Social Network

ប៉ូលិស ៤ នាក់ ត្រូវបានសម្លាប់ នៅភាគខាងត្បូងអាហ្វហ្គានីស្ថាន

អ្នកនាំពាក្យប៉ូលិសខេត្ត បាននិយាយកាលពីថ្ងៃអាទិត្យថា ប៉ូលីស ៤ នាក់ នៃកងកម្លាំងប៉ូលីសជាតិអាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់ និង ២ នាក់ផ្សេងទៀត បានរងរបួស ក្នុងការប៉ះទង្គិចគ្នានៅភាគខាងត្បូងខេត្ត Kandahar កាលពីយប់ថ្ងៃសៅរ៍ មន្រ្តីអ្នកនាំពាក្យខាងលើ បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរថា ក្រុមសកម្មប្រយុទ្ធ បានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យកងកម្លាំងប៉ូលីសជាតិមួយ ក្នុងតំបន់ Shadez នៃស្រុក Spin Boldak កាលពីយប់ថ្ងៃសៅរ៍ ដែលបង្កឲ្យមានការប៉ះទង្គិចគ្នាជាច្រើនម៉ោង។

Read more: ប៉ូលិស ៤ នាក់ ត្រូវបានសម្លាប់ នៅភាគខាងត្បូងអាហ្វហ្គានីស្ថាន

តួលេខស្លាប់ដោយសារជំងឺ COVID-19 ជាសកល កើនដល់ជាង 800,000

ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ 800,906 នាក់ ហើយតួលេខឆ្លងជាសកល មាន 23,057,288 ករណី គិតត្រឹមថ្ងៃអាទិត្យ នេះបើយោងតាមតួលេខចុងក្រោយពីអង្គការសុខភាពពិភពលោក (WHO) ។

Read more: តួលេខស្លាប់ដោយសារជំងឺ COVID-19 ជាសកល កើនដល់ជាង 800,000

ប្រធានាធិបតីប្រេស៊ីល ផ្ទុះកំហឹងនឹងក្រុមអ្នកកាសែតជាថ្មី ក្រោយពីការគំរាមដាល់មាត់អ្នកកាសែត ដែលបានសួរនាំរឿងពុករលួយ

  (សៅប៉ូឡូ)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានរិះគន់ធ្ងន់ៗជាថ្មីទៅលើក្រុមអ្នកកាសែត នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល) តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំដែលទើបជាសះស្បើយពីជំងឺ COVID-19 រូបនេះបានគំរាម «ដាល់អ្នកយកព័ត៌មានម្នាក់» ដែលបានសួរលោកអំពីការចោទប្រកាន់ រឿងពុករលួយពាក់ព័ន្ធនឹងភរិយាលោក។

Read more: ប្រធានាធិបតីប្រេស៊ីល ផ្ទុះកំហឹងនឹងក្រុមអ្នកកាសែតជាថ្មី...

ទីបំផុតកូរ៉េខាងត្បូងសម្រេច «បិទសាលារៀននៅសេអ៊ូល, Incheon និង Gyeonggi» ចំពោះមុខការផ្ទុះករណីឆ្លងកូរ៉ូណាឡើងវិញ

  (សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យសាលារៀន និងសាលាមត្តេយ្យទាំងអស់នៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះឲ្យផ្លាស់ប្ដូរទៅជាការរៀនតាមអនឡាញវិញ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃ COVID-19 កាន់តែខ្លាំង។

Read more: ទីបំផុតកូរ៉េខាងត្បូងសម្រេច «បិទសាលារៀននៅសេអ៊ូល, Incheon និង Gyeonggi»...

ផ្ទុះការតវ៉ាជាថ្មីទៀតនៅសហរដ្ឋអាមេរិក ក្រោយបុរសស្បែកខ្មៅម្នាក់ត្រូវប៉ូលិសរដ្ឋ Wisconsin បាញ់ឲ្យរបួស!

(អាមេរិក)៖ បុរសស្បែកខ្មៅម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ កាលពីល្ងាចថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិក) បន្ទាប់ពីត្រូវបានប៉ូលិសនៅរដ្ឋ វិសខុនស៊ិន (Wisconsin) ភាគខាងឦសានសហរដ្ឋអាមេរិក បាញ់ឲ្យរបួស និងបង្កឲ្យមនុស្សប្រមូលផ្តុំតវ៉ា នៅកន្លែងកើតហេតុតែម្តង។

Read more: ផ្ទុះការតវ៉ាជាថ្មីទៀតនៅសហរដ្ឋអាមេរិក ក្រោយបុរសស្បែកខ្មៅម្នាក់ត្រូវប៉ូលិសរដ្ឋ...

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចេញពីមន្ទីរពេទ្យវិញហើយ និងសន្យាបំពេញតួនាទីឲ្យបានល្អបំផុត

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានចាកចេញពីមន្ទីរពេទ្យ នៃទីក្រុងតូក្យូវិញហើយ ក្រោយពីលោកបានចូលជាលើកទី ២ ក្នុងរយៈពេលមួយសប្តាហ៍ ដែលបានបង្កឲ្យសាធារណជនមានការព្រួយបារម្ភ អំពីស្ថានភាពសុខភាពរបស់មេដឹកនាំវ័យ ៦៥ឆ្នាំរូបនេះ ក្នុងការបន្តដឹកនាំប្រទេស ជាពិសេសនៅចំពោះមុនវិបត្តិ COVID-19 ដ៏អាក្រក់បំផុត។

Read more: នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចេញពីមន្ទីរពេទ្យវិញហើយ...

ផ្ទុះគ្រាប់បែកនៅភាគខាងត្បូងហ្វីលីពីន នាំឲ្យមនុស្ស៩នាក់ស្លាប់ និង១៧នាក់របួស

(ម៉ានីល)៖ មន្ត្រីយោធា និងប៉ូលីសហ្វីលីពីនបាននិយាយថា យ៉ាងហោចណាស់មនុស្ស ០៩នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀតរងរបួស នៅក្នុងករណីបំផ្ទុះគ្រាប់បែកផ្ទួនៗគ្នាពីរលើក នៅខេត្តស៊ូលូ (Sulu) ភាគខាងត្បូងនៃប្រទេស នារសៀលថ្ងៃចន្ទនេះតែម្តង។

Read more: ផ្ទុះគ្រាប់បែកនៅភាគខាងត្បូងហ្វីលីពីន នាំឲ្យមនុស្ស៩នាក់ស្លាប់ និង១៧នាក់របួស

ទួគី រកឃើញឧស្ម័នធម្មជាតិនៅសមុទ្រខ្មៅ

ប្រធានាធិបតីទួគី លោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រ បាននិយាយថា ប្រទេសទួគី បានរកឃើញការបម្រុងទុកឧស្ម័នធម្មជាតិសំខាន់ៗ នៅក្នុងសមុទ្រខ្មៅ។

Read more: ទួគី រកឃើញឧស្ម័នធម្មជាតិនៅសមុទ្រខ្មៅ

អ៊ីរ៉ង់ បង្ហាញមីស៊ីលរយៈចម្ងាយឆ្ងាយថ្មី ចំនួន ២ គ្រាប់

បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Tasnim ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៏កន្លង បានបង្ហាញមីស៊ីលរយៈចម្ងាយឆ្ងាយថ្មី ចំនួន ២ នៅក្នុងឱកាសទិវាឧស្សាហកម្មការពារជាតិ។

Read more: អ៊ីរ៉ង់ បង្ហាញមីស៊ីលរយៈចម្ងាយឆ្ងាយថ្មី ចំនួន ២ គ្រាប់

រលកកម្តៅ នៅតែបន្តដុតរោលប្រទេសជប៉ុន

ទីភ្នាក់ងារឧតុនិយមជប៉ុន កាលពីថ្ងៃសុក្រកន្លង បានផ្សាយថា តំបន់មួយផ្នែកធំ នៃប្រទេស បានបន្តគ្របដណ្តប់ដោយរលកកំដៅ ដែលកំពុងឆួលក្តៅ។

Read more: រលកកម្តៅ នៅតែបន្តដុតរោលប្រទេសជប៉ុន

កូរ៉េខាងជើងប្រកាស «មិនទទួលជំនួយពីបរទេសព្រោះខ្លាចឆ្លង COVID-19» ខណៈខ្លួនកំពុងរងគ្រោះដោយទឹកជំនន់

(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសថា ប្រទេសរបស់លោកមិនទទួលជំនួយពីខាងក្រៅនោះឡើយ បើទោះបីជាខ្លួនបាន និងកំពុងទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារតែទឹកជំនន់ក៏ដោយ។

Read more: កូរ៉េខាងជើងប្រកាស «មិនទទួលជំនួយពីបរទេសព្រោះខ្លាចឆ្លង COVID-19»...

ប៉េរូ និងម៉ិកស៊ិក មានអ្នកឆ្លង COVID-19 កើនលើសកន្លះលាននាក់

(លីម៉ា)៖ តាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលបេរ៉ូ បានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនលើសកន្លះលាន នាក់ហើយ ខណៈរដ្ឋាភិបាលកំពុងព្យាយាមទប់ស្កាត់ការឆ្លងថ្មីៗ។

Read more: ប៉េរូ និងម៉ិកស៊ិក មានអ្នកឆ្លង COVID-19 កើនលើសកន្លះលាននាក់

វៀតណាមប្រកាស «ទិញវ៉ាក់សាំង COVID-19 ពីប្រទេសរុស្ស៊ី» ខណៈខ្លួនក៏កំពុងអភិវឌ្ឍវ៉ាក់សាំងដែរ!

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសនៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ នេះថា ខ្លួនបានចុះឈ្មោះរួចរាល់ហើយ ដើម្បីទិញវ៉ាក់សាំងប្រឆាំង COVID-19 ពីប្រទេសរុស្ស៊ី ខណៈប្រទេសអាស៊ានមួយនេះ ក៏កំពុងព្យាយាមយ៉ាងខ្លាំងដែរ ក្នុងការទប់ទល់ការផ្ទុះរលកទី ២ ចេញពីទីក្រុងដាណាង (Da Nang)។

Read more: វៀតណាមប្រកាស «ទិញវ៉ាក់សាំង COVID-19 ពីប្រទេសរុស្ស៊ី»...

សហរដ្ឋអាមេរិកគំរាមដាក់ទណ្ឌកម្ម លើប្រទេសបេឡារុស (Video inside)

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងដាក់ទណ្ឌកម្ម ទៅលើប្រទេសបេឡារុស ដោយសារតែរលកបាតុកម្ម និងអំពើហិង្សាកំពុងផ្ទុះឡើង នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

Read more: សហរដ្ឋអាមេរិកគំរាមដាក់ទណ្ឌកម្ម លើប្រទេសបេឡារុស (Video inside)

អាមេរិក និងអ៉ីស្រាអែលទទួលជោគជ័យយ៉ាងល្អឥតខ្ចោះ លើតេស្តប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោង Arrow-2 (Video inside)

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានដឹកនាំការធ្វើតេស្ដរួមគ្នាប្រកបដោយជោគជ័យ នូវប្រព័ន្ធស្ទាក់ចាប់មីស៊ីលផ្លោង អារ៉ូ ២ (Arrow-2) នៅថ្ងៃពុធសប្ដាហ៍នេះ ចំពេលកំពុងមានភាពតានតឹងជាមួយអ៉ីរ៉ង់។

Read more: អាមេរិក និងអ៉ីស្រាអែលទទួលជោគជ័យយ៉ាងល្អឥតខ្ចោះ...

ចិនរកឃើញសាច់មាន់នាំចូលពីប្រេស៊ីល «មានផ្ទុក COVID-19»

(សៀងហៃ)៖ អាជ្ញាធរចិនបានបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ នេះថា សំណាករបស់ស្លាបមាន់កក ដែលនាំចូលពីប្រទេសប្រេស៊ីល ទៅកាន់ទីក្រុងហ្សិនជិន (Shenzhen) ភាគខាងត្បូងនៃប្រទេសចិន ត្រូវបានគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន នៃវីរុសកូរ៉ូណា (COVID-19)។

Read more: ចិនរកឃើញសាច់មាន់នាំចូលពីប្រេស៊ីល «មានផ្ទុក COVID-19»

ឥណ្ឌានៅតែប្រឈមមុខបញ្ហា COVID-19 យ៉ាងធ្ងន់ធ្ងរ ជាមួយអត្រាឆ្លងលើស ៥ម៉ឺននាក់ក្នុងមួយថ្ងៃៗ

  (ញូដេលី)៖ តាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះបានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនលើស ២.៣លានករណីហើយ ក្នុងនោះមនុស្ស ៤៦,០៩១នាក់បានស្លាប់។

Read more: ឥណ្ឌានៅតែប្រឈមមុខបញ្ហា COVID-19 យ៉ាងធ្ងន់ធ្ងរ ជាមួយអត្រាឆ្លងលើស...

អាល្លឺម៉ង់ចេញមុខរិះគន់រុស្ស៊ី ជុំវិញការប្រកាសជោគជ័យ​លើការអភិវឌ្ឍវ៉ាក់សាំង COVID-19 លឿនពេក

(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់លោក ហ្សែនស៍ ស្ពេន (Jens Spahn) នៅថ្ងៃពុធនេះបានចេញមុខ រិះគន់ប្រទេសរុស្ស៊ីចំៗតែម្តង ចំពោះការប្រកាសជោគជ័យលើការអភិវឌ្ឍវ៉ាក់សាំង COVID-19 ទាំងមិនទាន់ធ្វើតេស្តស្វែងរកប្រសិទ្ធភាព និងសុវត្ថិភាពឲ្យបានត្រឹមត្រូវ។

Read more: អាល្លឺម៉ង់ចេញមុខរិះគន់រុស្ស៊ី ជុំវិញការប្រកាសជោគជ័យ​លើការអភិវឌ្ឍវ៉ាក់សាំង...

ចិន៖ ភ្លៀងធ្លាក់យ៉ាងគំហុកនៅខេត្តស៊ីឈាន់ បណ្តាលឲ្យមនុស្ស៦នាក់បាត់ខ្លួន

  (ឆឹងទូ)៖ យោងតាមអាជ្ញាធរគ្រប់គ្រង់គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតចិនបានឲ្យដឹងថា មនុស្សចំនួន ០៦នាក់បានបាត់ខ្លួន បន្ទាប់ពីមានគ្រោះទឹកជំនន់ ដោយសារភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទីក្រុងយ៉ាអាន (Ya’an) នៃខេត្តស៊ីឈាន់ (Sichuan) ភាគនិរតីប្រទេសចិន។

Read more: ចិន៖ ភ្លៀងធ្លាក់យ៉ាងគំហុកនៅខេត្តស៊ីឈាន់ បណ្តាលឲ្យមនុស្ស៦នាក់បាត់ខ្លួន

លោក ត្រាំ គ្រោងរៀបចំកិច្ចប្រជុំកំពូល G7 នៅក្រោយការបោះឆ្នោត, មេដឹកនាំប្រទេសមិនមែនសមាជិក G7 ក៏អាចនឹងត្រូវអញ្ជើញឲ្យចូលរួមដែរ

  (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកមានបំណងរៀបចំកិច្ចប្រជុំកំពូល G7 នៅក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ។

Read more: លោក ត្រាំ គ្រោងរៀបចំកិច្ចប្រជុំកំពូល G7 នៅក្រោយការបោះឆ្នោត,...

បុរសខ្លាំងហ្វីលីពីន «ស្ម័គ្រចិត្តធ្វើជាអ្នកសាកល្បងវ៉ាក់សាំង COVID-19 របស់រុស្ស៊ី» និងត្រៀមខ្លួនទទួលវ៉ាក់សាំងដោយមិនគិតថ្លៃ!

 (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដែលត្រូវបានសារព័ត៌មានជាច្រើន ចេញផ្សាយរួចមកហើយថា ជិតសម្រេចបានជោគជ័យ ១០០% ហើយប្រទេសហ្វីលីពីនក៏ត្រៀមខ្លួនរួចហើយដែរ ក្នុងការសាកល្បងវ៉ាក់សាំងផលិតដោយរុស្ស៊ី។

Read more: បុរសខ្លាំងហ្វីលីពីន «ស្ម័គ្រចិត្តធ្វើជាអ្នកសាកល្បងវ៉ាក់សាំង COVID-19...