Social Network

លោក ត្រាំ អះអាងថា «អាមេរិកនឹងមានវ៉ាក់សាំងកូវីដ-១៩ឆាប់ៗ» ប៉ុន្តែលោក បៃដិន ចោទសួរពីប្រសិទ្ធភាព និងសុវត្ថិភាព, ការតស៊ូមតិប្រព្រឹត្តទៅយ៉ាងក្តៅគគុក (Video inside)

(អាមេរិក)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅក្នុងកំលុងពេលជជែកវែកញែក តទល់គ្នាជាមួយដៃគូប្រកួតប្រជែងគឺលោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនឹងមានវ៉ាក់សាំង COVID-19 ក្នុងពេលឆាប់ៗនេះ ខណៈលោក បៃដិន បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីប្រសិទ្ធភាពនៃវ៉ាក់សាំដែលនឹងត្រូវបញ្ចេញនោះ។

Read more: លោក ត្រាំ អះអាងថា «អាមេរិកនឹងមានវ៉ាក់សាំងកូវីដ-១៩ឆាប់ៗ» ប៉ុន្តែលោក បៃដិន...

ត្រាំ អនុម័តគម្រោងកសាងផ្លូវដែកតម្លៃ «២២ពាន់លានដុល្លារ» ពីរដ្ឋអាឡាស្កា ទៅខេត្តអាល់បឺតារបស់កាណាដា (Video inside)

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុម័តហើយលើគម្រោងស្ថាបនាផ្លូវដែក ក្នុងទំហំទឹកប្រាក់ជាង ២២ពាន់លានដុល្លារអាមេរិក ដែលតភ្ជាប់ពីរដ្ឋអាឡាស្កា (Alaska) ទៅកាន់ខេត្តអាល់ប៊ឺតា (Alberta) នៃប្រទេសកាណាដា។

Read more: ត្រាំ អនុម័តគម្រោងកសាងផ្លូវដែកតម្លៃ «២២ពាន់លានដុល្លារ» ពីរដ្ឋអាឡាស្កា...

មិនទាន់ជាប់ឆ្នោតផង លោក ចូ បៃដិន ត្រូវបានបញ្ចុះបញ្ចូល ឲ្យរក្សាគោលជំហរប្រឆាំងចិន ប៉ុន្តែត្រូវដូរយុទ្ធសាស្ត្រថ្មី (Video inside)

 (វ៉ាស៊ីនតោន)៖ ជ័យលាភីពានរង្វាន់ណូបែលសេដ្ឋកិច្ច លោក ផូល ក្រាកមិន (Paul Krugman) បាននិយាយថា បេក្ខជនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គួរតែរក្សាជំហរតឹងរ៉ឹងប្រឆាំងនឹងចិន ប្រសិនបើលោកជាប់ឆ្នោត ក្លាយជាប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ ។

Read more: មិនទាន់ជាប់ឆ្នោតផង លោក ចូ បៃដិន ត្រូវបានបញ្ចុះបញ្ចូល...

មូលនិធិកំពូលមហាសេដ្ឋីអាមេរិក Bill Gates ជួយគាំទ្រ WHO ក្នុងការផលិត ឧបករណ៍ធ្វើតេស្តរកកូរ៉ូណារហ័ស និងមានតម្លៃថោក (Video inside)

(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះថា ឧបករណ៍ធ្វើតេស្តរហ័សរក COVID-19 (Rapid Test) ចំនួន ១២០លានឈុត នឹងត្រូវផលិតឡើងសម្រាប់ផ្ដល់ជូនដល់ប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម ក្នុងតម្លៃអតិបរមា ៥ដុល្លារអាមេរិកក្នុងមួយឈុត។

Read more: មូលនិធិកំពូលមហាសេដ្ឋីអាមេរិក Bill Gates ជួយគាំទ្រ WHO ក្នុងការផលិត...

អគ្គលេខាធិការ UN អំពាវនាវឲ្យមេដឹកនាំអាហ្សែបៃហ្សង់ និងអាល់មេនី បង្កើតបទឈប់បាញ់គ្នា​ជាបន្ទាន់ (Video inside)

(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានអំពាវនាវឲ្យមេដឹកនាំអាល់មេនី និងអាហ្សែបៃហ្សង់ បោះជំហានជាបន្ទាន់ ទៅរកការបង្កើតបទឈប់បាញ់គ្នាមួយ។

Read more: អគ្គលេខាធិការ UN អំពាវនាវឲ្យមេដឹកនាំអាហ្សែបៃហ្សង់ និងអាល់មេនី...

ឆ្មាំសមុទ្រកូរ៉េខាងត្បូង៖ មន្ត្រីដែលត្រូវបាញ់សម្លាប់ ព្យាយាមរត់ទៅកូរ៉េខាងជើង

(សេអ៊ូល)៖ មន្រី្តជនផលកូរ៉េខាងត្បូងម្នាក់ ដែលត្រូវបានទាហានកូរ៉េខាងជើងបាញ់សម្លាប់  នៅឯតំបន់ព្រំដែនសមុទ្រ នៃប្រទេសកូរ៉េទាំង២ កាលពីសប្ដាហ៍មុន តាមពិតគឺមាន បំណងរត់ទៅកាន់កូរ៉េខាងជើង ខណៈមានរបាយការណ៍បឋមមួយថារូបគេជំពាក់បំណុលរាប់ម៉ឺនដុល្លារ។

Read more: ឆ្មាំសមុទ្រកូរ៉េខាងត្បូង៖ មន្ត្រីដែលត្រូវបាញ់សម្លាប់ ព្យាយាមរត់ទៅកូរ៉េខាងជើង

ប្រទេសអាឡឺម៉ង់ រកឃើញករណីគ្រុនជ្រូកអាហ្វ្រិកមួយករណីទៀតនៅក្នុងសត្វជ្រូកព្រៃ

ក្រសួងកសិកម្មអាឡឺម៉ង់ បានរកឃើញករណីមួយទៀតនៃជំងឺគ្រុនជ្រូកនៅអាហ្វ្រិក (ASF) នៅក្នុងសត្វជ្រូកព្រៃមួយនៅរដ្ឋ Brandenburg ភាគខាងកើតប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍។

Read more: ប្រទេសអាឡឺម៉ង់ រកឃើញករណីគ្រុនជ្រូកអាហ្វ្រិកមួយករណីទៀតនៅក្នុងសត្វជ្រូកព្រៃ

ទាហាន ត្រូវបានជ្រើសរើសចូលក្នុងកងទ័ពអាហ្វហ្គានីស្ថាន ចំពេលមានអំពើហិង្សា កើនឡើង

ប្រភពពីកងទ័ព បាននិយាយថា ទាហាន ដែលទើបបញ្ចប់ការសិក្សាថ្មីចំនួន ៩៥៩ នាក់ កាលពីថ្ងៃអាទិត្យ បានចូលរួមជាមួយកងទ័ពជាតិអាហ្វហ្គានីស្ថាន ដោយបង្កើនកម្លាំង ចំពេលមានភាពចលាចលដែលដឹកនាំដោយពួកតាលីបង់។

Read more: ទាហាន ត្រូវបានជ្រើសរើសចូលក្នុងកងទ័ពអាហ្វហ្គានីស្ថាន ចំពេលមានអំពើហិង្សា កើនឡើង

ចំនួនអ្នកស្លាប់ដោយ COVID-19 បានឡើងលើស ១ លាននាក់

ចំនួនអ្នកស្លាប់នៅទូទាំងសកលលោក ដោយសារវីរុសកូរ៉ូណា ដែលបានកើតឡើងតិចជាងមួយឆ្នាំមុន នៅក្នុងប្រទេសចិន និងបានរាលដាលពាសពេញពិភពលោក ពេលនេះបានកើនឡើងដល់ ១ លាននាក់ជាង កាលពីថ្ងៃអាទិត្យ។

Read more: ចំនួនអ្នកស្លាប់ដោយ COVID-19 បានឡើងលើស ១ លាននាក់

ហាងឆេងលុយខ្មែរមានកម្លាំងយ៉ាងណាធៀបនឹងលុយប្រទេសសំខាន់ៗ !

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរ ធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។

Read more: ហាងឆេងលុយខ្មែរមានកម្លាំងយ៉ាងណាធៀបនឹងលុយប្រទេសសំខាន់ៗ !

មីយ៉ាន់ម៉ាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ រាប់រយករណីក្នុងមួយថ្ងៃៗ

 (រ៉ង់ហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីៗសរុប ១៧១ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៨,៥១៥ករណី។

Read more: មីយ៉ាន់ម៉ាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ រាប់រយករណីក្នុងមួយថ្ងៃៗ

រដ្ឋកាលីហ្វ័រញ៉ាត្រូវតែមានបច្ចេកវិទ្យាថ្មីៗទៀត ដែលអាចពន្លត់ភ្លើងឆេះព្រៃ ប្រកបដោយប្រសិទ្ធភាព

(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យានៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីលីខុន វ៉ាឡេយ (Silicon Valley) ដែលត្រូវបានចាត់ទុកជាបេះដូងនៃរដ្ឋកាលីហ្វ័រញ៉ា បានចាប់ផ្តើមផលិតឧបករណ៍ថ្មីមួយចំនួន ដែលមានប្រយោជន៍សម្រាប់ក្រុមអ្នកពន្លត់អគ្គីភ័យដូចជាលោក ដេវ វីនណេកខឺ (Dave Winnacker) ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃ ដែលតែងតែកើតឡើងនៅក្នុងរដ្ឋភាគខាងលិច នៃសហរដ្ឋអាមេរិកមួយនេះជារៀងរាល់ឆ្នាំ។

Read more: រដ្ឋកាលីហ្វ័រញ៉ាត្រូវតែមានបច្ចេកវិទ្យាថ្មីៗទៀត ដែលអាចពន្លត់ភ្លើងឆេះព្រៃ...

ប្រធាន UN ណែនាំមហាអំណាចធំៗទាំងបី ដែលកំពុងឈ្លោះប្រកែកគ្នា ខណៈពិភពលោកជួបគ្រោះអាសន្នផ្ទួនៗ

(ញ៉ូយក)៖ សហរដ្ឋអាមេរិក ប្រទេសចិន និងសហព័ន្ធរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) បានឈ្លោះប្រកែកគ្នាក្នុងកំលុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីបញ្ហាជំងឺឆ្លងរាតត្បាតសកល (COVID-19) បន្ទាប់ពីប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានព្រមានថា ប្រសិនបើវិបត្តិអាកាសធាតុឈានដល់ការបែកបាក់សាមគ្គី និងច្របូកច្របល់ដូចទៅនឹងបញ្ហា COVID-19 ខ្ញុំភ័យខ្លាចថា វាអាចនឹងមានផលអាក្រក់កើតឡើងបន្ថែមទៀត។

Read more: ប្រធាន UN ណែនាំមហាអំណាចធំៗទាំងបី ដែលកំពុងឈ្លោះប្រកែកគ្នា...

ទីបំផុត! សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19​ កើនលើស ៧លាននាក់

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានរាយការណ៍ឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើន លើស ៧លាននាក់ហើយ ដែលស្មើនឹងជាង២០ភាគរយនៃអត្រាឆ្លងសរុបនៅលើពិភពលោក ខណៈរដ្ឋក្នុងតំបន់ Midwest មានការកើនឡើងនូវករណីឆ្លងយ៉ាងគំហុក នៅក្នុងខែកញ្ញានេះ។

Read more: ទីបំផុត! សហរដ្ឋអាមេរិក មានអ្នកឆ្លង COVID-19​ កើនលើស ៧លាននាក់

ឥណ្ឌា បន្តរកឃើញ COVID-19 ៨៦,០៥២ករណីថ្មីក្នុងមួយថ្ងៃ, ឆ្លងសរុបកើនដល់ ៥.៨២លាននាក់

(ញូដេលី)៖ ទិន្នន័យចុងក្រោយចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រនេះ បានបង្ហាញឲ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសបានកើនដល់ ៥.៨២លាននាក់ហើយ។

Read more: ឥណ្ឌា បន្តរកឃើញ COVID-19 ៨៦,០៥២ករណីថ្មីក្នុងមួយថ្ងៃ, ឆ្លងសរុបកើនដល់ ៥.៨២លាននាក់

ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅមីយ៉ាន់ម៉ា កើនដល់១០០នាក់ (Video inside)

(យ៉ាងហ្គូន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នាព្រឹកថ្ងៃអង្គារនេះ បានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេស បានកើនដល់១០០នាក់ ហើយ បន្ទាប់អ្នកជំងឺ០២នាក់បន្ថែមទៀតបានស្លាប់។

Read more: ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅមីយ៉ាន់ម៉ា កើនដល់១០០នាក់ (Video inside)

សាកសព២០នាក់ហើយ ត្រូវបានយកចេញពីគំនរអគារបាក់រលំ នៅក្បែរទីក្រុងម៉ុមបៃប្រទេសឥណ្ឌា

(ម៉ុមបៃ)៖ រដ្ឋាភិបាលឥណ្ឌានៅថ្ងៃអង្គារនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍បាក់រលំអគារកម្ពស់ ០៣ជាន់នៅក្បែរទីក្រុងម៉ុមបៃ (Mumbai) កាលពីថ្ងៃម្សិលមិញនេះបានកើនដល់ ២០នាក់ហើយ ខណៈមនុស្ស ២០-២៥នាក់ទៀតត្រូវបានគេសង្ស័យថា កំពុងជាប់ក្រោមគំនរបាក់បែកនៃអគារដែលបាក់រលំនោះ។

Read more: សាកសព២០នាក់ហើយ ត្រូវបានយកចេញពីគំនរអគារបាក់រលំ នៅក្បែរទីក្រុងម៉ុមបៃប្រទេសឥណ្ឌា

មេដឹកនាំតៃវ៉ាន់សរសើរអ្នកបើកយន្តហោះចម្បាំងរបស់ខ្លួន ដែលបានហោះប្រដេញយន្តហោះចម្បាំងចិន

(តៃវ៉ាន់)៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បានកោតសរសើរយ៉ាងខ្លាំងដល់ «វីរភាព» របស់អាកាសយានិកយន្ដហោះចម្បាំងតៃវ៉ាន់ ដែលបានហោះដេញតាមស្ទាក់យន្ដហោះចម្បាំងចិន ដែលចូលមកក្នុងដែនអាកាស នៃដែនកោះមួយនេះ កាលពីប៉ុន្មានថ្ងៃមុន។

Read more: មេដឹកនាំតៃវ៉ាន់សរសើរអ្នកបើកយន្តហោះចម្បាំងរបស់ខ្លួន...

លោក ដូណាល់ ត្រាំ ព្រមានសងសឹកអ៉ីរ៉ង់វិញ «១,០០០ដង» បើអ៉ីរ៉ង់ហ៊ានប៉ះពាល់សហរដ្ឋអាមេរិកនោះ!

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកនឹងវាយប្រហារ បកទៅលើអ៉ីរ៉ង់វិញ ១,០០០ដង ប្រសិនបើទីក្រុងតេហេរ៉ង់ ហ៊ានបើកការវាយប្រហារ ណាមួយមកលើសហរដ្ឋអាមេរិក។

Read more: លោក ដូណាល់ ត្រាំ ព្រមានសងសឹកអ៉ីរ៉ង់វិញ «១,០០០ដង»...

អ៉ីរ៉ង់ប្រកាសទាត់ចោល និងថ្កោលទោសសារព័ត៌មានអាមេរិក Politico ដែលចុះផ្សាយថា «អ៉ីរ៉ង់គ្រោងលួចធ្វើឃាត​ឯកអគ្គរដ្ឋទូតអាមេរិក»

(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៉ីរ៉ង់ច្រានចោល ក៏ដូចជាថ្កោលទោសយ៉ាងខ្លាំង ចំពោះសារព័ត៌មានអាមេរិក ដែលបានចុះផ្សាយបែបចោទប្រកាន់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីរ៉ង់ មានផែនការធ្វើឃាតអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីសងសឹកឱ្យវិញ្ញាណក្ខន្ធ អតីតមេទ័ពកំពូលអ៉ីរ៉ង់លោក កាសេម សូឡៃមេនី (Qasem Soleimani)។

Read more: អ៉ីរ៉ង់ប្រកាសទាត់ចោល និងថ្កោលទោសសារព័ត៌មានអាមេរិក Politico ដែលចុះផ្សាយថា...

លោក ដូណាល់ ត្រាំ៖ «ការកើនឡើងកម្តៅផែនដី នឹងថយចុះវិញដោយឯកឯង, ភ្លើងឆេះព្រៃមិនមែនមកពីបញ្ហា បម្រែបម្រួលអាកាសធាតុនោះទេ»

(អាមេរិក)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងក្នុងកំឡុងសន្និសីទកាសែតមួយ នៅរដ្ឋកាលីហ្វ័រញ៉ាថា ការឡើងកំដៅផែនដីនឹងថយចុះវិញដោយខ្លួនឯង និងបានច្រានចោលនូវការលើកឡើង របស់អភិបាលរដ្ឋកាលីហ្វ័រញ៉ាកាលពីមុននេះថា បញ្ហាបម្រែបម្រួលអាកាសធាតុនេះ ជាហេតុបណ្ដាលឲ្យមានភ្លើងឆេះព្រៃដ៏សាហាវ ដែលកំពុងរីករាលដាល នៅឯភាគខាងលិចសហរដ្ឋអាមេរិក។

Read more: លោក ដូណាល់ ត្រាំ៖ «ការកើនឡើងកម្តៅផែនដី នឹងថយចុះវិញដោយឯកឯង,...