Social Network

សម្តេច​តេ​ជោ នឹង​នាំ​យក​សម្ភារៈ​នឹង​ទៀនវស្សា​ប្រគេន​ព្រះ​ស​ង្ស​នៅ​វត្ត​ចំពុះក្អែក ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ១២:០៤ អ៊ាង ប៊ុនរិទ្ធ  Share

ជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងនាំទ័យទានមួយចំនួនទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក ។

Read more: សម្តេច​តេ​ជោ...

សម្តេចតេជោ ហ៊ុន សែន៖ រឿងដីធ្លីដល់ពេលត្រូវជម្រះគ្នា ជាពេលត្រូវវះកាត់ហើយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា បញ្ហាដីធ្លីដល់ពេលដែលត្រូវតែជម្រះ និងត្រូវវះកាត់ហើយ។

Read more: សម្តេចតេជោ ហ៊ុន សែន៖ រឿងដីធ្លីដល់ពេលត្រូវជម្រះគ្នា ជាពេលត្រូវវះកាត់ហើយ

លោក សុខ ទូច សូមទោសលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ចំពោះការប្រើសម្តីជ្រុលជ្រួស រឿងមិនឆ្លងក្នុងការដាក់ឱ្យប្រើពាក្យថ្មីៗ

(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា» បានប្រតិកម្មជាមួយក្រសួងស្ថាប័នមួយចំនួន ដែលបង្កើតពាក្យថ្មីដោយមិនឆ្លង ឬមិនពិភាក្សាជាមួយរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមប្រឹក្សាជាតិភាសាខ្មែរ។

Read more: លោក សុខ ទូច សូមទោសលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ចំពោះការប្រើសម្តីជ្រុលជ្រួស...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី...

ព្រឹកថ្ងៃនេះក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជា

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ រៀបចំសន្និសីទសារព័ត៌មានស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩ ពីក្រៅប្រទេសចូលមកកម្ពុជា។

Read more: ព្រឹកថ្ងៃនេះក្រសួងសុខាភិបាល ធ្វើសន្និសីទសារព័ត៌មាន...

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឲ្យធុរកិច្ចជប៉ុន ធ្វើការវិនិយោគបន្ថែមនៅកម្ពុជា

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសមាគមធុរកិច្ចជប៉ុននៃកម្ពុជា (JBAC) ដើម្បីពិភាក្សាការងារទាក់ទងនឹងការវិនិយោគរបស់ជប៉ុន នៅកម្ពុជា។ ជំនួបនេះធ្វើឡើង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។

Read more: រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឲ្យធុរកិច្ចជប៉ុន...

អំណោយរបស់លោក ហ៊ុន ម៉ានី និងឧកញ៉ា ឡេង ណាវ៉ាត់ត្រា ត្រូវបានចែកជូនកងសម្លាំងសន្តិសុខខណ្ឌ និងប្រជាការពារតាមសង្កាត់ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា ជាច្រើនឆ្នាំមកនេះទោះបីបងប្អូនប្រជាការពារជាអ្នកស្ម័គ្រចិត្ត គ្មានប្រាក់ខែ គ្មានអាវុធជាប់ដៃ តែបានបំពេញការងារបានល្អ ក្នុងការរួមចំណែកជាមួយកម្លាំងសមត្ថកិច្ចរក្សាសន្តិសុខ សុវត្ថិភាពមូលដ្ឋានក្នុងការទប់ស្កាត់ បង្រ្កាបបទល្មើសនានា ដែលកើតមាន និងបម្រុងកើតមាន។

Read more: អំណោយរបស់លោក ហ៊ុន ម៉ានី និងឧកញ៉ា ឡេង ណាវ៉ាត់ត្រា...

ក្រសួងសុខាភិបាល៖ អ្នកដំណើរមកពីក្រៅប្រទេសជិត១.៦ម៉ឺននាក់ បានធ្វើតេស្ដរកកូវីដ១៩ គិតចាប់ពីអនុញ្ញាតឱ្យជនបរទេសអាចចូលមកកម្ពុជាវិញ

(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្ដិ បានថ្លែងថា អ្នកដំណើរពីក្រៅប្រទេសចំនួន១៥,៨០០នាក់ ដែលបានត្រឡប់ចូលមកកម្ពុជា និងបានធ្វើតេស្ដរកមេរោគកូវីដ១៩ទាំងអស់ គិតចាប់ពីកម្ពុជាអនុញ្ញាតឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដែលហាមចូលកន្លងមក អាចចូលមកកាន់ប្រទេសកម្ពុជាធម្មតាវិញ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

Read more: ក្រសួងសុខាភិបាល៖ អ្នកដំណើរមកពីក្រៅប្រទេសជិត១.៦ម៉ឺននាក់ បានធ្វើតេស្ដរកកូវីដ១៩...

លោកស្រី ម៉ែន សំអន បន្តអំពាវនាវឲ្យពលរដ្ឋ ត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនពីវិធានការក្រសួងសុខាភិបាល ដើម្បីការពារ COVID-19

(កណ្ដាល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយលោកឧកញ៉ា ផែរ ហុកឈួន និងលោកស្រីឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧបាសិកា តាំង បាក់ ហៀង ដោយមានការចូលរួមពីសំណាក់ពីលោក លោកស្រី ឧកញ៉ា និងពុទ្ធបរិស័ទ្ធ ចំណុះជើងវត្ត បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន៨វត្ត រួមមាន វត្តព្រះវិហារសំណរ វត្តវាំងចាស់ វត្តស្បែង វត្តធម្មកេរ៍ វត្តថ្មអណ្តែត វត្តពាមជំនីក វត្តវិហារលើ វត្តធម្មត្រ័យ។

Read more: លោកស្រី ម៉ែន សំអន បន្តអំពាវនាវឲ្យពលរដ្ឋ ត្រូវគោរព...

ទេសរដ្ឋមន្រ្តី លី ធុជ ដង្ហែទៀនព្រះវស្សា វេរប្រគេនព្រះសង្ឃ ចំនួន១១វត្ត ក្នុងស្រុករំដួល ខេត្តស្វាយរៀង

(ស្វាយរៀង)៖ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តី លី ធុជ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល ដង្ហែទៀនព្រះវស្សាវេរប្រគេនចំពោះព្រះសង្ឃចំនួន១១វត្ត ស្ថិតក្នុងឃុំបុសមន ឃុំពងទឹក និងឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង និងបានជួបសំណេះសំណាលជាមួយពុទ្ធបរិស័ទ ចំណុះជេីងវត្តបុសមនផងដែរ។

Read more: ទេសរដ្ឋមន្រ្តី លី ធុជ ដង្ហែទៀនព្រះវស្សា វេរប្រគេនព្រះសង្ឃ ចំនួន១១វត្ត...

គណៈកម្មការកិច្ចការសង្គមសាលា ACE ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អំពីកម្មវិធីសប្បុរសធម៌

(ភ្នំពេញ)៖ គណៈកម្មការកិច្ចការសង្គមរបស់មជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្តុះបណ្តាល (សាលា ACE) ដែលដឹកនាំដោយលោក ម៉ៅ ស្រេង អគ្គនាយកស្ថាប័ន IDP និងសាលា ACE បានជួបសំណេះសំណាលជាមួយ លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី ដើម្បីពិភាក្សាពីគំរោងប្រារព្ធកម្មវិធីរត់ដើម្បីបរិស្ថាន (ACE Annual Fun Run for the Environment) នៅខេត្តមណ្ឌលគិរី នៅចុងខែធ្នូ ឆ្នាំ២០២០នេះ។

Read more: គណៈកម្មការកិច្ចការសង្គមសាលា ACE ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី...

សហជីព​ស្នើ​សុំ​នាយក​រដ្ឋមន្ត្រី​អន្តរា​គម ខណៈ​ពេល​កំណត់​៦​ខែ​រឿង EBA ជិត​ដល់​ហើយ

រាជធានីភ្នំពេញ ៖ សហភាពសមាជីពកម្ពុជា ដែលហៅកាត់ថា CCU បានសរសេរលិខិតមួយជម្រាបជូនសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន ថា រយៈពេលដែលសហភាពអឺរ៉ុបទុកពេលឲ្យកម្ពុជា៦ខែ ជុំវិញបញ្ហាប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA) ដែលកន្លងមកខាង EU សម្រេចកាត់ ២០% ពីកម្ពុជានោះបានខិតជិតមកដល់ហើយ គឺមកដល់នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ។

Read more: សហជីព​ស្នើ​សុំ​នាយក​រដ្ឋមន្ត្រី​អន្តរា​គម ខណៈ​ពេល​កំណត់​៦​ខែ​រឿង EBA ជិត​ដល់​ហើយ

ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តស្ទឹងត្រែង» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

Read more: ព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

ក្រសួងកសិកម្ម៖ គិតត្រឹមថ្ងៃទី១ ខែកក្កដា ការបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបានជិត១.៨លានហិកតា ខណៈការនាំចេញកសិផលមានជាង៤លានតោន

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចជិត១.៨លានហិកតាស្មើនឹង៦៩.២៤% នៃផែនការជាង២.៥លានហិកតា ខណការនាំចេញកសិផលវិញ សម្រេចចំនួនជាង៤លានតោន ដែលមានការកើនឡើងល្អប្រសើរ។

Read more: ក្រសួងកសិកម្ម៖ គិតត្រឹមថ្ងៃទី១ ខែកក្កដា...

រដ្ឋមន្ត្រីសង្គមកិច្ច ទទួលសម្ភារសម្រាប់ការពារជំងឺកូវីដ១៩ ពីអង្គការ UNICEF ដើម្បីជួយដល់កុមាររងគ្រោះ និងងាយរងគ្រោះ

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានទទួលសម្ភារការពារការចម្លង ជំងឺកូវីដ១៩ មួយចំនួនពីអង្គការ UNICEF។

Read more: រដ្ឋមន្ត្រីសង្គមកិច្ច ទទួលសម្ភារសម្រាប់ការពារជំងឺកូវីដ១៩ ពីអង្គការ UNICEF...

រដ្ឋមន្ត្រី ថោង ខុន៖ ខែមិថុនានេះមានភ្ញៀវទេសចរដើរទស្សនាជាង ៦៤ម៉ឺននាក់ ខណៈវិធានសុវត្ថិភាពទេសចរណ៍ត្រូវបានពង្រឹង

(ភ្នំពេញ)៖ សម្រាប់ខែមិថុនា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃក្នុងដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស មានចំនួនសរុប ៦៤២,២២៦នាក់ កើនឡើង ០.៨៧% ធៀបនឹងខែឧសភា ឆ្នាំ២០២០ ក្នុងនោមានភ្ញៀវជាតិ ៦២៦,៩៦១នាក់ កើនឡើង ០.៤១% និងភ្ញៀវបរទេសមាន ១៥,២៦៥នាក់ កើនឡើង ២៤.៣%។

Read more: រដ្ឋមន្ត្រី ថោង ខុន៖ ខែមិថុនានេះមានភ្ញៀវទេសចរដើរទស្សនាជាង ៦៤ម៉ឺននាក់...

សម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នឹងត្រូវបិទចាប់ពីថ្ងៃស្អែកនេះ

(ភ្នំពេញ)៖ សម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នឹងត្រូវបិទបញ្ចប់វិញចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះតទៅ។

Read more: សម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នឹងត្រូវបិទចាប់ពីថ្ងៃស្អែកនេះ

កម្ពុជា-ថៃ ពិភាក្សាពីលទ្ធភាពបើកច្រកព្រំដែន ដើម្បីស្តារចរន្តសេដ្ឋកិច្ចឡើងវិញ

(បាងកក)៖ គណៈប្រតិភូកម្ពុជា-ថៃ បានជួបពិភាក្សាអំពីលទ្ធភាព បើកច្រកអន្ដរជាតិសំខាន់ៗឡើងវិញ ដែលស្ថិតនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ដើម្បីទម្លាយភាពជាប់គាំងផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីវិធានការណ៍រឹតបន្តឹង ការធ្វើដំណើរចេញចូល ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩។

Read more: កម្ពុជា-ថៃ ពិភាក្សាពីលទ្ធភាពបើកច្រកព្រំដែន ដើម្បីស្តារចរន្តសេដ្ឋកិច្ចឡើងវិញ

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តនាំយកទានព្រះវស្សា ប្រគេនដល់ព្រះសង្ឃចំនួន៤១វត្ត នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល

(កណ្ដាល)៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ និងមន្ត្រីរាជការក្រសួង ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ នាំយកទៀនព្រះវស្សា ដើម្បីប្រគេនព្រះសង្ឃ ដែលនឹងត្រូវគង់ចាំព្រះវស្សារយៈពេលមួយត្រីមាស ចំនួន៤១វត្ត ឋិតនៅស្រុកកោះធំ ខេត្តកណ្តាល។

Read more: ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តនាំយកទានព្រះវស្សា...

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន សរសើរក្រុមការងារចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបញ្ចប់ការចរចាតាមពេលកំណត់ !

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដោយមានការអញ្ជើញចូល រួមពីរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមាជិកក្រុមការងារចរចារបស់កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផល នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានបញ្ចប់ការចរចានៅជុំទី ៣ ដែលជាជុំចុងក្រោយ កាលពីថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ។

Read more: ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន...

រដ្ឋសភា​កម្ពុជា​ព្រួយបារម្ភ​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​តំបន់

រាជធានីភ្នំពេញ ៖ រដ្ឋសភាកម្ពុជាបានសម្ដែងការព្រួយបារម្ភ ចំពោះការប្រើប្រាស់គ្រឿងញៀន នៅក្នុងតំបន់ដែលកាន់តែរីកធំឡើង ។

Read more: រដ្ឋសភា​កម្ពុជា​ព្រួយបារម្ភ​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​តំបន់