Social Network

រដ្ឋមន្ដ្រីសុខាភិបាល៖ អគារថ្មីនៃមន្ទីរពេទ្យព្រះកុសុមៈកម្ពស់១១ជាន់ សាងសង់បាន៦០% គ្រោងបញ្ចប់នៅឆ្នាំ២០២២ នឹងជួយឆ្លើយតបតម្រូវថែទាំសុខភាពពលរដ្ឋ

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសូងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា គម្រោងសាងសង់អគារថ្មី នៃមន្ទីរពេទ្យព្រះកុសុមៈ ដែលមានកម្ពស់១១ជាន់ ១៣២បន្ទប់ ទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកា ប្រមាណ៨២លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន នឹងបញ្ចប់ការសាងសង់ជាស្ថាពរ នៅឆ្នាំ២០២២ខាងមុខនេះ ដែលនឹងជួយលើកកម្ពស់សុខភាព របស់ប្រជាពលរដ្ឋ កាន់តែប្រសើរបន្ថែមទៀត។

Read more: រដ្ឋមន្ដ្រីសុខាភិបាល៖ អគារថ្មីនៃមន្ទីរពេទ្យព្រះកុសុមៈកម្ពស់១១ជាន់...

កសិករ​មាន​ទឹកមាត់​លេប ស្រូវប្រាំង​ឆ្នាំ​នេះ​បាន​ថ្លៃ​៨០០​ទៅ​១២០០​រៀល​ក្នុង​មួយ​គីឡូក្រាម

រាជធានីភ្នំពេញ ៖ ពេលនេះកសិករនៅតាមតំបន់នានាបាននឹងកំពុងប្រមូលផលស្រូវប្រាំងយ៉ាងសស្រាក់ សស្រាំ ។ តំបន់ខ្លះបានប្រមូលផលនិងលក់ស្រូវ ហើយតំបន់ខ្លះទៀតកំពុងប្រមូលផលនិងត្រៀមប្រមូលផល ។

Read more: កសិករ​មាន​ទឹកមាត់​លេប...

ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តស្ទឹងត្រែង»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តស្ទឹងត្រែង» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះនៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

Read more: ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ប្រទានព្រះរាជអំណោយ និងធ្វើពិធីបន់ស្រន់សុំសេចក្ដីសុខនៅទឹកដីខេត្តសៀមរាប

(សៀមរាប)៖ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ក្នុងឱកាសនិមន្ត ទៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២០ សម្ដេច រួមទាំងមន្រ្តីសង្ឃ និងគណៈអធិបតីរួមដំណើរប្រទានអំណោយដល់ប្រជាពលរដ្ឋក្រីក្រី និងរៀបចំពីធីបួងសួងសុំសេចក្ដីសុខជាច្រើនកន្លែង លើទឹកដីប្រវត្តិសាស្រ្តខេត្តសៀមរាប។

Read more: សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ប្រទានព្រះរាជអំណោយ...

ជនងាយរងគ្រោះក្រីក្រលំបាក៨០គ្រួសារ ក្នុងខេត្តកំពង់ចាម ទទួលអំណោយមនុស្សធម៌ពីឧត្តមសេនីយ៍ទោ ហេង រតនា និងក្រុមកឋិនសាមគ្គី

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាក្រលំបាក៨០គ្រួសារ ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលកំពុងត្រូវការជំនួយជាចាំបាច់នោះ ឯកឧត្តមឧត្តមសេនីយ៍ទោ ហេង រតនា

Read more: ជនងាយរងគ្រោះក្រីក្រលំបាក៨០គ្រួសារ ក្នុងខេត្តកំពង់ចាម...

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យ អ្នកឧកញ៉ា ពុង ឃាវសែ ស្តារបឹងជើងលោងឱ្យជ្រៅ ហើយយកដីមកចាក់ធ្វើព្រលានយន្តហោះថ្មី (Video inside)

(ភ្នំពេញ)៖ ខណៈចុះពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់ក្រុមហ៊ុន OCIC ដែលវិនិយោគលើព្រលានយន្តហោះថ្មី ឱ្យជួយស្តារបឹងជើងលោកឱ្យជ្រៅថែមទៀត ហើយយកដីពីការស្តាបឹងនេះ មកចាក់ធ្វើព្រលានយន្តហោះថ្មី។

Read more: សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យ អ្នកឧកញ៉ា ពុង ឃាវសែ ស្តារបឹងជើងលោងឱ្យជ្រៅ...

ទេសរដ្ឋមន្រ្តី លី ធុជ៖ វិស័យមីននៅកម្ពុជា បានឈានដល់របត់មួយនៃការគ្រប់គ្រងព័ត៌មាន តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាថ្មី នាសតវត្សទី២១

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) តំណាងដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និងអង្គការ Mine Advisory Group (MAG) តំណាងដោយ លោក Shathel Fahs បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា

Read more: ទេសរដ្ឋមន្រ្តី លី ធុជ៖ វិស័យមីននៅកម្ពុជា...

កម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀងមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ មានទឹកប្រាក់ ជាង៧លានដុល្លារ នៅថ្ងៃស្អែក

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០។

Read more: កម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀងមូលនិធិពិសេស...

ព្រ​លាន​យន្តហោះ​ភ្នំពេញ​បច្ចុប្បន្ន​នឹង​មិន​រុះរើ​ទេ

រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសជាក់លាក់ថា ព្រលានយន្តហោះពោធិចិនតុង (អា កាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន) រក្សានៅទុកដដែល ទោះបីជាព្រលានយន្តហោះអន្តរជាតិថ្មីសាងសង់ដំណើរការក៏ដោយ ។

Read more: ព្រ​លាន​យន្តហោះ​ភ្នំពេញ​បច្ចុប្បន្ន​នឹង​មិន​រុះរើ​ទេ

សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាកូវីដ១៩ធ្វើប្រទេសភាគច្រើនបំផុតលើលោកប៉ះពាល់សេដ្ឋកិច្ច ប្រទេសខ្លះរហូតដល់សញ្ញាដក ខណៈសេដ្ឋកិច្ចកម្ពុជាក៏ធ្លាក់ចុះដែរ ជារឿងមិនធ្លាប់មានរយៈពេលជាង២០ឆ្នាំ (Video inside)

(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះប្រមាណ-១.៩ភាគរយ ដែលជារឿងមិនធ្លាប់មានរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ដែលធ្លាប់តែកើនឡើងជាមធ្យម៧ភាគរយក្នុង១ឆ្នាំ។

Read more: សម្តេចតេជោ ហ៊ុន សែន៖...

អាស៊ាន​លើក​ទី​៣៦ នឹង​ផ្តល់​សិទ្ធិ​អំណាច​​ដល់​ស្ត្រី​ក្នុង​យុគសម័យ​ឌីជីថលអាស៊ាន​លើក​ទី​៣៦ នឹង​ផ្តល់​សិទ្ធិ​អំណាច​​ដល់​ស្ត្រី​ក្នុង​យុគសម័យ​ឌីជីថល

ប្រទេសវៀតណាម ៖ យោងតាមសារព័ត៌មាន Viet Nam News ចេញថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះបានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នឹងធ្វើជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពេញអង្គ និងកម្មវិធីពិសេសៗ ស្តីពីការផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងយុគសម័យឌីជីថល។

Read more: អាស៊ាន​លើក​ទី​៣៦...

ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបើកការដ្ឋានជួសជុល និងកែលម្អ «មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ»

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការបើកការដ្ឋានជួសជុល និងកែលម្អ «មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ»។

Read more: ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបើកការដ្ឋានជួសជុល និងកែលម្អ...

ថ្ងៃស្អែកជាខួប៤៣ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន រួមនិងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូប ធ្វើដំណើរយកជីវិតធ្វើដើមទុនដើម្បីឆ្ពោះទៅរកការសង្រ្គោះជាតិ, ទស្សនាវិដេអូឯកសារដ៏ពិសេសនេះ (Video inside)

(ភ្នំពេញ)៖ សល់រយៈពេលតែមួយថ្ងៃទៀតប៉ុណ្ណោះ ពោលនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ ជាខួប៤៣ឆ្នាំថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន រួមនិងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះចំនួន៤រូប បានធ្វើដំណើរផ្សងនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដើម្បីស្វះស្វែងរកកិច្ចអន្តរាគមន៍ និងកសាងកម្លាំងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

Read more: ថ្ងៃស្អែកជាខួប៤៣ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន...

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំអកឲ្យអ្នកវិភាគដែលលើកឡើងថា មិនទាន់មានការចាំបាច់ទិញរថយន្តទាំង២៩០គ្រឿង ជាការវិភាគគ្មានមូលដ្ឋានច្បាស់លាស់

(ភ្នំពេញ)៖ ការវិភាគដែលលើកឡើងថា កម្ពុជាមិនទាន់មានការចាំបាច់ ក្នុងការទិញរថយន្តយោធាទាំង ២៩០គ្រឿងពីប្រទេសចិន គឺជាការវិភាគមួយ ដែលគ្មានមូលដ្ឋានច្បាស់លាស់សោះឡើយ។

Read more: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចំអកឲ្យអ្នកវិភាគដែលលើកឡើងថា...

លោក នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូចុះពិនិត្យការចិញ្ចឹមគ្រំចំពុះទា និងការកែច្នៃផលនេសាទ នៅខេត្តកោះកុង

(កោះកុង)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ លោក នេត្រ ភក្រា្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រួមទាំងអ្នកសារព័ត៌មាន និងចុងភៅប្រចាំសណ្ឋានគារឡឺរ៉ូយ៉ាល់មួយក្រុម ចុះពិនិត្យការចិញ្ចឹមគ្រំ ឬខ្យងចំពុះទា និងការកែច្នៃផលនេសាទ នៅខេត្តកោះកុង ដើម្បីសិក្សារកទីផ្សារ ជូនប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងខេត្តភាគនិរតី របស់កម្ពុជាមួយនេះ។

Read more: លោក នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូចុះពិនិត្យការចិញ្ចឹមគ្រំចំពុះទា...

ព្រឹកថ្ងៃនេះរាជបណ្ឌិត្យសភាកម្ពុជា បើកកិច្ចពិភាក្សាពីការរៀបចំខ្លួនរបស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចក្រោយបញ្ចប់កូវីដ១៩

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាតុមូលបើកកិច្ចពិភាក្សាពីការរៀបចំខ្លួនរបស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយពេលបញ្ចប់ការរីករាតត្បាតជំងឺកូវីដ១៩។

Read more: ព្រឹកថ្ងៃនេះរាជបណ្ឌិត្យសភាកម្ពុជា បើកកិច្ចពិភាក្សាពីការរៀបចំខ្លួនរបស់កម្ពុជា...

កម្ពុជាប្រើពេល៦ឆ្នាំ ដើម្បីរំដោះកាតលឿង នាំចេញបន្លែស្រស់ទៅសហគមន៍អឺរ៉ុប ខណៈវៀតណាម និងថៃ នៅជាប់កាតក្រហម (Video inside)

(ភ្នំពេញ)៖ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ឲ្យដឹងថា កម្ពុជាបានប្រើពេលអស់៦ឆ្នាំ ដើម្បីរំដោះកាតលឿង នាំចេញបន្លែស្រស់ ទៅកាន់សហគមន៍អឺរ៉ុប ខណៈប្រទេសវៀតណាម និងថៃ មិនអាចនាំចូលបានទេ ដោយសារជាប់កាតក្រហម។

Read more: កម្ពុជាប្រើពេល៦ឆ្នាំ ដើម្បីរំដោះកាតលឿង នាំចេញបន្លែស្រស់ទៅសហគមន៍អឺរ៉ុប...

សម្តេចក្រឡាហោម ស ខេង៖ ៦ខែដើមឆ្នាំនេះ ទោះកម្ពុជាជួបកូវីដ១៩ ក៏ភាគីពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆាំងជំងឺនេះ ទទួលបានលទ្ធផលល្អប្រសើរ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានថ្លែងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ ទោះបីកម្ពុជាជួបស្ថានភាពលំបាក នៃការរាតត្បាតរបស់ជំងឺកូវីដ១៩ក៏ដោយ ក៏ភាគីពាក់ព័ន្ធ រួមគ្នាអនុវត្តន៍កិច្ចការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ឲ្យទទួលបានលទ្ធផលល្អបំផុត។ សម្តេចក្រឡាហោម ស ខេង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសសម្ដេចអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប។

Read more: សម្តេចក្រឡាហោម ស ខេង៖ ៦ខែដើមឆ្នាំនេះ ទោះកម្ពុជាជួបកូវីដ១៩...

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ អង្ករកម្ពុជារំពឹងថាអាចនាំចេញបាន៨០ម៉ឺន-១លានតោន នៅឆ្នាំ២០២០ (Video inside)

(ភ្នំពេញ)៖ បើទោះបីរងការគំរាមកំហែងពីជំងឺកូវីដ១៩ ក៏ដោយប៉ុន្ដែអង្ករកម្ពុជា ត្រូវបានគេរំពឹងថា អាចនឹងត្រូវនាំចេញទៅក្រៅប្រទេសប្រហែល៨០ម៉ឺនតោន ឬអាចដល់១លានតោន នៅឆ្នាំ២០២០នេះ ដែលចំនួននេះមានការកើនឡើងបើធៀបនឹងឆ្នាំ២០១៩។

Read more: មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ អង្ករកម្ពុជារំពឹងថាអាចនាំចេញបាន៨០ម៉ឺន-១លានតោន...

ក្រសួង​ពន្យារពេល​រឿង​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​អន​ឡាញ (E-filing)

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចពន្យារពេលនៃកាលបរិច្ឆេទកំណត់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing) សម្រាប់រយៈពេលបីខែ គិតចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២០ ដោយចាប់ផ្តើមអនុវត្តឡើងវិញ ចាប់ពីខែកញ្ញា ឆ្នាំ២០២០តទៅ ចំពោះសហគ្រាសដែលមិនទាន់បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធ តាមអនឡាញ (E-Filing) នៅឡើយ ដើម្បីមានលទ្ធភាពក្នុងការរៀបចំខ្លួន និងផ្តល់ការបណ្តុះបណ្តាលសមស្របដល់បុគ្គលិកជាអ្នកប្រើប្រាស់ប្រព័ន្ធនេះ ប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល ។

Read more: ក្រសួង​ពន្យារពេល​រឿង​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​តា...

សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំលើកទី១៨ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានដឹកនាំកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប។

Read more: សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំលើកទី១៨...