Social Network

ថ្ងៃនេះដំណឹងល្អទៀតហើយ ៣ថ្ងៃជាប់គ្នាក្រសួងប្រកាសថា ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែជាសះស្បើយចំនួន៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់

(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា រយៈពេល៣ថ្ងៃជាប់គ្នាហើយ ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែករណីជាសះស្បើយចំនួន៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៥៣នាក់។

Read more: ថ្ងៃនេះដំណឹងល្អទៀតហើយ ៣ថ្ងៃជាប់គ្នាក្រសួងប្រកាសថា...

កម្ពុជា សម្រេចលើកពេលប្រារព្ធទិវាអូទីស្សឹមពិភពលោក ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ គឺជាទិវាអូទីស្សឹមពិភពលោក។ កម្ពុជា តែងតែប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ដើម្បីបំផុត និងជំរុញការយកចិត្តទុកដាក់ទៅបញ្ហាអូទីស្សឹមនៅក្នុងប្រទេសកម្ពុជា។

Read more: កម្ពុជា សម្រេចលើកពេលប្រារព្ធទិវាអូទីស្សឹមពិភពលោក...

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រកាសបរិច្ចាគប្រាក់បៀវត្ស៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

Read more: ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រកាសបរិច្ចាគប្រាក់បៀវត្ស៧ខែ...

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានផ្ញើលិខិតជូនពរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ។

Read more: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន...

រដ្ឋមន្ត្រី វេង សាខុន ប្រកាសឧបត្ថម្ភថវិកាលើកទី២ ចំនួន៤២លានរៀល ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសឧបត្ថម្ភថវិកាជាលើកទី២ ចំនួន៤២លានរៀលបន្ថែមទៀត ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ប្រាប់បណ្តាញព័ត៌មាន Fresh News។

Read more: រដ្ឋមន្ត្រី វេង សាខុន ប្រកាសឧបត្ថម្ភថវិកាលើកទី២ ចំនួន៤២លានរៀល...

លោក ព្រុំ សុខា រដ្ឋមន្ត្រីថ្មីក្រសួងមុខងារសាធារណៈ ប្រកាសបរិច្ចាគប្រាក់បៀវត្ស៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីថ្មីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៦ខែ ចាប់ពីខែដំបូងដល់ខែទី៦ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

Read more: លោក ព្រុំ សុខា រដ្ឋមន្ត្រីថ្មីក្រសួងមុខងារសាធារណៈ...

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រកាសបរិច្ចាគប្រាក់បៀវត្ស៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន៦ខែ ចាប់ពីខែមេសា ដល់ ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

Read more: ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រកាសបរិច្ចាគប្រាក់បៀវត្ស៦ខែ...

រដ្ឋមន្រ្តីក្រសួងផែនការ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោក ឆាយ ថន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងផែនការ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

Read more: រដ្ឋមន្រ្តីក្រសួងផែនការ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៦ខែ...

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៧ខែ ចាប់ពីខែមីនា ដល់ខែកញ្ញា ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

Read more: សម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៧ខែ...

សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់តំណែងរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ថ្មី, លោក កើត រិទ្ធ ជំនួសលោក អង្គ វង្ស វឌ្ឍនា

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដោយលោក កើត រិទ្ធ ជំនួសលោក អង្គ វង្ស វឌ្ឍនា។ ពិធីនេះត្រូវរៀបចំធ្វើឡើងនៅ ទីស្ដីការក្រសួងយុត្តិធម៌។

Read more: សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់តំណែងរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ថ្មី,...

កម្ពុជានាំចេញអង្ករជាង២៣ម៉ឺនតោន កើនជាង៣៥% នៅត្រីមាសទី១

(ភ្នំពេញ)៖ សម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករជាផ្លូវការរបស់ខ្លួន ប្រមាណជា២៣០៩៤៨ តោន មានកំណើនជាង៣៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

Read more: កម្ពុជានាំចេញអង្ករជាង២៣ម៉ឺនតោន កើនជាង៣៥% នៅត្រីមាសទី១

ធនាគារជាតិនៃកម្ពុជា ណែនាំដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ជៀសវាងដាច់ខាតការរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុល ក្នុងពេលមានការរីករាលដាលជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករង ត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានអំពាវនាវ យ៉ាងទទូចដល់ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ ដោះស្រាយបំណុល ជាមួយកូនបំណុល និងមិនត្រូវរឹបអូសទ្រព្យ បញ្ចាំរបស់កូនបំណុល ខ្លួននោះឡើយ ក្នុងពេលដែលកំពុង មានការរីករាលដាលនៃជំងឺកូវីដ១៩ ។

Read more: ធនាគារជាតិនៃកម្ពុជា ណែនាំដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ...

រសៀលនេះ សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់តំណែងរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ថ្មី, លោក កើត រិទ្ធ ជំនួសលោក អង្គ វង្ស វឌ្ឍនា

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ នឹងអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដោយលោក កើត រិទ្ធ ជំនួសលោក អង្គ វង្ស វឌ្ឍនា។ ពិធីនេះនឹងត្រូវរៀបចំធ្វើឡើងនៅ ទីស្ដីការក្រសួងយុត្តិធម៌។

Read more: រសៀលនេះ សម្ដេចក្រឡាហោម ស ខេង...

ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់ក្រសួងការពារជាតិ»

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងការពារជាតិ» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ស្អែកនេះ នៅជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

Read more: ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី...

កម្ពុជាទទួលបានចំណូលជិត១៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ នៅរយៈពេល៣ខែដំបូងឆ្នាំនេះ

(សៀមរាប)៖ នៅរយៈពេល៣ខែដំបូង ឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូលជិត១៨លានដុល្លារអាមេរិក ពីការលក់សំបុត្រឲ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ។

Read more: កម្ពុជាទទួលបានចំណូលជិត១៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ...

ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងចាកចេញពីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០នេះ បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដោយឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព។

Read more: ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងចាកចេញពីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង...

ក្រសួងកសិកម្ម៖ ៣ខែដំបូងឆ្នាំនេះ កម្ពុជានាំចេញកសិផលជិត៣លានតោន !

(ភ្នំពេញ)៖ របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់ឲ្យដឹងថា រយៈពេល៣ខែដើម ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិទាំងផ្លូវការ និងក្រៅផ្លូវការបានជិត៣លានតោន។

Read more: ក្រសួងកសិកម្ម៖ ៣ខែដំបូងឆ្នាំនេះ កម្ពុជានាំចេញកសិផលជិត៣លានតោន !

ព្រឹកថ្ងៃនេះព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង

(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០នេះ យាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។ នេះបើតាមព្រះរាជសាររបស់ព្រះមហាក្សត្រនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

Read more: ព្រឹកថ្ងៃនេះព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅពិនិត្យព្យាបាលព្រះរាជសុខភាព...

ដំណឹងល្អ៖ ថ្ងៃនេះក្រសួងប្រកាសថា មិនមានករណីអ្នកឆ្លងកូវីដ១៩ថ្មីទេ មានតែករណីអ្នកជាសះស្បើយចំនួន២នាក់ ធ្វើឲ្យចំនួនអ្នកជាកើនរហូតដល់២៥នាក់

(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួង សុខាភិបាល កម្ពុជា បានចេញប្រកាសថា ថ្ងៃនេះមិន មានករណីអ្នកឆ្លង កូវីដ១៩ថ្មីទេ មានតែករណី អ្នកជាសះស្បើយចំនួន ២នាក់ ធ្វើឲ្យចំនួនអ្នកជាកើន រហូតដល់ ២៥នាក់ ខណៈអ្នកកំពុង សម្រាកព្យាបាលជំងឺកូវីដ ចំនួន ៨៤នាក់ នៃអ្នកឆ្លងសរុបកើនដល់ ១០៩នាក់ បើគិតត្រឹមព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ ។

Read more: ដំណឹងល្អ៖ ថ្ងៃនេះក្រសួងប្រកាសថា មិនមានករណីអ្នកឆ្លងកូវីដ១៩ថ្មីទេ...

ក្រសួងអប់រំ ណែនាំមន្ត្រីឲ្យរៀបចំការប្រជុំ វគ្គបំប៉ន ឬសិក្ខាសាលាតាមប្រព័ន្ធឌីជីថល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំ ស្តីពីវិធានការបន្ថែម ក្នុងការបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃមេរោគកូវីដ១៩។

Read more: ក្រសួងអប់រំ ណែនាំមន្ត្រីឲ្យរៀបចំការប្រជុំ វគ្គបំប៉ន...

មន្ទីរសុខាភិបាលខេត្ដសៀមរាប៖ ឆាប់ៗនេះអ្នកជំងឺកូវីដ១៩ នឹងជាសះស្បើយបន្ដទៀត បន្ទាប់ពីបុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ បានជាសះស្បើយចេញពីមន្ទីរពេទ្យម្សិលមិញ

ប្រធានមន្ទីរ សុខាភិបាល ខេត្ដសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានថ្លែងថា នៅពេលឆាប់ៗ ខាងមុខនេះ អ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ដែលកំពុងសម្រាក ព្យាបាលជំងឺ នៅមន្ទីរពេទ្យខេត្ដសៀម រាបចំនួនទាំង ៦នាក់ និងអាចជាសះស្បើយ ជាបន្ដបន្ទាប់ បន្ទាប់ពីបុរស ជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ បានព្យាបាល ជាសះស្បើយ ត្រឡប់ទៅកាន់ លំនៅដ្ឋានរបស់ ខ្លួនកាលពីម្សិលមិញនេះ ។

លោកវេជ្ជបណ្ឌិត បានថ្លែងប្រាប់ អង្គភាព ព័ត៌ភាពមាន Fresh News នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ទៀតថា រហូតមក ដល់ពេលនេះ នៅខេត្ដសៀមរាប មានករណី វិជ្ជមានកូវីដ១៩ ចំនួន៧នាក់ ( ២នាក់ ជនជាតិឥណ្ឌូនេស៊ី និង ៥នាក់ ជាជនជាតិខ្មែរ ) ដែលបូកបញ្ជូលទាំង ករណីថ្មី ២នាក់ម្ដាយ និងកូនប្រុស បន្ថែមទៀត ដែលក្រសួង បានប្រកាសនៅព្រឹកមិញនេះ ដែលបានឆ្លងពីបុរសម្នាក់ មានផ្ទុកកូវីដ១៩ ក្រោយពេលត្រឡប់ ពីចូលរួមបុណ្យសាសនា នៅប្រទេសម៉ាឡេស៊ី ។

ដូច្នេះក្នុងចំណោម អ្នកជំងឺកូវីដ១៩ ទាំង ៧នាក់នេះ ក៏មានបុរសជនជាតិ ខ្មែរម្នាក់ បានជាសះស្បើយ និងចេញពីពេលមន្ទីរពេទ្យ ត្រលប់ទៅគេហដ្ឋានរបស់ខ្លួនកាលរសៀលម៉ោង៣ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះផងដែរ។ ប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប បានគូសបញ្ជាក់ថា « សម្រាប់អ្នកជំងឺកូវីដ១៩ ទាំង៦នាក់នេះ គឺបានដាក់ដោយ ឡែក ដើម្បីថែទាំព្យាបាល ពីក្រុមគ្រូពេទ្យ ជំនាញរបស់យើង ដែលបានបែងចែក ជាបីក្រុមយ៉ាង ម៉ត់ចត់ ហើយយើងនឹងសង្ឃឹមថា ពួកគាត់នឹង ជាសះស្បើយឆាប់ៗនេះ » ។

សូមជម្រាបថា អ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនដល់ ១០៩នាក់ បើគិតត្រឹមព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ។ បើគិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតដល់ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុង ប្រទេសកម្ពុជា បានកើនដល់ ២៣នាក់ហើយ ក្នុងនោះមាន ជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស ៣នាក់ ជនជាតិបារាំង១នាក់ និងជនជាតិខ្មែរ ១៨នាក់។ ពេលនេះមាន អ្នកជំងឺកូវីដ១៩ ចំនួន៨៦នាក់ កំពុងសម្រាក ព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៨នាក់ ។

ខាងក្រោមជា សកម្មភាពអ្នកជំងឺកូវីដ១៩  នៅខេត្តសៀមរាប ហាត់ប្រាណ ដើម្បីសុខភាព ព្រមទាំងជួយក្នុងការព្យាបាល ឆាប់ជាសះស្បើយ ៖

ដកស្រងពី ៖ Fresh News