(ហុងកុង)៖ ការិយាល័យតំណាងប្រទេសចិន ប្រចាំនៅហុងកុងបានថ្កោលទោស ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើទីក្រុងហុងកុង ដោយបានហៅសកម្មភាពទាំងនោះថាជា «ទង្វើពាល ដែលចេះតែពីសម្លុតគំរាមគេឯង»។
Read more: តំណាងចិននៅហុងកុង ថ្កោលទោសទណ្ឌកម្មពីអាមេរិក និងចាត់ទុកថា «ជាទង្វើជនអន្ធពាល»
(ស៊ីដនី)៖ រដ្ឋវិចតូរៀ (Victoria) នៃប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣១៧ករណីបន្ថែម ដែលជាតួលេខមួយដ៏ខ្ពស់បំផុត ពុំធ្លាប់មានពីមុនមកទេ បើរាប់ចាប់តាំងពីការផ្ទុះជំងឺឆ្លងមួយនេះ នៅក្នុងទឹកដីអូស្ត្រាលី។
Read more: ផ្ទុះករណីឆ្លង COVID-19 ច្រើនបំផុតមិនធ្លាប់មាន នៅរដ្ឋវិចតូរៀរបស់អូស្ត្រាលី!
(តៃជុង)៖ កងទ័ពជើងគោក ជើងទឹក និងជើងអាកាសកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះបានដឹកនាំការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត ដ៏ធំសម្បើមមួយ ដែលត្រូវបានលោកស្រីប្រធានាធិបតី ត្សៃ អ៉ីងវិន (Tsai Ing-wen) ចាត់ទុកថា ជាការបង្ហាញពីការប្ដេជ្ញាចិត្តការពារដែនកោះរបស់ខ្លួន ពីការឈ្លានពានជាយថាហេតុណាមួយ ពីសំណាក់កងកម្លាំងខាងក្រៅ។
Read more: ក្តៅគគុក! តៃវ៉ាន់ធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត នៅចំកណ្តាលកោះតែម្តង
(ហ្សាការតា)៖ នាវា KRI តេលុក ហ្សាការតា ៥៤១ (KRI Teluk Jakarta-541) មួយគ្រឿងរបស់កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានលិចចូលសមុទ្រនៅតំបន់ដែនទឹក ម៉ាសាលីមបូ (Masalembo) នៃខេត្តជា្វភាគខាងកើត កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
Read more: នាវាកងទ័ពជើងទឹកឥណ្ឌូណេស៊ី លិចចូលក្នុងសមុទ្រជម្រៅ ៩០ម៉ែត្រ
(ញូដេលី)៖ តាមរយៈទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃពុធនេះបានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៩៣៦,១៨១ករណីក្នុងនោះ ២៤,៣០៩នាក់បានស្លាប់។
Read more: ឥណ្ឌាបំបែកកំណត់ត្រាថ្មីមានអ្នកឆ្លង COVID-19 ជិត៣០,០០០នាក់ក្នុងពេលតែ១ថ្ងៃ!
(ប៉េកាំង)៖ នៅថ្ងៃពុធនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានព្រមានថា ខ្លួននឹងចាត់វិធានការសងសឹក លើសហរដ្ឋអាមេរិកវិញជាចាំបាច់ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្ម លើធនាគាររបស់ចិន ជុំវិញការអនុម័តច្បាប់សន្តិសុខថ្មីសម្រាប់ហុងកុង។
Read more: ចិនប្រកាសសងសឹកសហរដ្ឋអាមេរិក ពាក់ព័ន្ធការលូកលាន់កិច្ចការផ្ទៃក្នុងចិន
អ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់ខេត្ត បាននិយាយកាលពីថ្ងៃអាទិត្យថា ជនស៊ីវិល ៦ នាក់ ត្រូវបានសម្លាប់ និង ៨ នាក់ផ្សេងទៀត បានរងរបួសដោយសារគ្រាប់បែកនៅតាមដងផ្លូវ បានវាយប្រហាររថយន្តក្រុងខ្នាតតូចមួយ នៅភាគខាងកើតនៃខេត្ត Ghazni របស់អាហ្គានីស្ថានកាលពីថ្ងៃសៅរ៍។
Read more: គ្រាប់បែកនៅតាមដងផ្លូវ បានសម្លាប់ជនស៊ីវិល ៦ នាក់នៅអាហ្គានីស្ថាន
ក្រសួងសុខាភិបាល បានប្រកាសថា ចំនួនករណីឆ្លង COVID-19 នៅអ៊ីស្រាអែល បានកើនឡើងដល់ ៣៨.៦៧០ កាលពីថ្ងៃអាទិត្យ ដោយមានករណីថ្មីចំនួន ១.២០៧ ត្រូវបានចុះបញ្ជី។
Read more: ករណីស្លាប់ដោយជំងឺ COVID-19 កើនដល់ ៣៦២ នាក់ នៅអ៊ីស្រាអែល
ក្រសួងធនធានទឹករបស់ចិន កាលពីថ្ងៃអាទិត្យ បានបង្កើនការឆ្លើយតបបន្ទាន់សម្រាប់ការគ្រប់គ្រងទឹកជំនន់ដល់កំរិតទី ២ ដែលជាកំរិតខ្ពស់បំផុតទី ២ នៅក្នុងប្រព័ន្ធឆ្លើយតប ខណះមានភ្លៀងធ្លាក់ខ្លាំង បន្តបោកបក់ខ្លាំងនៅទូទាំងប្រទេស។
Read more: ប្រទេសចិន បង្កើនការឆ្លើយតបនឹងទឹកជំនន់ ដល់កម្រិតខ្ពស់បំផុតទី ២
ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃចន្ទ បានពិភាក្សាអំពីការវិវត្តនៅក្នុងប្រទេសលីប៊ី និងស៊ីរី។
Read more: មេដឹកនាំទួគី និងរុស្ស៊ី ពិភាក្សាបញ្ហាលីប៊ី និងស៊ីរី តាមទូរស័ព្ទ
គណៈកម្មាធិការកណ្តាលថ្នាក់ជាតិរបស់ប្រទេសមីយ៉ាន់ម៉ា ទទួលបន្ទុកការពារ ត្រួតពិនិត្យ និងព្យាបាលជំងឺ COVID-១៩ បានប្រកាសនៅល្ងាចថ្ងៃចន្ទ អំពីការបន្តរយៈពេលប្រកបដោយប្រសិទ្ធភាព សម្រាប់វិធានការណ៍បង្ការប្រឆាំងនឹង COVID-19 រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតមួយនេះ។
Read more: រដ្ឋាភិបាលមីយ៉ាន់ម៉ា បានពន្យាវិធានការណ៍បង្ការ COVID-19 រហូតដល់ចុងខែកក្កដា
មនុស្សយ៉ាងតិច ១៤ នាក់ ក្នុងនោះមានអ្នកវាយប្រហារ ៣ នាក់ ត្រូវបានសម្លាប់ និង៦៣ នាក់ផ្សេងទៀត បានរងរបួសនៅពេលដែលពួកសកម្មប្រយុទ្ធតាលីបង់ បានវាយប្រហារសាខាខេត្តនៃទីភ្នាក់ងារស៊ើបការណ៍ជាតិនៅក្រុង Aybak ទីរួមខេត្ត Samangan ភាគខាងជើងរបស់ប្រទេសអាហ្គានីស្ថាន កាលពីថ្ងៃច័ន្ទ។
Read more: ការវាយប្រហាររបស់ពួកតាលីបង់ នៅភាគខាងជើងទីក្រុងអាហ្គានីស្ថាន
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានប្រកាសថា អាមេរិកចាត់ទុកសកម្មភាពនានារបស់ចិន នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង គឺជាទង្វើខុសច្បាប់ទាំងស្រុងតែម្តង ហើយសហរដ្ឋអាមេរិក ក៏នឹងបង្កើនការគាំទ្របន្ថែមទៀត ចំពោះបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដែលកំពុងមានជម្លោះជាមួយចិនផងដែរ។
Read more: សហរដ្ឋអាមេរិក៖ «ពិភពលោកមិនឲ្យចិនគំរាមកំហែងសមុទ្រចិនខាងត្បូង...
(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងនៅហ្សឺណែវ) បានព្រមានថា ស្ថានការណ៍នៃជំងឺ COVID-19 នឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើប្រទេសនានាធ្វេសប្រហែស និងព្រងើយកន្តើយ មិនព្រមចាត់វិធានការថែទាំសុខភាពប្រជាជន ឲ្យបានត្រឹមត្រូវទេនោះ។
Read more: WHO ព្រមានធ្ងន់ៗ៖ «ស្ថានការណ៍ COVID-19 នឹងកាន់តែអាក្រក់ឡើងៗ...
(រីយ៉ូ)៖ ប្រទេសប្រេស៊ីលបានរាយការណ៍ថា ខ្លួនមានករណីឆ្លង COVID-19 សរុបចំនួន ១,៨៨៤,៩៦៧ករណីក្នុងនោះអ្នកជំងឺ ៧២,៨៨៣នាក់បានស្លាប់។
Read more: ចំនួនករណីឆ្លង COVID-19 នៅប្រេស៊ីលកើនជិតដល់ ២លាននាក់ហើយ!
(តូក្យូ)៖ មូលដ្ឋានទ័ពជើងទឹកអាមេរិកចំនួនពីរ នៅក្នុងខេត្តអូគីណាវ៉ា (Okinawa) របស់ប្រទេសជប៉ុន ត្រូវបានសម្រេចឲ្យបិទទ្វារជាបណ្តោះអាសន្ន បន្ទាប់ពីផ្ទុះករណីឆ្លងជំងឺ COVID-19 រាប់សិបករណី។
Read more: ជប៉ុន៖ មូលដ្ឋានទ័ពអាមេរិកចំនួនពីរនៅអូគីណាវ៉ា «ត្រូវបិទទ្វារ»...
(អាហ្សង់ទីន)៖ ក្រសួងសុខាភិបាលអាហ្សង់ទីន បានប្រកាសពីការរកឃើញ COVID-19 ថ្មីៗ ២,៦៥៧ករណីទៀត នារយៈពេញមួយថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ធ្វើឱ្យចំនួនករណីឆ្លងសរុបកើនដល់ ១០០,១៦៦ករណី និងហក់ចូលក្នុងចង្កោមប្រទេស ដែលមានករណីឆ្លងជំងឺរាតត្បាតសកលនេះ ដល់ខ្ទង់សែននាក់។
Read more: ទីបំផុតអាហ្សង់ទីនលោតចូលក្រុមប្រទេស ដែលមានករណីឆ្លង COVID-19 រាប់សែនករណីឡើងទៅ
(សៀងហៃ)៖ គ្រោះទឹកជំនន់ បាននិងកំពុងបន្តវាយប្រហារដល់តំបន់ធំៗ នៅភាគកណ្តាលនិងខាងកើតនៃប្រទេសចិនហើយ ខណៈចំនួនមនុស្សស្លាប់ និងបាត់ខ្លួនដោយសារគ្រោះធម្មជាតិនេះ បានកើនលើសពី ១៤០នាក់។
Read more: ចិនព្រមាន៖ ស្ថានភាពដ៏អាក្រក់បំផុត នៅមិនទាន់មកដល់ឡើយ, កម្ពស់ទឹកទន្លេចំនួន...
(ហ្សឺណែវ)៖ ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកជនភៀសខ្លួន លោក ហ្វីលីពផូ ហ្គ្រែនឌី (Filippo Grandi) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្តែងការព្រួយបារម្ភ ចំពោះការផ្លាស់ប្តូរច្បាប់ស្តីអំពីការស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។
(កាហ្សាក់ស្ថាន)៖ ជំងឺរលាតសួតថ្មីមួយ ដែលគេមិនទាន់ដឹងប្រភព និងឥទ្ធិពលច្បាស់លាស់ បានសម្លាប់ជីវិតមនុស្សជាង ១,៧០០នាក់ហើយនៅក្នុងប្រទេសកាហ្សាក់ស្ថាន ខណៈស្ថានទូតចិន ប្រចាំប្រទេសអាស៊ីកណ្តាលមួយនេះ បានចេញសេចក្តីព្រមានភ្លាមៗថា ជំងឺថ្មីនេះមានភាពសាហាវ ជាងវីរុសកូរ៉ូណាថ្មី (COVID-19) ទៅទៀត។
Read more: វាសាហាវជាងកូរ៉ូណាទៀត! ចិនព្រមានពីជំងឺរលាកសួតថ្មី ដែលផ្ទុះឡើងនៅកាហ្សាក់ស្ថាន
(ប៉េកាំង)៖ ទីក្រុងធំៗចំនួន ០៤ ដែលស្ថិតនៅតាមបណ្តោយទន្លេយ៉ាងសេ (Yangtze) បានប្រកាសអាសន្នកម្រិតខ្ពស់បំផុត (ពណ៌ក្រហម) តែម្តង ដោយសារតែរយៈពេល ០២ថ្ងៃមកនេះភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ និងកម្ពស់ទឹកបានកើនឡើងយ៉ាងគំហុកបន្ថែមទៀត។
Read more: ចិនប្រកាសអាសន្នកម្រិតខ្ពស់បំផុត នៅទីក្រុងចំនួន៤ជាប់ទន្លេយ៉ាងសេ...