Social Network

ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ នៅថ្ងៃស្អែក

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

Read more: ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន...

សម្តេចកិត្តិព្រឹត្តិបណ្ឌិតផ្តល់ថវិកា៥ម៉ឺនដុល្លារ ជូនមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជាកញ្ចប់ថវិកាអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

(ភ្នំពេញ)៖ លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងធនាគាជាតិ និងជាអគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវថវិកាចំនួន៥ម៉ឺនដុល្លារអាមេរិក ដែលជាកញ្ចប់ថវិការបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹត្តិបណ្ឌិត ជូនដល់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សម្រាប់កសាងមហាប្រាសាទតម្កល់ព្រះត្រៃបិដក ត្រង់បុស្សបុកកណ្តាល ដើម្បីឧទ្ទិសមហាកុសលជូនចំពោះអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

Read more: សម្តេចកិត្តិព្រឹត្តិបណ្ឌិតផ្តល់ថវិកា៥ម៉ឺនដុល្លារ...

រដ្ឋមន្ដ្រីសុខាភិបាល៖ គិតត្រឹមខែមិថុនានេះ អ្នកធ្វើតេស្ដរកមេរោគកូវីដ១៩ សរុបប្រមាណជាង៣ម៉ឺននាក់

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា គិតចាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩លើកសកលលោក កម្ពុជាមានករណីឆ្លង១៣០នាក់ ជាសះស្បើយ១២៨នាក់ គ្មានករណីស្លាប់ ហើយ២នាក់ទៀតសង្ឃឹមថា នឹងជាសះស្បើយឆាប់ៗ។

Read more: រដ្ឋមន្ដ្រីសុខាភិបាល៖ គិតត្រឹមខែមិថុនានេះ អ្នកធ្វើតេស្ដរកមេរោគកូវីដ១៩...

រសៀលនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានបង្ហាញពី នីតិវិធី និងដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលជំងឺកូវីដ១៩

(ភ្នំពេញ)៖ នៅវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ក្រោមប្រធានបទ «នីតិវិធី និងដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលជំងឺកូវីដ១៩»។

Read more: រសៀលនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានបង្ហាញពី...

លោក ជាម ច័ន្ទសោភ័ណ បង្ហាញពីសមិទ្ធផល និងការរីកចម្រើនរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (Video inside)

(ភ្នំពេញ)៖ អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញអំពីសមិទ្ធផល និងការរីកចម្រើន ជាបន្ដបន្ទាប់របស់រដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ»។

Read more: លោក ជាម ច័ន្ទសោភ័ណ បង្ហាញពីសមិទ្ធផល និងការរីកចម្រើនរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ...

រដ្ឋមន្រ្ដីក្រសួងកសិកម្ម៖ ការចូលរួមយ៉ាងសកម្មពីដៃគូឯកជន នឹងជួយលើកស្ទួយ វិស័យកសិកម្មនៅកម្ពុជាកាន់តែល្អប្រសើរ

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចូលរួមយ៉ាងសកម្មពីដៃគូឯកជន នឹងជួយលើកស្ទួយ វិស័យកសិកម្មនៅកម្ពុជាកាន់តែល្អប្រសើរ។

Read more: រដ្ឋមន្រ្ដីក្រសួងកសិកម្ម៖ ការចូលរួមយ៉ាងសកម្មពីដៃគូឯកជន នឹងជួយលើកស្ទួយ...

ប្រមុខការទូតកម្ពុជា ចែករំលែកទស្សនៈមួយចំនួន ដល់កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្ដីការបរទេសអាស៊ាន តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្ដីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្ដិសុខលើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៦ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចែករំលែកទស្សនៈមួយចំនួន។

Read more: ប្រមុខការទូតកម្ពុជា ចែករំលែកទស្សនៈមួយចំនួន...

ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះនៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

Read more: ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងជំរុញវិស័យកសិកម្ម ខណៈការនាំចេញអង្ករមានការកើនឡើង និងអះអាងថា កម្ពុជាគ្មានបញ្ហាអសន្តិសុខស្បៀងនោះទេ (Video inside)

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា កំពុងតែជំរុញវិស័យកសិកម្ម ខណៈដែលការនាំចេញអង្ករ មានកើនឡើងគួរឲ្យកត់សម្គាល់ និងអះអាងថា បើទោះបីកម្ពុជាយ៉ាងម្ដេចក៏ដោយ កម្ពុជាគ្មានបញ្ហាអសន្ដិសុខស្បៀងនោះទេ។

Read more: សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងជំរុញវិស័យកសិកម្ម...

អាជ្ញាធររាជធានីភ្នំពេញ នឹងដាំដើមឈើប្រណិតជិត២ពាន់ដើម តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ចំនួន៥ នៅខណ្ឌដង្កោ

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកកាត់បន្ថយជាតិពុល ក្នុងបរិយាកាស និងបង្កើនបរិស្ថានបៃតង ដែលជាចំណែកមួយ នៃសោភ័ណ្ឌភាព សម្រស់របស់រាជធានីភ្នំពេញ និងអុកស៊ីហ្សែនខ្យល់ដង្ហើមដ៏ល្អ សម្រាប់ប្រជាពលរដ្ឋតាមដងផ្លូវ។

Read more: អាជ្ញាធររាជធានីភ្នំពេញ នឹងដាំដើមឈើប្រណិតជិត២ពាន់ដើម តាមបណ្ដោយផ្លូវ២១៧...

ណាហ្គាវើលដ៍ បេះដូងសប្បុរស សន្យាផ្តល់ជំនួយជាបន្តបន្ទាប់ដើម្បីគាំទ្រដល់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩

រាជធានីភ្នំពេញ ៖ ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារ សង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានសន្យាគាំទ្រដល់ក្រសួងសុខាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយនានាជា បន្តបន្ទាប់ ។

Read more: ណាហ្គាវើលដ៍ បេះដូងសប្បុរស...

សប្បុរសជនមួយគ្រួសារបរិច្ចាគថវិកា ៨៨៨៨ដុល្លារអាមេរិក ជូនដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា

(ភ្នំពេញ)៖ សប្បុរសជនមួយគ្រួសារ ដែលមានប្តីឈ្មោះ ចេង សេង និងភរិយា ឈ្មោះ ស៉ឹម ទូច (ស្រីការ) បាននាំយកនូវថវិកាចំនួន ៨៨៨៨ដុល្លារអាមេរិក បរិច្ចាគជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកក្នុងការជួយឲ្យមន្ទីរពេទ្យនេះ បន្តសកម្មភាពព្យាបាលជំងឺជូនកុមារកម្ពុជាដោយឥតគិតថ្លៃ។

Read more: សប្បុរសជនមួយគ្រួសារបរិច្ចាគថវិកា ៨៨៨៨ដុល្លារអាមេរិក...

គ.ជ.ប កម្ទេចសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៧

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្ទេចសន្លឹកឆ្នោត ដែលកម្ពុជាបានប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ និងឆ្នាំ២០១៧ កន្លងមក។

Read more: គ.ជ.ប កម្ទេចសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតឆ្នាំ២០១២ ឆ្នាំ២០១៣...

សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋឱ្យការពារខ្លួន កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩ ឱ្យសោះ !

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋការពារខ្លួនឱ្យបានល្អ ហើយមិនត្រូវធ្វេសប្រហែស ឬមើលស្រាលជំងឺកូវីដ១៩នោះទេ។

Read more: សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋឱ្យការពារខ្លួន កុំធ្វេសប្រហែស...

រាជបណ្ឌិត្យសភាកម្ពុជា​សិក្សា​ស្រាវ​ជ្រាវ នៅ​តំបន់​អង្គរបុរី​ដែនដី​អតីត​រាជ​ធានី​​ខ្មែរ

ខេត្តតាកែវ ៖ ក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានទៅសិក្សាស្រាវជ្រាវដល់ទីតាំងប្រវត្តិសាស្ត្រ«អង្គរបុរី ដែនដីនៃអតីតរាជធានីខ្មែរសម័យមុនអង្គរ (រាជធានីវ្យាធបុរៈ)» ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មាន ព្រមទាំងទិន្នន័យ ថ្មីៗបន្ថែមទៀត សម្រាប់ចងក្រងឯកសារប្រវត្តិអតីតរាជធានី និងទីក្រុងបុរាណនៃអាចក្រខ្មែរ ។

Read more: រាជបណ្ឌិត្យសភាកម្ពុជា​សិក្សា​ស្រាវ​ជ្រាវ...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសអនុវត្តន៍កម្មវិធី ផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ អញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសអនុវត្តន៍កម្មវិធី...

រដ្ឋមន្ត្រី អ៉ិត សំហេង ជំរុញឱ្យបន្តដោះស្រាយបញ្ហារបស់ពលរដ្ឋ និងកម្មករនិយោជិតឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព

(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាស់តឿនដល់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) រួមទាំងរដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិតឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

Read more: រដ្ឋមន្ត្រី អ៉ិត សំហេង ជំរុញឱ្យបន្តដោះស្រាយបញ្ហារបស់ពលរដ្ឋ...

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ និងអគ្គកុងស៊ុលស្ថានទូតចិន ចុះពិនិត្យសកម្មភាពខួងអណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅខេត្តសៀមរាប

(សៀមរាប)៖ បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក Liu Zhijie អគ្គកុងស៊ុលរបស់ស្ថានទូតចិន ប្រចាំនៅខេត្តសៀមរាប និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ តំណាងគណៈអភិបាលខេត្ត នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០នេះ បានអញ្ជើញចុះពិនិត្យអណ្តូងទឹកស្អាត និងសកម្មភាពខួងអណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់នៅភូមិក្អែកទុំ ឃុំរើល ស្រុកពួក និងនៅភូមិស្នាតេជោ៣១៧ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប របស់គម្រោងផ្គត់ផ្គង់ទឹកជនបទជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន។

Read more: រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ និងអគ្គកុងស៊ុលស្ថានទូតចិន...

កសិដ្ឋាន​ចិញ្ចឹម​គោ​ទទួល​ជោគជ័យ ព្រោះ​នាំ​ពូជ​ស្មៅ​ពី​បរទេស

ខេត្តកំពង់ឆ្នាំង ៖ ក្រៅពីផលិតចំណីដើម្បីបំប៉នសត្វគោ ម្ចាស់កសិដ្ឋានមានទីតាំងនៅភូមិស្វាយផ្អែម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ នៅបានដាំស្មៅ ដែលនាំចូលពីបរទេសមកដាំលើផ្ទៃដីជាង៧ហិកតា ដើម្បីធ្វើជាចំណីដល់គោបន្ថែមទៀត សម្រាប់ការធំធាត់ឱ្យបានលឿន ។

Read more: កសិដ្ឋាន​ចិញ្ចឹម​គោ​ទទួល​ជោគជ័យ ព្រោះ​នាំ​ពូជ​ស្មៅ​ពី​បរទេស

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦មិថុនា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលនឹងប្រព្រឹត្តទៅ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ ការចូលរួមក្នុងកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

Read more: សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ...

ផ្សារទំនើប ជីប ម៉ុង ប្រកាន់ខ្ជាប់ស្តង់ដារអនាម័យខ្ពស់ ដើម្បីធានាភាពស្រស់នៃទំនិញ !

រាជធានីភ្នំពេញ ៖ ផ្សារទំនើប ជីប ម៉ុង ប្រកាន់ខ្ជាប់គោលការណ៍អនាម័យខ្ពស់សម្រាប់ផលិតផលស្រស់ៗរបស់ខ្លួនដូចជា ត្រី សាច់ បន្លែ និងផ្លែឈើជាដើម ដើម្បីធានាគុណភាពខ្ពស់ភាពស្រស់ និងរសជាតិសម្រាប់អតិថិជន ។

Read more: ផ្សារទំនើប ជីប ម៉ុង ប្រកាន់ខ្ជាប់ស្តង់ដារអនាម័យខ្ពស់ ដើម្បីធានាភាពស្រស់នៃទំនិញ !