Social Network

កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាល និងប្រគល់អំណោយលើកទី២ ជូនសាខាទាំង២៥រាជធានីខេត្ត

(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់អំណោយ លើកទី២ នូវសាប៊ូចំនួន៨១០ដុំ ផ្ទាំងរូបភាពផ្សព្វផ្សាយស្តីពី វិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងវិធីសម្អាតដៃ រួមទាំងផ្ទាំងរូបភាពផ្សេងៗទៀត ជូនសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានីខេត្ត។

Read more: កាកបាទក្រហមកម្ពុជា ជួបសំណេះសំណាល និងប្រគល់អំណោយលើកទី២ ជូនសាខាទាំង២៥រាជធានីខេត្ត

សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក សម្តែងការពេញចិត្តចំពោះការជួយគ្នាទៅវិញទៅមក ក្នុងគ្រារីករាលដាលកូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង៨៖០០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានទទួលជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក Milk Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយសម្តែងការពេញចិត្តចំពោះការជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាក នៃការប្រឆាំងនឹងការរីករាលដាលពេញពិភពលោក នៃ COVID-19។

Read more: សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក...

លោក ហ៊ុន ម៉ានី ប្រគល់អំណោយជូនសាលារាជធានីភ្នំពេញ ដើម្បីចែកពលរដ្ឋខ្វះខាត

(ភ្នំពេញ)៖ ដើម្បីចូលរួមជាចំណែកក្នុងការសម្រួលការលំបាកដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការ ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំង និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ លោក ហ៊ុន ម៉ានី បាននាំយកអង្ករចំនួន ១០តោន និងមីចំនួន ២០០កេស បរិច្ចាគក្រោមគម្រោងសប្បុរសរបស់មូលនិធិម៉ានីប្រគល់ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកចាយ ដល់ប្រជាពលរដ្ឋខ្វះខាតជាក់ស្តែង។

Read more: លោក ហ៊ុន ម៉ានី ប្រគល់អំណោយជូនសាលារាជធានីភ្នំពេញ ដើម្បីចែកពលរដ្ឋខ្វះខាត

រដ្ឋមន្ដ្រីក្រសួងអប់រំ និងរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ចុះហត្ថលេខាយោគយល់គ្នា ស្តីពីការផលិត និងផ្សព្វផ្សាយកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក។

Read more: រដ្ឋមន្ដ្រីក្រសួងអប់រំ និងរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ចុះហត្ថលេខាយោគយល់គ្នា...

ក្រសួងអប់រំ សម្រេចពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ (បាក់ឌុប) ដោយមិនទាន់កំណត់កាលបរិច្ឆេទថ្មី

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានសេចក្តីណែនាំថ្មីមួយ ស្តីពីការពន្យារពេលការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០ ដោយមិនទាន់កំណត់កាលបរិច្ឆេទថ្មីនោះឡើយ។

Read more: ក្រសួងអប់រំ សម្រេចពន្យារពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ...

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល គ្មានគម្រោងបិទរោងចក្រ ហាងបាយ និងហាងលក់ទំនិញនោះទេ

(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ នៅតែបន្ដអះអាងថា រាជរដ្ឋាភិបាល គ្មានគម្រោងបិទរោងចក្រ ហាងបាយ ហាងគុយទាវ និងហាងទំនិញនោះទេ។

Read more: សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល គ្មានគម្រោងបិទរោងចក្រ ហាងបាយ...

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវ១១ចំណុច ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសចូលឆ្នាំថ្មី

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក១១ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

Read more: គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវ១១ចំណុច...

រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងផែនការ ២៧រូប ប្រកាសបរិច្ចាគប្រាក់បៀវត្សសរុបជាង ១០០លានរៀល ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ ព្រមទាំងរដ្ឋលេខាធិការប្រចាំ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចំនួន២៧រូប បានប្រកាសបរិច្ចាគប្រាក់បៀវត្ស របស់ខ្លួនជាង ១០០លានរៀល ចាប់ពី៣ខែ រហូតដល់៨ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

Read more: រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងផែនការ ២៧រូប...

រដ្ឋសភាចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ នាថ្ងៃទី០៧ ខែមេសានេះ

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៩៖០០នាទី។

Read more: រដ្ឋសភាចេញសេចក្ដីប្រកាសព័ត៌មាន...

សម្ដេចក្រឡាហោម ស ខេង ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សទាំងស្រុងរយៈពេល ៣ខែ ចាប់ពីខែមេសាដល់ខែមិថុនា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

Read more: សម្ដេចក្រឡាហោម ស ខេង ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣ខែ...

សម្ដេចតេជោ ហ៊ុន សែន៖ គ្មានការ​ហាមឃាត់​រៀបចំ​កម្មវិធី​ប្រដាល់​ទេ តែ​ត្រូវ​ប្រកួត​បិទទ្វារ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានសង្កត់ធ្ងន់ថា គ្មានការហាមឃាត់មិនឲ្យរៀបចំកម្មវិធីប្រដាល់នោះទេ គ្រាន់តែត្រូវរៀបចំលក្ខណៈបិទទ្វារមិនឲ្យមានអ្នកទស្សនាផ្ទាល់ប៉ុណ្ណោះ។

Read more: សម្ដេចតេជោ ហ៊ុន សែន៖ គ្មានការ​ហាមឃាត់​រៀបចំ​កម្មវិធី​ប្រដាល់​ទេ...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ធ្វើសន្និសីទព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ធ្វើសន្និសីទសន្និសីទព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ធ្វើសន្និសីទព័ត៌មាន...

លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ ៥ខែ ជូនដល់គណៈកម្មការអន្តរក្រសួងដេីម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោកវ៉ា គឹមហុង ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន៥ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

Read more: លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ ៥ខែ...

លោក ហ៊ាង សុទ្ធាយុត្តិ បរិច្ចាគប្រាក់បៀវត្ស៣ខែ ជូនគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនរយៈពេល ៣ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីចូលរួមដោះស្រាយការលំបាកទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

Read more: លោក ហ៊ាង សុទ្ធាយុត្តិ បរិច្ចាគប្រាក់បៀវត្ស៣ខែ ជូនគណៈកម្មការជាតិ...

អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក បេ ទាឡេង ប្រកាសបរិច្ចាគប្រាក់បៀវត្ស៥០ម៉ឺនរៀលរយៈពេល៦ខែ ដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ ឧត្ដមអគ្គានុរក្សថ្នាក់លេខ១ បេ ទាឡេង អត្ដលេខ០០១៦ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស របស់ខ្លួន ចំនួន៥០ម៉ឺនរៀល រយៈពេល៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

Read more: អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក បេ ទាឡេង...

នាយឧត្តមសេនីយ៍ ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បរិច្ចាគប្រាក់បៀវត្ស៥០ម៉ឺនរៀលរយៈពេល៥ខែ ដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៥០ម៉ឺនរៀលក្នុងមួយខែ សម្រាប់រយៈពេលរយៈពេល៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយគិតចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២០។

Read more: នាយឧត្តមសេនីយ៍ ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ...

គ.ជ.ប ផលិតវីដេអូស្តីពីការជ្រើសរើសមន្ត្រីកិច្ចសន្យា បម្រើការងារនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កើតវីដេអូស្តីពីការជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី ឲ្យបម្រើការងារនៅលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត។

Read more: គ.ជ.ប ផលិតវីដេអូស្តីពីការជ្រើសរើសមន្ត្រីកិច្ចសន្យា...

សមាជិកគណៈកម្មការទី ៣នៃរដ្ឋសភា ចំនួន៨រូប ប្រកាសបរិចា្ចគប្រាក់បៀវត្ស១ខែ ១លានរៀល រយៈពេល៦ខែជូនដល់ គណ:កម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ១៩ សមាជិកគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា (គណៈកម្មការទី៣) ចំនួន០៨រូប នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន១ខែ ចំនួន១លានរៀលរយ:ពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញាឆ្នាំ២០២០ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩។

Read more: សមាជិកគណៈកម្មការទី ៣នៃរដ្ឋសភា ចំនួន៨រូប ប្រកាសបរិចា្ចគប្រាក់បៀវត្ស១ខែ ១លានរៀល...

លោក ជាម យៀប ប្រធានគណៈកម្មការទី២ រដ្ឋសភា ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៤លានរៀល រយៈពេល៤ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភាព នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៤,០០០,០០០រៀល រយៈពេល ៤ខែ ចាប់ពីខែមេសាដល់ខែកក្កដា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

Read more: លោក ជាម យៀប ប្រធានគណៈកម្មការទី២ រដ្ឋសភា ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៤លានរៀល...

ព្រឹកថ្ងៃនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់ក្រសួងវប្បធម៌»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ នៅជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

Read more: ព្រឹកថ្ងៃនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

ឧត្តមសេនីយ៍ឯក ហួត ឈាងអន ប្រកាសបរិច្ចាគប្រាក់បៀវត្ស១លានរៀល រយៈពេល៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន១លានរៀល រយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

Read more: ឧត្តមសេនីយ៍ឯក ហួត ឈាងអន ប្រកាសបរិច្ចាគប្រាក់បៀវត្ស១លានរៀល រយៈពេល៦ខែ...