Social Network

សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបភាពលើទីលានវាយកូនហ្គោល ជាមួយកាយវិការដ៏ស្វាហាប់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញរូបភាពលើទីលានវាយកូនហ្គោលជាច្រើនសន្លឹក។

Read more: សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបភាពលើទីលានវាយកូនហ្គោល ជាមួយកាយវិការដ៏ស្វាហាប់

កិច្ចសម្ភាសជាមួយ អគ្គលេខាធិការរងទី១ កាក​បាទ​ក្រហមកម្ពុជា ស្តីពី «វឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា ២០១៩-២០២០ និងដាក់ទិសដៅការងារ» (Video inside)

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ធ្វើបទកិច្ចសម្ភាសជាមួយបណ្តាញសារព័ត៌មាន ស្តីពី «វឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា ឆ្នាំ២០១៩-២០២០ និងទិសដៅការងារបន្ត»។

Read more: កិច្ចសម្ភាសជាមួយ អគ្គលេខាធិការរងទី១ កាក​បាទ​ក្រហមកម្ពុជា ស្តីពី...

កម្ពុជា-ឡាវ កំពុងសិក្សាបើកច្រកទ្វារព្រំដែនមួយទៀត នៅខេត្ដរតនគិរី (Video inside)

(ភ្នំពេញ)៖ កម្ពុជា-ឡាវ កំពុងសិក្សាដើម្បីឈានទៅបើកច្រកទ្វារព្រំដែនអន្ដរជាតិមួយទៀត ស្ថិតក្នុងខេត្តរតនគិរី តែគម្រោងនេះ មិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ ព្រោះស្ថិតក្នុងដំណាក់កាលនៃការសិក្សានៅឡើយ។

Read more: កម្ពុជា-ឡាវ កំពុងសិក្សាបើកច្រកទ្វារព្រំដែនមួយទៀត នៅខេត្ដរតនគិរី (Video inside)

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យអនុព័ន្ធយោធាហ្វីលីពីនថ្មីចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោកវរសេនីឯក សាលីម៉ារ អ អុីមភើរាល ( SHALIMAR R IMPERIAL ) អនុព័ន្ធយោធាហ្វីលីពីនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។

Read more: នាយឧត្តមសេនីយ៍ វង្ស ពិសេន...

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ម្ដាយនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើសាររំលែកទុក្ខជូននាយឧត្តមសេនីយ ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងការពារជាតិ ចំពោះមរណភាពរបស់មហាឧបាសិកា មួង ហ៊ន ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធ។

Read more: សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ម្ដាយនាយឧត្តមសេនីយ៍...

ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តរតនគិរី»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តរតនគិរី» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះនៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

Read more: ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

កម្ពុជា​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ជា​ច្រើន

រាជធានីភ្នំពេញ ៖ ក្នុងន័យពង្រីកទីផ្សារផលិតផលកម្ពុជាឲ្យកាន់តែទូលាយក៏ដូចជា ឱកាសបង្កើនការវិនិយោគពីក្រៅប្រទេសកាន់តែច្រើន កម្ពុជាបាននឹងកំពុងជម្រុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Free Trade Agreement—FTA) ជាមួយបណ្តាប្រទេសជាច្រើន រួមទាំងមហាមិត្តដែកថែបចិន កូរ៉េខាងត្បូង និងសហព័ន្ធរុស្ស៊ីជាដើម ។

Read more: កម្ពុជា​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ជា​ច្រើន

១០ កក្កដា ទិវាជាតិចងចាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីឆ្នាំ២០១៨កន្លងទៅ បានប្រកាសយកថ្ងៃទី១០ ខែកក្កដា ជាថ្ងៃប្រារព្ធទិវាជាតិចងចាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។

Read more: ១០ កក្កដា ទិវាជាតិចងចាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងសំបូរព្រៃគុក...

វិធានការ​បន្ទាន់​ដ៏​មាន​ប្រសិទ្ធភាព​កម្ពុជា​ទប់ស្កាត់​ការ​ឆ្លង​ដាល​ជំងឺ​កូ​វី​ដ​-១៩ គឺ​កើត​ពី​ពលរដ្ឋ​ម្នាក់​ៗ

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា វិធានការបន្ទាន់នៃការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ គឺមានតែប្រជាពលរដ្ឋម្នាក់ៗខ្លួនឯង ។

Read more: វិធានការ​បន្ទាន់​ដ៏​មាន​ប្រសិទ្ធភាព​កម្ពុជា​ទប់ស្កាត់​ការ​ឆ្លង​ដាល​ជំងឺ​កូ​វី​ដ​...

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជូនសារពីរលកទី២ នៃការរីករាលដាលជំងឺកូវីដ១៩ ហើយបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ការពារខ្លួន

(ភ្នំពេញ)៖ ក្រោយពីបានពិភាក្សា និងបានពិនិត្យលើការណែនាំរបស់ អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជូនសារអំពីរលកទី២ នៃការរីករាលដាលជំងឺកូវីដ១៩ ហើយបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ការពារការចម្លងវីរុសកូវីដ-១៩ ដើម្បីសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសាររបស់ខ្លួន មិនមានការចម្លងនៅក្នុងសហគមន៍។

Read more: រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជូនសារពីរលកទី២ នៃការរីករាលដាលជំងឺកូវីដ១៩...

ទូតខ្មែរ៖ វៀតណាមបើកឲ្យនិស្សិតខ្មែរ ចូលទៅសិក្សាវិញ នៅថ្ងៃទី១៥កក្កដា តែ១ថ្ងៃគត់

(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម បានជូនដំណឹងដល់និស្សិត សិក្ខាកាមយោធា និងសិក្ខាកាមនគរបាលទាំងអស់ថា អាជ្ញាធរវៀតណាម បានអនុញ្ញាតឲ្យនិស្សិតកម្ពុជាចូលវៀតណាម ដើម្បីបន្តការសិក្សាវិញ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ តែមួយថ្ងៃគត់ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ខេត្តស្វាយរៀង) និងម៉ុកបាយ (ខេត្តតៃនិញ)។

Read more: ទូតខ្មែរ៖ វៀតណាមបើកឲ្យនិស្សិតខ្មែរ ចូលទៅសិក្សាវិញ នៅថ្ងៃទី១៥កក្កដា តែ១ថ្ងៃគត់

យឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ «មានសម្តេចតេជោ មានសុខសន្តិភាព និងការអភិវឌ្ឍន៍, យើងត្រូវបន្តការពារ និងគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រីជារៀងរហូត»

(កណ្តាល)៖ ក្នុងឱកាសចូលរួមបុណ្យចូលព្រះវស្សាឆ្នាំនេះ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់តាំងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងលោកស្រី ប៉ែន ចាន្នី ព្រមទាំងបុត្ររៀបចំតាមប្រពៃណីសាសនាវេរប្រគេនទៀនចំណាំព្រះវស្សាចំនួន ៤៣វត្ត នៅក្នុងខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ និងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ នៅភូមិគ្រឹះក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

Read more: យឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ «មានសម្តេចតេជោ មានសុខសន្តិភាព និងការអភិវឌ្ឍន៍,...

លោក ជា សុមេធី បង្ហាញពីវឌ្ឍនភាពការងារ និងសមិទ្ធផលរបស់រដ្ឋបាលខេត្តព្រៃវែង តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (Video inside)

(ភ្នំពេញ)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញពីវឌ្ឍនភាពការងារ និងសមិទ្ធផលរបស់ រដ្ឋបាលខេត្តព្រៃវែង តាមរយៈសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តព្រៃវែង»។ ពិធីនេះធ្វើនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

Read more: លោក ជា សុមេធី បង្ហាញពីវឌ្ឍនភាពការងារ និងសមិទ្ធផលរបស់រដ្ឋបាលខេត្តព្រៃវែង...

សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣១

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសារលិខិតក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣១ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។

Read more: សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣១

លុយខ្មែរចាញ់ប្រៀបលុយសាំងហ្គាពួរ តែខ្លាំងជាងលុយវៀតណាម និងស្មើគ្នាជាមួយលុយថៃ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះធៀបនឹងថ្ងៃម្សិលមិញ គឺចាញ់ ប្រៀបប្រាក់ដុល្លារសាំងហ្គាពួរ ប៉ុន្តែខ្លាំងជាងប្រាក់ដុងវៀតណាម និងស្មើគ្នាជាមួយប្រាក់ បាតថៃ ។

Read more: លុយខ្មែរចាញ់ប្រៀបលុយសាំងហ្គាពួរ តែខ្លាំងជាងលុយវៀតណាម និងស្មើគ្នាជាមួយលុយថៃ

ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ពង្រឹងទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ

(ភ្នំពេញ)៖ ក្នុងឱកាសជួបសំដែងការគួរសម និងពិភាក្សាការងាររវាង លោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ជាមួយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធាណៈ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ភាគីទាំងសងខាងបានឯកភាពវាយតម្លៃខ្ពស់ ពីទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា និងតួកគី ក្រោយដំណើរទស្សនកិច្ចជាផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជានៅ សាធារណរដ្ឋតួកគី កាលពីចុងឆ្នាំ២០១៨ និងទស្សនកិច្ចបន្តមកទៀតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងឆ្នាំ២០១៩ និង២០២០។

Read more: ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ...

ដើមធ្នង់ នឹងនាងនួន ចំនួន១៧០០ដើម ត្រូវបានអាជ្ញាធរខេត្តត្បូងឃ្មុំ ដាំនៅលើដីទីទួលសុវត្ថិភាពថ្មី១៤ហិចតា ក្នុងស្រុកត្បូងឃ្មុំ

ដើមធ្នង់ នឹងនាងនួន ចំនួន១៧០០ដើម ដែលជាអំណោយរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Read more: ដើមធ្នង់ នឹងនាងនួន ចំនួន១៧០០ដើម ត្រូវបានអាជ្ញាធរខេត្តត្បូងឃ្មុំ...

អភិបាលរាជធានីភ្នំពេញ ប្រាប់ពលរដ្ឋជាង១០០គ្រួសារ សង់លំនៅដ្ឋានរំលោភលើប្រឡាយលូប្រាំ ត្រូវរុះរើចេញដោយខ្លួនឯង មុនអាជ្ញាធរចាត់វិធានការ

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលស្ថានីយ៍បូមទឹកលូប្រាំ ប្រឡាយបង្ហូរទឹកលូប្រាំ និងប្រឡាយបឹងហា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងខណ្ឌដង្កោ។ ក្នុងនោះរកឃើញថា មានប្រជាពលរដ្ឋមួយចំនួន បានសង់លំនៅដ្ឋានរំលោភដីប្រឡាយ។

Read more: អភិបាលរាជធានីភ្នំពេញ ប្រាប់ពលរដ្ឋជាង១០០គ្រួសារ...

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នាំទៀនវស្សាប្រគេនព្រះសង្ឃវត្តច័ន្ទបុរីវង្ស

រាជធានីភ្នំពេញ ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក ជំទាវព្រមទាំងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី ៨ខែកក្កដាឆ្នាំ ២០២០ នេះបាននាំយកទៀនព្រះវស្សា គ្រឿងបរិក្ខា និង ព្រមទាំងបច្ច័យមួយចំនួនទៅវេប្រ គេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តច័ន្ទបុរីវង្ស ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

Read more: ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នាំទៀនវស្សាប្រគេនព្រះសង្ឃវត្តច័ន្ទបុរីវង្ស

ធនាគារជាតិកម្ពុជាដាក់ចេញវិធានការ៣យ៉ាង ដើម្បីគាំទ្រវិស័យធនាគារ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) បានដាក់ចេញនូវវិធានការ៣យ៉ាង ដើម្បីធ្វើយ៉ាងណាគាំទ្រវិស័យធនាគារ ចំពោះផលប៉ះពាល់ពីជំងឺកូវីដ១៩។ នេះបើយោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់ធនាគារជាតិនៃកម្ពុជា ដែលបានរៀបចំឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោមការចូលរួមពីលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

Read more: ធនាគារជាតិកម្ពុជាដាក់ចេញវិធានការ៣យ៉ាង ដើម្បីគាំទ្រវិស័យធនាគារ...