Social Network

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ទទូចឲ្យអាជ្ញាធរជួយទប់ស្កាត់ ការបន្លំផលិតផលក្លែងក្លាយ និងជួយរកទីផ្សារនាំចេញទៅកាន់ក្រៅបានឲ្យច្រើន

(កោះកុង)៖ លោក ស៊ុត ដារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម រួមសហការជាមួយរ ដ្ឋបាលខេត្តកោះកុង បានបើកសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ និងចងក្រងអត្តសញ្ញាណ ផលិតផលសក្តានុពលកម្ពុជា នាំទៅកាន់ទីផ្សារអន្តរជាតិនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការចូលរួមលោក អ៊ុក សារិទ្ធ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងរួមនឹងស្ថាប័ន មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងពាណិជ្ជក រលក់ដូរផលិតក្នុងស្រុកផងដែរ។

Read more: មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ទទូចឲ្យអាជ្ញាធរជួយទប់ស្កាត់...

នាយឧត្តមសេនីយ៍ មាស សុភា ពិភាក្សាការងារជាមួយប្រធានយោធាថ្មី ទូតប៉ាគីស្ថានប្រចាំនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានអនុញ្ញាតឲ្យ លោកវរសេនីយ៍ឯក SYED MUHA MMAD RAZA UI HANAIN ប្រធានការិយាល័យអនុព័ន្ធយោធាថ្មីអមស្ថានទូតប៉ាគីស្ថាន ប្រចាំនៅកម្ពុជាដែលមាននិវេស្សនដ្ឋាន នៅទីក្រុងប៉ាងកកប្រទេសថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលលោកអញ្ជើញមក បំពេញការងារនៅកម្ពុជា ។

Read more: នាយឧត្តមសេនីយ៍ មាស សុភា ពិភាក្សាការងារជាមួយប្រធានយោធាថ្មី...

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនីជិត២ម៉ឺននាក់ មកពីរោងចក្រចំនួន៨ នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៨២៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

Read more: ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តជួបសំណេះសំណាល...

ក្រសួងការបរទេស បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅសម្រាប់ ឆ្នាំ២០១៨

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំបើក សន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ ២០១៨ របស់ខ្លួននៅទីស្ដីការ ក្រសួងការបរទេស។

Read more: ក្រសួងការបរទេស បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅសម្រាប់ ឆ្នាំ២០១៨

សម្ដេចក្រឡាហោម ស ខេង អំពាវនាវ​ឲ្យនិយោជកទាំងអស់​ កុំទទួលយកបុគ្គលិកជាជនជាតិ​បរទេស ​ដែលគ្មានប័ណ្ណការងារចូលធ្វើការ​

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអំពាវនាវនិយោជក (ថៅកែរោងចក្រ) ទាំងអស់ កុំទទួលយកបុគ្គលិកជាជនជាតិបរទេស ដែលគ្មានប័ណ្ណការងារឲ្យចូលបម្រើការ ហើយប្រសិនក្រសួងរកឃើញថា មានបុគ្គលជាជនជាតិបរទេសនោះ និយោជកនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

Read more: សម្ដេចក្រឡាហោម ស ខេង អំពាវនាវ​ឲ្យនិយោជកទាំងអស់​...

សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាបុរេប្រទានចំនួន៤.៦លានដុល្លារអាមេរិក សម្រាប់ដោះស្រាយជូនកម្មករជាង ៤ពាន់នាក់ ដែលថៅកែរត់ចោល!

(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណួរបស់ភ្នាក់ងារ Fresh Newsនារសៀលថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៨ពាក់ព័ន្ធនឹងអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានណែនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងស្ថាប័នពាក់ព័ន្ធដោះស្រាយជាបន្ទាន់ចំពោះករណីរោងចក្របិទទ្វារដោយម្ចាស់រត់ចោលកម្មករនោះលោក ហេង សួរ អ្នកនាំពាក្យនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តល់នូវចម្លើយប្រកបដោយក្តីរីករាយនារសៀលថ្ងៃនេះថាសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់រួចហើយនូវថវិកាបុរេប្រទានប្រមាណ៤.៦លានដុល្លារអាមេរិកសម្រាប់យកទៅទូទាត់ប្រាក់បៀវត្សនិងប្រាក់ផ្សេងៗជូនបងប្អូនកម្មករនិយោជិតចំនួនជាង៤ពាន់នាក់ នៃរោងចក្រចំនួន៩ដែលត្រូវបិទទ្វារដោយម្ចាស់រត់ចោល។

Read more: សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាបុរេប្រទានចំនួន៤.៦លានដុល្លារអាមេរិក...

ប្រកាសផ្ទេរភារកិច្ចអភិបាលរងខេត្តស្វាយរៀង, លោកស្រី ឯក សុវណ្ណភារៈ អតីតអភិបាលរងខេត្តឧត្តរមានជ័យ ជំនួសលោកស្រី ពៅ សុភាព ត្រូវតម្លើងជាទីប្រឹក្សាក្រសួងមហាផ្ទៃ

(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

Read more: ប្រកាសផ្ទេរភារកិច្ចអភិបាលរងខេត្តស្វាយរៀង, លោកស្រី ឯក សុវណ្ណភារៈ...

សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅបន្ដ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

Read more: សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ...

ត្រឹមឆ្នាំ២០១៧ ជនបរទេសប្រព្រឹត្តិបទល្មើសកំពុងជាប់ឃុំ ក្នុងពន្ធធនាគារកម្ពុជា ជាង១ពាន់នាក់ មាន៤៦សញ្ជាតិ

(ភ្នំពេញ)៖ គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ ជនបរទេសដែលបានប្រព្រឹត្តិបទល្មើស ហើយកំពុងជាប់ឃុំក្នុងពន្ធធនាគារកម្ពុជាមានចំនួន១,១៣០នាក់ ក្នុងនោះស្រីចំនួន២៦៥នាក់ ចំនួន៤៦សញ្ជាតិ។

Read more: ត្រឹមឆ្នាំ២០១៧ ជនបរទេសប្រព្រឹត្តិបទល្មើសកំពុងជាប់ឃុំ ក្នុងពន្ធធនាគារកម្ពុជា...

ក្រសួងការបរទេសកម្ពុជា ថ្កោលទោស និងជជែកពិភាក្សាជាមួយស្ថានទូតអូស្ត្រាលីរឿងខ្មែរ​ នៅអូស្ត្រាលីដុតរូបទីងមោង

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការដុតរូបទីងមោង ដោយភ្ជាប់ជាមួយ រូបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបាននិងកំពុងធ្វើការ ជាមួយស្ថានទូតអូស្ត្រាលី ដើម្បីបញ្ឈប់សកម្មភាពដ៏អសីល ធម៌ទាំងនេះផងដែរ។

Read more: ក្រសួងការបរទេសកម្ពុជា ថ្កោលទោស...

UNFPA ប្ដេជ្ញាបន្ដជួយគាំទ្រ ដល់វិស័យសុខាភិបាលកម្ពុជា លើផ្នែកសុខភាពមាតា ទារក និងបញ្ហាមនុស្សពេញវ័យ

(ភ្នំពេញ)៖ ក្នុងកិច្ចជំនួបពិភាក្សាការងារ និងសម្ដែងការគួរសម មុននឹងចូលនិវត្ដន៍ របស់លោកស្រី Lene K. Christiansen តំណាងមូលនិធិ ដើម្បីប្រជាជន របស់អង្គការសហប្រជាជាតិ (UNFPA) ប្រចាំកម្ពុជា ជាមួយនឹងរដ្ឋមន្ដ្រី ក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង តំណាងអង្គអន្តរជាតិមួយនេះ បានប្ដេជ្ញាបន្ដជួយគាំទ្រ ដល់វិស័យសុខាភិបាលកម្ពុជា លើផ្នែកសុខភាពមាតា ទារក និងបញ្ហាមនុស្សពេញវ័យ

Read more: UNFPA ប្ដេជ្ញាបន្ដជួយគាំទ្រ ដល់វិស័យសុខាភិបាលកម្ពុជា លើផ្នែកសុខភាពមាតា ទារក...

បាតុភូត​ធម្មជាតិនេះ នឹងកើតមាន​ឡើងម្តងទៀតនៅ​ឆ្នាំ២០១៩ និង​ឆ្នាំ២០៣៧...

(ប៉េកាំង)៖ ទោះបីជាមហាព្រឹត្តិការណ៍ Super Blue Blood Moon (ច័ន្ទគ្រាសក្រហម ចំពេលពេញវង់លើកទីពីរក្នុងខែតែមួយ ហើយធំជាងរាល់ដង ព្រោះនៅចំណុចកៀកផែនដី) នឹងមិនកើតឡើងម្តងទៀតរហូតទាល់តែដល់ ១៩ឆ្នាំ ខាងមុខក៏ដោយក្តី វាមិនមែនមានន័យថា យើងទាំងអស់គ្នា នឹងត្រូរអង្គុយទន្ទឹងរង់ចាំយូរយ៉ាងដូច្នោះ ដើម្បីបានឃើញលោកខែ ដែលមានទិដ្ឋភាពប្លែកអស្ចារ្យ ដូចកាលពីយប់ថ្ងៃពុធកន្លងទៅនេះឡើយ។

Read more: បាតុភូត​ធម្មជាតិនេះ នឹងកើតមាន​ឡើងម្តងទៀតនៅ​ឆ្នាំ២០១៩ និង​ឆ្នាំ២០៣៧...

ព្រឹកនេះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា នឹងអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋចំនួន១,៥១២គ្រួសារ នៅស្រុកព្រៃនប់ ខេត្ដព្រះសីហនុ

(ព្រះសីហនុ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ បានចាត់តំណាងលោកស្រី ឃួន សុដារី និងថ្នាក់ដឹកនាំមួយចំនួន អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។

Read more: ព្រឹកនេះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា នឹងអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ...

ញាក់សាច់! ទាហានឥណ្ឌូណនេស៊ី ហ្វឹកហាត់ហុតឈាមពស់ស្រស់ៗ គួរឲ្យញញើត

ទាហានឥណ្ឌូនេស៊ី បានបង្ហាញការហ្វឹកហាត់ពិសេសរបស់ខ្លួន ដើម្បីបង្អួតលេខាធិការការពារជាតិសហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចមកកាន់ទីក្រុង ចាកាតា កាលពីពេលថ្មីៗនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺក្រុមទាហានបានបង្ហាញការហ្វឹកហាត់ដ៏គួរឲ្យស្រៀវសាច់ ជាមួយសត្វពស់ ។

Read more: ញាក់សាច់! ទាហានឥណ្ឌូណនេស៊ី ហ្វឹកហាត់ហុតឈាមពស់ស្រស់ៗ គួរឲ្យញញើត

​ម្ចាស់អាជីវកម្មអត់អាជ្ញាប័ណ្ណប្រហោងពោះធ្លុង បើដឹងពីសារដ៏ក្ដៅគគុកពីពន្ធដារ​

ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម អេង រតនា បានរំឮកដល់ ក្រុមហ៊ុន ឬ សហគ្រាសណាដែលធ្វើសកម្មភាពអាជីវកម្មជាភ្នាក់ងារសេវាកម្មពន្ធដារ គ្មានអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ នឹងត្រូវទទួលរងពិន័យពី ៥ ០០០ ០០០ រៀល ដល់ ១០ ០០០ ០០០រៀល ឬអាចជាប់ពន្ធធនាគារពី ១ខែ ដល់ ១ឆ្នាំ ឬអាចជាប់ទោសទាំងពីរនេះ។

Read more: ​ម្ចាស់អាជីវកម្មអត់អាជ្ញាប័ណ្ណប្រហោងពោះធ្លុង បើដឹងពីសារដ៏ក្ដៅគគុកពីពន្ធដារ​

ព្រឹកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងលើកទិសដៅបន្ដ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើងនៅក្នុងទីបញ្ជាជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

Read more: ព្រឹកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផល...

ប្រមុខដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា៖ បើយកច្បាប់ប្រកាសទ្រព្យសម្បត្តិរបស់កម្ពុជា ទៅអនុវត្តនៅអាមេរិកនោះ តំណាងរាស្ដ្រអាមេរិកជាប់ទោសគ្មានសល់ម្នាក់ទេ!

(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា ប្រសិនបើយកច្បាប់ប្រកាសទ្រព្យសម្បត្តិរបស់កម្ពុជា ទៅអនុវត្តនៅសហរដ្ឋអាមេរិកវិញនោះ តំណាងរាស្ដ្ររបស់អាមេរិកជាប់ទោសគ្មានសល់ម្នាក់នោះទេ។

Read more: ប្រមុខដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា៖...

ត្រៀមអាវភ្លៀងឲ្យហើយ! ចាប់ពីថ្ងៃនេះកម្ពុជានឹងធ្លាក់ភ្លៀងខ្លាំងទូទាំងប្រទេស

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែមពីព្យុះ Tembin នាព្រឹកនេះថា ព្យុះ Tembin នឹងធ្វើដំណើរដល់ឆ្នេរប្រទេសវៀតណាម នាល្ងាចថ្ងៃទី២៥ ខែធ្នូនេះ រួចបន្តដំណើរមកកាន់តំបន់ដីសណ្ដរទន្លេមេគង្គ ក្នុងប្រទេសវៀតណាម។

Read more: ត្រៀមអាវភ្លៀងឲ្យហើយ! ចាប់ពីថ្ងៃនេះកម្ពុជានឹងធ្លាក់ភ្លៀងខ្លាំងទូទាំងប្រទេស

ពលទាហានថ្មីនៅខេត្តពោធិ៍សាត់ចំនួន៤៧នាក់ ត្រូវបញ្ជូនទៅហ្វឹកហ្វឺននៅសាលាយោធភូមិភាគទី៥, អភិបាលខេត្តផ្តាំផ្ញើឲ្យតស៊ូប្រឹងប្រែងរៀនសូត្រ ដើម្បីមានសមត្ថភាព ការពារបូរណភាពទឹកដី

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានផ្តាំផ្ញើដល់កងទ័ព ជាពលទាហានទាំងអស់ ដែលទៅហ្វឹកហ្វឺននៅសាលាពលទាហានត្រូវ អនុវត្តឲ្យបានល្អនូវរាល់បញ្ជា របស់កងយោធពលខេមរភូមិន្ទ ពិសេសត្រូវតស៊ូប្រឹងប្រែងរៀនសូត្រ នូវរាល់មេរៀនរបស់កងទ័ព និងក្បួនយុទ្ធសាស្រ្តនានា ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាព ទឹកដី និងការពារសេចក្តីសុខជូនប្រជាជនកម្ពុជា ការពាររដ្ឋធម្មនុញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលដ្ឋបោះឆ្នោតជូន។

Read more: ពលទាហានថ្មីនៅខេត្តពោធិ៍សាត់ចំនួន៤៧នាក់...

កម្ពុជាចុះកិច្ចព្រមព្រៀងទិញអគ្គិសនីឡាវ ដើម្បីដោះស្រាយបញ្ហាផ្គត់ផ្គង់អគ្គិសនី នៅខេត្តព្រះវិហារ កំពង់ធំ និងឧត្តរមានជ័យ ធ្វើឲ្យតម្លៃអគ្គិសនីធ្លាក់ចុះពី១,១០០រៀល មកនៅ៧៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង

(វៀងចន្ទ-ឡាវ)៖ អគ្គិសនីកម្ពុជា (EDC) បានចុះកិច្ចព្រមព្រៀងជាមួយអគ្គិសនីឡាវ (EDL) ដើម្បីទិញអគ្គិសនីពីប្រទេសឡាវ មកផ្គត់ផ្គង់ និងដោះស្រាយបញ្ហាកង្វះថាមពលអគ្គិសនី ប្រើប្រាស់នៅក្នុង ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងឧត្តរមានជ័យ។

Read more: កម្ពុជាចុះកិច្ចព្រមព្រៀងទិញអគ្គិសនីឡាវ ដើម្បីដោះស្រាយបញ្ហាផ្គត់ផ្គង់អគ្គិសនី...

​មន្ទីរ​សាធារណការ​​ភ្នំពេញ​ប្ដេជ្ញា​ក្ដៅៗ​ ប្រើពេល​ ៥ខែ ​​ស្ដារលូ​ចំនួន៤ខណ្ឌនៅ​ភ្នំពេញ​

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងប្រើពេល ៥ខែ សម្រាប់ការងារស្ដារប្រ បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្មីៗនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ភូមិសាស្ត្រខណ្ឌ ៤ កណ្ដាលរាជធានីភ្នំពេញ រួមមានខណ្ឌចំការមន ទួលគោក ៧មករា និងខណ្ឌដូនពេញ។

Read more: ​មន្ទីរ​សាធារណការ​​ភ្នំពេញ​ប្ដេជ្ញា​ក្ដៅៗ​ ប្រើពេល​ ៥ខែ...