Social Network

លោកស្រី Carrie Lam សុំទោសសហគមន៍អ៊ីស្លាមនៅហុងកុង ក្រោយប៉ូលិសប្រើកាណុងបាញ់ទឹកពណ៌ ចំព្រះវិហារមួយកន្លែង ពេលបង្រ្កាបក្រុមបាតុករ

 (ហុងកុង)៖ អភិបាលទីក្រុងហុងកុង លោកស្រី Carrie Lam នាថ្ងៃចន្ទនេះ បានសុំទោស សហគមន៍អ៊ីស្លាម នៅហុងកុង ក្រោយពី ប៉ូលិសបានប្រើកាណុងបាញ់ទឹកពណ៌ ត្រូវចំលើព្រះវិហារអ៊ីស្លាមមួយកន្លែង ពេលព្យាយាមបង្រ្កាបក្រុមបាតុករ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

Read more: លោកស្រី Carrie Lam សុំទោសសហគមន៍អ៊ីស្លាមនៅហុងកុង...

ការរញ្ជួយដី វាយប្រហារតំបន់ Mindanao របស់ហ្វីលីពីន

កុមារ៣នាក់ គឺឋិតក្នុងចំណោមមនុស្សធំ៤នាក់ ដែលត្រូវបានសម្លាប់ បន្ទាប់ពីវត្តមានរញ្ជួយដីដ៏មានថាមពលមួយ វាយប្រហារមកលើប្រទេសហ្វីលីពីនភាគខាងត្បូង នេះបើតាមអជ្ញាធរប្រាប់កាលពីថ្ងៃព្រហស្បត្តិ៍។

Read more: ការរញ្ជួយដី វាយប្រហារតំបន់ Mindanao របស់ហ្វីលីពីន

លោក Trump គំរាមដាក់ទណ្ឌកម្មបន្ថែមទៀតលើ ប្រទេសទួគី ប្រសិនបើកិច្ចពិភាក្សាកម្រិតខ្ពស់បរាជ័យ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បាន គំរាមថា ទីក្រុងអង់ការ៉ា នឹងប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ប្រសិនបើការពិភាក្សាកម្រិតខ្ពស់ រវាងភាគីទាំងពីរមិនចេញជាផ្លែផ្កា។

Read more: លោក Trump គំរាមដាក់ទណ្ឌកម្មបន្ថែមទៀតលើ ប្រទេសទួគី...

ហ្វូងជ្រូករបស់ប្រទេសចិន នឹងកើនឡើងវិញនៅឆ្នាំ ២០២០ បន្ទាប់ពីការបំផ្លិចបំផ្លាញជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក

មន្ត្រីមួយរូប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សមត្ថភាពផលិត-កម្មជ្រូករបស់ប្រទេសចិន គួរតែធ្លាក់ចុះនៅឆ្នាំនេះ បន្ទាប់ពីការផ្ទុះជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក ដែលបានបំផ្លាញចំនួនសត្វជ្រូកធំបំផុតរបស់ពិភពលោក ដោយបានព្យាករណ៍ថា នឹងមានការត្រឡប់មកវិញនូវចំនួនជ្រូកធម្មតា នៅឆ្នាំ ២០២០ ខាងមុខនេះ។

Read more: ហ្វូងជ្រូករបស់ប្រទេសចិន នឹងកើនឡើងវិញនៅឆ្នាំ ២០២០...

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នឹងស្បថឡើងកាន់តំណែងនាថ្ងៃសៅរ៍សប្តាហ៍នេះ

 (ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ី បាននិងកំពុងស្ថិត ក្នុងការរឹតបន្តឹង ផ្នែកសន្តិសុខជាខ្លាំងតែម្តង ព្រោះនៅថ្ងៃសៅរ៍ ទី២០ ខែតុលា ឆាប់ៗខាងមុខនេះ គឺជាពេលដែលលោក ចូកូ វីដូដូ (Joko Widodo) ត្រូវចូលស្បថឡើងកាន់តំណែង ជាប្រធានាធិបតីសម្រាប់អាណត្តិទី ២ របស់លោកជាផ្លូវការ។

Read more: ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នឹងស្បថឡើងកាន់តំណែងនាថ្ងៃសៅរ៍សប្តាហ៍នេះ

ចិន៖ «បើសិនជាចង់សម្រេចកិច្ចព្រមព្រៀងពេញលេញ អាមេរិកត្រូវតែលុបគំរោងដំឡើងពន្ធបន្ថែមទាំងអស់»

(ប៉េកាំង)៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ចិនបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក ត្រូវតែដករាល់ចំណាត់ការ ដំឡើងពន្ធបន្ថែម  ដែលបានដាក់មកលើ ទំនិញចិនចេញទៅវិញទាំងអស់ ដើម្បីឲ្យប្រទេសទាំងពីរ អាចឈានដល់ កិច្ចព្រមព្រៀងពេញលេញ ចុងក្រោយមួយបាន។

Read more: ចិន៖ «បើសិនជាចង់សម្រេចកិច្ចព្រមព្រៀងពេញលេញ...

លោក ដូណាល់ ត្រាំ ផ្ញើលិខិតមួយច្បាប់បង្កប់ទៅដោយពាក្យតិះដៀល ទៅកាន់ប្រធានាធិបតីតួកគី

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាល់ (Tayyip Erdogan) កុំឱ្យកា្លយខ្លួនទៅជា មនុស្សឃោរឃៅ ឬមនុស្សល្ងីល្ងើ ខណៈរូបលោកផ្ទាល់ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ជុំវិញការបណ្ដោយឱ្យយោធាតួកគី បើកប្រតិបត្តិការយោធាកម្ទេចក្រុមសកម្មប្រយុទ្ធឃើដ នៅតំបន់ភាគខាងជើងប្រទេសស៊ីរី។

Read more: លោក ដូណាល់ ត្រាំ ផ្ញើលិខិតមួយច្បាប់បង្កប់ទៅដោយពាក្យតិះដៀល...

ពិធីព្យុហយាត្រាអបអរការឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន Naruhito អាចនឹងត្រូវពន្យារពេល ព្រោះការ​វាយប្រហារដោយព្យុះទីហ្វុង នាពេលកន្លងទៅនេះ

 (តូក្យូ)៖ គម្រោងរៀបចំព្យុហយាត្រា សម្រាប់ការឡើងគ្រងរាជ្យសម្បត្តិ របស់ព្រះចៅអធិរាជជប៉ុន ទំនងជានឹងត្រូវពន្យារពេលសិន ព្រោះតែស្ថានភាពប្រទេសនាខណៈនេះ ដែលបណ្តាលមកពីការវាយប្រហារ របស់ព្យុះទីហ្វុងកំណាច កាលពីសប្តាហ៍មុន។

Read more: ពិធីព្យុហយាត្រាអបអរការឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន Naruhito...

កងទ័ពស៊ីរី ចូលទៅក្នុងមូលដ្ឋានទ័ពឃឺដដ៏សំខាន់ ប្រចាំទីក្រុង Manbij

កងទ័ពស៊ីរី បានចូលទៅកាន់ទីក្រុង Manbij នៅភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃច័ន្ទ ជាលើកដំបូងចាប់តាំងពីបានបាត់បង់ទីក្រុងមួយនេះកាលពីឆ្នាំ ២០១២ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងជាមួយកងកម្លាំងឃឺដ ក្នុងការគ្រប់គ្រងទីក្រុង ដើម្បីបញ្ចៀសការវាយប្រហាររបស់ទួគីនៅក្នុងតំបន់នោះ។

Read more: កងទ័ពស៊ីរី ចូលទៅក្នុងមូលដ្ឋានទ័ពឃឺដដ៏សំខាន់ ប្រចាំទីក្រុង Manbij

ប្រធានាធិបតីអ៊ីរ៉ាក់ អំពាវនាវឱ្យមានកិច្ចពិភាក្សាថ្នាក់ជាតិ ដើម្បីជំរុញកំណែទម្រង់នានា

ប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Salih នៅថ្ងៃអង្គារនេះ បានអំពាវនាវឱ្យមានកិច្ចពិភាក្សាថ្នាក់ជាតិមួយ ដើម្បីជំរុញការកែទម្រង់តាមការទាមទាររបស់ប្រជាជនអ៊ីរ៉ាក់ ដោយអះអាងថាជាតម្រូវការបន្ទាន់ ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោត។

Read more: ប្រធានាធិបតីអ៊ីរ៉ាក់ អំពាវនាវឱ្យមានកិច្ចពិភាក្សាថ្នាក់ជាតិ...

ករណីបំផ្ទុះលើរថយន្តប៉ូលីស នៅភាគនារតីប្រទេសប៉ាគីស្ថាន

តាមមន្ត្រីប៉ូលីសជាន់ខ្ពស់ម្នាក់ និយាយកាលពីថ្ងៃអង្គារថា ប៉ូលីសម្នាក់ត្រូវបានសម្លាប់ និង១០ នាក់ផ្សេងទៀត បានរងរបួសនៅពេលដែលគ្រាប់បែកបង្កប់ក្នុងម៉ូតូមួយគ្រឿង នៅតាមដងផ្លូវ បានផ្ទុះប៉ះលើរថយន្តប៉ូលីសនៅក្រុង Quetta ដែលជាទីរួមខេត្ត Balochistan ភាគនិរតីរបស់ប្រទេសប៉ាគីស្ថាន។

Read more: ករណីបំផ្ទុះលើរថយន្តប៉ូលីស នៅភាគនារតីប្រទេសប៉ាគីស្ថាន

បាតុកម្មនៅទីក្រុង Kiev ប្រឆាំងនឹងផែនការស្វ័យភាព សម្រាប់អ៊ុយក្រែន ភាគខាងកើត

មនុស្សជាង ១ ម៉ឺននាក់ បានធ្វើដំណើរតាមដងផ្លូវក្នុងក្រុងគៀវ នាទិវាអ្នកការពារអ៊ុយក្រែន ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងការផ្តល់ស្វ័យភាពដល់តំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលមិនត្រូវបានគ្រប់គ្រងដោយក្រុងគៀវ។

Read more: បាតុកម្មនៅទីក្រុង Kiev ប្រឆាំងនឹងផែនការស្វ័យភាព សម្រាប់អ៊ុយក្រែន ភាគខាងកើត

អគ្គិភ័យដ៏ធំ បានរាលដាលលើប្រទេសលីបង់ដោយសារតែកំណើនសីតុណ្ហភាពភ្លាមៗ

ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) បានរាយការណ៍កាលពីថ្ងៃអង្គារថា ព្រៃឈើរាប់ពាន់ម៉ែត្រការ៉េ ត្រូវបានបំផ្លាញនៅក្នុងអគ្គិភ័យដ៏ធំ ជាង ១០៣ ទាំងនៅក្នុងទីក្រុង និងភូមិជាច្រើនក្នុងប្រទេសលីបង់ ចាប់តាំងពីយប់ថ្ងៃច័ន្ទ។

Read more: អគ្គិភ័យដ៏ធំ បានរាលដាលលើប្រទេសលីបង់ដោយសារតែកំណើនសីតុណ្ហភាពភ្លាមៗ

ក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសជប៉ុន នៅតែបន្តប្រញាប់ប្រញាល់ ខណៈចំនួនជនរងគ្រោះពីព្យុះទីហ្វុង បានកើនឡើងដល់ ៧០ នាក់

ក្រុមអ្នកជួយសង្គ្រោះក្នុងប្រទេសជប៉ុន បានធ្វើការមិនឈប់ឈរ កាលពីថ្ងៃអង្គារ ក្នុងការរុករកយ៉ាងអស់សង្ឃឹមកាន់តែខ្លាំងឡើង សម្រាប់អ្នកដែលរួចផុតពីព្យុះទីហ្វុង នាចុងសប្តាហ៍ដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្សជាង ៧០ នាក់ និងបង្កការបំផ្លិចបំផ្លាញដ៏រាលដាល។

Read more: ក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសជប៉ុន នៅតែបន្តប្រញាប់ប្រញាល់...

ចិនជំទាស់ដាច់ខាតទៅនឹងសេចក្តីព្រាងច្បាប់ នៃសភាអាមេរិក លើបញ្ហាទីក្រុងហុងកុង ដែលជាកិច្ចការផ្ទៃក្នុងចិន

 (ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃពុធនេះ បានបញ្ជាក់សារជាថ្មីឡើងវិញថា ទីក្រុងប៉េកាំង ជំទាស់ជាដាច់ខាត ចំពោះវិធានការទាំងឡាយណា ដែលត្រូវបានអនុម័ត ដោយសភាតំណាងរាស្ត្រអាមេរិក ពាក់ព័ន្ធនឹងបាតុកម្ មនៅក្នុងទីក្រុងហុងកុង  ហើយចិនអំពាវនាវឱ្យ សមាជិកសភាអាមេរិក បញ្ឈប់ការលូកដៃចូល កិច្ចការផ្ទៃក្នុងរបស់ហុងកុង។

Read more: ចិនជំទាស់ដាច់ខាតទៅនឹងសេចក្តីព្រាងច្បាប់ នៃសភាអាមេរិក លើបញ្ហាទីក្រុងហុងកុង...

ចិនទទូចឲ្យតួកគីបញ្ឈប់ប្រតិបត្តិការយោធានៅស៊ីរី និងងាកមករកផ្លូវត្រឹមត្រូវវិញ

 (ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញមុខទទូចឲ្យតួកគី បញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន ដែលកំពុងតែបន្ តប្រព្រឹត្តទៅ នៅភាគខាងជើងប្រទេសស៊ីរី ខណៈអន្តរជាតិ កំពុងផ្តោតសំខាន់បំផុត លើរឿងនេះ។

Read more: ចិនទទូចឲ្យតួកគីបញ្ឈប់ប្រតិបត្តិការយោធានៅស៊ីរី និងងាកមករកផ្លូវត្រឹមត្រូវវិញ

អ្នកជំនាញអន្តរជាតិ៖ «ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើតួកគី មិនខុសពីដាក់ទោសប្រហារជីវិត ប៉ុន្តែអាមេរិក និងតួកគីប្រហែលជាមានកិច្ចចរចាសម្ងាត់»

 (អង់ការ៉ា)៖ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ ចប្រឆាំងនឹងតួកគី គឺប្រៀបបានទៅនឹង ការដាក់ទោសប្រហារជីវិត លើរដ្ឋាភិបាលរបស់លោក ប្រធានាធិបតី អឺដូហ្គាន់ ដែលកំពុងបើកប្រតិបត្តិការយោធា ប្រឆាំងក្រុមសកម្មប្រយុទ្ធឃើដ នៅតំបន់ភាគខាងជើង ប្រទេសស៊ីរី។

Read more: អ្នកជំនាញអន្តរជាតិ៖ «ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើតួកគី មិនខុសពីដាក់ទោសប្រហារជីវិត...

លោក ត្រាំ ប្រកាសថា «ចិនចាប់ផ្តើមទិញទំនិញកសិកម្មពីអាមេរិកវិញហើយ នៅក្នុងជំហានទី១នៃកិច្ចព្រមព្រៀងចិន-អាមេរិក»

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃអាទិត្យ បានបញ្ជាក់ឲ្យដឹង ប្រកបដោយមោទនភាពថា  ប្រទេសចិន បានចាប់ផ្តើមទិញ ផលិតផលកសិកម្ម របស់សហរដ្ឋអាមេរិកវិញហើយ នៅក្រោយការសម្រេចបានជំហានទីមួយ នៃកិច្ចព្រមព្រៀង សំដៅបញ្ចប់សង្រ្គាមពាណិជ្ជកម្មរវាង ប្រទេសសេដ្ឋកិច្ចយក្សទាំងពីរ។

Read more: លោក ត្រាំ ប្រកាសថា «ចិនចាប់ផ្តើមទិញទំនិញកសិកម្មពីអាមេរិកវិញហើយ...

ព្យុះ Hagibis បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់នៅជប៉ុន ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កាន់តែខ្លាំងឡើង

ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មានមនុស្សចំនួន ១១ នាក់ដែរ បានស្លាប់នៅក្នុងប្រទេសជប៉ុនដោយសារព្យុះ Hagibis ដែលមានឥទ្ធិពលខ្លាំងក្លា បានបោកបក់ពាសពេញប្រទេស និងនាំមកនូវភ្លៀងដែលមិនធ្លាប់មានពីមុនមក។

Read more: ព្យុះ Hagibis បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់នៅជប៉ុន...

មនុស្សម្នាក់បានស្លាប់ និងផ្ទះរាប់សិបខ្នងត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃនៅក្បែររដ្ឋ Los Angeles

បុរសម្នាក់ ត្រូវបានសម្លាប់ និងផ្ទះរាប់សិបខ្នង ត្រូវបានបំផ្លាញដោយភ្លើង Saddleridge ដែលបក់នាំដោយខ្យល់ និងបានកំពុងឆេះរាលដាលនៅតាមសហគមន៍ជើងភ្នំ Sylmar ដែលមានចម្ងាយ ៤៦ គីឡូក្រាម ភាគពាយព្យនៃទីប្រជុំជន Los Angeles ។

Read more: មនុស្សម្នាក់បានស្លាប់...

គ្រាប់បែកបង្កប់ក្នុងរថយន្ត បានផ្ទុះឡើងនៅតំបន់ Qamishli ប្រទេសស៊ីរី

ទីភ្នាក់ងារសារព័ត៌មាន SANA របស់រដ្ឋ បានរាយការណ៍ថា មនុស្ស១ ចំនួនដែលគេមិនស្គាល់អត្តសញ្ញាណ ត្រូវបានសម្លាប់ កាលពីថ្ងៃសុក្រ នៅពេលដែលគ្រាប់បែកបង្កប់ក្នុងរថយន្តមួយ បានផ្ទុះឡើងនៅក្នុងទីក្រុង Qamishli ភាគឥសានប្រទេសស៊ីរី។

Read more: គ្រាប់បែកបង្កប់ក្នុងរថយន្ត បានផ្ទុះឡើងនៅតំបន់ Qamishli ប្រទេសស៊ីរី