Social Network

ព្រឹក​នេះ​ត្រជាក់​ខ្លាំង ដឹង​ថា​សីតុណ្ហភាព​នៅ​ភ្នំពេញ​ធ្លាក់​នៅ​​ប៉ុន្មាន​អង្សា​ទេ?

សម្ពាធខ្ពស់ពីប្រទេសចិនបានរំកិលមកគ្របដណ្ដប់លើជ្រោយឥណ្ឌូចិន ធ្វើឲ្យតំបន់ជិតនោះចុះត្រជាក់ខុសពីធម្មតា រួមទាំងប្រទេសកម្ពុជាផង។ ចំណែកសីតុណ្ហភាពនៅភ្នំពេញ បានធ្លាក់មកនៅត្រឹម ១៨អង្សាសេប៉ុណ្ណោះ ចាប់ពីវេលាទៀបភ្លឺរហូតដល់ម៉ោង ៧ព្រឹក និងកើនឡើងដល់១៩ អង្សាសេ មិនខុសព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពអាកាសធាតុប្រទេសកម្ពុជាពិតជាមានការប្រែប្រួលចុះត្រជាក់ខុសពីធម្មតា ដោយសារសម្ពាធខ្ពស់ពីប្រទេសចិនបានរំកិលមកគ្របដណ្ដប់លើជ្រោយឥណ្ឌូចិន។

Read more: ព្រឹក​នេះ​ត្រជាក់​ខ្លាំង...

សូមថែរក្សាសុខភាព! ក្រសួងធនធានទឹក ប្រកាសថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២​ ខែធ្នូ អាកាសធាតុចុះត្រជាក់ខ្លាំងទូទាំងប្រទេស ពិសេសនៅតំបន់ជួរភ្នំដងរែក ចុះត្រជាក់រហូតដល់១៣អង្សាសេ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែម ពីការចុះត្រជាក់ខ្លាំងយ៉ាងគំហុក ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយនៅតំបន់ជួរភ្នំដងរែក នឹងថយចុះរហូតដល់១៣អង្សាសេ។

Read more: សូមថែរក្សាសុខភាព! ក្រសួងធនធានទឹក ប្រកាសថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២​ ខែធ្នូ...

ក្រសួងព័ត៌មាន បង្ហាញបញ្ជីឈ្មោះកាសែតចំនួន១៧៩អង្គភាព ដែលត្រូវបានលុបឈ្មោះចេញ ក្រោមហេតុផល មិនបានបោះពុម្ពះផ្សាយ និងផុតសុពលភាព

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសជាផ្លូវការ ដោយបង្ហាញបញ្ជីឈ្មោះកាសែត ចំនួន១៧៩អង្គភាព ដែលត្រូវបានលុបឈ្មោះចេញ ក្រោមហេតុផលមិនបានបោះពុម្ពះផ្សាយ និងផុតសុពលភាព។

Read more: ក្រសួងព័ត៌មាន បង្ហាញបញ្ជីឈ្មោះកាសែតចំនួន១៧៩អង្គភាព ដែលត្រូវបានលុបឈ្មោះចេញ...

ក្រុមអ្នកស្រាវជ្រាវ និងប្រវត្តិសាស្រ្ត រិះគន់ថា ប្រទេសមហាអំណាចហ៊ានធ្វើអ្វី ដើម្បីប្រយោជន៍ពួកគេ ដោយមិនគិតពីទឹកភ្នែកពលរដ្ឋ នៅប្រទេសតូចតាច

(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សាតុមូល «ស្តីពីតួនាទីរបស់មហាអំណាចក្នុងកិច្ចការតំបន់ និងពិភពលោក» នៅរាជបណ្ឌិត្យសភា នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រុមអ្នកស្រាវជ្រាវ និងអ្នកប្រវត្តិសាស្រ្តកម្ពុជា បានរិះគន់ដល់ ប្រទេសមហាអំណាច ដែលហ៊ានធ្វើអ្វីៗ ដើម្បីតែប្រយោជន៍របស់ពួកគេ ដោយមិនគិតពីប្រទេសតូចតាច និងប្រជាពលរដ្ឋនៅប្រទេសតូចៗ ដូចជាកម្ពុជាឡើយ។

Read more: ក្រុមអ្នកស្រាវជ្រាវ និងប្រវត្តិសាស្រ្ត រិះគន់ថា ប្រទេសមហាអំណាចហ៊ានធ្វើអ្វី...

ឆ្នាំ២០១៨ កម្ពុជានឹងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យបច្ចេកទេសយានយន្ត ដោយស្វ័យប្រវត្តិកម្ម ឱ្យទូលំទូលាយ ក្រោយកែលម្អជាថ្មី

(ភ្នំពេញ)៖ នៅដើមឆ្នាំ២០១៨ ខាងមុខនេះ កម្ពុជានឹងដាក់ដំណើរការឱ្យបានទូលំទូលាយនូវប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (IT System) ដោយស្វ័យប្រវត្តិកម្ម ដើម្បីផ្ដល់ភាពងាយស្រួល និងចំណេញដល់ប្រជាពលរដ្ឋ ក្រោយពេលប្រព័ន្ធនេះ ត្រូវបានរៀបចំកែលម្អរួចរាល់។

Read more: ឆ្នាំ២០១៨ កម្ពុជានឹងដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជី...

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២​ ខែធ្នូ អាកាសធាតុចុះត្រជាក់ខ្លាំង ស្ទើរទូទាំងប្រទេស ពិសេសនៅតំបន់ជួរភ្នំដងរែក ចុះត្រជាក់រហូតដល់១៣អង្សាសេ

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែម ពីការចុះត្រជាក់ខ្លាំងយ៉ាងគំហុក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយនៅតំបន់ជួរភ្នំដងរែក នឹងថយចុះរហូតដល់១៣អង្សាសេ។

Read more: ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២២​ ខែធ្នូ អាកាសធាតុចុះត្រជាក់ខ្លាំង...

​មេក្លោងជួញដូរគ្រឿងញៀនជនជាតិឡាវម្នាក់ រួមជាមួយថ្នាំញៀនជាង១ម៉ឺនគ្រាប់ ត្រូវអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបបាន

(ស្ទឹងត្រែង)៖ មេបញ្ជាអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀម វ៉ាន់ឌី បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះថា កម្លាំងអាវុធហត្ថជំនាញបានបើកប្រតិបត្តិការបង្ក្រាប មេក្លោងជួញដូរគ្រឿងញៀនជនជាតិឡាវម្នាក់ រួមជាមួយថ្នាំញៀនជាង១ម៉ឺនគ្រាប់ នៅព្រំដែនកម្ពុជា-ឡាវ។

Read more: ​មេក្លោងជួញដូរគ្រឿងញៀនជនជាតិឡាវម្នាក់ រួមជាមួយថ្នាំញៀនជាង១ម៉ឺនគ្រាប់...

ប្រជាពលរដ្ឋនៅស្រុកកូនមុំ ខេត្តរតនគិរី ទទួលបានអណ្ដូងទឹកស្អាត ចំនួន ៥អណ្ដូង ពីកាកបាទក្រហមកម្ពុជា

(រតនគិរី)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ បានរៀបចំពិធីប្រគល់អណ្ដូងទឹកស្អាតចំនួន ៥ ឱ្យប្រើប្រាស់ជាផ្លូវការ ជូនប្រជាពលរដ្ឋចំនួន ១២៧ គ្រួសារ ស្មើនឹង ៦៣៣ នាក់ ដែលពិធីនេះប្រព្រឹត្តទៅ នៅភូមិបី ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

Read more: ប្រជាពលរដ្ឋនៅស្រុកកូនមុំ ខេត្តរតនគិរី ទទួលបានអណ្ដូងទឹកស្អាត ចំនួន ៥អណ្ដូង...

​​ពិសេសពី​រដ្ឋាភិបាល មន្ត្រី​ថ្នាក់​ភូមិ និងឃុំ នឹង​ទទួលបាន​សេវាសុខាភិបាល​ដោយ​មិនគិត​ថ្លៃ

ប្រមុខរដ្ឋាភិបាលអះអាងថាចាប់ពីឆ្នាំ២០១៨ខាងមុខនេះតទៅ ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ និងជំនួយការភូមិជាដើមគឺទទួលបានសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លែ។

Read more: ​​ពិសេសពី​រដ្ឋាភិបាល មន្ត្រី​ថ្នាក់​ភូមិ និងឃុំ...

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងចែកប្រាក់រង្វាន់ដល់អត្តពលិកជយលាភី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ អញ្ជើញជួបសំណេះ សំណាល និងប្រគល់ប្រាក់រង្វាន់ដល់ប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីឈ្នះមេដាយនានាពេលកន្លងមកមានចំនួន២១១នាក់ នៅវិមានសន្តិភាព ដើម្បីតបស្នងនឹងការខិតខំប្រឹងប្រែង និងលើកទឹកចិត្ត ចំពោះអត្តពលិកដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ។

Read more: ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល...

កម្ពុជា-កូរ៉េ គ្រោងរួមគ្នាផលិតថាមពអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់ នៅក្នុងខេត្តចំនួន៣របស់កម្ពុជា

(ភ្នំពេញ)៖ ក្រសួងថាមពល និងរ៉ែ និងប្រទេសកូរ៉េខាងត្បូង បាននិងកំពុងធ្វើការពិនិត្យមើលទៅលើលទ្ធភាព ក្នុងការផលិតថាមពល ដែលប្រើដោយពន្លឺព្រះអាទិត្យ និងខ្យល់ សម្រាប់ការប្រើប្រាស់តាមផ្ទះពលរដ្ឋ នៃទីជនបទដាច់ស្រយាលខេត្តចំនួន៣ ក្នុងប្រទេសកម្ពុជា ក្នុងនោះមានដូចជា ខេត្តខេត្តពោធិ៍សាត់ ខេត្តកណ្តាល និងខេត្តមណ្ឌលគីរី។

Read more: កម្ពុជា-កូរ៉េ គ្រោងរួមគ្នាផលិតថាមពអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងខ្យល់...

ទេសភាព​កម្ពុជា ស្អាត​​ខ្លាំង រហូត​ទទួល​បាន​ពាន​១​ពី​​មហោស្រព​​ភាពយន្ត​អន្តរជាតិ

ជាមោទនភាពភាពដ៏ធំ១ ដោយថ្មីៗនេះ ទេសភាពទូទាំងព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់១ពីមហោស្រពភាពយន្ត១នៅប្រទេសឥណ្ឌា។ ពានរង្វាន់ក្ដៅៗដែលខ្មែរទទួលបាននោះគឺជា ពានប្រទេសដែលមាន "ទីតាំងថតភាពយន្តលេចធ្លោប្រចាំឆ្នាំ២០១៧" ឬមានន័យជាភាសាអន្តរជាតិថា “Emergin Film Shooting Location of The Year 2017"។

Read more: ទេសភាព​កម្ពុជា ស្អាត​​ខ្លាំង រហូត​ទទួល​បាន​ពាន​១​ពី​​មហោស្រព​​ភាពយន្ត​អន្តរជាតិ

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល៖ សាធារណរដ្ឋឆែក នឹងបន្ដផ្ដល់ជំនួយ, ការបណ្ដុះបណ្ដាល និងពង្រីកកិច្ចសហប្រតិបត្ដិការកាន់តែប្រសើរ នៅកម្ពុជា

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់ សាធារណរដ្ឋឆែក ដែលបន្ដជួយកម្ពុជា លើវិស័យសុខាភិបាល ទាំងជំនួយថវិកា សម្ភារៈបរិក្ខារពេទ្យ និងពង្រីកកិច្ចសហប្រតិបត្ដិការជាមួយសាកវិទ្យាល័យ និងមន្ទីរពេទ្យកាល់ម៉ែត ដើម្បីបណ្ដុះបណ្ដាលអ្នកឯកទេសផង ហើយអ្នកឯកទេសរបស់ឆែក ក៏មកធ្វើការនៅកម្ពុជាផង ក្នុងការផ្លាស់ប្ដូរបទពិសោធន៍ ទំនាក់ទំនងក្នុងការងារវេជ្ជសាស្ដ្រ ខាងជំងឺមហារីក សសៃប្រសាទ វះកាត់បេះដូង រោគស្ដ្រី និងព្យាបាលកុមារតូច។

Read more: រដ្ឋមន្ដ្រីក្រសួងសុខាភិបាល៖ សាធារណរដ្ឋឆែក នឹងបន្ដផ្ដល់ជំនួយ, ការបណ្ដុះបណ្ដាល...

នៅថ្ងៃនេះ គ.ជ.ប ចាប់ផ្តើមបើកឲ្យដំណើរការ គេហទំព័រ www.voterlist.org.kh ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល អាចពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនបាន!​

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ខ្លួនបានចាប់ផ្តើមបើកឲ្យដំណើរការ គេហទំព័រ www.voterlist.org.kh ដែលមានបង្ហោះបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ផងដែរ។ គ.ជ.ប បានឲ្យដឹងទៀតថា សាធារណជនទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ និងអ្នកដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ រួចហើយ អាចទៅពិនិត្យមើលឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនតាមរយៈគេហទំព័រនេះ (www.voterlist.org.kh ) ក៏បាន ឬអាចទៅពិនិត្យមើលឈ្មោះ និងផ្ទៀតផ្ទាត់ទិន្នន័យរបស់ខ្លួន តាមឃុំ សង្កាត់ ដែលខ្លួនបានចុះឈ្មោះបោះឆ្នោតក៏បានដែរ។

Read more: នៅថ្ងៃនេះ គ.ជ.ប ចាប់ផ្តើមបើកឲ្យដំណើរការ គេហទំព័រ www.voterlist.org.kh...

មន្ត្រីរាជរដ្ឋាភិបាល សម្តែងនូវការព្រួយបារម្ភ ចំពោះអំបិលដែលគ្មានជាតិអ៊ីយ៉ូដ នៅលើទីផ្សារកម្ពុជា ដែលទាមទារឲ្យសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់លើបញ្ហានេះ

(ត្បូងឃ្មុំ)៖ លោក ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ បង្ហាញក្តីបារម្ភបែបនេះ ក្នុងកិច្ចប្រជុំពង្រឹងការអនុវត្ត ខ្លឹមសារ អនុក្រឹត្យលេខ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រង ការធ្វើអាជីវកកម្មអំបិលអ៊ីយ៉ូដ និងសារៈសំខាន់ នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដនៅកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកស្រី ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ ប្រធាន-អនុប្រធានមន្ទីរ មន្ត្រីរាជការពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ និងមកពីខេត្តកំពង់ចាម រួមទាំងផលិតករ អាជីវករអំបិល សរុបចំនួន១២០នាក់ ។

Read more: មន្ត្រីរាជរដ្ឋាភិបាល សម្តែងនូវការព្រួយបារម្ភ ចំពោះអំបិលដែលគ្មានជាតិអ៊ីយ៉ូដ...

ក្រសួងបរិស្ថាន បិទបញ្ចប់សន្និបាទបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំការងារឆ្នាំ២០១៨ រយៈពេល៣ថ្ងៃ នៅរសៀលនេះ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថាន នឹងបិទសន្និបាទបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំការងារឆ្នាំ២០១៨ រយៈពេល៣ថ្ងៃរបស់ខ្លួន។

Read more: ក្រសួងបរិស្ថាន បិទបញ្ចប់សន្និបាទបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៧...

សហគ្រិន​កម្ពុជា ម៉ាឡេស៊ី ចាប់​ដៃ​គ្នា​បោះ​ទុន​រាប់​លាន ត្រៀម​បង្កើត​ក្រុមហ៊ុន​អចលន​ទ្រព្យ​ដ៏​ធំ​មួយ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Blue Sky (កម្ពុជា) បានចាប់ដៃគូជាមួយក្រុមហ៊ុន Owners Cycles កាលពីព្រឹកម្សិលមិញនេះ ដើម្បីបង្កើតក្រុមហ៊ុនអចលនទ្រព្យមួយទៀតនៅកម្ពុជាដែលហៅថា BabyLon Development ដើម្បីសង់ផ្ទះដែលមានគុណភាពខ្ពស់សម្រាប់ប្រជាជនខ្មែរ។

Read more: សហគ្រិន​កម្ពុជា ម៉ាឡេស៊ី ចាប់​ដៃ​គ្នា​បោះ​ទុន​រាប់​លាន...

អ្នកជំនាញកំណាព្យខ្មែរ ជំរុញឲ្យយុវជនខ្មែរជំនាន់ក្រោយ នាំគ្នាអភិរក្សវិស័យកំណាព្យបន្ថែមទៀត ស្របពេលសម័យឌីជីថលកំពុងរីកចំរើនខ្លាំង

(ភ្នំពេញ)៖ លោក ជា ចាប សាស្ត្រចារ្យអក្សរសាស្ត្រខ្មែរ និងជាអ្នកជំនាញជាន់ខ្ពស់ផ្នែកកំណាព្យនៅកម្ពុជា បានលើកឡើងថា នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថល ទំនើបនេះ សន្ទុះនៃការអានកំណាព្យ និងការតាក់តែងនិពន្ធកំណាព្យរបស់យុវជនមានការថយចុះ។

Read more: អ្នកជំនាញកំណាព្យខ្មែរ ជំរុញឲ្យយុវជនខ្មែរជំនាន់ក្រោយ...

ដឹងទេ ថាស្អែកជា​ខួប​២៥ឆ្នាំ នៃការដាក់បញ្ជូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិ​ភព​លោក​​

ថ្ងៃស្អែកនេះជាខួប២៥ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំពិធីអបអរខួប២៥ឆ្នាំនេះនៅខាងមុខប្រសាទអង្គរវត្ត។

Read more: ដឹងទេ ថាស្អែកជា​ខួប​២៥ឆ្នាំ នៃការដាក់បញ្ជូលរមណីយដ្ឋានអង្គរ...

មន្ទីរសុខាភិបាលខេត្តកោះកុង អបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៧ ដែលមានអ្នកទទួលឱសថជិត១ពាន់នាក់

(កោះកុង)៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មន្ទីរសុខាភិបាលខេត្តកោះកុង បានរៀបចំពីធីអបអរសាទរទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៧ ក្រោមប្រធានបទ «ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍» ដែលអ្នកទទួលនូវឱសថប្រឆាំងនឹងជំងឺអេដស៍ជិត១ពាន់នាក់ផងដែរ។

Read more: មន្ទីរសុខាភិបាលខេត្តកោះកុង អបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ...

ឆ្អឹងកងទ័ពវៀតណាមជាង១ពាន់នាក់ ត្រូវបានរកឃើញ នៅខេត្តកំពង់ធំ ក្នុងរយៈពេល១៥ឆ្នាំនេះ

(កំពង់ធំ)៖ រយៈពេលជិត១៥ឆ្នាំ ពោលគឺពីឆ្នាំ២០០៣ រហូតដល់ចុងឆ្នាំ២០១៧ កម្ពុជា-វៀតណាម បានសហការគ្នា ស្វែងរកអដ្ឋិធាតុកងទ័ពវៀតណាម ក្នុងខេត្តកំពង់ធំ បានចំនួន ១,០៥១នាក់ហើយ។ នេះបើតាមការបង្ហាញក្នុងអង្គសន្និបាតបូកសរុបលទ្ធផល ជីករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត នៅទឹកដីខេត្តកំពង់ធំ រយៈពេល១៥ឆ្នាំ (២០០៣-២០១៧) និងទិសដៅអនុវត្តបន្ត ដែលបានប្រារព្ធឡើង នៅទីបញ្ជីការដ្ឋានសឹករងខេត្តកំពង់ធំ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ។

Read more: ឆ្អឹងកងទ័ពវៀតណាមជាង១ពាន់នាក់ ត្រូវបានរកឃើញ នៅខេត្តកំពង់ធំ ក្នុងរយៈពេល១៥ឆ្នាំនេះ