Social Network

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់ប្រជាពុទ្ធបរិស័ទទាំងអស់ត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុក្ខដាក់ការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩

(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ឯក ជា តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ និងលោក ជិន សារិត កាលពីដើមសប្តាហ៍ កន្លងទៅនេះ បានដឹកនាំអតីតយុទ្ធមិត្ត ជាកងទ័ពជើងទឹក ដែលជាសិក្ខាកាមសាលាវប្បធម៌កងទ័ពស្វាយរលំជំនាន់ទី៨ រួមជាមួយប្រជាប្រជាពលពុទ្ធបរិស័ទ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តព្រះពៃស្រពណ៍ ហៅវត្តកំពង់បាស្រូវ ស្ថិតក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

Read more: មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ...

សម្តេច ស ខេ​ង ស្នើ​អភិបាលខេត្ត​ទប់ស្កាត់​ការ​ទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់​នៅ​តាម​បណ្តា​ខេត្ត​នានា

រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យអភិបាលខេត្តទាំងអស់ត្រូវជំរុញការទប់ស្កាត់ទន្ទ្រានយកដីដោយខុសច្បាប់ នៅតាមបណ្ដាខេត្តនានា ។

Read more: សម្តេច ស ខេ​ង...

ឧបនាយករដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា អរគុណគ្រប់ដៃគូអភិវឌ្ឍន៍ ដែលបានផ្តល់ជំនួយហិរញ្ញប្បទាន ដល់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណ ដល់គ្រប់ដៃគូអភិវឌ្ឍន៍ ដែលបានផ្តល់ជំនួយហិរញ្ញប្បទាន ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងបង្កការការរាតត្បាតនៃជំងឺកូវីដ-១៩ និងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច បន្ទាប់ពីជំងឺកូវីដ-១៩។

Read more: ឧបនាយករដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា អរគុណគ្រប់ដៃគូអភិវឌ្ឍន៍...

សម្តេច​តេ​ជោ ​ផ្ញើ​សារ​អបអរសាទរ​ខួប​៣​ឆ្នាំនៃ​ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារអបអរសាទរការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។

Read more: សម្តេច​តេ​ជោ...

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋដែលមកពីក្រៅប្រទេស ឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានក្រើនរំលឹកជាថ្មីដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩។

Read more: សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋដែលមកពីក្រៅប្រទេស...

ព្រឹកនេះក្រសួងសេដ្ឋកិច្ច រៀបចំសន្និសីទព័ត៌មាន ស្តីពីវិធានការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ

(ភ្នំពេញ)៖ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ រៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ និងពន្យល់បន្ថែម ដល់សាធារណជនទូទៅ បានស្វែងយល់កាន់តែច្បាស់អំពីអភិក្រម

Read more: ព្រឹកនេះក្រសួងសេដ្ឋកិច្ច រៀបចំសន្និសីទព័ត៌មាន ស្តីពីវិធានការទ្រទ្រង់ ស្តារ...

សម្ដេចក្រឡាហោម ស ខេង ចាត់ទុកអ្នករិះគន់បញ្ហារឹតបន្ដឹងច្បាប់ចរាចរណ៍ គ្រាន់តែជាការបង្កើតលេស និងហាក់បីដូចជាចង់ឲ្យប្រជាជនស្លាប់បន្តទៀត

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានចាត់ទុកថា អ្នករិះគន់បញ្ហារឹតបន្ដឹងច្បាប់ចរាចរណ៍ គ្រាន់តែជាការបង្កើតលេសនិយាយផ្តេសផ្តាស និងធ្វើការដោយមិនច្បាស់លាស់ ហើយហាក់បីដូចជា ចង់ឲ្យប្រជាជនស្លាប់បន្ដទៀត។

Read more: សម្ដេចក្រឡាហោម ស ខេង ចាត់ទុកអ្នករិះគន់បញ្ហារឹតបន្ដឹងច្បាប់ចរាចរណ៍...

ក្រសួងកសិកម្ម ចេញសេចក្តីសម្រេចបង្កើតក្រុមការងារចុះស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃ ដែលប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលជាក់ស្តែង

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារចុះស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យដីព្រៃ ដែលប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលជាក់ស្តែង។

Read more: ក្រសួងកសិកម្ម ចេញសេចក្តីសម្រេចបង្កើតក្រុមការងារចុះស្រាវជ្រាវ...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ចាប់ពីកញ្ញា ឆ្នាំ២០២០នេះតទៅ កាផ្ទេរកម្មសិទ្ធយានយន្តនិងកាន់តែងាយស្រួលសម្រាប់ពលរដ្ឋ

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដើម្បីផ្តល់ភាពកាន់តែងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ផ្ទេកម្មសិទ្ធយានយន្តមកជារបស់ខ្លួន ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ បង្កើតជាប្រព័ន្ធតែមួយដើម្បី ផ្តល់សេវាផ្ទេកម្មសិទ្ធយានយន្តជូនតែម្តង ប្រព័ន្ធនេះនឹងចាប់ផ្តើមដាក់ឱ្យដំណើរការចាប់ពីកញ្ញា ឆ្នាំ២០២០នេះតទៅ។

Read more: ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ចាប់ពីកញ្ញា ឆ្នាំ២០២០នេះតទៅ...

រដ្ឋមន្ត្រីកសិកម្ម៖ ការចិញ្ចឹមត្រីនៅកម្ពុជាកើនដល់បិរមាណជាង៣០ម៉ឺនតោនក្នុង១ឆ្នាំ

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ការធ្វើវារីវប្បកម្មនៅកម្ពុជា (ការចិញ្ចឹមត្រី សិប្បីសត្វ) បានកើនឡើងពីបរិមាណ៥ម៉ឺនតោនក្នុងឆ្នាំ២០០៩ ដល់ជាង៣០ម៉ឺនតោន នៅឆ្នាំ២០១៩។

Read more: រដ្ឋមន្ត្រីកសិកម្ម៖ ការចិញ្ចឹមត្រីនៅកម្ពុជាកើនដល់បិរមាណជាង៣០ម៉ឺនតោនក្នុង១ឆ្នាំ

អគ្គស្នងការ​នគរ​បាល​ជាតិ ៖ ប្រធាន​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ធំ​ជា​រឿង​អាម៉ាស់​មួយ​ដល់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ក្នុង​ខេត្ត

រាជធានីភ្នំពេញ ៖ លោកនាយកឧត្តមសេនីយ៍សន្តិបណ្ឌិត លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា ជារឿងអាម៉ាស់មួយដល់សមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ នៅខេត្តកំពង់ធំ ចំពោះរឿងរបស់ប្រធានចរាចរណ៍ផ្លូវគោកផឹកស្រវឹងហើយ បើកបរបុកខឿនសួនច្បារផ្លូវបែរជាអភិបាលខេត្តទៅវិញ ។

Read more: អគ្គស្នងការ​នគរ​បាល​ជាតិ ៖...

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប១២ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសារអបអរសាទរខួប ១២ឆ្នាំដែលប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២០)។

Read more: សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប១២ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ...

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។

Read more: សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»...

កម្ពុជា​គ្រោង​ដាក់​ខេត្តសៀមរាប​ជា​តំបន់​រមណីយដ្ឋាន​គ្មាន​កូ​វី​ដ​-19

ខេត្តសៀមរាប ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយអភិបាលខេត្ត កំពុងតែពិចារណានិងគ្រោងស្នើទៅគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ដើម្បីប្រកាសដាក់ខេត្តសៀមរាប ជាតំបន់រមណីយដ្ឋានដែលគ្មានកូវីដ-១៩(COVID-19 Free) ។ នេះបើយោងតាមការថ្លែងឲ្យដឹងពីសំណាក់លោក ពៅ ពិសិទ្ធ អភិបាលរងខេត្តសៀមរាប ។

Read more: កម្ពុជា​គ្រោង​ដាក់​ខេត្តសៀមរាប​ជា​តំបន់​រមណីយដ្ឋាន​គ្មាន​កូ​វី​ដ​-19

ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តស្វាយរៀង»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តស្វាយរៀង» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះនៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

Read more: ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

ប្រធានសមាគម៖ សន្ទុះនៃការចិញ្ចឹមសត្វនៅកម្ពុជា កើនឡើងខ្លាំងក្នុងពេលជួបវិបត្តិកូវីដ១៩ (Video inside)

(ភ្នំពេញ)៖ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងអះអាងថា ក្នុងកំលុងពេលជួបប្រទះនឹងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា សន្ទុះនៃកំណើនការចិញ្ចឹមសត្វមានការកើនឡើងយ៉ាងខ្លាំង ដោយទទួលបានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលកម្ពុជា។

Read more: ប្រធានសមាគម៖ សន្ទុះនៃការចិញ្ចឹមសត្វនៅកម្ពុជា...

មិនឃើញ​មាន​លទ្ធផល​ច្បាស់លាស់​ពី​កិច្ចប្រជុំ​កែប្រែ​ច្បាប់​សមាគម

អង្គការក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិលបានបញ្ចប់កិច្ចប្រជុំលើកទី៦ ក្នុងការពិចារណាលើសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៦ កក្កដានេះ ។

Read more: មិនឃើញ​មាន​លទ្ធផល​ច្បាស់លាស់​ពី​កិច្ចប្រជុំ​កែប្រែ​ច្បាប់​សមាគម

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩ នៅអំឡុងពេលចូលវស្សា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ជនរួមជាតិខ្មែរ ឱ្យមានការកាពារសុខភាពរបស់ខ្លួន កុំឱ្យឆ្លងជំងឺកូវីដ១៩ នៅក្នុងអំឡុងពេលចូលវស្សានេះ។

Read more: សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ១៩...

ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ នៅឃុំសាលាវិស័យ ខេត្តកំពង់ធំ ប្រមាណ៨០០គ្រួសារ ទទួលបានសាច់ប្រាក់ពីរាជរដ្ឋាភិបាល

 

(កំពង់ធំ)៖ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំជាង៨០០គ្រួសារ បានទទួលសាច់ប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល គិតត្រឹមថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២០២។

Read more: ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ នៅឃុំសាលាវិស័យ ខេត្តកំពង់ធំ...

ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តស្វាយរៀង»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តស្វាយរៀង» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

Read more: ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

រសៀលនេះក្រសួងផែនការ នឹងបើកកិច្ចប្រជុំដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមការស្នើសុំ អំឡុងពេលវិបត្តិកូវីដ១៩

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងផែនការ នឹងបើកកិច្ចប្រជុំ ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ ក្រោមអធិបតីភាពលោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ។ ក្រោយកិច្ចប្រជុំ ទេសរដ្ឋមន្ដ្រី ឆាយ ថន នឹងផ្ដល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានផងដែរ។

Read more: រសៀលនេះក្រសួងផែនការ...