Social Network

ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញចូលរួមរំលឹកខួបការស្លាប់បាត់បង់ជីវិតអ្នកកាសែតខ្មែរ និងអន្តរជាតិ ក្នុងសម័យសង្គ្រាមនៅកម្ពុជា ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីករសួងព័ត៌មាន បានអញ្ជើញជាអធិបតី ពិធីរំលឹកខួបនៃការ ស្លាប់បាត់បង់ជីវិត អ្នកកាសែតខ្មែរ និងអ្នកកាសែតអន្តរជាតិ ក្នុងសម័យសង្គា្រមស៊ីវិល នៅកម្ពុជាចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ។

Read more: ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន...

ព្រឹកនេះ សម្តេចពញាចក្រី ហេង សំរិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៨ នៅប្រទេសហ្វីលីពីន​

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។

Read more: ព្រឹកនេះ សម្តេចពញាចក្រី ហេង សំរិន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា...

មហាអំណាចនៅអាស៊ី ប្រកាសជួយទប់ស្កាត់មិនឲ្យមានបដិវត្តន៍ពណ៌កើតមាននៅកម្ពុជា

(ក្វាងស៊ី, ចិន)៖ ឧបនាយករដ្ឋមន្រ្តីចិន លោក Zhang Gaoli បានប្រកាសជួយគ្រប់បែបយ៉ាងទាំងអស់ ដើម្បីកុំឲ្យមានបដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជា ដែលនឹងនាំឲ្យប្រទេសកម្ពុជាត្រូវរងការហិនហោចនោះ។

Read more: មហាអំណាចនៅអាស៊ី ប្រកាសជួយទប់ស្កាត់មិនឲ្យមានបដិវត្តន៍ពណ៌កើតមាននៅកម្ពុជា

សូមចូលរួមរីករាយ! អភិបាលខេត្តកណ្តាលសម្រេចផ្តល់ដី និងសង់ផ្ទះជូនពលរដ្ឋ៣គ្រួសារនៅទួលក្រសាំង ដែលត្រូវគេដកហូតយកដីកាលពីសប្តាហ៍មុន

(កណ្តាល)៖ បន្ទាប់ពីការប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធអស់ជាច្រើនថ្ងៃទីបំផុតអាជ្ញាធរ បានរកឃើញថា ប្រជាពលរដ្ឋ៣គ្រួសារនៅទួល ក្រសាំង ស្រុកស្អាង ខេត្តកណ្តាល ដែលអាជ្ញាធរដកហូតយកដីកាលពីសប្តាហ៍មុននោះ គឺបានកាន់កាប់ដីដោយខុសច្បាប់។

Read more: សូមចូលរួមរីករាយ! អភិបាលខេត្តកណ្តាលសម្រេចផ្តល់ដី...

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រជុំផ្សព្វផ្សាយកិច្ចការងាររបស់កងរាជអាវុធហត្ថ និងផ្សព្វផ្សាយសភាពការណ៍ថ្មី​ៗ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារ និងសភាពការណ៍ថ្មីៗ ដែលធ្វើឡើងនៅសាលប្រជុំសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

Read more: នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រជុំផ្សព្វផ្សាយកិច្ចការងាររបស់កងរាជអាវុធហត្ថ...

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីជំរុញឲ្យប្រទេសមហាអនុតំបន់មេគង្គ ក្លាយជាអ្នកនាំមុខគេលើពិភពលោក លើផលិតផលកសិកម្ម

(សៀមរាប)៖ ថ្លែងនៅក្នុងពិធីបើកជាផ្លូវការ កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកសិកម្ម នៃប្រទេសក្នុងមហាអនុតំបន់មេគង្គលើកទី២ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ចំនួន៥ចំណុចសំខាន់ៗ ដើម្បីជំរុញឲ្យប្រទេសមហាអនុតំបន់មេគង្គ ក្លាយជាអ្នកនាំមុខគេលើពិភពលោក លើផលិតផលកសិកម្ម ប្រកបដោយសុវត្ថិភាព និងបរិស្ថានល្អ។

Read more: ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ផ្ដល់អនុសាសន៍៥ចំណុច...

សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាអនុរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ជប៉ុន នៅប្រទេសជប៉ុន ចំនួន៣ថ្ងៃ

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួម វេទិកាអនុរដ្ឋមន្រ្តីការពារជាតិអាស៊ាន-ជប៉ុន លើកទី៩ ដែលធ្វើឡើងនៅទីក្រុង Fu kuoka ប្រទេសជប៉ុន រយៈពេល៣ថ្ងៃ ខាងមុខនេះ ចាប់ពីថ្ងៃទី១២ ដល់១៤ ខែកញ្ញា ឆ្នាំ២០១៧។ នេះបើតាមការឱ្យដឹងរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។

Read more: សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូ...

លទ្ធផលជំនួបការគួរសមរវាងប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ និងនាយករដ្ឋមន្រ្តីថៃ, ប្រទេសទាំង២ នឹងរកវិធីសាស្រ្តថ្មីៗ បង្កើនសេដ្ឋកិច្ចឲ្យរឹងមាំលើគ្រប់វិស័យ​

(ភ្នំពេញ)៖ រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃកម្ពុជា អនុញ្ញាតជូននាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទ អូឆា (Prayut Chan-o-cha) នាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោក ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ កម្ពុជា-ថៃ នៅកម្ពុជា នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។

Read more: លទ្ធផលជំនួបការគួរសមរវាងប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ និងនាយករដ្ឋមន្រ្តីថៃ,...

សម្តេច សាយ ឈុំ អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋយ៉េមែន ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Adel Mohamed Ali BA Hamid ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋយេម៉ែន ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានសន្តិភាព។

Read more: សម្តេច សាយ ឈុំ អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋយ៉េមែន...

​សម្តេចក្រឡាហោម ស ខេង ​អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ​ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ អនុញ្ញាតឲ្យ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម។

Read more: ​សម្តេចក្រឡាហោម ស ខេង ​អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប...

មន្ត្រីជាន់ខ្ពស់រុស្ស៊ីបំពេញទស្សនកិច្ចប្រទេសថៃ ដោយមានគោលដៅពង្រឹងទំនាក់ទំនងស៊ីជម្រៅ និងអបអរខួប ១២០ឆ្នាំ នៃចំណងការទូត!

(បាងកក)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ទីក្រុងម៉ូស្គូចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយថៃ ក្នុងនោះរួមមានទំាងការផ្ដោតសំខាន់លើការពង្រឹងទំនាក់ទំនងរវាងប្រជាជន នៃប្រទេសទំាងពីរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។

Read more: មន្ត្រីជាន់ខ្ពស់រុស្ស៊ីបំពេញទស្សនកិច្ចប្រទេសថៃ...

កម្ពុជា គ្រោងបញ្ជូនពលការិនី ១ពាន់នាក់ ទៅបម្រើការមេផ្ទះ នៅហុងកុងលើកដំបូង នាចុងឆ្នាំ២០១៧

(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ នឹងការជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅធ្វើការនៅហុងកុង នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧នេះ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា កម្ពុជានឹងជ្រើសរើសពលការិនី ឲ្យបានយ៉ាងតិច ១,០០០នាក់ ដើម្បីបញ្ជូនទៅបម្រើការជំនួយការមេផ្ទះ នៅហុងកុងលើកដំបូង នៅចុងឆ្នាំ២០១៧។

Read more: កម្ពុជា គ្រោងបញ្ជូនពលការិនី ១ពាន់នាក់ ទៅបម្រើការមេផ្ទះ នៅហុងកុងលើកដំបូង...

ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសាររំលែកទុក្ខជូន ប្រធានាធិបតី ស៊ី ជិនពីង ក្រោយមានករណីរញ្ជួយដី នៅប្រទេសចិន បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង១០០នាក់

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ បានផ្ញើព្រះរាជសាររំលែកទុក្ខ ជូនលោក ស៊ី ជិនពីង ប្រធានាធិបតីចិន បន្ទាប់ពីប្រទេសនេះ បានរងគ្រោះដោយគ្រោះរញ្ជួយដី បណ្តាលឱ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់។

Read more: ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសាររំលែកទុក្ខជូន ប្រធានាធិបតី ស៊ី ជិនពីង...

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម សិក្សាអំពីនីតិវិធី ក្នុងការធ្វើលិខិតឆ្លងដែន​ឲ្យបានឆាប់ សម្រាប់កាត់បន្ថយការចេញទៅធ្វើការ ក្រៅប្រទេសដោយខុសច្បាប់

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ធ្វើការសិក្សាពីនីតិវិធី ក្នុងការពន្លឿនការផ្ដល់លិខិតឆ្លងដែន ជូនដល់ប្រជាពលរដ្ឋ និងពលករដែលធ្វើការនៅក្រៅប្រទេសឲ្យបានលឿន និងឆាប់រហ័សក្នុងគោលដៅជួយកាត់បន្ថយ ការចេញទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ និងការជួញដូរមនុស្ស។

ថ្លែងក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំងអំពើ

Read more: សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម សិក្សាអំពីនីតិវិធី...

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញផ្សព្វផ្សាយសភាពការណ៍វិវត្ដន៍ថ្មីៗ លើវិស័យនយោបាយ សន្ដិសុខ ការពារជាតិ សម្រាប់ឆ្នាំ២០១៨

(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយសភាពការណ៍វិវត្តន៍ថ្មីៗ លើវិស័យនយោបាយ សន្ដិសុខ ការពារជាតិ សម្រាប់ឆ្ពោះទៅកាន់ឆ្នាំ២០១៨។

Read more: សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញផ្សព្វផ្សាយសភាពការណ៍វិវត្ដន៍ថ្មីៗ លើវិស័យនយោបាយ...

ប្រធានសិទ្ធិមនុស្សកម្ពុជា ជួបឯកអគ្គរាជទូតស៊ុយអ៊ែត ពិភាក្សាអំពីការរៀបចំកិច្ចពិគ្រោះយោបល់ ស្ដីពីសិទ្ធិមនុស្សប្រទេសទាំងពីរ

(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន និងកំពុងជួបពិភាក្សាជាមួយ លោកស្រី Maria Sargren ឯកអគ្គរាជទូតស៊ុយអ៊ែត ប្រចាំនៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចពិគ្រោះយោបល់ស្ដីពីសិទ្ធមនុស្សរវាងកម្ពុជា និងស៊ុយអ៊ែត។

Read more: ប្រធានសិទ្ធិមនុស្សកម្ពុជា ជួបឯកអគ្គរាជទូតស៊ុយអ៊ែត...

ប្រមុខការទូតកម្ពុជាទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន កំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន លើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅហ្វីលីពីន

(ភ្នំពេញ)៖ នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ ប្រមុខការទូតកម្ពុជាទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេស អាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានបិទបញ្ចប់ទៅកាលពីថ្ងៃម្សិលមិញ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

Read more: ប្រមុខការទូតកម្ពុជាទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន កំពុងធ្វើសន្និសីទសារព័ត៌មាន...

ព្រឹកនេះ គ.ជ.ប បើកកិច្ចប្រជុំ​ពិគ្រោះ​យោបល់​​អំពីសេចក្ដី​ព្រាង​បទបញ្ជា និងនីតិវិធីសម្រាប់​ការធ្វើបច្ចុប្បន្នភាព​បញ្ជីបោះឆ្នោត និងការចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ២០១៧

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅភោជនីយដ្ឋានទន្លេបាសាក់២។

Read more: ព្រឹកនេះ គ.ជ.ប បើកកិច្ចប្រជុំ​ពិគ្រោះ​យោបល់​​អំពីសេចក្ដី​ព្រាង​បទបញ្ជា...

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត​សកលវិទ្យាល័យ RULE នាព្រឹកថ្ងៃនេះ

(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

Read more: ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ...

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកស្រី ជា លាងបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនៅសាលាកំបូល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅសាលាកំបូល បាននិងកំពុងប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៣ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល។

Read more: នាយឧត្តមសេនីយ៍ សៅ សុខា និងលោកស្រី ជា...

ព្រឹកនេះ គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ដល់មន្ត្រីពាក់ព័ន្ធ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ក្រោមវត្តមានលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប។

Read more: ព្រឹកនេះ គ.ជ.ប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត...