Social Network

ប្រជាជនកម្ពុជា ប្រតិកម្មចំពោះ ទំព័រហ្វេសប៊ុក​ CNN សរសេរច្រឡំថា ប្រាសាទអង្គរវត្ត ជារបស់ថៃ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើល និងប្រតិកម្មយ៉ាងខ្លាំង ពីប្រជាពលរដ្ឋកម្ពុជា ដែលនិយមលេង បណ្តាញសង្គម ហ្វេសប៊ុក នៅក្រោយពេល ឃើញទំព័រហ្វេសប៊ុក របស់ព័ត៌មានដ៏ល្បី លើពិភពលោក CNN បានសរសេរពណ៌នាថា ប្រាសាទអង្គរវត្ត របស់ខ្មែរ ជារបស់ប្រទេសថៃ។

Read more: ប្រជាជនកម្ពុជា ប្រតិកម្មចំពោះ ទំព័រហ្វេសប៊ុក​ CNN សរសេរច្រឡំថា...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ កម្ពុជាវិញហើយ ក្រោយបញ្ចប់ ទស្សនកិច្ចផ្លូវការ នៅបង់ក្លាដែស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅវេលាម៉ោងប្រមាណ១១ និង៥៥នាទីព្រឹក ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០១៤នេះ បានអញ្ជើញមកដល់ ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានទៅ បំពេញទស្សនកិច្ចជាផ្លូវការ រយៈពេល៣ថ្ងៃ នៅប្រទេសបង់ក្លាដែស ។

Read more: សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ កម្ពុជាវិញហើយ ក្រោយបញ្ចប់ ទស្សនកិច្ចផ្លូវការ...

ក្រសួងមហាផ្ទៃ បង្កើត គណៈកម្មការ ត្រួតពិនិត្យ និងសម្របសម្រួល អំពីបញ្ហាពលករខ្មែរ ដែលភាគីថៃ បានបញ្ជូនមកកម្ពុជាវិញ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើត គណៈកម្មការ ដើម្បីត្រួតពិនិត្យ ណែនាំ និងសហការ សម្របសម្រួល អំពីបញ្ហាពលករខ្មែរ ដែលភាគីថៃ បានបញ្ជូនមក ព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីសម្រេចនេះ ត្រូវបានតែងតាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ឌុល គឿង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន លោកជំទាវ ជូ ប៊ុនអេង ជាអនុប្រធាន និងសមាជិក ៧នាក់ទៀត។

Read more: ក្រសួងមហាផ្ទៃ បង្កើត គណៈកម្មការ ត្រួតពិនិត្យ និងសម្របសម្រួល...

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឲ្យឈប់សម្រាក ១ថ្ងៃ (១១ កក្កដា ២០១៤) ដើម្បីដង្ហែ ព្រះអដ្ឋិសម្ដេចឪ

ភ្នំពេញ៖ មន្ត្រីរាជការ បុគ្គលិក នយោជិត និងកម្មករ ទូទាំងប្រទេសកម្ពុជា នឹងត្រូវអនុញ្ញាតឲ្យ ឈប់សម្រាក រយៈពេល ១ថ្ងៃ នៅថ្ងៃទី១១ ខែកក្កដា ដើម្បីចូលរូមសម្ដែង ការគោរពព្រះវិញ្ញាណក្ខ័ន្ធ និងដង្ហែព្រះបរមអដ្ឋិ របស់ សម្ដេចព្រះបរមរតនកោដ្ឋ។ នេះបើតាម សារាចរណែនាំ របស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខា ដោយ សម្តេច អគ្គមហាសេនាបតី នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមសប្ដាហ៍មុន។

Read more: រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឲ្យឈប់សម្រាក ១ថ្ងៃ (១១ កក្កដា ២០១៤) ដើម្បីដង្ហែ...

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ស្នងការ ស្នងការរង នៃស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី

រតនគិរី៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ នេះ ក្នុងសាលប្រជុំ ខេត្តរតនគិរី មានរៀបចំពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ស្នងការ ស្នងការរង នៃស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និង ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត

Read more: ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ស្នងការ ស្នងការរង នៃស្នងការដ្ឋាន នគរបាល...

ពិធីប្រកាសតែងតាំង ប្រធានសាខាពន្ធដារ ប្រកាសម្រួលភារកិច្ច និងតែងតាំង មន្ត្រីពន្ធដារ ខេត្តកំពង់ចាម

កំពង់ចាម៖ ពិធីប្រកាសតែងតាំង ប្រធានសាខាពន្ធដារ ប្រកាសម្រួលភារកិច្ច និងតែងតាំងមន្ត្រីពន្ធដារ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និង ឯកឧត្ដម យស់ ស៊ីម៉ារ៉ាត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំ សាលាខេត្តកំពង់ចាម ។

Read more: ពិធីប្រកាសតែងតាំង ប្រធានសាខាពន្ធដារ ប្រកាសម្រួលភារកិច្ច និងតែងតាំង...

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ច ជាផ្លូវការ នៅប្រទេសបង់ក្លាដែស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ ២០១៤នេះ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចេញទៅបំពេញទស្សនកិច្ច នៅប្រទេសបង់ក្លាដែស រយៈ ពេល៣ថ្ងៃ ដើម្បីពង្រីក កិច្ចសហប្រតិបត្តិការ កម្ពុជា-បង់ក្លាដែស។

Read more: សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ច ជាផ្លូវការ...

ឯកឧត្តម ខៀវ កាញារីទ្ធ ចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីទទួលបន្ទុក ព័ត៌មានអាស៊ាន លើកទី១២ នៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រួមនិងមន្រ្តី ក្រសួងព័ត៌មាន កម្ពុជា មួយចំនួនទៀត នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៤នេះបានអញ្ជើញចូលរួម កិច្ចប្រជុំ រដ្ឋមន្រ្តីទទួលបន្ទុក ព័ត៌មានអាស៊ាន លើកទី១២ នៅ ទីក្រុងណៃពីដោ ប្រទេសមីយ៉ាន់ម៉ា។

Read more: ឯកឧត្តម ខៀវ កាញារីទ្ធ ចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីទទួលបន្ទុក ព័ត៌មានអាស៊ាន...

សម្តេចហ៊ុនសែន បញ្ជាឲ្យយកឡានទាហាន ១៥០ គ្រឿង ដឹកពលករខ្មែរ នៅប៉ោយប៉ែត

ភ្នំពេញ៖ អាជ្ញាធរក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ សម្តេចហ៊ុនសែន បានបញ្ជា ឲ្យក្រសួងការពារជាតិ បញ្ចេញរថយន្តយោធាចំនួន ១៥០ គ្រឿង ចេញអន្តរាគមន៍ ទៅដឹកពលករខ្មែរ ដែលអាជ្ញាធរថៃ បានចាប់បញ្ជូន មកឲ្យកម្ពុជាវិញ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

Read more: សម្តេចហ៊ុនសែន បញ្ជាឲ្យយកឡានទាហាន ១៥០ គ្រឿង ដឹកពលករខ្មែរ នៅប៉ោយប៉ែត

ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនគរបាល ខេត្តកំពង់ធំ

កំពង់ធំ៖ ស្នងការនគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ផាន់ សុផេង ដែលកាន់តំណែងនេះ អស់ជាច្រើន ឆ្នាំមកហើយនោះ ត្រូវបានប្តូរចេញហើយ ជំនួសមកវិញដោយ លោក ជូ សំអាន អតីតស្នងការរង នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំតែម្តង ។

Read more: ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការនគរបាល ខេត្តកំពង់ធំ

សមាគមមន្ត្រីរាជការ ស្នើក្រសួងសង្គមកិច្ច ពន្លឿនការអនុវត្តច្បាប់ របបសន្តិសុខសង្គម

ភ្នំពេញ៖ សមាគមមន្ត្រីរាជការ ឯករាជ្យកម្ពុជា ស្នើដល់រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពន្លឿនការអនុវត្តច្បាប់ របបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល ដើម្បីទទួលបានសេវាធានារ៉ាប់រង ទៅលើគ្រោះថ្នាក់ការងារ។

Read more: សមាគមមន្ត្រីរាជការ ស្នើក្រសួងសង្គមកិច្ច ពន្លឿនការអនុវត្តច្បាប់ របបសន្តិសុខសង្គម

សម្ដេចតេជោ ហ៊ុន សែន ឯកភាពឱ្យ យកស្ថាប័ន គ ជ ប ដាក់ចូល ក្នុងរដ្ឋធម្មនុញ្ញ

កំពត៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក់ថា សម្ដេចបានឯកភាព ឱ្យយកស្ថាប័ន គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ ជ ប ដាក់បញ្ចូលទៅក្នុងរដ្ឋ ធម្មនុញ្ញ គឺជំពូកទី១៥ ហើយជាមួយគ្នានោះ ការបោះឆ្នោតថ្នាក់ជាតិលើកទី៦ និងប្រព្រឹត្ដទៅនៅឆ្នាំ២០១៨ ដោយគ្មានការកែប្រែ ។

Read more: សម្ដេចតេជោ ហ៊ុន សែន ឯកភាពឱ្យ យកស្ថាប័ន គ ជ ប ដាក់ចូល ក្នុងរដ្ឋធម្មនុញ្ញ

កងទ័ពកម្ពុជា ២នាក់ បានស្លាប់ ដោយសារ ពុលចំណី ក្នុងពេលបេសកកម្ម ក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី

ភ្នំពេញ៖ អគ្គនាយក មជ្ឈមណ្ឌលជាតិ គ្រប់គ្រង កងកម្លាំងរក្សាសន្តិសុខ បោសសំអាតមីន និងកាកសំណល់សង្គ្រាម ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឲ្យដឹងថា កងទ័ពកម្ពុជា ២នាក់ ក្នុងបេសកកម្ម ក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី បានស្លាប់ ដោយសារ ពុលចំណី។

Read more: កងទ័ពកម្ពុជា ២នាក់ បានស្លាប់ ដោយសារ ពុលចំណី ក្នុងពេលបេសកកម្ម ក្រោមឆ័ត្ររបស់...

សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រតិកម្មពាក្យ ចរចាមអារាម ថាសម្ដេចដាច់សរសៃ ឈាមខួរក្បាល

កំពត៖ ពីស្រុកឈូកខេត្ដកំពត សម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញប្រតិកម្ម និងឆ្លើយតប បញ្ជាក់ទៅនឹង ពាក្យចរចាមអារាម ក៏ដូចជា ព័ត៌មានមួយចំនួន ដែលបង្ហោះតាមបណ្ដាញ ទំនាក់ទំនងហ្វេកប៊ុកថា សម្ដេចដាច់សរសៃឈាមខួរក្បាលស្លាប់ ។

Read more: សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រតិកម្មពាក្យ ចរចាមអារាម ថាសម្ដេចដាច់សរសៃ...

នាយករដ្ឋមន្ដ្រី ឯកភាពឱ្យ គណបក្សប្រឆាំង បង្កើតទូរទស្សន៍ ក្រោមរូបភាព ក្រុមហ៊ុនឯកជន

កំពត៖ ឆ្លើយតបទៅនឹង ការលើកឡើងរបស់ មេដឹកនាំគណបក្សប្រឆាំង ដែលប្រាប់អ្នកគាំទ្រ របស់ខ្លួនថា រាជរដ្ឋាភិបាល បដិសេធឱ្យគណបក្សប្រឆាំង បង្កើតស្ថានីយ ទូរទស្សន៍នោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ ត្រឡប់ទៅវិញថា រាជរដ្ឋាភិបាល បានអនុញ្ញាត ឱ្យគណបក្សប្រឆាំង បង្កើតស្ថានីយទូរទស្សន៍ ក្រោមរូបភាពការស្នើសុំពី ក្រុមហ៊ុនឯកជនណាមួយ ។

Read more: នាយករដ្ឋមន្ដ្រី ឯកភាពឱ្យ គណបក្សប្រឆាំង បង្កើតទូរទស្សន៍ ក្រោមរូបភាព ក្រុមហ៊ុនឯកជន

ខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ ប្រកាសរចនាសម្ព័ន្ធ និងដាក់ឲ្យដំណើរការ រដ្ឋបាលខណ្ឌថ្មីនេះ ជាផ្លូវការ

ភ្នំពេញ៖ ពិធីប្រកាស តែងតាំងអភិបាល ខណ្ឌឫស្សីកែវ អភិបាល ខណ្ឌជ្រោយចង្វារ ព្រមទាំងការ បើកឱ្យដំណើរ ប្រព័ន្ធរដ្ឋបាល សាលាខណ្ឌ ដែលទើបនឹងបង្កើតនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ ។

Read more: ខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ ប្រកាសរចនាសម្ព័ន្ធ និងដាក់ឲ្យដំណើរការ...

ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ប្រកាសរចនាសម្ព័ន្ធ និងដាក់ឲ្យដំណើរការ រដ្ឋបាលខណ្ឌថ្មីនេះ ជាផ្លូវការ

ភ្នំពេញ៖ ឯកឧត្តម  សេង រតន: អភិបាលរង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០១៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ទទួលស្គាល់ និងចូលកាន់តំណែង ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងដាក់ឲ្យដំណើរ ការរបស់រដ្ឋបាល ខណ្ឌច្បារអំពៅ ។

Read more: ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ប្រកាសរចនាសម្ព័ន្ធ និងដាក់ឲ្យដំណើរការ...

ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ប្រកាសរចនាសម្ព័ន្ធ និងដាក់ឲ្យដំណើរការ រដ្ឋបាលខណ្ឌថ្មីនេះ ជាផ្លូវការ

ភ្នំពេញ៖ ពិធីប្រកាស តែងតាំង ក្រុមប្រឹក្សា អភិបាលខណ្ឌ ព្រមទាំងការ បើកឱ្យដំណើរ ប្រព័ន្ធរដ្ឋបាល សាលាខណ្ឌព្រែកព្នៅ ដែលទើបនឹងបង្កើតនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤នេះ។ ពិធីប្រកាសតែងតាំង លោក សុខ សម្បត្តិ ជាអភិបាល ខណ្ឌព្រែកព្នៅ ព្រមទាំងការ ដាក់ឱ្យដំណើរប្រព័ន្ធ រដ្ឋបាលសាលាខណ្ឌថ្មី នេះ បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ ព្រមទាំងមានការ ចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធ មួយចំនួនទៀត ។

Read more: ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ប្រកាសរចនាសម្ព័ន្ធ និងដាក់ឲ្យដំណើរការ...

ឯកឧត្តម អុឹម សួស្តី៖ ប្រធានគណ:បក្ស សង្រ្គោះជាតិ បានប្រកាសទទួលស្គាល់ លទ្ធផលបោះឆ្នោត ក្រុមប្រឹក្សា

ភ្នំពេញ៖ ឯកឧត្តម អុឹម សួស្តី ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គជប បានថ្លែងថា   ប្រធានគណ:បក្សសង្រ្គោះជាតិ បានប្រកាសទទួលស្គាល់ លទ្ធផលបោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤ មុនគ.ជ.ប ប្រកាសលទ្ធផលជាផ្លូវការ ដែលនេះបង្ហាញ ពីការវិវឌ្ឍន៍ទៅមុខ របស់ គជប ។

Read more: ឯកឧត្តម អុឹម សួស្តី៖ ប្រធានគណ:បក្ស សង្រ្គោះជាតិ បានប្រកាសទទួលស្គាល់...

រដ្ឋបាលខណ្ឌមានជ័យ ប្រារព្ធពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា និងគណៈអភិបាល

ភ្នំពេញ៖ ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ នេះ សាលាខណ្ឌមានជ័យ បានរៀបចំកម្មវិធី ប្រកាសចូល កាន់មុខតំណែង ប្រធានក្រុមប្រឹក្សាខណ្ឌ នៅក្នុងអាណត្តិទី២ និងគណ:អភិបាល ខណ្ឌមានជ័យ ដោយ មានការចូលរួមពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ, ឯកឧត្តម ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ លោក គួច ចំរើន លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងមន្ត្រីរាជការជា ច្រើនរូបទៀត ។

Read more: រដ្ឋបាលខណ្ឌមានជ័យ ប្រារព្ធពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា និងគណៈអភិបាល

រដ្ឋបាលខណ្ឌសែនសុខ ប្រារព្ធពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា និងអភិបាលរង

ភ្នំពេញ៖ ឯកឧត្តម  សេង រតន: អភិបាលរង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០១៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ទទួលស្គាល់ និងចូលកាន់តំណែង ក្រុមប្រឹក្សា ខណ្ឌសែនសុខ និងប្រកាសចូលកាន់ដំណែង អភិបាលរងខណ្ឌ ។ យោងអនុក្រិត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំង លោក ថេង សុថុល ជាអភិបាលរង នៃគណ:អភិបាល ខណ្ឌសែនសុខ ជំនួសលោក ជា ខេមា។

Read more: រដ្ឋបាលខណ្ឌសែនសុខ ប្រារព្ធពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា និងអភិបាលរង