Social Network

បទបញ្ជាណែនាំ ស្តីពី កិច្ចដំណើរការផ្សព្វផ្សាយ ក្នុងឱកាស ព្រះរាជពិធីដង្ហែរ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ ក្រសួងព័ត៉មាន បានចេញ បទបញ្ជាណែនាំ ស្តីពី កិច្ចដំណើរការផ្សព្វផ្សាយ ក្នុងឱកាស ព្រះរាជពិធីដង្ហែរ ព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ដែលត្រូវបានចុះហត្ថលេខា ដោយ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ កាលពីថ្ងៃទី៣ ខែកក្តដានេះ។

Read more: បទបញ្ជាណែនាំ ស្តីពី កិច្ចដំណើរការផ្សព្វផ្សាយ ក្នុងឱកាស ព្រះរាជពិធីដង្ហែរ...

សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភពលករទាំង១៤នាក់ ម្នាក់ៗទទួលបាន ថវិកា១លានរៀល និងមី១កេស

 បន្ទាយមានជ័យ ៖ សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន និង សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភពលករខ្មែរ ទាំង១៤នាក់ ទើបនិងចេញពី ពន្ធនាគារ នៅខេត្ដស្រះកែវ ប្រទេសថៃ ដោយម្នាក់ៗ ទទួលបានថវិកា ចំនួន១លានរៀល និងមី១កេស ។

Read more: សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភពលករទាំង១៤នាក់ ម្នាក់ៗទទួលបាន...

ភ្ញៀវទេសចរអន្តរជាតិ ទៅកម្សាន្តខេត្តក្រចេះ មានការកើនឡើង ជិត ១០% ក្នុងឆមាសទី១

ភ្នំពេញ៖ ឆមាសទី១ ឆ្នាំ២០១៤នេះ ចំនួន ភ្ញៀវទេសចរអន្តរជាតិ បានទៅកម្សាន្ត នៅក្នុងខេត្តក្រចេះ មានចំនួន ១២.៦៦២នាក់ ដែលចំនួននេះ មានការកើនឡើងប្រមាណ ៩,៧១% បើធៀបនិង រយៈពេលដូចគ្នា ឆ្នាំ២០១៣ មានចំនួនតែ ១១.៥៤១នាក់។

Read more: ភ្ញៀវទេសចរអន្តរជាតិ ទៅកម្សាន្តខេត្តក្រចេះ មានការកើនឡើង ជិត ១០% ក្នុងឆមាសទី១

សម្ដេចតេជោ ហ៊ុន សែន នឹងប្រកាសឲ្យអនុវត្ត ផែនការជាតិ ស្ដីពី «ពិការភាព» នៅព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដានេះ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា បានអញ្ជើញចូលរួម ក្នុងកម្មវិធីប្រកាស ដាក់ឲ្យអនុវត្តនូវ ផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីពិការភាព ២០១៤-២០១៨ និងដើម្បីអបអរ ខួបគម្រប់ ៥ឆ្នាំ នៃច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនពិការ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕

Read more: សម្ដេចតេជោ ហ៊ុន សែន នឹងប្រកាសឲ្យអនុវត្ត ផែនការជាតិ ស្ដីពី «ពិការភាព» នៅព្រឹកនេះ

ប្រជានុរាស្រ្ត ២ម៉ឺននាក់ នឹងចូលរួម ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ អភិបាល រាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានថ្លែង នៅក្នុងកិច្ចប្រជុំ មួយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៤ ថានឹងមានអ្នកចូលរួម ២ម៉ឺននាក់ ដើម្បីដង្ហែ និងតម្កល់ ព្រះបរម អដ្ឋិព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា «ព្រះបរមរតនកោដ្ឋ» នៅថ្ងៃទី១១ កក្កដា ខាងមុខនេះ។

Read more: ប្រជានុរាស្រ្ត ២ម៉ឺននាក់ នឹងចូលរួម ព្រះរាជពិធីដង្ហែ ព្រះបរមអដ្ឋិ...

ភ្នំពេញ នឹងសង់ស្ពានអាកាស ផ្លូវក្រោមដី ផ្លូវថ្មើរជើងបន្ថែមទៀត នៅឆ្នាំនេះ

ភ្នំពេញ៖ ខណៈដែល ស្ពានអាកាសស្ទឹងមានជ័យ គ្រោងនឹងសម្ពោធ ដាក់ឲ្យប្រើប្រាស់ នៅចុងខែកក្កដា ខាងមុខនោះ នៅថ្ងៃអង្គារ ម្សិលមិញនេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាស អំពីគម្រោងចំនួន ៣បន្ថែមទៀត សម្រាប់កែលម្អរ ការធ្វើដំណើរក្នុងរាជធានី។

Read more: ភ្នំពេញ នឹងសង់ស្ពានអាកាស ផ្លូវក្រោមដី ផ្លូវថ្មើរជើងបន្ថែមទៀត នៅឆ្នាំនេះ

ស្ពានអាកាស ស្ទឹងមានជ័យ នឹងដាក់ឲ្យធ្វើ ដំណើរឆ្លងកាត់ នៅថ្ងៃទី៣១ ខែកក្កដានេះ

ភ្នំពេញ៖ សមិទ្ធផលថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៥ ស្ពានអាកាសស្ទឹងមានជ័យ នឹងបើកដាក់ឲ្យ ប្រជាពល រដ្ឋកម្ពុជា ធ្វើដំណើរឆ្លងកាត់ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខនេះហើយ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីចំណាយពេល សាងសង់ ២០ខែ។

Read more: ស្ពានអាកាស ស្ទឹងមានជ័យ នឹងដាក់ឲ្យធ្វើ ដំណើរឆ្លងកាត់ នៅថ្ងៃទី៣១ ខែកក្កដានេះ

សម្តេច ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រី ការបរទេសជប៉ុនថា រូបមន្តរើស គជប ២ ភាគ ៣ ជារូបមន្ត បំផ្លាញប្រជាធិបតេយ្យ នៅកម្ពុជា

ភ្នំពេញ៖ ក្នុងទិវាមច្ឆជាតិ ថ្ងៃ១កក្កដា នៅអាងទឹកក្តុល ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃអង្គារ ទី១កក្កដានេះ សម្តេច ហ៊ុន សែន បានប្រកាសថា ក្នុងកិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុន កាលពីថ្ងៃទី៣០ មិថុនាម្សិលមិញ សម្តេច បានពិភាក្សា អំពីនយោបាយជាប់គាំង ក្រោយការបោះឆ្នោត នៅកម្ពុជា។

Read more: សម្តេច ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រី ការបរទេសជប៉ុនថា រូបមន្តរើស គជប ២ ភាគ ៣...

នាយករដ្ឋមន្ដ្រី បញ្ជាឱ្យរឹបអូសយកដី អតីតផ្ទះ ដាប ឈួន មកដាក់ជាសម្បត្ដិរដ្ឋវិញ

ភ្នំពេញ៖ ទីតាំងដីអតីត ផ្ទះស្ដេចត្រាញ ដាប ឈួន ដែលជាមជ្ឈមណ្ឌលជាតិយុវជន កម្ពុជា នៅក្នុងខេត្ដសៀមរាប ហើយត្រូវ បានក្រសួងអប់រំ ឃុបឃិតគ្នា លក់ឱ្យឈ្មួញ កាលពីឆ្នាំ២០១០ នោះ ឥឡូវត្រូវបាន ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យរឹបអូសយកមកធ្វើជាសម្បត្ដិ របស់រដ្ឋវិញហើយ ដោយរដ្ឋសម្រេចប្រគល់ ដីនៅទីតាំងផ្សេង ទៅឱ្យក្រុមហ៊ុនដែលបាន ទិញកាលពីកន្លងមក ។

Read more: នាយករដ្ឋមន្ដ្រី បញ្ជាឱ្យរឹបអូសយកដី អតីតផ្ទះ ដាប ឈួន មកដាក់ជាសម្បត្ដិរដ្ឋវិញ

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កំពុងជួបពិភាក្សា ការងារ ជាមួយរដ្ឋមន្ត្រី ការបរទេសជប៉ុន

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួងការបរទេសកម្ពុជា នៅម៉ោង ១០៖០០នាទី ព្រឹកថ្ងៃទី៣០ ខែមិថុនានេះ កំពុងតែជួបពិភាក្សា ការងារ ជាមួយរដ្ឋមន្ត្រី ការបរទេសជប៉ុន ឯកឧត្តម ហ្វូមីអូ គីស៊ូដា (Fumio KHISIDA) នៅទីស្ដីការ ក្រសួងការបរទេស បន្ទាប់ពីចូលរួម ជាអធិបតីភាព បើកសម្ពោធផ្សារទំនើប AEON នៅព្រឹកនេះ បានបញ្ចប់។

Read more: ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កំពុងជួបពិភាក្សា ការងារ ជាមួយរដ្ឋមន្ត្រី...

នាយករដ្ឋមន្រ្តីកម្ពុជា និងរដ្ឋមន្រ្តីការបរទេស ជប៉ុន អញ្ជើញជាអធិបតី បើកសម្ពោធផ្សារទំនើប AEON ភ្នំពេញ

ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៤នេះ បានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសម្ពោធជាផ្លូវការ ផ្សារទំនើប AEON ដែលជាផ្សារទំនើប ធំជាងគេនៅកម្ពុជា និងជាការវិនិយោគ របស់ជប៉ុន ដោយចំណាយទឹកប្រាក់ ២០៥លានដុល្លារអាម៉េរិក។

Read more: នាយករដ្ឋមន្រ្តីកម្ពុជា និងរដ្ឋមន្រ្តីការបរទេស ជប៉ុន អញ្ជើញជាអធិបតី...

ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៣ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ២៨មិថុនា១៩៥១ ២៨មិថុនា២០១៤

ភ្នំពេញ៖ នៅទីស្នាក់ការ គណៈកម្មការធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចំការមន នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ នេះ សមាជិក សមាជិការគណបក្ស មកពីតាមបណ្តារាជធានីខេត្ត ទូទាំងប្រទេស បានជួបជុំគ្នា ប្រារព្ធពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៦៣ នៃការបង្កើត គណបក្សប្រជាជនជនកម្ពុជា ២៨មិថុនា១៩៥១ ២៨មិថុនា២០១៤។

Read more: ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦៣ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ២៨មិថុនា១៩៥១...

ប៉ូលិស ព្រមានចាត់វិធានការ ចំពោះក្រុមហ៊ុនទូរស័ព្ទ ចែកស៊ីមកាត មិនយកអត្តសញ្ញាណប័ណ្ណ

ភ្នំពេញ៖ អាជ្ញាធរ មានសមត្ថកិច្ច បានព្រមាន និងដាស់តឿន អោយអ្នកតំណាង ក្រុមហ៊ុន ទូរស័ព្ទទាំងអស់ នៅកម្ពុជា ត្រូវបញ្ចប់ អំពើអនាធិបតេយ្យ ចំពោះការចែកចាយ និងលក់ស៊ីមកាតទូរស័ព្ទ ដោយមិនយក អត្តសញ្ញាណប័ណ្ណ ពីអ្នកទិញ និងត្រូវផ្សព្វផ្សាយ បណ្តាញចែកចាយ តាមសាខា ទូទាំងប្រទេស ត្រូវអនុវត្តន៍ គោលការណ៍ច្បាប់ ដែលបានចែង បើពុំដូច្នោះទេ នឹងត្រូវប្រឈមនឹង ការអនុវត្តច្បាប់ ប្រសិនណាបើរកឃើញថា នៅតែបន្តកំហុសដដែលៗ។

Read more: ប៉ូលិស ព្រមានចាត់វិធានការ ចំពោះក្រុមហ៊ុនទូរស័ព្ទ ចែកស៊ីមកាត មិនយកអត្តសញ្ញាណប័ណ្ណ

រាជរដ្ឋាភិបាលកម្ពុជា ​គ្រោង​បង្កើត ​ការិយាល័យ​ ធ្វើលិខិត​ឆ្លងដែន​ គ្រប់​រាជធានី-ខេត្ត ទូទាំងប្រទេស

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នៅពេលខាងមុខនេះ រដ្ឋាភិបាលកម្ពុជា គ្រោងនឹងបង្កើតការិយាល័យ ធ្វើអត្តសញ្ញាណបណ្ណ នៅគ្រប់រាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា ដោយលើកលែង ខេត្តកណ្តាលមួយ ប៉ុណ្ណោះ ព្រោះជាខេត្តនៅជិត រាជធានីភ្នំពេញស្រាប់។ សម្តេច បញ្ជាក់ថា ការពង្រីកការិយាល័យនេះ ក្នុងគោលលបំណង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើ អត្តសញ្ញាណបណ្ណ ដោយមិនចាំបាច់ ធ្វើដំណើរឆ្ងាយ មករាជធានីភ្នំពេញឡើយ។

Read more: រាជរដ្ឋាភិបាលកម្ពុជា ​គ្រោង​បង្កើត ​ការិយាល័យ​ ធ្វើលិខិត​ឆ្លងដែន​...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម ជាអធិបតីភាព នៅក្នុង ទិវាប្រយុទ្ធប្រឆាំង គ្រឿងញៀន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤នេះ បានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុ្ងង ទិវាប្រយុទ្ធប្រឆាំង គ្រឿងញៀន ក្រោមប្រធានបទ រួមគ្នា បង្កា និងព្យាបាល បញ្ហាគ្រឿងញៀន នៅមជ្ឈមណ្ឌលកោះពេជ្រ។

Read more: សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម ជាអធិបតីភាព នៅក្នុង ទិវាប្រយុទ្ធប្រឆាំង...

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឲ្យស្ថានីយវិទ្យុ ត្រួតពិនិត្យម៉ាស៊ីនផ្សាយ ស្របតាមបច្ចេកទេស

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ស្នើដល់ស្ថានីយវិទ្យុ មួយចំនួន នៅក្នុងប្រទេសកម្ពុជា ត្រូវត្រួតពិនិត្យ និងប្រើប្រាស់ ម៉ាស៊ីនផ្សាយ ឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដើម្បីចៀសវាង ការឆ្លងចូលគ្នា ពីប៉ុស្ដិ៍មួយ ទៅប៉ុស្ដិ៍មួយ។

Read more: រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឲ្យស្ថានីយវិទ្យុ ត្រួតពិនិត្យម៉ាស៊ីនផ្សាយ...

រដ្ឋសភាជាតិ គ្រោងកោះហៅ​ រដ្ឋមន្ត្រី ចំនួន៣រូប ចូលបំភ្លឺ ផ្ទាល់មាត់

ភ្នំពេញ៖ ក្រុមតំណាងរាស្ត្រ របស់ គណបក្សប្រជាជនកម្ពុជា គ្រោង នឹងដាក់លិខិត ទៅប្រធានរដ្ឋសភា នៅសប្តាហ៍ខាងមុខនេះ ដើម្បីស្នើសុំឲ្យ រដ្ឋមន្ត្រី ក្រសួងចំនួន៣ គឺ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីឲ្យឆ្លើយបំភ្លឺ ផ្ទាល់មាត់ ទាក់ទងច្បាប់ព្រៃឈើ ជលផល និងច្បាប់ធនធានទឹក។

Read more: រដ្ឋសភាជាតិ គ្រោងកោះហៅ​ រដ្ឋមន្ត្រី ចំនួន៣រូប ចូលបំភ្លឺ ផ្ទាល់មាត់

រាជរដ្ឋាភិបាល សម្រេច ធ្វើលិខិតឆ្លងដែន​ ជូនពលករ​ សិស្ស-និស្សិត ដោយមិនយកប្រាក់ គ្រាន់តែឲ្យបង់ថ្លៃ ថតរូប ៤ដុល្លារ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា បានចេញអនុក្រឹត្យ ដោយកំណត់ឱ្យយកថ្លៃ ធ្វើលិខិតឆ្លងដែន ពីពលករ ពលការិនី និងសិស្ស និស្សិត ដែលចេញទៅក្រៅប្រទេស ត្រឹមតែ ៤ដុល្លារប៉ុណ្ណោះ សម្រាប់ថ្លៃថតរូប។ ចំណែក ថ្លៃលិខិតឆ្លងដែន ដែលជាអាករ ជាបន្ទុករបស់រដ្ឋ។

Read more: រាជរដ្ឋាភិបាល សម្រេច ធ្វើលិខិតឆ្លងដែន​ ជូនពលករ​ សិស្ស-និស្សិត ដោយមិនយកប្រាក់...

ក្រសួងអប់រំ ប្រកាសកំណត់ មណ្ឌលប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០១៤

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ម្សិលមិញនេះ ក្រសួងអប់រំ យុវជន និងកីឡាន បានចេញប្រកាស ស្តីពីការកំណត់ មណ្ឌលប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០១៤ នៅតាមបណ្តារាជធានី ខេត្ត ដែលចុះហត្ថលេខា ដោយ ឯកឧត្តម បណ្ឌិត ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសូងនេះផ្ទាល់។

Read more: ក្រសួងអប់រំ ប្រកាសកំណត់ មណ្ឌលប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ...

ក្រសួងសុខាភិបាល ផ្តល់ថ្នាំពេទ្យ ៣តោន សម្រាប់ជួយព្យាបាល ជំងឺពលករ នៅប៉ោយប៉ែត

បន្ទាយមានជ័យ៖ ពលករចំណាក ទទួលបានការ ឧបត្ថម្ភចំណីអាហារ និងថ្នាំសង្កូវ នាពេលកន្លងមក ក្រសួងសុខាភិបាល ផ្តល់ថ្នាំពេទ្យចំនួន៣តោន សម្រាប់ផ្តល់សេវា ពិនិត្យសុខភាព និងព្យាបាលជំងឺ ដល់ពលករខ្មែរ ដែលត្រូវបានអាជ្ញាធរ ថៃចាប់បញ្ជូន មកកម្ពុជាវិញ នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

Read more: ក្រសួងសុខាភិបាល ផ្តល់ថ្នាំពេទ្យ ៣តោន សម្រាប់ជួយព្យាបាល ជំងឺពលករ នៅប៉ោយប៉ែត

តំណាង CNN ២រូប ផ្ញើរសារសុំទោស កម្ពុជា ចំពោះកំហុសឆ្គង ពាក់ព័ន្ធនឹង ការចុះផ្សាយរឿង ប្រាសាទអង្គវត្ត ថាជារបស់ថៃ

ភ្នំពេញ៖ បន្ទាប់ពីប្រតិកម្មជាច្រើន របស់មហាជន កម្ពុជា និងបរទេស មួយចំនួន ទៅនឹងការចុះផ្សាយ តាមបណ្តាញសង្គម ហ្វេសបុករបស់ ទូរទស្សន៍ CNN ដែលមានមូលដ្ឋានធំ នៅសហរដ្ឋអាម៉េរិក អ្នកគ្រប់គ្រងជាន់ខ្ពស់មួយរូប នៃស្ថាប័ននេះ បានចេញមុខ សុំទោសកម្ពុជា ជាផ្លូវការហើយ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០១៤។

Read more: តំណាង CNN ២រូប ផ្ញើរសារសុំទោស កម្ពុជា ចំពោះកំហុសឆ្គង ពាក់ព័ន្ធនឹង...