មីនៅក្នុង រយៈពេលប៉ុន្មានឆ្នាំខាងមុខ។

Read more: អូស្ត្រាលីគួរតែត្រៀមខ្លួនឲ្យហើយ ដើម្បីទប់ទល់ភ្លើងឆេះព្រៃ...

ទឹកជំនន់ នៅខេត្តសមុទ្រខ្មៅរបស់ប្រទេសទួគី

ទីភ្នាក់ងារពាក់កណ្តាលផ្លូវការរបស់ទីភ្នាក់ងារ Anadolu បានរាយការណ៍ថា ទឹកជំនន់នៅក្នុងខេត្ត Giresun នៃសមុទ្រខ្មៅភាគខាងជើងប្រទេសទួគី បានសម្លាប់មនុស្ស ៦ នាក់ កាលពីថ្ងៃអាទិត្យ ដែលក្នុងនោះមានបុគ្គលិកអាវុធហត្ថ ចំនួន ២ នាក់។

Read more: ទឹកជំនន់ នៅខេត្តសមុទ្រខ្មៅរបស់ប្រទេសទួគី