Social Network

ក្រសួងកសិកម្ម៖ គិតត្រឹមថ្ងៃទី១ ខែកក្កដា ការបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបានជិត១.៨លានហិកតា ខណៈការនាំចេញកសិផលមានជាង៤លានតោន

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចជិត១.៨លានហិកតាស្មើនឹង៦៩.២៤% នៃផែនការជាង២.៥លានហិកតា ខណការនាំចេញកសិផលវិញ សម្រេចចំនួនជាង៤លានតោន ដែលមានការកើនឡើងល្អប្រសើរ។

Read more: ក្រសួងកសិកម្ម៖ គិតត្រឹមថ្ងៃទី១ ខែកក្កដា...

រដ្ឋមន្ត្រីសង្គមកិច្ច ទទួលសម្ភារសម្រាប់ការពារជំងឺកូវីដ១៩ ពីអង្គការ UNICEF ដើម្បីជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះ

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានទទួលសម្ភារការពារការចម្លង ជំងឺកូវីដ១៩ មួយចំនួនពីអង្គការ UNICEF។

Read more: រដ្ឋមន្ត្រីសង្គមកិច្ច ទទួលសម្ភារសម្រាប់ការពារជំងឺកូវីដ១៩ ពីអង្គការ UNICEF...

រដ្ឋមន្ត្រី ថោង ខុន៖ ខែមិថុនានេះមានភ្ញៀវទេសចរដើរទស្សនាជាង ៦៤ម៉ឺននាក់ ខណៈវិធានសុវត្ថិភាពទេសចរណ៍ត្រូវបានពង្រឹង

(ភ្នំពេញ)៖ សម្រាប់ខែមិថុនា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស មានចំនួនសរុប ៦៤២,២២៦នាក់ កើនឡើង ០.៨៧% ធៀបនឹងខែឧសភា ឆ្នាំ២០២០ ក្នុងនោមានភ្ញៀវជាតិ ៦២៦,៩៦១នាក់ កើនឡើង ០.៤១% និងភ្ញៀវបរទេសមាន ១៥,២៦៥នាក់ កើនឡើង ២៤.៣%។

Read more: រដ្ឋមន្ត្រី ថោង ខុន៖ ខែមិថុនានេះមានភ្ញៀវទេសចរដើរទស្សនាជាង ៦៤ម៉ឺននាក់...

សម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នឹងត្រូវបិទចាប់ពីថ្ងៃស្អែកនេះ

(ភ្នំពេញ)៖ សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នឹងត្រូវបិទបញ្ចប់វិញចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះតទៅ។

Read more: សម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នឹងត្រូវបិទចាប់ពីថ្ងៃស្អែកនេះ

កម្ពុជា-ថៃ ពិភាក្សាពីលទ្ធភាពបើកច្រកព្រំដែន ដើម្បីស្តារចរន្តសេដ្ឋកិច្ចឡើងវិញ

(បាងកក)៖ គណៈប្រតិភូកម្ពុជា-ថៃ បានជួបពិភាក្សាអំពីលទ្ធភាព បើកច្រកអន្ដរជាតិសំខាន់ៗឡើងវិញ ដែលស្ថិតនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ដើម្បីទម្លាយភាពជាប់គាំងផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីវិធានការណ៍រឹតបន្តឹង ការធ្វើដំណើរចេញចូល ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩។

Read more: កម្ពុជា-ថៃ ពិភាក្សាពីលទ្ធភាពបើកច្រកព្រំដែន ដើម្បីស្តារចរន្តសេដ្ឋកិច្ចឡើងវិញ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តនាំយកទានព្រះវស្សា ប្រគេនដល់ព្រះសង្ឃចំនួន៤១វត្ត នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល

(កណ្ដាល)៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ និងមន្ត្រីរាជការក្រសួង ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ នាំយកទៀនព្រះវស្សា ដើម្បីប្រគេនព្រះសង្ឃ ដែលនឹងត្រូវគង់ចាំព្រះវស្សារយៈពេលមួយត្រីមាស ចំនួន៤១វត្ត ឋិតនៅស្រុកកោះធំ ខេត្តកណ្តាល។

Read more: ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តនាំយកទានព្រះវស្សា...

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន សរសើរក្រុមការងារចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបញ្ចប់ការចរចាតាមពេលកំណត់ !

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដោយមានការអញ្ជើញចូល រួមពីរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមាជិកក្រុមការងារចរចារបស់កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផល នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានបញ្ចប់ការចរចានៅជុំទី ៣ ដែលជាជុំចុងក្រោយ កាលពីថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ។

Read more: ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន...

រដ្ឋសភា​កម្ពុជា​ព្រួយបារម្ភ​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​តំបន់

រាជធានីភ្នំពេញ ៖ រដ្ឋសភាកម្ពុជាបានសម្ដែងការព្រួយបារម្ភ ចំពោះការប្រើប្រាស់គ្រឿងញៀន នៅក្នុងតំបន់ដែលកាន់តែរីកធំឡើង ។

Read more: រដ្ឋសភា​កម្ពុជា​ព្រួយបារម្ភ​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​តំបន់

សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការក្តៅដោយមិនលើកលែង បើរកឃើញភាពមិនប្រក្រតី លើការឧបត្ថម្ភសាច់ប្រាក់ជូនអ្នកក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានចាត់វិធានការក្តៅដោយគ្មានការលើកលែងនោះឡើយ ប្រសិនបើរកឃើញភាពមិនប្រក្រតីលើការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ជាពិសេសការឃុបឃិតគ្នាដាក់សាច់ញាតិខ្លួន ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ។

Read more: សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការក្តៅដោយមិនលើកលែង បើរកឃើញភាពមិនប្រក្រតី...

គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំ​លើ​សេចក្តីព្រាងច្បាប់​សំខាន់​ៗ​ចំនួន​៣ និង​បញ្ហា​ផ្សេង​ៗ​ទៀត ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ១០:៤៦ អ៊ាង ប៊ុនរិទ្ធ  Share

រាជធានីភ្នំពេញ ៖ បើគ្មានប្រែប្រួលទេ គណៈរដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ និងបញ្ហាផ្សេងៗមួយចំនួនទៀត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ។

Read more: គណៈរដ្ឋមន្ត្រី​នឹង​បើក​កិច្ចប្រជុំ​លើ​សេចក្តីព្រាងច្បាប់​សំខាន់​ៗ​ចំនួន​៣...

រដ្ឋមន្ត្រីការពារជាតិ៖ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលពុះពារគ្រប់ឧបសគ្គ ការពារប្រជាពលរដ្ឋពីគ្រោះអាសន្ននានា

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងពុះពារគ្រប់ឧបសគ្គ ក្នុងការការពារប្រជាពលរដ្ឋរបស់ពីគ្រោះអាសន្ននានា។

Read more: រដ្ឋមន្ត្រីការពារជាតិ៖ សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលពុះពារគ្រប់ឧបសគ្គ...

បទយកការណ៍៖ អាជីវកម្មអចលនទ្រព្យដំណើការធម្មតា នៅក្នុងប្រទេសកម្ពុជា (Video inside)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនូវវីដេអូនៃបទយកការណ៍ថ្មីមួយ ស្តីពីវិស័យអចលទ្រព្យរបស់កម្ពុជា។

Read more: បទយកការណ៍៖ អាជីវកម្មអចលនទ្រព្យដំណើការធម្មតា នៅក្នុងប្រទេសកម្ពុជា (Video inside)

រាជបណ្ឌិត្យសភាកម្ពុជា រៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា»។

Read more: រាជបណ្ឌិត្យសភាកម្ពុជា រៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពី...

រដ្ឋមន្រ្តីក្រសួងសុខាភិបាលពន្យល់ពីប្រវត្តិ និងភាពចាំបាច់នៃការធ្វើចត្តាឡីស័ក ដើម្បីការពារជំងឺឆ្លងដ៏កាចសាហាវ

(ភ្នំពេញ)៖ នៅគ្រាដែលពិភពលោក រួមទាំងកម្ពុជា កំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) វិធានការនៃការធ្វើចត្តាឡីស័ក គឺជាភាពចាំបាច់បំផុត ត្រូវបានអនុវត្តន៍ដើម្បីការពារការរីករាលដាល នៃជំងឺឆ្លងដ៏កាចសាហាវនេះ។

Read more: រដ្ឋមន្រ្តីក្រសួងសុខាភិបាលពន្យល់ពីប្រវត្តិ និងភាពចាំបាច់នៃការធ្វើចត្តាឡីស័ក...

រដ្ឋមន្ត្រី ថោង ខុន បង្ហាញឱកាសវិនិយោគទេសចរណ៍នៅកម្ពុជា ដល់សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-US តែត្រូវរួមគ្នាទប់ស្កាត់កូវីដជាមុន

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីឱកាសវិនិយោគជាច្រើន លើវិស័យទេសចរណ៍នៅកម្ពុជា ដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ដែលជាស្ថាប័នដ៏ធំមួយ មានសមាជិកនៅពាសពេញ តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាជុំវិញពិភពលោក ប៉ុន្តែកម្ពុជាក៏បានស្នើសុំកិច្ចសហការរួមគ្នា ទប់ស្កាត់ការរាតត្បាតជំងឺ COVID-19 ឱ្យខាងតែបានជាមុនផងដែរ។

Read more: រដ្ឋមន្ត្រី ថោង ខុន បង្ហាញឱកាសវិនិយោគទេសចរណ៍នៅកម្ពុជា...

អាជីវកម្ម​ទេសចរណ៍​ជិត​៣​ពាន់​ទីតាំង​បិទ​បណ្តោះអាសន្ន និង​ប៉ះពាល់​បុគ្គ​លិក​​ជាង​៤​ម៉ឺន​នាក់

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានអះអាងថា គិតត្រឹមខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទទ្វារបណ្ដោះអាសន្ន ២៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់ ៤៥,៤០៥នាក់ បានប៉ះពាល់ដល់ការងារ និងបាត់បង់ប្រាក់ចំណូល បណ្តាលមកពីភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

Read more: អាជីវកម្ម​ទេសចរណ៍​ជិត​៣​ពាន់​ទីតាំង​បិទ​បណ្តោះអាសន្ន...

រដ្ឋមន្ត្រី ថោង ខុន៖ វិស័យទេសចរណ៍កម្ពុជា ទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ តែសង្កេតឃើញសញ្ញាណវិជ្ជមានមួយចំនួន គិតចាប់ពីដើមខែឧសភាមក

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ទោះបីជាវិស័យទេសចរណ៍កម្ពុជា បាននិងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ តែសង្កេតឃើញនូវសញ្ញាណវិជ្ជមានមួយចំនួន គិតចាប់ពីដើមខែឧសភាមក។

Read more: រដ្ឋមន្ត្រី ថោង ខុន៖ វិស័យទេសចរណ៍កម្ពុជា...

រាជរដ្ឋាភិបាលកម្ពុជា ពង្រឹងសមត្ថភាពក្រុមជួយសង្គ្រោះ និងបំពាក់ឧបករណ៍សង្គ្រោះតម្លៃជិត ១លានដុល្លារ

(ភ្នំពេញ)៖ ដោយមើលឃើញពីសមត្ថភាពរបស់ក្រុមអ្នកសង្គ្រោះឆ្លើយតបនឹងប្រតិបត្តិការសង្គ្រោះក្នុងហេតុការរលំអគារនាពេលកន្លងទៅនៅមានកម្រិតនៅឡើយនោះ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមពង្រឹងសមត្ថភាពក្រុមការងារសង្គ្រោះដោយបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសបន្ថែមដល់ពួកគេ និងបំពាក់ឧបករណ៍បន្ថែមក្នុងតម្លៃជិត១លានដុល្លារអាមេរិក។

Read more: រាជរដ្ឋាភិបាលកម្ពុជា ពង្រឹងសមត្ថភាពក្រុមជួយសង្គ្រោះ...

សេដ្ឋីផ្នែកហិរញ្ញវត្ថុមួយរូបផ្តាំសហគ្រិនជំនាន់ក្រោយ បើចង់ជោគជ័យ «តោងកុំធ្វើជំនួញតាមគ្នា»

រាជធានីភ្នំពេញ៖ «អ្វីដែលជាកត់សម្គាល់របស់ខ្ញុំ គឺអ្នកជំនួញ ឬសហគ្រិនជំនាន់ក្រោយគឺច្រើនតែរកស៊ីតាមគ្នា ។ ដូច្នេះអ្វីដែលធ្វើតាមគ្នានៅស្រុកយើងគឺមានច្រើន។

Read more: សេដ្ឋីផ្នែកហិរញ្ញវត្ថុមួយរូបផ្តាំសហគ្រិនជំនាន់ក្រោយ បើចង់ជោគជ័យ...

កូ​វី​ដ​១៩ ប្រែក្លាយ​ជីវិត​អ្នក​មគ្គុទ្ទេសក៍ ងាក​ទៅ​ធ្វើ​ចំការ ដាំ​បន្លែ និង​ធ្វើ​កម្មករ​សំណង់​ក្រោយ​បាត់បង់​កម្រៃ​ច្រើន​ខែ

ខេត្តសៀមរាប ៖ រយៈពេល៦ខែហើយដែលលោក សុវណ្ណា ដែលធ្វើការជាអ្នកមគ្គុទ្ទេសក៍នៅខេត្តសៀមរាបបាត់បង់ប្រាក់ចំណូលទាំងស្រុងពីអាជីពមួយដែលលោកបានប្រឡូករយៈពេលជាង ២០ឆ្នាំមកហើយ ។

Read more: កូ​វី​ដ​១៩ ប្រែក្លាយ​ជីវិត​អ្នក​មគ្គុទ្ទេសក៍ ងាក​ទៅ​ធ្វើ​ចំការ ដាំ​បន្លែ...

ទូតកម្ពុជាប្រាប់ពលរដ្ឋខ្មែរកំពុងនៅម៉ាឡេស៉ី ឲ្យត្រៀមទិញសំបុត្រយន្តហោះ ព្រោះនៅថ្ងៃទី៣ ខែកក្កដា នឹងមានជើងហោះហើរពីម៉ាឡេស៉ីមកកម្ពុជា

(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៉ី បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅប្រទេសម៉ាឡេស៉ី ឲ្យត្រៀមទិញសំបុត្រយន្តហោះ ព្រោះថានឹងមានជើងហោះហើរពីម៉ាឡេស៉ី មកកម្ពុជា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។

Read more: ទូតកម្ពុជាប្រាប់ពលរដ្ឋខ្មែរកំពុងនៅម៉ាឡេស៉ី ឲ្យត្រៀមទិញសំបុត្រយន្តហោះ...