Social Network

រោងចក្រ​ថ្មី​ៗ​បើក​ដំណើរការ​ជាង​១​ពាន់​ទីតាំង​ក្នុង​វិបត្តិ​កូ​វី​ដ​១៩

រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសខួបអនុស្សាវរីយ៍លើទី១៣៥នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី០១ ឧសភា ២០២១នេះ បានឱ្យដឹងថា ទោះបីជាកម្ពុជាស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ១៩ ក៏ដោយ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារដែលមានស្រាប់ និងបង្កើតការងារថ្មីៗគ្រប់ប្រភេទជូនពលរដ្ឋ ដែលនាំឱ្យផលប៉ះពាល់លើចំនួនការងារស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ។

Read more: រោងចក្រ​ថ្មី​ៗ​បើក​ដំណើរការ​ជាង​១​ពាន់​ទីតាំង​ក្នុង​វិបត្តិ​កូ​វី​ដ​១៩

ក្រសួងអប់រំ បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនបុគ្គលិកអប់រំទូទាំងប្រទេស ជំហានទី១ បានជាង១១ម៉ឺននាក់

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា សូមគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេច ឲ្យមានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកអប់រំនៅទូទាំងប្រទេស។

Read more: ក្រសួងអប់រំ បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩...

ក្រោយ​ថ្ងៃ​ទី​០៥ ឧសភា រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​ការ​បិទ​ខ្ទប់​​ក្នុង​តំបន់​​ប្រឈម

រាជធានីភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ video conference នៅព្រឹកថ្ងៃទី០៣ ឧសភានេះ នៅសាលារាជធានីភ្នំពេញបានថ្លែងថា ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ គឺជាថ្ងៃដែលរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ដូចជាបញ្ចប់ការបិទខ្ទប់ច្រកចេញ-ចូលតាមបណ្តាខេត្តនានានៅទូទាំងជាណាចក្រកម្ពុជាឡើងវិញផងដែរ ។

Read more: ក្រោយ​ថ្ងៃ​ទី​០៥ ឧសភា...

លោកស្រី ម៉ែន សំអន ទទួលបានអំណោយពីបងប្អូនខ្មែរនៅអូស្រ្តាលី ដើម្បីចូលរួមឧបត្ថម្ភជូនប្រជាពលរដ្ឋនៅតាមតំបន់បិទខ្ទប់

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋខ្មែរ នៅប្រទេសអូស្ត្រាលី តាមរយៈលោកទេសរដ្ឋមន្រ្តី លី ធុជ បានប្រគល់នូវគ្រឿងឧបភោគបរិភោគជូន លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចូលរួមចែករំលែក ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងទទួលរងគ្រោះដោយសារកូវីដ-១៩ និងកំពុងរស់នៅតាមតំបន់បិទខ្ទប់ ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។

Read more: លោកស្រី ម៉ែន សំអន ទទួលបានអំណោយពីបងប្អូនខ្មែរនៅអូស្រ្តាលី...

ក្រសួងប្រៃសណីយ៍ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឯកភាពគ្នា បង្កើតក្រុមការងារមួយ ដើម្បីពង្រឹងគុណភាពសេវាទូរស័ព្ទចល័ត និងសេវាអ៊ីនធឺណិត

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា អំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងសេវាទូរគមនាគមន៍ នៅតាមបុរី និងអគារសហកម្មសិទ្ធិនានា តាមរយៈប្រព័ន្ធអនឡាញ (Zoom)។

Read more: ក្រសួងប្រៃសណីយ៍ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឯកភាពគ្នា...

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ទ្រង់ទ្រាយ​ធំ ​ជូន​ពលរដ្ឋ​នៅ​តំបន់​ក្រហម​​ចាប់​អនុវត្ត​ថ្ងៃ​ទី​១ -៣០ ខែឧសភា

រាជធានីភ្នំពេញ ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំជូនប្រជាពលរដ្ឋ រស់នៅតំបន់ក្រហមនឹងចាប់អនុវត្តពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ ។

Read more: យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ទ្រង់ទ្រាយ​ធំ...

សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភា

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។

Read more: សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥...

លោក​ហ៊ុន ម៉ា​នី ៖ យុ​ន្ធា​ការ​ចាក់​វ៉ាក់សាំង​តំបន់​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​នឹង​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ

រាជធានីភ្នំពេញ ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានបញ្ជាក់ថា យុន្ធាការចាក់វ៉ាក់សាំងតំបន់បិទខ្ទប់របស់រាជរដ្ឋាភិបាលនឹងឈានបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

Read more: លោក​ហ៊ុន ម៉ា​នី ៖...

TOP NEWS: វ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៤០ម៉ឺនដូសទៀត បានមកដល់កម្ពុជា

(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសទៀត បានដឹកមកដល់កម្ពុជានៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងធានាការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។

Read more: TOP NEWS: វ៉ាក់សាំងកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៤០ម៉ឺនដូសទៀត...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតអំពាវនាវ៥ចំណុច ដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ក្នុងការបង្ការខ្លួនកុំឲ្យឆ្លងមេរោគកូវីដ-១៩

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានអំពាវនាវចំនួន៥ចំណុច ដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ក្នុងការបង្ការខ្លួនកុំឲ្យឆ្លងមេរោគកូវីដ-១៩។

Read more: សម្តេចកិត្តិព្រឹទ្ធបណ្ឌិតអំពាវនាវ៥ចំណុច ដល់ស្ត្រីមានផ្ទៃពោះទាំងអស់...

បិទ​រោងចក្រ​មួយ​នៅ​ស្រុក​បាទី​បន្ទាប់​រក​ឃើញ​ចិន​២​នាក់ និង​កម្មករ​ខ្មែរ​ម្នាក់​វិជ្ជមាន​កូ​វី​ដ​១៩

ខេត្តតាកែវ ៖ អាជ្ញាធខេត្តតាកែវ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២១នេះបានសម្រេចបិទរោងចក្រដេកាបូបមួយកន្លែង នៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីមន្ត្រីសុខាភិបាលបានរកឃើញជនជាតិចិនពីរនាក់ និងកម្មករខ្មែរម្នាក់ ដែលបំរើការនៅរោងចក្រនោះ ផ្ទុកវិជ្ជមានជំងឺកូវីដ១៩ ។

Read more: បិទ​រោងចក្រ​មួយ​នៅ​ស្រុក​បាទី​បន្ទាប់​រក​ឃើញ​ចិន​២​នាក់...

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចេញសារលិខិតជូនបងប្អូនជនរួមជាតិ ក្នុងឱកាស «ទិវាឆ្មបជាតិ-អន្តរជាតិ» ថ្ងៃទី៥ ឧសភា

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានចេញសារលិខិត ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប»។

Read more: សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចេញសារលិខិតជូនបងប្អូនជនរួមជាតិ...

ក្រសួងការងារ ជូនដំណឹងពីការប្រើប្រាស់ប័ណ្ណអនុញ្ញាត ដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ស្ថិតក្នុង «តំបន់លឿង»

(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រើប្រាស់ប័ណ្ណអនុញ្ញាត ដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ស្ថិតក្នុង «តំបន់លឿង»។

Read more: ក្រសួងការងារ ជូនដំណឹងពីការប្រើប្រាស់ប័ណ្ណអនុញ្ញាត ដឹកជញ្ជូនកម្មករនិយោជិត...

សម្តេច​តេ​ជោ បញ្ជា​ឲ្យ​បើក​យុទ្ធនា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានដាក់បញ្ជាឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតំបន់ក្រហមនារាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ដែលជាតំបន់បិទខ្ទប់ ។

Read more: សម្តេច​តេ​ជោ បញ្ជា​ឲ្យ​បើក​យុទ្ធនា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម

ព្រឹកថ្ងៃនេះគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

(ភ្នំពេញ)៖ គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ.) នឹងរៀបចំសន្និសិទសារព័ត៌មាន ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅវេលាម៉ោង ៩៖០០ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌។

Read more: ព្រឹកថ្ងៃនេះគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់...

ដំណឹងដ៏សែនរីករាយបំផុត! អ្នកជំងឺកូវីដ១៩ ចំនួន ៨៣៤ នាក់បានជាសះស្បើយនិងបានចាកចេញមកផ្ទះ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នាវេលាម៉ោងប្រមាណជាង១១យប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ តាមរយៈវិទ្យុទាក់ទងរបស់សមត្តកិច្ច តាមគោលដៅនិមួយៗ ក្នុងរាជធានីភ្នំពេញ បានប្រកាសឲ្យជួយសម្រួល នឹងបើកផ្លូវឲ្យមនុស្សជាច្រើននាក់ ដែលបានចាកចេញពីមណ្ឌលកោះពេជ្រ វិលត្រឡប់ទៅផ្ទះវិញ ក្រោយពីទទួលបានការព្យាបាលជាសះស្បើយពីជម្ងឺកូ-១៩ ។

Read more: ដំណឹងដ៏សែនរីករាយបំផុត! អ្នកជំងឺកូវីដ១៩ ចំនួន ៨៣៤...

TOP NEWS: សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ដោយប្រើប្រាស់កម្លាំងកងទ័ព (Video Inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដោយផ្តើមចេញពី «តំបន់ក្រហម» នេះបើតាមសារសម្លេងរបស់សម្តេចតេជោ ដែលលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការពីសម្តេច នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។

Read more: TOP NEWS: សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិ...

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធ សពឧបាសក ខៀវ សាន ត្រូវជាឪពុកបង្កើត របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព

Read more: ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធ សពឧបាសក ខៀវ សាន...

លោក ហ៊ុន ម៉ាណែត៖ មន្ទីរពេទ្យ និងមណ្ឌលចំនួន៥ ស្មើនឹង៤៣០០គ្រែ ត្រូវបានរៀបចំរួចរាល់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានអះអាងថា ក្នុងបេសកកម្ម ៥១ថ្ងៃមកនេះ មន្ទីរពេទ្យ និងមណ្ឌលចំនួន៥ ស្មើនឹង ៤៣០០គ្រែ ត្រូវបានរៀបចំរួចរាល់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល។

Read more: លោក ហ៊ុន ម៉ាណែត៖ មន្ទីរពេទ្យ និងមណ្ឌលចំនួន៥ ស្មើនឹង៤៣០០គ្រែ...

នាយឧត្តមសេនីយ៍ នេត សាវឿន ផ្ញើសារថ្លែងអំណរគុណសម្តេចក្រឡាហោម ចំពោះការផ្តល់ថវិកាលើកទឹកចិត្តកងកម្លាំងនគរបាល ដែលការពារតាមគោលដៅ អំឡុងបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តល់ថវិកាចំ នួន ៣៤៨,៣២០,០០០រៀល បន្ថែមលើគោលរបបដែលផ្តល់ជូនកងកម្លាំងនគរបាលជាតិចំនួន ១,២៤៤នាក់ កំលុងពេលបំពេញបេសកកម្មតាមគោលដៅ និងប្រចាំការអន្តរាគមន៍អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាបាល ក្នុងការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

Read more: នាយឧត្តមសេនីយ៍ នេត សាវឿន ផ្ញើសារថ្លែងអំណរគុណសម្តេចក្រឡាហោម...