Social Network

២២ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជាង ៥៧ម៉ឺននាក់

(ភ្នំពេញ)៖ យោតាមរបាយការណ៍ក្រសួងសុខាភិបាល បានបង្ហាញថា រយៈពេល២២ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ក្រុមគ្រូពេទ្យ បានចាក់ជូនមន្ត្រីរាជការ និងជនគោលដៅនៅទូទាំងប្រទេស បានជាង ៥៧ម៉ឺននាក់។

Read more: ២២ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់បានជាង ៥៧ម៉ឺននាក់

រដ្ឋមន្ត្រី​កសិកម្ម​ ៖ ​យើង​កំពុង​រក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​ការ​ដឹក​ជញ្ជូន

រាជធានីភ្នំពេញ ៖ ស្ថិតក្នុងកាលៈទេសៈដែលរាជរដ្ឋាភិបាលធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅទូទៅទាំងប្រទេសក្នុងដំណាក់កាលចុងក្រោយនេះផ្សារធំៗមួយចំនួនត្រូវបិទបណ្តោះអាសន្ន ហើយការដឹកជញ្ជូនឆ្លងកាត់ក៏មានភាពតឹងតែង ហើយសម្រាប់វិស័យកសិកម្មបាននិងកំពុងរកវិធីដោះស្រាយលើការដឹកជញ្ជូនកសិផលនិងការរៀបំបណ្តាញទីផ្សារផងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា«ប្រាកដណាស់យើងកំពុងតែប្រឈម និងរកវិធីដោះស្រាយ មិនមានតែបញ្ហាលើការដឹកជញ្ជូនពីខេត្តចូលមករាជធានីភ្នំពេញនោះទេ។

Read more: រដ្ឋមន្ត្រី​កសិកម្ម​ ៖ ​យើង​កំពុង​រក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​ការ​ដឹក​ជញ្ជូន

រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ចើញទៅចូលរួម កិច្ចប្រជុំមេដឹកនាំអាស៊ាន នៅឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី តមតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។

Read more: រសៀលនេះសម្តេចតេជោ ហ៊ុន សែន អញ្ចើញទៅចូលរួម កិច្ចប្រជុំមេដឹកនាំអាស៊ាន នៅឥណ្ឌូនេស៊ី

មន្ត្រី​ម្នាក់​នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ឆ្លង​កូ​វី​ដ​-១៩ ទោះបី​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១

រាជធានីភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោក-លោកស្រី នាងកញ្ញា មេត្តាជ្រាថា ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ឈ្មោះ ពាំង សាម៉ុន ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីនៃនាយកដ្ឋានពិធីការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ២២៩B ផ្លូវលេខ៤៨ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។

Read more: មន្ត្រី​ម្នាក់​នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ឆ្លង​កូ​វី​ដ​-១៩...

TOP NEWS: ធនាគារ ABA ប្រកាសបរិច្ចាគថវិកា១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទ្រទ្រង់ដល់សកម្មភាព ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ

(ភ្នំពេញ)៖ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ធនាគារ ABA បានប្រកាសបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីទ្រទ្រង់ដល់សកម្មភាព

Read more: TOP NEWS: ធនាគារ ABA ប្រកាសបរិច្ចាគថវិកា១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន...

ក្រសួងសុខាភិបាល​អនុញ្ញាត​ឱ្យ​មន្ទី​ពេទ្យ​ឯកជន​ប្រើ​ឧបករណ៍​តេស្ត​រក​ជំងឺ​កូ​វី​ដ​១៩

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យមន្ទីពេទ្យឯកជនស្របច្បាប់ ប្រើឧបករណ៍យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២២ មេសា បានអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជនស្របច្បាប់ (មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព) ប្រើប្រាស់ Rapid Antigen Test COVID-19 ក្នុងក្របខណ្ឌទូទាំងប្រទេស ។

Read more: ក្រសួងសុខាភិបាល​អនុញ្ញាត​ឱ្យ​មន្ទី​ពេទ្យ​ឯកជន​ប្រើ​ឧបករណ៍​តេស្ត​រក​ជំងឺ​កូ​វី​ដ​...

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦៨នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី២១ ខែមេសា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៦៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ។

Read more: អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៦៨នាក់...

វៀតណាម បន្ថែមជំនួយសប្បុរសធម៌ ៣០ម៉ឺន​ដុល្លារទៀត ដល់កម្ពុជា ដើម្បីចូលរួមចំណែកក្នុង​ការ​ប្រយុទ្ធប្រឆាំងកូវីដ១៩

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានប្រកាសនៅយប់ថ្ងៃទី២១ ខែមេសានេះថា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលវៀតណាម បានផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន ៣០០ ០០០ ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

Read more: វៀតណាម បន្ថែមជំនួយសប្បុរសធម៌ ៣០ម៉ឺន​ដុល្លារទៀត ដល់កម្ពុជា...

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបន្ដយកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ៣,០០០គ្រួសារ ក្នុងខណ្ឌមានជ័យ

(ភ្នំពេញ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានបន្ដយកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ចំនួន៣,០០០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ។

Read more: អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

សម្តេចតេជោ ហ៊ុន សែន នឹងត្រូវធ្វើតេស្តរកកូវីដ១៩ ចំនួន២លើក មុនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅហ្សាកាតា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សម្តេចនឹងត្រូវធ្វើតេស្តចំនួន២លើក ដើម្បីរកមេរោគកូវីដ១៩ មុននឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើឡើងនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

Read more: សម្តេចតេជោ ហ៊ុន សែន នឹងត្រូវធ្វើតេស្តរកកូវីដ១៩ ចំនួន២លើក...

ត្រីមាសទី១ ឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគពីសប្បុរសជន បានសរុបជាង៤លានដុល្លារ ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារ

(ភ្នំពេញ)៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៣,៨៥០,២៧៨,៦៦៣រៀល (ជាង៩៥ម៉ឺនដុល្លារ) និង ៣,២២៨,៦៦៨ដុល្លារអាមេរិក ដោយគិតរួមទាំងថវិកាបរិច្ចាគចំនួន ២៦២,៩២៩,៥០០ រៀល និង ៤៨១,៦៣៧ ដុល្លារអាមេរិក ដែលសប្បុរសជន បានបរិច្ចាគដោយផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ និងចំនួន ៧៨,៧៣២,៩០០ រៀល និង ៥១,៦៨១ ដុល្លារអាមេរិក នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប)។

Read more: ត្រីមាសទី១ ឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគពីសប្បុរសជន...

លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញផ្តល់​ប្រាក់​លើក​ទឹកចិត្ត​ដល់​មន្ត្រី​នគរបាល​​៤​នាក់​​រូប​

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តល់ថវិកាផ្ទាល់ខ្លួន បានឧបត្ថម្ភលើកទឹកចិត្តដល់កងកម្លាំងនគរបាលចំនួន៤នាក់ ដែលសកម្មនឹងការងារក្នុងកិច្ចប្រតិបត្តិការចាប់ខ្លួនជនសង្ស័យជាមន្ត្រីយោធា ដែលបានជិះម៉ូតូបុកបារ៉ាស់និងប្រើហឹង្សាដោយចេតនាលើមន្ត្រីអនុវត្តវិធានការបិទខ្ទប់។

Read more: លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញផ្តល់​ប្រាក់​លើក​ទឹកចិត្ត​ដល់​មន្ត្រី​នគរបាល​​៤...

កម្ពុជា-កាណាដា ពិភាក្សាគ្នា៤ចំណុច ស្តីពីច្បាប់ និងយុត្តិធម៌ ដើម្បីឈានទៅរកកិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខ

(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារក្រសួងយុត្តិធម៌កម្ពុជា បានជួបពិភាក្សាជាមួយតំណាងស្ថានទូតកាណាដា ប្រចាំនៅកម្ពុជា និងតំណាងក្រសួងយុត្តិធម៌ នៅប្រទេសកាណាដា ដេីម្បីពិភាក្សាចំនួន៤ចំណុច ស្តីពីច្បាប់ និងយុត្តិធម៌ ដើម្បីឈានទៅរកកិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខ។

Read more: កម្ពុជា-កាណាដា ពិភាក្សាគ្នា៤ចំណុច ស្តីពីច្បាប់ និងយុត្តិធម៌...

លោក​ជំទាវ​ម៉ែ​ន សំ​អន អំពាវនាវ​សូម​ឱ្យ​ពលរដ្ឋ​ត្រូវ​អត់ធ្មត់ ​និង​សូម​ចូលរួម​ទប់​ស្តា​ត់ពី​កូ​វី​ដ​-១៩នេះ​​

រាជធានីភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការអត់ធ្មត់ ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ដោយសារតែជំងឺនេះ ពេលឆ្លងវាទៅនិងពេលស្លា.ប់មិនមានញាត្តិមិត្ត បងប្អូនទៅមើលថែនិងទៅធ្វើបុណ្យជូន ដូចកាលពីមិនមានជំងឺកូវីដនោះទេ។

Read more: លោក​ជំទាវ​ម៉ែ​ន សំ​អន អំពាវនាវ​សូម​ឱ្យ​ពលរដ្ឋ​ត្រូវ​អត់ធ្មត់...

គ.ជ.ប លើកពេលអនុវត្តដំណើរការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានសម្រេចលើកពេលអនុវត្តដំណើរការ នៃការបោះឆ្នោតសាកល្បង សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ នៅក្នុងឃុំ សង្កាត់ គោលដៅចំនួន ២៥នៃរាជធានី-ខេត្តទាំងអស់ទូទាំងប្រទេស។

Read more: គ.ជ.ប លើកពេលអនុវត្តដំណើរការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់...

បិទ​ផ្សារ​ធំ​ទួល​សង្កែ​ ​១៤​ថ្ងៃ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដចេញ-ចូលផ្សារនេះ​

រាជធានីភ្នំពេញ ៖ ផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ ត្រូវបានរដ្ឋបាលខណ្ឌឫស្សីកែវផ្អាកដំណើរការជាបណ្តោះអាសន្នក្នុងរយះពេល ១៤ថ្ងៃគិតចាប់ពីម៉ោង០០និង០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩។

Read more: បិទ​ផ្សារ​ធំ​ទួល​សង្កែ​ ​១៤​ថ្ងៃ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដចេញ-ចូលផ្សារនេះ​

អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥៩នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន ថ្ងៃទី១៨ ខែមេសា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៥៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ។

Read more: អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ មនុស្ស៥៩នាក់...

សម្តេចតេជោ ហ៊ុន សែន រីករាយដែលទទួលបានការគាំទ្រពី WHO ចំពោះវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចមានសេចក្តីរីករាយ និងត្រូវបានលើកទឹកចិត្ត ដោយទទួលបានការគាំទ្រពី អង្គការសុខភាពពិភពលោក (WHO) ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់កម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កន្លងមក។

Read more: សម្តេចតេជោ ហ៊ុន សែន រីករាយដែលទទួលបានការគាំទ្រពី WHO...

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

Read more: រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម...

អាជីវករ និង​អ្នក​ចេញ-ចូល​ផ្សារ​ចាស់​ជាង​២០០​នាក់​ត្រូវ​គ្រូពេទ្យ​យក​សំណាក បន្ទាប់​ពី​រក​ឃើញ​៧​នាក់​កើត​កូ​វី​ដ​១៩

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយនិងក្រុមគ្រូពេទ្យ កំពុងតែចុះយកសំណាកពីក្រុមអាជីវករ និងអ្នកចេញ-ចូលផ្សារចាស់ចំនួនជាង២០០នាក់ ក្រោយពីត្រូវបានបិទខ្ទប់ផ្សារចាស់តាំងពីវេលាម៉ោង៨ព្រឹកមកនោះ។

Read more: អាជីវករ និង​អ្នក​ចេញ-ចូល​ផ្សារ​ចាស់​ជាង​២០០​នាក់​ត្រូវ​គ្រូពេទ្យ​យក​សំណាក...