Social Network

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

Read more: សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី...

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការបន្ថែមជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលជំងឺ Covid-19

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តី ប្រកាសព័ត៌មានថ្មីមួយ ស្តីពីវិធានការបន្ថែម សំដៅជួយ ដល់វិស័យឯកជន និងកម្មក-និយោជិត ដែលទទួលរងផលប៉ះពាល់ ធ្ងន់ធ្ងរ ពីការរីករាលដាល នៃជំងឺកូវីដ១៩ (Covid-19) ។

Read more: រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការបន្ថែមជួយដល់វិស័យឯកជន និងកម្មករ-និយោជិត...

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ខណៈអ្នកជាសះស្បើយសរុប២៣នាក់ និងកំពុងសម្រាកព្យាបាល៨៦នាក់ នៃអ្នកឆ្លងសរុប១០៩នាក់

(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០២នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ១៩ សរុបមានចំនួន២៣នាក់ និងកំពុងសម្រាកព្យាបាល៨៦នាក់ នៃអ្នកឆ្លងសរុបកើនដល់១០៩នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។

Read more: ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន០២នាក់ទៀត...

ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃស្អែក

(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០ស្អែកនេះ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។

Read more: ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្យាបាលព្រះរាជសុខភាព...

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រាប់ឲ្យអគ្គនាយកដ្ឋានគយ ចាត់វិធានការផ្អាកការនាំចេញស្រូវ និងអង្ករស តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ចាប់ពីថ្ងៃទី០៥ ខែមេសាតទៅ

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានចេញលិខិតផ្លូវការមួយច្បាប់ ប្រាប់ដល់អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់វិធានការផ្អាកការនាំចេញស្រូវ និងអង្ករស តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០តទៅ រហូតដល់មានការជូនដំណឹងថ្មី។

Read more: ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រាប់ឲ្យអគ្គនាយកដ្ឋានគយ...

នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាទិញម៉ាស៣លាន ពីក្រៅប្រទេស និងអាវពេទ្យ៥ពាន់កំប្

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានបញ្ជាទិញម៉ាសប្រមាណ ៣លានម៉ាសពីក្រៅប្រទេស ដោយសារតែយើងមានការខ្វះខាត ហើយក៏បញ្ជាទិញអាវពេទ្យចំនួន ៥ពាន់កំប្លេផងដែរ។

Read more: នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាទិញម៉ាស៣លាន ពីក្រៅប្រទេស និងអាវពេទ្យ៥ពាន់កំប្

ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រី សរុបទាំង ០៩រូប ដែលទើបទទួលការតែងតាំង នឹងចូលស្បថនៅព្រះបរមរាជវាំង វេលាម៉ោង ៤រសៀលថ្ងៃនេះ

(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រី សរុបទាំង០៩រូប ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ក្រោយពីរដ្ឋសភា បានបើកកិច្ចប្រជុំផ្ដល់សេចក្ដីទុកចិត្តនោះនឹងចូលទៅស្បថនៅក្នុងព្រះបរមរាជវាំង វេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។

Read more: ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រី សរុបទាំង ០៩រូប ដែលទើបទទួលការតែងតាំង...

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យផ្អាកការនាំចេញអង្ករស និងស្រូវ ដើម្បីធានាសន្តិសុខស្បៀងក្នុងស្រុក ចាប់អនុវត្តន៍ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ រហូតមានបទបញ្ជាថ្

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ដាក់ចេញបទបញ្ជាឲ្យផ្អាកនូវការនាំចេញអង្ករស និងស្រូវ ចាប់អនុវត្តន៍ពីម៉ោង២៣៖៥៩នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ដើម្បីធានានូវសន្តិសុខស្បៀងរបស់កម្ពុជា នៅគ្រាដែលកំពុងរងនូវវិបត្តិនៃជំងឺកូវីដ១៩។

Read more: សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យផ្អាកការនាំចេញអង្ករស និងស្រូវ...

រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦, រដ្ឋមន្រ្តីចំនួន ៤ក្រសួង ត្រូវបានផ្លាស់ប្តូរ

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ចំនួន១២១រូប។

Read more: រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ...

សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ជាបណ្ដោះអាសន្ន

(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបិទកាស៉ីណូទាំងអស់នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ខាងមុខនេះជាបណ្ដោះអាសន្ន រហូតមានបទបញ្ជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។

Read more: សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១...

ព្រឹកថ្ងៃនេះរដ្ឋសភាបើកកិច្ចប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភាជាតិបើកសម័យប្រជុំ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។

Read more: ព្រឹកថ្ងៃនេះរដ្ឋសភាបើកកិច្ចប្រជុំ...

សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ជាបណ្ដោះអាសន្ន

 ប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបិទ កាស៉ីណូទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ជាបណ្ដោះអាសន្ន រហូតមានបទបញ្ជាថ្មី ដើម្បីទប់ស្កាត់ ការរីករាលដាល នៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ។

Read more: សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១...

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤ទៀត ខណៈអ្នកជាសះស្បើយសរុបកើនដល់២៣នាក់ និងកំពុងសម្រាកព្យាបាល៨៤នាក់ នៃអ្នកឆ្លងសរុប១០៧នាក់

នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នក ឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួនតែ ០៤នាក់ បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់ ១០៧នាក់ ខណៈមានអ្នកជាសះស្បើយថ្មី ពីជំងឺកូវីដ ១៩ចំនួន ២នាក់ សរុបកើនដល់ ២៣នាក់ និងកំពុងសម្រាកព្យាបាល ៨៤នាក់ នៃអ្នកឆ្លងសរុប ១០៧នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ។

Read more: ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤ទៀត...

សម្ដេចក្រឡាហោម ស ខេង៖ ប្រសិនបើមានការដាក់ប្រទេសក្នុងគ្រាអាសន្នអាចមានពីរកម្រិត ហើយពេលនេះមិនទាន់សម្រេចដាក់នៅឡើយទេ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានអះអាងថា ការដាក់ប្រទេស ក្នុងគ្រាអាសន្ន អាចមានពីរកម្រិត គឺកម្រិតធ្ងន់ និងកម្រិតស្រាល ប៉ុន្ដែកម្ពុជា មិនទាន់សម្រេចថា យកកម្រិតណា មួយច្បាស់លាស់នៅឡើយទេ គឺកំពុងសិក្សា ។

Read more: សម្ដេចក្រឡាហោម ស ខេង៖ ប្រសិនបើមានការដាក់ប្រទេសក្នុងគ្រាអាសន្នអាចមានពីរកម្រិត...

កម្ពុជា អនុញ្ញាតឱ្យម៉ាឡេស៊ី យកយន្តហោះមកដឹកពលរដ្ឋខ្លួន ១១១នាក់ ចេញពីកម្ពុជា

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានគូសបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ កម្ពុជា បានអនុញ្ញាតឱ្យម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿងមកដឹកពលរដ្ឋខ្លួន១១១នាក់ ដែលកំពុងជាប់នៅក្នុងប្រទេសកម្ពុជា ព្រោះគ្មានជើងហោះហើរនោះ។

Read more: កម្ពុជា អនុញ្ញាតឱ្យម៉ាឡេស៊ី យកយន្តហោះមកដឹកពលរដ្ឋខ្លួន ១១១នាក់ ចេញពីកម្ពុជា

ក្រសួងសេដ្ឋកិច្ច ចេញសេចក្តីណែនាំ ស្តីពីការដាក់ចេញវិធានការថ្មីបន្ថែមលើការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមីនានេះ ចេញសេចក្តីណែនាំ ស្តីពីការដាក់ចេញវិធានការថ្មីបន្ថែមលើការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងក្រសួង៕

ដកស្រង់ពី៖ Fresh News 

ជប៉ុនកំពុងសម្លឹងមើលទីផ្សារកម្លាំងពលកម្មនៅកម្ពុជា ខណៈប្រទេសនេះគ្រោងទទួលពលករជំនាញថែទាំអគារពីបរទេសជាង ៣ម៉ឺននាក់

(ភ្នំពេញ)៖ ប្រទេសជប៉ុនកំពុងសម្លឹងមើលទីផ្សារការងារនៅប្រទេសកម្ពុជា ក៏ដូចជាកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស ខណៈប្រទេសជាមិត្តរបស់កម្ពុជាមួយនេះ មានគម្រោងត្រូវការជ្រើសរើស ពលករជំនាញពីបរទេសលើផ្នែកថែទាំងអគារ សំណង់ដល់ទៅប្រមាណ ៣០,០០០នាក់ នាពេលខាងមុខនេះ។

Read more: ជប៉ុនកំពុងសម្លឹងមើលទីផ្សារកម្លាំងពលកម្មនៅកម្ពុជា...

រដ្ឋសភា ចេញប្រកាសអំពីលទ្ធផល នៃសម័យប្រជុំវិសាមញ្ញ ដែលអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ចំនួន៣ ដែលពាក់ព័ន្ធនឹងវិស័យធុរកិច្ច ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងហើយ នៅក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ។

Read more: រដ្ឋសភា ចេញប្រកាសអំពីលទ្ធផល នៃសម័យប្រជុំវិសាមញ្ញ...

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បើកកិច្ចប្រជុំបន្ទាន់លើកដំបូង របស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ ដើម្បីឆ្លើយតប ទប់ស្កាត់ គ្រប់ស្ថាននៃការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបើកកិច្ចប្រជុំជាលើកទី១ ជាបន្ទាន់ របស់គណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅទីស្ដីការក្រសួងសុខាភិបាល។

Read more: រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បើកកិច្ចប្រជុំបន្ទាន់លើកដំបូង...

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រដ្ឋឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សម្រាប់គម្រោងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង

(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោង វិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងហើយ ក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្រោមសំឡេងគាំទ្រ១០៩នាក់។

Read more: រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់...

សម្ដេច ហ៊ុន សែន៖មិនមានការបិទរោងចក្រនិងផ្សារទេ តែសាលារៀនអាចនឹងបន្តបិទឥតពេលកំណត់

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា សាលារៀននៅ នឹងបន្តបិទដោយមិនមាន ពេលកំណត់ជាក់លាក់ឡើយ ក៏ប៉ុន្តែចំពោះ ផ្សារ និងរោងចក្រនានា មិនមានការបិទទ្វេឡើយ ។

Read more: សម្ដេច ហ៊ុន សែន៖មិនមានការបិទរោងចក្រនិងផ្សារទេ តែសាលារៀនអាចនឹងបន្តបិទឥតពេលកំណត់