Social Network

រដ្ឋបាលខណ្ឌដង្កោប្រកាសតែងតាំងមន្ត្រីក្រោមឱវាទ និងដាក់ផែនការដោះស្រាយបញ្ហាជូនពលរដ្ឋ

(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពខណ្ឌ ជាមួយការប្រកាសតែងតាំងមន្ត្រីក្រោមឱវាទមាន អនុប្រធានការិយាល័យផែនការ និងអភិវឌ្ឍន៍ អនុប្រធានអង្គភាពលទ្ធកម្ម ប្រធានការិយាល័យធម្មការ ប្រធានមណ្ឌលសុខភាពព្រែកកំពឹស និងប្រធានប៉ុស្តិ៍សុខភាពប្រទះឡាង និងដាក់ផែនការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

Read more: រដ្ឋបាលខណ្ឌដង្កោប្រកាសតែងតាំងមន្ត្រីក្រោមឱវាទ...

ជនសង្ស័យវ័យ១៤ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតបានថ្នាំ៤០កញ្ចប់ នៅម្ដុំរោងចក្រឆ្នាំ

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍បឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនសង្ស័យវ័យ១៤ឆ្នាំម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើងក្រុម១០៩ ភូមិ២៣ សង្កាត់បឹងកក់២។

Read more: ជនសង្ស័យវ័យ១៤ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក...

ជនសង្ស័យវ័យ១៤ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតបានថ្នាំ៤០កញ្ចប់ នៅម្ដុំរោងចក្រឆ្នាំ

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍បឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនសង្ស័យវ័យ១៤ឆ្នាំម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើងក្រុម១០៩ ភូមិ២៣ សង្កាត់បឹងកក់២។

Read more: ជនសង្ស័យវ័យ១៤ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក...

អង្ករ​កម្ពុជា​រំពឹង​នាំ​ចេញ​កើនឡើង​ខ្ពស់​ជាង​ឆ្នាំមុន​ តែមិនរំពឹង​​សម្រេច​គោល​ដៅ​១លាន​តោន​

ក្រសួងកសិកម្មរំពឹងថា ការនាំចេញអង្ករកម្ពុជាទៅទីផ្សារក្រៅប្រទេសក្នុងឆ្នាំ ២០១៧ នឹងកើនឡើងដល់ចំនួន ៦៤៨ ៨២២ តោន ឬប្រហែល ០,៦៥លានតោន ខណៈចំនួននេះមិនទាន់សម្រេចគោលដៅដែលធ្លាប់កំណត់ ១លានតោននៅឡើយ។យ៉ាងណាមិញ បើតាមរបាយការណ៍របស់ក្រសួងបង្ហាញថា ការនាំចេញអង្ករមានចំនួន ៥៦២ ២៣៧ តោន គិតត្រឹម ១១ខែ ឆ្នាំ ២០១៧នេះ។

Read more: អង្ករ​កម្ពុជា​រំពឹង​នាំ​ចេញ​កើនឡើង​ខ្ពស់​ជាង​ឆ្នាំមុន​...

ម្តាយ​ម្នាក់​បាន​ផ្តល់​កំណើត​ឲ្យ​ទារក​មាន​រូបរាង​ដូច ទេពមច្ចា ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង

ម្តាយវ័យក្មេងម្នាក់បានផ្តល់កំណើតឲ្យទារក មានរូបរាងដូច ទេពមច្ចា តែអកុសលទារកបានស្លាប់៤ម៉ោងក្រោយសម្រាលទាំងពេទ្យមិនទាន់ដឹងថាជាស្រីឬប្រុសផង ដោយសារជើងទាំងគូរបស់ទារកជាប់គ្នាដូចម្តាយទារកនោះមានឈ្មោះថា Muskura Bibi អាយុ ២៣ឆ្នាំបានធ្វើឱ្យគ្រូពេទ្យភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានផ្តល់កំណើតដល់ទារកដែលកើតជម្ងឺមហារីក បណ្តាលឲ្យខូចទ្រង់ទ្រាយ ទៅជាមនុស្សដូចក្នុងរឿងទេពមច្ចា ហើយនេះជាករណីទី២ហើយនៅឥណ្ឌា។

Read more: ម្តាយ​ម្នាក់​បាន​ផ្តល់​កំណើត​ឲ្យ​ទារក​មាន​រូបរាង​ដូច ទេពមច្ចា...

អ្នកជំនាញអង្គការ ហាមឃាត់អាវុធគីមី របស់UN នឹងចុះពិនិត្យ ទីតាំងគ្រាប់បែកគីមី នៅថ្ងៃស្អែក

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្អែកនេះ ក្រុមបច្ចេកទេសអង្គការ ហាមឃាត់អាវុធគីមី (OPCW) របស់អង្គការសហប្រជាជាតិ (UN) នឹងចុះប្រតិបត្តិការ ទៅតាមខេត្ត៣ ដែលរកឃើញគ្រាប់បែកគីមី ជាក់ស្ដែងតែម្ដង ហើយនេះក៏ជាជោគជ័យ ជំហានដំបូងផងដែរ ។

Read more: អ្នកជំនាញអង្គការ ហាមឃាត់អាវុធគីមី របស់UN នឹងចុះពិនិត្យ ទីតាំងគ្រាប់បែកគីមី...

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១០ ខែធ្នូនេះលទ្ធផល៖ បង្ក្រាប១៥ករណី ឃាត់ខ្លួន២៦នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

* លទ្ធផលបង្ក្រាបរួមមាន៖ ១៥ករណី ឃាត់ខ្លួន២៦នាក់ (ស្រី១នាក់) ១៖ ករណីជួញដូរគ្រឿងញៀន៧ករណី ឃាត់ខ្លួន១២នាក់។ ២៖ ករណីប្រើប្រាស់គ្រឿងញៀន៨ករណី ឃាត់ខ្លួន១៤នាក់៕

Read more: យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១០...

កម្ពុជា ដាក់ឲ្យដំណើរការ ការបង់ប្រាក់ពន្ធ តាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ខណៈការដាក់លិខិតប្រកាសបង់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-Filing) នឹងត្រូវដាក់ឲ្យដំណើរការនៅដើមឆ្នាំក្រោយ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសដាក់ឲ្យដំណើរការ ការបង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ដែលរំពឹងថា នឹងជួយសម្រួលឲ្យអ្នកជាប់ពន្ធកាត់ តែមានភាពងាយស្រួលជាងមុន។

Read more: កម្ពុជា ដាក់ឲ្យដំណើរការ ការបង់ប្រាក់ពន្ធ តាមប្រព័ន្ធអេឡិកត្រូនិក (E-payment)...

សវនាការកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ នៅតុលាការកំពូលត្រូវបានផ្អាកបន្តិច ហើយនឹងកាត់ក្តីបន្តទៀត នៅម៉ោង២រសៀល

(ភ្នំពេញ)៖ រហូតដល់ម៉ោងជាង ១២៖០០នាទី វេលាថ្ងៃត្រង់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សវនាការជំនុំជម្រះ កាត់ទោសរំលាយ គណបក្សសង្រ្គោះជាតិ នៅតុលាការកំពូល ត្រូវបានផ្អាកបន្តិច ហើយសវនាការនេះ នឹងចាប់ផ្តើមធ្វើបន្តទៀត នៅម៉ោង២រសៀល។

Read more: សវនាការកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ នៅតុលាការកំពូលត្រូវបានផ្អាកបន្តិច...

កង់ចំនួន ៤០០ គ្រឿងជាអំណោយ របស់អង្គការ កុគីសៃ KJO ប្រទេសជប៉ុន និង កង់ ២០ គ្រឿងទៀត រួមជាមួយសំភារះសិក្សា ថវិកា និងអាហារបំប៉នសុខភាព ប្រគល់ជូនដល់សិស្សានុសិស្ស ក្រីក្រ និងកុមារកំព្រា ចំនួន ៤២០ នាក់ ក្នុងស្រុក សំរោងទង ខេត្តកំពង់ស្ពឺ

កង់ចំនួន ៤០០ គ្រឿងជាអំណោយ របស់អង្គការ កុគីសៃ KJO ប្រទេសជប៉ុន និង កង់ ២០ គ្រឿងទៀត រួមជាមួយសំភារះសិក្សា ថវិកា និងអាហារបំប៉នសុខភាព ជាអំណោយ របស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ត្រូវបានធ្វើពិធី ប្រគល់ជូនដល់សិស្សានុសិស្ស ក្រីក្រ និងកុមារកំព្រា ចំនួន ៤២០ នាក់ មកពី ៣ សាលាបឋមសិក្សា ក្នុងស្រុក សំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។

Read more: កង់ចំនួន ៤០០ គ្រឿងជាអំណោយ របស់អង្គការ កុគីសៃ KJO ប្រទេសជប៉ុន និង កង់ ២០...

សមាគមអតីតយុទ្ធជនកម្ពុជា ប្រកាសថ្កោលទោស CNRP និងអង្គការសង្គមស៊ីវិល ដែលដើរបញ្ចុះបញ្ចូលអតីតយុទ្ធជន ធ្វើចលនាប្រឆាំងការរំលាយ CNRP

(ភ្នំពេញ)៖ សមាគមអតីតយុទ្ធជនកម្ពុជា បានចេញមកប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសមាជិកគណបក្សសង្រ្គោះជាតិ (CNRP) និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលបានដើរបំផុសអតីតយុទ្ធជន ឲ្យចូលរួមធ្វើចលនាបះបោរប្រឆាំងនឹងការ រំលាយគណបក្សសង្រ្គោះជាតិ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខដ៏ខ្លីនេះ។

Read more: សមាគមអតីតយុទ្ធជនកម្ពុជា ប្រកាសថ្កោលទោស CNRP និងអង្គការសង្គមស៊ីវិល...

៣ថ្ងៃនៃព្រះរាជពិធីបុណ្យទូក ខេត្តកោះកុង ទទួលភ្ញៀវជាតិ-អន្តរជាតិជាង៣ម៉ឺននាក់

(កោះកុង)៖ មន្រ្តីមន្ទីរទេសចរណ៍ ខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងខេត្តកោះកុង ទទួលភ្ញៀវជាតិ និងអន្តរជាតិ សរុបចំនួនសរុប ៣១,២៦៨នាក់ ក្នុងនោះភ្ញៀវជាតិ មកពីបណ្តាខេត្តមាន ចំនួន២៨,០១៧នាក់ និងភ្ញៀវអន្តរជាតិ មានចំនួន៣,២៥១នាក់ ។

Read more: ៣ថ្ងៃនៃព្រះរាជពិធីបុណ្យទូក ខេត្តកោះកុង ទទួលភ្ញៀវជាតិ-អន្តរជាតិជាង៣ម៉ឺននាក់

សម្ដេចតេជោអញ្ជើញ ដឹកនាំកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី ពិភាក្សា ពីសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្តុសម្រាប់ការ គ្រប់គ្រង ឆ្នាំ២០១៨

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែតុលានេះ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីដើម្បីពិភាក្សា លើរបៀបវារៈស្តីពីសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្តុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៨។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី បានសរសេរបញ្ជាក់ក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ថា ស្ថិតក្នុងបរិការណ៍សុខសន្តិភាព ឯកភាពទឹកដី ឯកភាពជាតិ និងស្ថិរភាពនយោ បាយ ដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះ និងការប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់ ព្រះរាជាណាចក្រកម្ពុជាសម្រេចបាននូវការអភិវឌ្ ឍរីកចម្រើនលូតលាស់ លើគ្រប់វិស័យ គួរឲ្យកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ជាពិសេសការសម្រេចបាន នូវបង្គោលចរមួយដ៏សំខាន់នៅក្នុងប្រវិត្តសាស្ត្ររបស់ខ្លួន គឺការក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥ កន្លងទៅ ក៏ដូចជាការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត។

សមទិ្ធផលខាងលើ គឺជាសក្ខីភាពនៃការឈានឡើងរបស់កម្ពុជា ដោយចាប់ផ្តើមពីបាតដៃទទេរ និងក្នុងដំណើរការឆ្លងកាត់ដ៏វែងឆ្ងាយ បត់បែន នៃការលំបាកជាច្រើនរាប់មិនអស់ ហើយទទួលបាននូវសារទរ និងការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និង អន្តរជាតិ ដោយស្មើមុខ និង ស្មើសិទ្ធិ ជាពិសេសបានផ្តល់នូវក្តីសង្ឃឹម និង ភាពជឿជាក់ ចំពោះជោគវាសនាអនាគត របស់ប្រជាជនគ្រប់រូប និងប្រទេសជាតិទាំងមូល នៅក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវបង្គោលចរថ្មីទៀត គឺប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងមានសមធម៌ សង្គម និង ការថែរក្សាបរិស្ថាន កាន់តែប្រសើរ។

លោកបានសរសេរបន្ថែមថា ឈរលើមូល ដ្ឋាននេះ សេចក្តីព្រាងច្បាប់ស្តីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨ ត្រូវបាន រៀបចំឡើងក្នុងគោលដៅ ដើម្បីបង្ហាញអំពីលទ្ធផលការងារ ដែលរាជរដ្ឋាភិបាល សម្រចបានព្រមទាំង វិធានការគោលនយោបាយសំខាន់ៗ នៅក្នុងឆ្នាំចុងក្រោយរបស់រាជរដ្ឋភិបាលនីតិកាលទី៥ នៃរដ្ឋសភា ឆ្ពោះទៅរក ការសម្រេច ឲ្យបានជាអតិបរមានូវគោដៅសំខាន់ៗ នៃកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសការ អនុវត្តកម្មវិធីកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យដែលបាននិងកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំតាំងពីដើមនីតិកាលមក ដើម្បីឆ្លើយតបទៅនឹងដំណើរការនៃការផ្លាស់ប្តូរជារចនាសម្ព័ន្ធរបស់សង្គម-សេដ្ឋកិច្ច នៅក្នុងបរិការណ៍ថ្មី ទាំងកម្រិតជាតិ និងអន្តរជាតិ។

លោកបានសរសេរបន្ថែមទៀតថាឆ្នាំ២០១៨ គឺជាឆ្នាំនៃការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលពី៤ផង និង ជ្រើសរើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ផង។ ដូចនេះ រាជារដ្ឋាភិបាលត្រូវធានាឲ្យការបោះឆ្នោតទាំងពីរនេះ ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់និងប្រកប ដោយតម្លាភាពទន្ទឹមនឹងការធានាឲ្យ បាននូវស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ចនិងហរិញ្ញវត្ថុជាទូទៅជាពិសេសការធានារក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព និង ស្ថេរភាពសង្គម ដែលសម្រេចបានមកដោយលំបាក ឲ្យស្ថិត ស្ថេរគង់វង្ស ចីរកាល ក៏ដូចជាការបន្តទប់ស្កាត់រាល់ឧបាយកល និង ការប៉ុន ប៉ង តាមគ្រប់រូបភាពដែលមានគោលបំណងធ្វើឲ្យប្រទេសជាតិធ្លាក់ទៅក្នុងសភាពវឹកវរនិងអស្ថេរភាព។

ម៉្យាង ទៀតនិន្នាការ នៃការផ្លាស់ប្តូរថ្មីនៅក្នុងបរិការណ៍ ពិភពលោកទាំងក្នុងទិដ្ឋភាពភូមិសាស្រ្ត នយោបាយទាំងក្នុងទិដ្ឋភាព ភូមិសាស្រ្តសេដ្ឋកិច្ច និង ទាំងក្នុងទិដ្ឋភាពចរន្តទិដ្ឋភាពចរន្ត នយោបាយ-សង្គម រួមទាំងបញ្ហាសន្តិសុខ នៅក្នុង តំបន់និងពិភពលោក អាចនឹងបង្កើនកម្រិតហានិភ័យ ដល់សេដ្ឋកិច្ចពិភពលោកឲ្យកាន់តែខ្ពស់ ថែមទៀតទោះ បីស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងមានលក្ខណៈប្រសើរជាងបណ្តាឆ្នាំកន្លងទៅក្តី។

នៅក្នុងក្របខណ្ឌនេះ កម្ពុជាត្រូវបានបន្តជំរុញ ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្រ្តកំណើនថ្មីរបស់ជាតិ ឲ្យកាន់តែខ្លាំងក្លា និងការធ្វើទំនើបកម្មវិស័យកសិកម្ម ព្រមទាំងត្រូវជំរុញ ការអភិវឌ្ឍវិស័យកសិកម្ម ដូចជា៖ វិស័យទេសចរណ៍ វិស័យដឹកជញ្ជូននិងឡូជីកស្ទីក និង វិស័យហរិញ្ញវត្ថុ ព្រមទាំវិស័យឌីជីថលឲ្យកាន់តែខ្លាំងថែមទៀតដើម្បីបង្កើតជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មី បន្ថែមលើកម្លាំង ចលករអូសកំណើនចាស់ប្រពៃណីដូចជា៖ វិស័យកាត់ដេរ សំណង់ និង វិស័យកសិកម្ម ដែលកំពុងប្រឈម មុខនឹងបញ្ហាផលិតភាពទាប និងហានិភ័យនៃការថមថយ ក៏ដូចជាកត្តាវិបត្តិពីខាងក្រៅ។ ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវបន្តធ្វើការកែទម្រង់វិស័យសាធារណៈ និងបន្តលើកកម្ពស់សមត្ថភាព ព្រមទាំងធនធាន មនុស្សដើម្បីជាមូលដ្ឋានសម្រាប់កែទ្រទ្រង់ដល់ដំណើរឈានឡើងរបស់កម្ពុជា ក៏ដូចជាដើម្បីលើក កម្ពស់បរិសា្ថនវិនិយោគ និង ធុរកិច្ចឲ្យកាន់តែប្រសើរឡើង។

ថវិកាឆ្នាំ ២០១៨ ដែលជាឆ្នាំចុងក្រោយ នៃនីតិកាលទី៥នៃរដ្ឋសភា ត្រូវតែជាថវិការយុទ្ធសាស្រ្តនៃការពូនផ្តុំកម្លាំង និងធនធានជាអតិបរមា ដើម្បីសម្រេចឲ្យខាងតែបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភានៅក្នុងសភាពការណ៍តំបន់ និងពិភពលោក ដែលកាន់តែមានសភាពស្មុគស្មាញ ដើម្បីបន្ តរក្សាសន្តិភាពនិងស្ថេរភាពក៏ដូចជាការទ្រទ្រង់នូវដំណើរការវិវឌ្ឍន៍ឈានឡើងរបស់កម្ពុជាលើវិថីនៃការអភិវឌ្ឃ ប្រកបដោយគុណភាព និងចីរភាពតទៅមុខឥតឈប់ឈរ ក្នុងនីតិកាលបន្តបន្ទាប់ទៀត។

ទោះបីល្បឿន នៃការកែទម្រង់នេះនៅមានកម្រិតខុសៗគ្នាក៏ដោយ។ ប្រការនេះ បានបង្កើនការជឿជាក់មកលើសមត្ថភាព ដឹកនាំ និងគ្រប់គ្រងប្រទេសរបស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់។ ជាក់ស្តែង ទំហំសេដ្ឋកិច្ចជាតិ(ផ.ស.ស តាមថ្លៃបច្ចុប្បន្ន) បានកើនឡើងពី ៦១, ៣២៦, ៩២៨លានរៀល ឫសមមូលនឹងប្រមណជាង ១៥, ២៣៧លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៣ ដល់៨៩៥០៩ ៤២២លានរៀល ឬសមមូលនឹងប្រមាណជាង ២២, ១៧២លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៧ ហើយនឹង បន្តឡើងដល់ ៩៩, ១១៦, ០៤១លានរៀល ឬសមមូលនឹងប្រមាណជាង២៤, ៥៥២លានដុល្លា អាមេរិកនៅឆ្នាំ២០១៨។ ចំណូលមនុស្សម្នាក់ធៀបនិង ផ.ស.ស ក៏កើនឡើងពី ១, ០៤២លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៣ ដល់ប្រមាណ ១ ៤៣៥លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៧ ហើយនឹងបន្តកើនឡើងដល់ប្រមាណ ១,៥៦៨ដុលា្លអាមេរិកក្នុងឆ្នាំ២០១៨ ក្នុងខណៈដែលអត្រាប្តូរប្រាក់ស្ថិតក្នុងរង្វង់ ៤,០៥០រៀលក្នុងមួយដុល្លាអាមេរិក ហើយអត្រាអតិផរណា ជាមធ្យមស្ថិតក្នុងរង្វង់៣% ដែលជាកម្រិតមួយទាប និងអាចគ្រប់គ្រងបាន នៅក្នុងរយៈពេលដូចគ្នា។ ទន្ទឹមនិងនេះទុនបម្រុងអន្តរជាតិក៏បានកើនឡើងពី៣,៦៤៣លានដុលា្លអាមេរិកក្នុងឆ្នាំ២០១៣ ដល់ ៧,៥៣៩លាន ដុលា្លអាមេរិកក្នុងឆ្នាំ២០១៧ ហើយនឹងបន្តកើនឡើងដល់ ៧,៨៥៣លានដុលា្លអាមេរិកនៅឆ្នាំ២០១៨។

តុល្យភាព ជញ្ជីងទូទាត់ក៏មានភាពកាន់តែប្រសើរឡើងជាលំដាប់ ក្នុងខណៈដែលកម្រិតបំណុល សាធារណៈរបស់កម្ពុជា មានអនុបាតបំណុលទាបបំផុតនៅក្នុងតំបន់ដែលឆ្លុះបញ្ចាំងពីហានិភ័យទាបនិងចីរភាពនៃបំណុលសាធារណៈ របស់កម្ពុជា។ ជាមួយនឹងកំណើនខាងលើនេះ អត្រានៃភាពក្រីក្រ ដែលបានធ្លាក់ចុះពីប្រមាណ ៥៣,៥%ក្នុងឆ្នាំ២០០៤ មកត្រឹមតែប្រមាណ១៣,៥%ក្នុងឆ្នាំ២០១៤នោះនឹងបន្តកាន់តែធា្លក់ចុះមកថែមទៀតនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមេគុណជីនីដែលបានធា្លក់ចុះពី ០,៣៨០ ក្នុងឆ្នាំ២០០៤ មកត្រឹម ០,២៩៥ក្នុងឆ្នាំ២០១៤នោះ ក៏ត្រូវបានរំពឹងថា កាន់តែមានភាពប្រសើរឡើងថែមទៀតផងដែរ។

ប្រការនេះ បានគូសបញ្ជាក់ថា កម្ពុជាមិនត្រឹមតែសម្រេច បាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំប៉ុណ្ណោះទេតែកំណើននេះក៏កាន់តែ មានបរិយាប័ន្នហើយការបែងចែក ផលនៃកំណើនក៏កាន់តែសមធម៌ផងដែរ។

ម្យ៉ាងវិញទៀត ការសម្រេចចិត្តទិញយកមកគ្រប់គ្រងវិញនូវគម្រោងផ្លូវ និងស្ពានមួយចំនួនជាបន្តបន្ទាប់ ពីវិស័យឯកជន នៅក្នុង ក្របខ័ណ្ឌនៃយន្តការភាពជាដៃគូរវាងរដ្ឋនិង វិស័យឯកជនក៏បានជួយដោះស្រាយ ការលំបាកនិងជួយ លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋបន្ថែមទៀតផងដែរ ក្រៅពីការសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ក្រៅពីនេះរាជរដ្ឋាភិបាល ក៏បានបង្កើនចំណាយយ៉ាងច្រើន ទៅលើការលើកកម្ពស់គុណភាព និងការពង្រីកវិសាលភាព នៃសេវាសាធារណៈទាំងតាមរយៈចំណាយុចរន្តថវិកាជាតិនិងទាំងតាមរយៈចំណាយវិនិយោគសាធារណៈ ដើម្បីធ្វើឲ្យ ការផ្តល់សេវាសាធារណៈកាន់តែប្រសើរឡើង និងកាន់តែខិតជិតដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។

ជាក់ស្តែងខាងផ្នែកចំណូលយើងសម្រេចបាននូវការបង្កើនទំហំចំណូលចរន្តថវិការរដ្ឋសរុបពី ៩,១១០, ៨៤៨លានរៀល ឫសមមូលនឹង ២ ២៦៤លានដុល្លាអាមេរិក ដែលត្រូវជា ១៤,៨៦% នៃ ផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ១៦, ៤៦៨, ៩៩៧ លានរៀល ឫសមមូលនឹង ៤, ៤០៦, ៨១០លានដុលា្លអាមេរិក ដែលត្រូវជា ១៨,៤០%នៃ ផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តកើនឡើងដល់ ១៨, ៤០៦ ,៨១០លានរៀល ឬសមមូលនឹង ៤,៥៦០លានដុលា្លអាមេរិក នៅក្នុងឆ្នាំ២០១៨ ដែលត្រូវជា១៨,៥៧% នៃផ.ស.ស ពោលគឺ ចំណូលចរន្តថវិការរដ្ឋបានកើនឡើងប្រមាណពីរដង។ ប្រការនេះ គូសបញ្ជាក់ថាកម្ពុជាសម្រេចបាននូវកំណើននៃចំណូលប្រមាណជិតមធ្យម១ពិន្ទុភាគរយនៃផ.ស.ស ក្នុងមួយឆ្នាំ ពោលគឺ លើសពីគោលដៅ០,៥០ពិន្ទុភាគរយនៃ ផ.ស.ស ជាមធ្យមប្រចាំឆ្នាំ និងលើសពីកម្រិត១៧,៣៥%នៃផ.ស.ស សម្រាប់គោលដៅឆ្នាំ២០១៨ ដូចដែលមានកំណត់ក្នុងយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យម ២០១៤-២០១៨។

ការសម្រេចបាននូវកំណើនចំណូលដ៏ខ្ពស់ និងមិនធ្លាប់មាននៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះបាននាំកម្ពុជាដែលធ្លាប់មានចំណូលថវិការជាតិធៀបនឹង ផ.ស.ស ទាបជាងគេក្នុងតំបន់ ឲ្យឡើងដល់កណ្តាលធៀបនឹងគេវិញ ហើយមូលនិធិរូបិយវត្ថុអន្តរជាតិ និងស្ថាប័នហរិញ្ញវត្ថុអន្តរជាតិដទែទៀតក៏បានផ្តល់ការវាយតម្លៃខ្ពស់លើសមិទ្ធិផលនៃការខិតខំប្រឹងប្រែងនេះផងដែរថាមិនធា្លប់មានពីមុនមកនៅក្នុងបណ្តាប្រទេសក្នុងតំបន់ផងដែរ។គូសបញ្ជាក់ផងដែរថា សមាមាត្រនៃចំំណូលថវិកាពីប្រភពហរិញ្ញប្បទានក្រៅប្រទេសក្នុងចំនែកថិវិកាជាតិបានថយចុះពីប្រមាណជិត ៧០%នៅក្នុងឆ្នាំ១៩៩៥ មកត្រឹមតែប្រមាណ២១,៤%ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៧ ហើយនឹងបន្តថយចុះមកទៀតមិនដល់២០%ផងនៅឆ្នាំ២០១៨។ ប្រការនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញថា សេដ្ឋកិច្ចកម្ពុជាកាន់តែមានឯករាជ្យភាពជាងមុន និងកាន់តែមានភាពជាម្ចាស់ជាងមុនដែលនេះគឺជាផលផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងអនុវត្តក្នុងឆន្ទៈប្តូរផ្តាច់ឥតងាករេនូវវិធានការមុតស្រួចទាំងឡាយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលដែលបានចាប់ផ្តើមតាំងពីនីតិកាលមុនមក។

ទន្ទឹមនឹងនេះដែរ ខាងផ្នែកចំណាយវិញ គឺយើងបានបង្កើនទំហំចំណាយថវិការដ្ឋសរុបពី ១៣,៤៧៥,៩២៣លានរៀល ឫសមមូលនឹង ៣, ៣៤៨លានដុល្លាអាមេរិក ដែលត្រូវជា២១,៩៧% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ ២១,១៥១,៩៨៥លានរៀល ឬសមមូលនឹង ៥,២៤០លានដុល្លាអាមេរិក ដែលត្រូវជា២៣,៦៣% នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តកើនឡើងដល់២៤,៣៧៥,១០២លានរៀល ឬសមមូលនឹង ៦,០៣៨លានដុល្លាអាមេរិក ដែលត្រូវជា២៤,៥៩% នៃផ.ស.ស នៅក្នុងឆ្នាំ២០១៨ ពោលគឺ ចំណាយសរុបថវិការដ្ឋត្រូវបានបង្កើនជិតពីរដង សម្រាប់គាំទ្រដល់ការកែទម្រង់នានានិងសកម្មភាពការងារសំខាន់ៗចាំបាច់មួយចំនួនទៀតរបស់រាជរដ្ឋាភិបាលដើម្បីបង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈ ការអប់រំ សុខាភិបាល ព្រមទាំងការវិនិយោគលើការពង្រឹងការតភ្ជាប់ ភាពប្រកួតប្រជែងនិងផលិតភាពសេដ្ឋកិច្ចព្រមទាំងការទ្រទ្រង់កំណើនសេដ្ឋកិច្ចឲ្យសម្រេចបាន៧%។ជាក់ស្តែងយើងបានបង្កើនចំណាយយ៉ាងច្រើនចំពោះវិស័យ និងក្រសួងអាទិភាពនានា ដោយក្នុងនោះ

-ចំណាយសរុបរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើនពីប្រមាណតែ ១,០៨១,៦៦២លានរៀល ឬសមមូលនឹងប្រមាណ ២៣៩លានដុលា្លអាមេរិក ដែលត្រូវជា១,៧៦% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ២,៧៣៩,៩១៣លានរៀល ឬសមមូលនឹងប្រមាណ ៦៧៩លានដុលា្លអាមេរិក ដែលត្រូវជា៣,០៦% នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយបន្តឡើងដល់ប្រមាណ ៣,៤៣៨,០០៨លានរៀល ឬសមមូលនឹងប្រមាណ ៨៥២លានដុលា្លអាមេរិក ដែលត្រុវជា៣,៤៧% នៃផ.ស.ស នៅក្នុងឆ្នាំ២០១៨ ពោលគឺ ចំណាយសរុបរបស់ក្រសួង អប់រំ យុវជន និងកីឡាត្រូវបានបង្កើនជាងបីដង។

-ចំណាយសរុបរបស់ក្រសួងសុខាភិបាល ត្រូវបានបង្កើនពីប្រមាណតែ ៨៥៧,៦៨២លានរៀល ឬសមមូលនឹងប្រមាណ ២១៣លានដុលា្លអាមេរិក ដែលត្រូវជា ១,៤០% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ១,៦៩៧,៦១៥ លានរៀល ឬសមមូលនឹងប្រមាណ ៤២១លានដុលា្លអាមេរិក ដែលត្រូវជា ១,៩០% នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តឡើងដល់ប្រមាណ ១,៩៦៧,៨៥១ លានរៀល ឫសមមូលនឹងប្រមាណ ៤៨៧លានដុលា្លអាមេរិក ដែលត្រូវជា ១,៩៩% នៃផ.ស.ស នៅក្នុងឆ្នាំ២០១៨ ពោលគឺ ចំណាយសរុបរបស់ក្រសួងសុខាភិបាលត្រូវានបង្កើនជិតពីរដងកន្លះ។

-ចំណាយសរុបរបសើវិស័យកសិកម្មទាំងមូល ត្រូវបានបង្កើនពីប្រមាណ ១,២៤៤,៤២៧លានរៀល ឬសមមូលនឹងប្រមាណ ៣០៩លានដុល្លាអាមេរិក ដែលត្រូវជា ២,០៣% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ១,៤៥៧,៩១៥លានរៀល ឬសមមូលនឹងប្រមាណ ៣៦១លានដុលា្លអាមេរិក ដែលត្រូវជា ១,៦៣%នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ដោយក្នុងនោះ ចំណាយសរុបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានបង្កើនពីប្រមាណតែ ១៤៣,៣៤៩លានរៀល ឬសមមូលនឹងប្រមាណ ៣៦លានដុលា្លអាមេរិក ដែលត្រូវជា ០,២៣% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដលប្រមាណ ៤៣៩,៤៨០លានរៀល ឬសមមូលនឹងប្រមាណ ១០៩លានដុលា្លអាមេរិក ដែលត្រូវជា ០,៤៩% នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយទំហំចំណាយនេះនៅឆ្នាំ២០១៨ នឹងនៅបន្តស្ថិតក្នុងកម្រិតប្រហាក់ប្រហែលនឹងឆ្នាំ២០១៧ ពោលគឺ ចំណាយសរុបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានបង្កើនជិតបីដង។

ក្រៅពីការបង្កើនទំហំនៃចំណាយយើងក៏បានខិតខំបង្កើនគុណភាពចំណាយថែមទៀតតាមរយៈការបន្តបង្កើនប្រសិទ្ធិភាពនៃការវិភាគថវិកា និងការលើកកម្ពស់ប្រសិទ្ធិភាពប្រតិបត្តិការ និង បចេ្ចកទេស ដោយបានធ្វើឲ្យកម្រិតការចាយក្នុងទំហំទឹកប្រាក់ដដែល តែទទួលបាននូវទំនិញ សេវា និងសំណង់ ក្នុងបរិមាណច្រើនជាងមុន គុណភាពល្អជាងមុន និងតម្រង់ចំណាយឲ្យកាន់តែចំទិសដៅ និងអាទិភាពជាងមុន។ លើសពីនេះ យើងក៏សម្រេចបាននូវអតិរេកថវិកាចរន្តជាប់ជាប្រចាំនៅក្នុងឆ្នាំថវិកានីមូយៗសម្រាប់យកទៅបង្កើនការវិនិយោគសាធារណៈ។

ជាក់ស្តែង ចំណាយវិនិយោគផ្ទាល់ដោយហរិញ្ញប្បទានក្នុងប្រទេសត្រូវបានបង្កើនពីប្រមាណតែ ១,២៥៩,៧៩៣លានរៀល ឬសមមូលនឹងប្រមាណ ៣១៣លានដុលា្លអាមេរិក ដែលត្រូវជា ២,០៤% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ ឡើងដល់ប្រមាណ ២,១៨៣,៧០០លានរៀល ឬសមមូលនឹងប្រមាណ ៥៤១លានដុលា្លអាមេរិក ដែលត្រូវជា ២,៤៤% នៃផ.ស.ស ក្នុងឆ្នាំ២០១៧ ហើយនឹងបន្តឡើងដល់ប្រមាណ ២,៩២៥,៨០០លានរៀល ឬសមមូលនឹងប្រមាណ ៧២៥លានដុល្លាអាមេរិក ដែលត្រូវជា ២,៩៥% នៃផ.ស.ស ក្នុងឆ្នាំ២០១៨ ពោលគឺ ចំណាយវិនិយោគផ្ទាល់ដោយហិរញ្ញប្បទានក្នុងប្រទេសត្រូវបានបង្កើនជិតពីរដងកន្លះ។

ប្រការនេះគីជាឆ្លុះបញ្ចាំងពីសមត្ថភាព និងឯករាជ្យភាពខាងថវិការបស់កម្ពុជានិងលទ្ធផលនៃការប្រកាន់ខ្ជាប់នូវវិន័យថវិកានិងនិយាមថវិកាព្រមទាំងបានផ្តល់លទ្ធភាពដល់ការបង្កើនប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាលសម្រាប់ត្រៀមទប់ទល់បញ្ហាប្រឈមវិបត្តិកលិយុគនិងហានិភ័យផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។ ជាមួយគ្នាផងដែរ ក្រៅពីបានដំឡើងបៀវត្សជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធជារៀងរាល់ឆ្នាំដែលជាអាទិភាពសំខាន់បំផុតរបស់រាជរដ្ឋាភិបាលដើម្បីសម្រេចគោលដៅជាង១លានរៀលនៅឆ្នាំ២០១៨និងបានបើកប្រាក់បៀវត្សទាន់ពេលវេលាក្នុងសប្តាហ៍ទី៤នៃខែនីមួយៗតាមប្រព័ន្ធធនាគាររាជរដ្ឋាភិបាលក៏បានផ្តោតការលើកទឹកចិត្តនិងមធ្យោបាយមួយចំនួនទៀតតាមរយៈការអនុវត្តនូវគោលនយោបាយផ្តោតការយកចិត្តទុកដាក់ដល់ធនធានមនុស្សនិងការផ្ទេរថវិកាឲ្យដល់អង្គភាពដែលអនុវត្តការងារផ្ទាល់ បន្ថែមពីលើអត្ថប្រយោជន៍ខាងហរិញ្ញវត្ថុមួយចំនួនទៀត ដូចជា៖ការដំឡើងរបបប្រាក់បេសកម្មនិងការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជាដើម។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏បានបង្កើនប្រាក់សោធននិវត្តន៍ និងរបបតាវកាលិកផ្សេងៗទៀត ជូននិវត្តជនជាបន្តបន្ទាប់ផងដែរ។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីអន្តរាគមន៍ផ្ទាល់របស់រដ្ឋក្នុងគោលដៅសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ដូចជាកិច្ចអន្តរាគមន៍របស់រដ្ឋនៅក្នុងការប្រមូលទិញស្រូវបីកសិករ ដើម្បីទ្រទ្រង់ថ្លៃស្រូវកុំឲ្យធ្លាក់ចុះហួសពីថ្លៃទីផ្សារខ្លាំងពេក ដោយមិនសមហេតុផលជាដើម។ក្នុងន័យនេះ ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០១៨ ត្រូវបានកំណត់តាមសូចនាករសំខាន់ៗ

សូកចនាករសេដ្ឋកិច្ច ២០១៦ ២០១៧ ២០១៨

ប៉ាន់ស្មាន ព្យាករ ព្យាករ

ផ.ស.ស តាមថ្លៃបច្ចប្បន្ន (លានរៀល) ៨០, ៥៥៨ ៥៣២ ៨៩ ៥០៩ ៤២២ ៩៩ ១១៦ ០៤១

កំណើននៃផ.ស.ស តាមថ្លៃថេរ(%) ៧,០ ៦,៩ ៦,៩

ផ.ស.ស សម្រាប់មនុស្សម្នាក់ (ដុល្លាអាមេរិក) ១ ៣០២ ១ ៤៣៥ ១ ៥៦៨

អតិផរណា (អត្រាមធ្យមប្រចាំឆ្នាំ) ៣,០ ៣,៨ ៣,៥

អត្រាប្តូរប្រាក់ (ដុល្លាអាមេរិក/រៀល) ៤ ០៥៦ ៤ ០៣៧ ៤ ០៣៧

សមតុល្យគណនីចរន្ត (% នៃផ.ស.ស) -៩.០ -៧.៩ -៨,៤

ទុនបម្រុងអន្តរជាតិ (លានដុល្លាអាមេរិក) ៦ ៧៣១ ៧ ៥៣៩ ៧ ៨៥៣

ទុនបម្រុងអន្តរជាតិ (ចំនួនខែនៃការនាំចូល) ៥.៥ ៥,៧ ៥,៤

ក្នុងគោលបំណងសម្រេចឲ្យបាននូវគោលនយោបាយខាងលើ ក្របខ័ណ្ឌថវិកាឆ្នាំ២០១៨ ត្រូវបានកំណត់ដូចខាងក្រោម៖

សូចនាករថវិកា ២០១៦ ២០១៧ ២០១៨

ច្បាប់ អនុវត្ត ច្បាប់ គ្រោង

ចំណូលក្នុងប្រទេសថវិការដ្ឋ (% ផ.ស.ស) ១៧,៨២ ១៨,៨៩ ១៨,៥៧ ១៨,៧៥

-ចំណូលចរន្ត (% ផ.ស.ស) ១៧,៦៦ ១៨,៧៤ ១៨,៤០ ១៨,៥៧

ចំណាយសរុបថវិការដ្ឋ (% ផ.ស.ស) ២២,៧០ ២២,០៣ ២៣,៦៣ ២៤,៥៩

-ចំណាយចរន្ត(% ផ.ស.ស) ១៤,៦៨ ១៤,២៨ ១៥,៤២ ១៦,០៩

អតិរេកចរន្ត(% ផ.ស.ស) ២,៩៨ ៤,៤៦ ២,៩៨ ២,៤៨

ឪនភាពសរុប(% ផ.ស.ស) -៤,៨៧ -៣,១៣ -៥,០៧ -៥,៨៤

-គម្រោងចំណូលថវិកាថ្នាក់ជាតិ មានសមាសធាតុដូចខាងក្រោម៖

សូចនាករថវិកា ២០១៦ ២០១៧ ២០១៨

ច្បាប់ អនុវត្ត ច្បាប់ ច្បាប់

ចំណូលថវិកាថ្នាក់ជាតិសរុប(% ផ.ស.ស) ២១,៨៦ ២២,៩៨ ២២,៥៥ ២២,៦៤

ចំណូលក្នុងប្រទេសថ្នាក់ជាតិ (% ផ.ស.ស) ១៦,៨១ ១៧,៨៧ ១៧,៤៨ ១៧,៨០

ចំណូលចរន្តថវិកាថ្នាក់ជាតិ (% ផ.ស.ស) ១៦,៦៤ ១៧,៧២ ១៧,៣២ ១៧,៦២

ចំណូលមូលធន (%ផ.ស.ស) ៥,២២ ៥,២៦ ៥,២៣ ៥,០២

ចំណូលមូលធនក្នុងប្រទេស (% ផ.ស.ស) ០,១៦ ០,១៥ ០,១៧ ០,១៨

ចំណូលមូលធនក្រៅប្រទេស (% ផ.ស.ស) ៥,០៦ ៥,១១ ៥,០៧ ៤,៨៤៕

ដកស្រង់ពី៖ដើមអម្ពិល

សេចក្តីប្រកាសរបស់ គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរជាង៣៩ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោតថ្មី!

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីជាង ៣៩ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន ៥,០៨៤នាក់ និងអ្នកខុសកែតម្រូវមានចំនួន ៣,៧៩៧នាក់។

Read more: សេចក្តីប្រកាសរបស់ គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរជាង៣៩ម៉ឺននាក់ហើយ...

សូមបងប្អូនរួសរាន់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ខណៈសល់តែ២៩ថ្ងៃទៀតប៉ុណ្ណោះ ការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ នឹងត្រូវបញ្ចប់!

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១១ ខែកញ្ញានេះ គឺនៅសល់តែ២៩ថ្ងៃទៀតប៉ុណ្ណោះ ការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ នឹងត្រូវបញ្ចប់ សូមបងប្អូនដែលគ្រប់អាយុបោះឆ្នោត, អ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកគ្រប់អាយុបោះឆ្នោតហើយ តែមិនទាន់ចុះឈ្មោះ សូមរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា។

Read more: សូមបងប្អូនរួសរាន់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ខណៈសល់តែ២៩ថ្ងៃទៀតប៉ុណ្ណោះ...

កុំឱ្យអាមេរិកចំណេញតែឯង! រុស្ស៊ីយល់ព្រមលក់ប្រព័ន្ធមីស៊ីល S-400 ឱ្យអារ៉ាប៊ីសាអូឌីត

(មូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ី បានឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់អាវុធទំនើបៗ ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ឱ្យអារ៉ាប៊ីសាអូឌីត។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman បានបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងមកកាន់ទីក្រុងមូស្គូ កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។

Read more: កុំឱ្យអាមេរិកចំណេញតែឯង! រុស្ស៊ីយល់ព្រមលក់ប្រព័ន្ធមីស៊ីល S-400 ឱ្យអារ៉ាប៊ីសាអូឌីត

ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី រៀបចំមាតុភូមិនិវត្តន៍ដល់ពលករ-ពលការិនី ១៧នាក់​ ដែលចាញ់បោកមេខ្យល់ទៅធ្វើការ

(ភ្នំពេញ)៖ ស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី នាថ្មីៗនេះ បានរៀបចំមាតុភូមិនិវត្តន៍ដល់ពលករ ពលការិនីខ្មែរចំនួន១៧នាក់ ដែលបានចាញ់បោកមេខ្យល់ទៅធ្វើការងារខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី។

Read more: ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី រៀបចំមាតុភូមិនិវត្តន៍ដល់ពលករ-ពលការិនី ១៧នាក់​...

រដ្ឋបាលរាជធានី និងអគ្គិសនីកម្ពុជា ចុះពិនិត្យខ្សែរត់តង់ស្យុងអគ្គិសនី ក្រោមស្ពានអាកាសក្បាលថ្នល់ ដើម្បីចាប់ផ្ដើមសាងសង់ស្ពានអាកាសថ្មីបន្ថែមទៀត

(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងអង្គភាពអគ្គិសនីកម្ពុជា ព្រមទាំងអង្គភាពអាជ្ញាធរ ពាក់ព័ន្ធជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ បានចុះពិនិត្យ និងស្វែងរកដំណោះស្រាយរួមគ្នា ក្រោយពីមានការងាររាំងស្ទៈមួយចំនួន ពាក់ព័ន្ធនឹងខ្សែរត់តង់ស្យុងរបស់អគ្គិសនីកម្ពុជា ទៅកាន់អនុស្ថានីយ៍របស់ខ្លួន ក្រោយរដ្ឋបាលរាជធានីចាប់ផ្តើម រៀបចំគំរោងសាងសង់ស្ពាន អាកាសថ្មីបន្ថែមទៀត។

Read more: រដ្ឋបាលរាជធានី និងអគ្គិសនីកម្ពុជា ចុះពិនិត្យខ្សែរត់តង់ស្យុងអគ្គិសនី...

អ្នករងគ្រោះដោយសារគ្រាប់បែកគីមី នៅស្រុករមាសហែក កើនឡើងដល់៨នាក់

(ស្វាយរៀង)៖ អ្នករងគ្រោះដោយសារសាធាតុគីមី របស់គ្រាប់បែកគីមី នៅទីតាំងមួយកន្លែងផ្សេងទៀត ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ពីទីតាំងដែលមន្ត្រីជំនាញ កំពុងបើកប្រតិបត្តិការដោះគ្រាប់គីមី ក្នុងវត្តគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានកើនឡើងដល់៨នាក់។

Read more: អ្នករងគ្រោះដោយសារគ្រាប់បែកគីមី នៅស្រុករមាសហែក កើនឡើងដល់៨នាក់

BREAKING NEWS: គ្រាប់បែកគីមីរបស់អាមេរិក១គ្រាប់ផ្សេងទៀត នៅឃុំគគីរ ស្រុករមាសហែក ត្រូវបានប្រជាពលរដ្ឋរាយការណ៍ឲ្យមន្ត្រីជំនាញចុះដោះចេញ

(ស្វាយរៀង)៖ គ្រាប់បែកគីមីដ៏គ្រោះថ្នាក់ ដែលជាកេរដំណែលរបស់សហរដ្ឋអាមេរិក បន្សល់ទុកឲ្យប្រជាជនខ្មែរ ១គ្រាប់ទៀតហើយ ត្រូវបានប្រជាពលរដ្ឋអះអាងថា បានកប់ក្នុងដី និងរាយការណ៍ជូនមន្ត្រីជំនាញរបស់ស៉ីម៉ាក់ និងអាជ្ញាធរគីមីរបស់ក្រសួងការពារជាតិ ឲ្យចុះជួយដោះគ្រាប់បែកមួយនេះ។

Read more: BREAKING NEWS: គ្រាប់បែកគីមីរបស់អាមេរិក១គ្រាប់ផ្សេងទៀត នៅឃុំគគីរ ស្រុករមាសហែក...

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានប្រគល់ម៉ូតូ ១ គ្រឿងជូនយុវ សិស្សនិទ្ទេសA, ហើយសម្រាប់ អ្នកជាប់និទ្ទេស B ៥ នាក់ ម្នាក់ៗ ទទួលបាន កុំព្យូរយួរដៃ ១ គ្រឿង និង និទ្ទេស C ដល់ E ចំនួន ១៤៦ នាក់ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានប្រគល់ម៉ូតូ ១ គ្រឿងជូនយុវ សិស្សនិទ្ទេសA, ហើយសម្រាប់ អ្នកជាប់និទ្ទេស B ៥ នាក់ ម្នាក់ៗ ទទួលបាន កុំព្យូរយួរដៃ ១ គ្រឿង និង និទ្ទេស C ដល់ E ចំនួន ១៤៦ នាក់ ក៏ទទួលបានថវិកា នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។

Read more: ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានប្រគល់ម៉ូតូ ១ គ្រឿងជូនយុវ សិស្សនិទ្ទេសA,...