Social Network

គណៈកម្មការមូលបត្រកម្ពុជា ផ្តល់អាជ្ញាបណ្ណ និងអនុញ្ញាតឲ្យក្រុមហ៊ុន៥ទៀត ធ្វើជាឈ្មួញជើងសាឧបករណ៍និស្សន្ទ

(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា បានអនុម័តលើការផ្តល់ អាជ្ញាបណ្ណ/ការអនុញ្ញាតធ្វើជាឈ្មួញជើង សាឧបករណ៍និស្សន្ទដល់ ក្រុមហ៊ុនចំនួន៥ថែមទៀត។ ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ គណៈកម្មការមូល បត្រកម្ពុជា លើកទី៥០ ដែលរៀបចំឡើងនៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូល បត្រកម្ពុជា (គ.ម.ក.)។

Read more: គណៈកម្មការមូលបត្រកម្ពុជា ផ្តល់អាជ្ញាបណ្ណ និងអនុញ្ញាតឲ្យក្រុមហ៊ុន៥ទៀត...

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងខេត្តកណ្តាល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករកម្មការិនី សរុបប្រមាណ ១៣,៩៧១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខេត្តកណ្តាល។

Read more: នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ...

សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តដោះស្រាយរាល់បញ្ហារបស់កម្មករ និងជួយដំឡើងប្រាក់ឈ្នួលឲ្យកាន់តែខ្ពស់

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រកាសថា នឹងបន្តប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈមរបស់កម្មករ និយោជិត ជាពិសេសជួយដំឡើង ប្រាក់ឈ្នួលទាបបំផុតឲ្យកាន់តែខ្ពស់នៅរៀងរាល់ឆ្នាំ ដោយជួយឲ្យជួយជីវភាពរបស់ពួកគេកាន់តែធូរធារ។

Read more: សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តដោះស្រាយរាល់បញ្ហារបស់កម្មករ...

ព្រឹកនេះអគ្គិសនីនៅតំបន់មួយចំនួនក្នុងក្រុងបានលុង ត្រូវកាត់ផ្តាច់ព្រោះក្រុមការងារអគ្គិសនីត្រូវផ្លាស់ប្តូរបង្គោលភ្លើង ដែលរថយន្តបុកបាក់

(រតនគិរី)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ភូមិចំនួន៤ នៅក្នុងសង្កាត់កាចាញ និងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្ន ព្រោះតែក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា ត្រូវដំឡើងបង្គោលថ្មី ដែលរថយន្តបានបុកបាក់។

Read more: ព្រឹកនេះអគ្គិសនីនៅតំបន់មួយចំនួនក្នុងក្រុងបានលុង...

សម្ដេច ហេង សំរិន ជួបសំណេះសំណាលគណៈប្រតិភូស្ដ្រី ដើម្បីអបអរខួបទី១០៧ ទិវាអន្ដរជាតិនារី៨មីនា ក្រោមប្រធានបទ «ស្ដ្រីរួមគ្នារក្សាសន្ដិភាព ដើម្បីអភិវឌ្ឍជាតិ»

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូស្ត្រីមួយក្រុម ដែលដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដើម្បីអបអរសាទរខួបទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ»។

Read more: សម្ដេច ហេង សំរិន ជួបសំណេះសំណាលគណៈប្រតិភូស្ដ្រី ដើម្បីអបអរខួបទី១០៧...

សម្ដេច ហេង សំរិន ជួបសំណេះសំណាលគណៈប្រតិភូស្ដ្រី ដើម្បីអបអរខួបទី១០៧ ទិវាអន្ដរជាតិនារី៨មីនា ក្រោមប្រធានបទ «ស្ដ្រីរួមគ្នារក្សាសន្ដិភាព ដើម្បីអភិវឌ្ឍជាតិ»

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូស្ត្រីមួយក្រុម ដែលដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដើម្បីអបអរសាទរខួបទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ»។

Read more: សម្ដេច ហេង សំរិន ជួបសំណេះសំណាលគណៈប្រតិភូស្ដ្រី ដើម្បីអបអរខួបទី១០៧...

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសូត្រមន្តក្រុងពាលី សូមពរជ័យសិរីសួស្តី ការចាប់ផ្តើមដាក់រូបចម្លាក់ដំរីក្បាលបី គ្រុឌ​ ហង្ស និងសសរពេជ្រនៅវិមានឈ្នះឈ្នះ

(ភ្នំពេញ)៖ បន្ទាប់ពីបានដំណើរការសាងសង់វិមានឈ្នះឈ្នះ អស់រយៈពេល២ឆ្នាំរួចមក នៅថ្ងៃទី0៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពពិធីសូត្រមន្ត ក្រុងពាលី សូមពរជ័យសិរីសួស្តី ការចាប់ផ្តើមដាក់រូបចម្លាក់ដំរីក្បាលបី គ្រុឌ ហង្ស និងសសរពេជ្រ នៅវិមានឈ្នះឈ្នះ។

Read more: សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសូត្រមន្តក្រុងពាលី សូមពរជ័យសិរីសួស្តី...

សហព័ន្ធកីឡាចំបាប់ កំពុងដំណើរការរើសជើងឯកតាមរាជធានី-ខេត្ត ដើម្បីត្រៀមនៅកីឡាជាតិលើកទី២ និងកីឡាស៊ីហ្គេម ២០២៣

(កំពង់ឆ្នាំង)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា កំពុងតែមមាញឹកនឹងដំណើរការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ នៅតាមរាជធានី-ខេត្ត មានរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តព្រៃវែង ខណៈខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង បានបញ្ចប់ជាផ្លូវការហើយក្នុង ការជ្រើសរើសជើងឯកនេះ ដើម្បីត្រៀមលក្ខណៈ នៅព្រឹត្តិការណ៍កីឡា លើកទី២ នាខែឧសភា ឆ្នាំនេះ ពិសេសនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

Read more: សហព័ន្ធកីឡាចំបាប់ កំពុងដំណើរការរើសជើងឯកតាមរាជធានី-ខេត្ត...

ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំពិធីអបអរសាទរ​ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»

(សៀមរាប)៖ លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨នេះ ប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។ នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរដ្ឋបាលខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក និងសមាគមន៍នារីខេត្តជាច្រើនរូបទៀតផងដែរ។

Read more: ថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំពិធីអបអរសាទរ​ខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា...

អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម៖ ដើមឆ្នាំ២០១៨នេះ លោកគ្រូអ្នកគ្រូជាង១,០០០នាក់​ក្នុងខេត្តព្រៃវែង បានចូលទស្សនកិច្ចនៅសាលាក្ដីខ្មែរក្រហម សារៈមន្ទីទួលស្លែង និងបឹងជើងឯក

(ភ្នំពេញ)៖ ស្ថិតនៅក្នុងក្របខ័ណ្ឌ នៃការផ្សព្វផ្សាយរបស់សាលាក្តីខ្មែរក្រហម លោកគ្រូអ្នកគ្រូជាង១,០០០នាក់ មកពីស្រុកនានាក្នុងខេត្តព្រៃវែង បានធ្វើទស្សនកិច្ចសិក្សា នៅអង្គជនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលវាលពិឃាតបឹងជើងឯក នៅចាប់ពីដើមឆ្នាំ២០១៨មកនេះ។

Read more: អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម៖ ដើមឆ្នាំ២០១៨នេះ...

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រជុំជាមួយអាជ្ញាធរខេត្តតាកែវ កែប និងកំពត ដើម្បីជជែកពិភាក្សា និង​ពិគ្រោះយោបល់ដោយផ្ទាល់​ជាមួយអង្គការ​សង្គមស៊ីវិលលើ​បញ្ហាប្រឈម​នានា

(កំពត)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយអាជ្ញាធរខេត្តតាកែវ កែប និងកំពត រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នៅខេត្តតាកែវ កែប និងកំពត។

Read more: វេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រជុំជាមួយអាជ្ញាធរខេត្តតាកែវ កែប និងកំពត...

នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលមហោស្រពកោះពេជ្រ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា ស.គ.យ.ត ឬ TYDA នៅសាលមហោស្រពកោះពេជ្រ។

Read more: នៅព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល...

ពេញ១ខែកុម្ភៈ ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាតំបន់ទេសចរណ៍នានា ក្នុងខេត្តកំពង់ធំ ភ្ញៀវជាតិមានជិត៣ម៉ឺននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិ៣៥៦១នាក់

(កំពង់ធំ)៖ រយៈពេលពេញ មួយខែកុម្ភៈ ឆ្នាំ២០១៨ចំនួនភ្ញៀវទេសចរ បានចូលទស្សនានៅ តាមតំបន់ ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្ត្រនានា នៅក្នុងខេត្តកំពង់ធំ មានជិត៣ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរ ជាតិមានចំនួន៣៥៦១នាក់ មានការកើនឡើង៣៧.៩៥%បើប្រៀប ធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុនក្នុងនោះ ភ្ញៀវទេសចរ អន្តរជាតិកើនឡើង៣៨.៦១%។

Read more: ពេញ១ខែកុម្ភៈ ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ...

ក្នុងខែកុម្ភៈ រោងចក្រថ្មីចំនួន១៥ទៀតហើយ ត្រូវបាន CDC ចេញច្បាប់អនុញ្ញាតឲ្យបង្កើតនៅកម្ពុជា សរុបទុនវិនិយោគជាង១៨០លានដុល្លារ បង្កើតការងារថ្មី៧៤៥៨កន្លែង

(ភ្នំពេញ)៖ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ រោងចក្រចំនួន ១៥ថ្មីទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញច្បាប់អនុញ្ញាតអោយបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគជាង១៨០លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជូនប្រជាជនកម្ពុជាបានចំនួន ៧៤៥៨កន្លែង។

Read more: ក្នុងខែកុម្ភៈ រោងចក្រថ្មីចំនួន១៥ទៀតហើយ ត្រូវបាន CDC...

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ផ្សព្វផ្សាយប្រកាសអន្ដរក្រសួង ស្តីពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជា និងកាតព្វកិច្ចធ្វើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃនិងអគ្គនាយកដ្ឋានការងារ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សព្វផ្សាយប្រកាសអន្ដរ ក្រសួងរវាងក្រសួងមហាផ្ទៃនិងក្រសួងការងារ ស្ដីពីការពង្រឹងការងារអធិការកិច្ច ហត្ថពលកម្មបរទេសនៅកម្ពុជា និងសេចក្ដីជូនដំណឹងពីកាតព្វកិច្ចធ្វើ ប័ណ្ណការងារនិងសៀវភៅការងារ ជនបរទេស។

Read more: អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ...

ក្រសួងការពារជាតិ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ហើយលើកទិសដៅថ្មី សម្រាប់ខែមីនា

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបចំបើកកិច្ចប្រជុំមួយ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារបន្តរបស់ក្រសួងការពារជាតិ សម្រាប់ខែមីនា ឆ្នាំ២០១៨។

Read more: ក្រសួងការពារជាតិ ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ហើយលើកទិសដៅថ្មី សម្រាប់ខែមីនា

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ឬស្សសីមាសម្ពោធព្រះវិហារ និងសមិទ្ធផលនៅវត្ត «ជ័យមង្គល» តម្លៃជិត៤លានដុល្លារ

(កំពង់ចាម)៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ពេញបូរមី ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញកាត់ឫស្សសីមាព្រះវិហារនិងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល»ហៅវត្តជ្រៃស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមដែលចំណាយថវិកាសាងសង់ជិត ៤លានដុល្លារអាមេរិក។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ឬស្សសីមាសម្ពោធព្រះវិហារ...

ក្រសួងសេដ្ឋកិច្ច បង្កើនសម្ថភាពមន្ត្រីលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីជួយឲ្យការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈទទួលបានប្រសិទ្ធភាពខ្ពស់។

Read more: ក្រសួងសេដ្ឋកិច្ច បង្កើនសម្ថភាពមន្ត្រីលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន...

ព្រះវិហារ និងសមិទ្ធផលតម្លៃជាង១លានដុល្លារ នៅវត្តដងទង់ ក្នុងខេត្តស្វាយរៀង ត្រូវដាក់សម្ពោធនៅថ្ងៃនេះ, លោកស្រី ម៉ែន សំអន៖ ការរីកចម្រើនលើគ្រប់វិស័យ កើតឡើងដោយការដឹកនាំ យ៉ាងត្រឹមត្រូវរបស់តេជោ សែន

(ស្វាយរៀង)៖ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ការរីកចម្រើន និងវិបុលភាពគ្រប់វិស័យក្នុង សម័យតេជោនេះ មិនមែនជារឿងចៃដន្យទេ គឺកើតឡើងដោយការ ដឹកនាំយ៉ាងត្រឹមត្រូវខាងនយោបាយ ប្រកបដោយភាពឈ្លាសវៃ បំផុតរបស់សម្តេចតេជោ ទើបកម្ពុជាយើងមានអ្វីៗ ដូចសព្វថ្ងៃនេះ ហើយអ្វីៗទាំងអស់នេះ កើតចេញពីមាតា ៧មករា ឆ្នាំ១៩៧៩។

Read more: ព្រះវិហារ និងសមិទ្ធផលតម្លៃជាង១លានដុល្លារ នៅវត្តដងទង់ ក្នុងខេត្តស្វាយរៀង...

ឧត្តមសេនីយ៍ត្រី ប៉ុច ពុន មេបញ្ជាការកងយន្តហោះប្រដេញ នៃកងទ័ពជើងអាកាស ដែលបម្រើជាតិ៣០ឆ្នាំ ទទួលមរណភាព បន្សល់ទុកប្រពន្ធកូនរស់នៅកំព្រាឯកា

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ប៉ុច ពុន មេបញ្ជាការកងយន្តហោះប្រដេញ នៃមូលដ្ឋានទ័ពជើងអាកាស ដែលបានបម្រើជាតិប្រមាណ៣០ឆ្នាំមកហើយនោះ បានទទួលមរណភាព នៅម៉ោង១១៖០០នាទីយប់ ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ក្នុងជន្មាយុ៥១ឆ្នាំ ដោយរោគាពាធ។

Read more: ឧត្តមសេនីយ៍ត្រី ប៉ុច ពុន មេបញ្ជាការកងយន្តហោះប្រដេញ នៃកងទ័ពជើងអាកាស...