ខេត្តកំពង់ឆ្នាំង ៖ បុរសជាជនបរទេសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លា.ប់ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងយីហោ មាន.មាន ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង6និង30នាទីយប់ថ្ងៃទី 8 ខែសីហា ឆ្នាំ2021 រហូតដល់វេលាម៉ោង8និង30នាទីព្រឹកថ្ងៃទី 9 ខែសីហា នេះ សមត្ថកិច្ចបានចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យ នៅ ពុំទាន់ដឹងពីមូលហេតុនៃការស្លា.ប់របស់បុរសរងគ្រោះនៅឡើយទេ ។
Read more: មិនឃើញបុរសម្នាក់ចេញពីបន្ទប់ ឆ្ងល់ពេកនាំគ្នាអើតមើល និងស្រែកហៅ ទើបដឹង
ខេត្តបន្ទាយមានជ័យ៖ នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានធ្វើការដុតកម្ទេចកាំភ្លើងកែច្នៃជាង ១៤០ដើម ដែលបានដកហូតពីប្រជាពលរដ្ឋ ក៏ដូចពីអ្នកប្រព្រឹត្តបទល្មើសកន្លងមក ក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ។
Read more: កាំភ្លើងកែច្នៃ ១៤០ដើម ដែលដកហូតពីពលរដ្ឋ និងប្រព្រឹត្តបទល្មើសកន្លងមក...
ខេត្តកណ្តាល ៖ ព័ត៌មានបឋម បានអោយដឹងថា នៅព្រលប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាកម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុងតាខ្មៅ រួមទាំងមានការចូលរួមពីប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានចេញប្រតិបត្តិការឡោមព័ន្ធទីតាំងហាងបើកលក់គ្រឿងស្រវឹង ផឹកស៊ី យីហោ គោលដៅចាស់ ដែលបំពានទៅនឹងវិធានរដ្ឋបាល ។
Read more: ឡោមព័ន្ធទីតាំងហាង«គោលដៅចាស់»ក្នុងក្រុងតាខ្មៅ ល្មើសនឹងបម្រាម
រាជធានីភ្នំពេញ ៖ លោកតាវ័យ៨៦ឆ្នាំម្នាក់បានបាត់បង់ជីវិតគួរឱ្យអាណោចអាធ័ម បន្ទាប់ពីលោកតារងគ្រោះបានឡើងដើមស្វាយបេះផ្លែស្វាយយកមកទុកហូប ស្រាប់តែជាន់ចំមែកស្វាយដែលពុកផុយ បណ្តាលអោយបាក់ធ្លា.ក់ទាំងមែកស្វាយ និងមនុស្សមកដី ដែលមានកម្ពស់ប្រមាណ៥ម៉ែត្រ បណ្តាលឱ្យរងរបួសធ្ងន់ ហើយលោកតារងគ្រោះក៏បានបាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។
Read more: អាសូរ! លោកតាវ័យ៨៦ឆ្នាំឡើងបេះស្វាយ ជួបគ្រោះអកុសលត្រឹមមួយប៉ប្រិចភ្នែក
ខេត្តព្រះសីហនុ៖ ជនជាតិចិន ៣៦នាក់ បានលួចឆ្លងដែនខុសច្បាប់ ជិះនាវា ១គ្រឿង ដោតទង់ជាតិកម្ពុជា ចេញពីខេត្តហ្វ៊ូចៀន ប្រទេសចិន ចូលមកកម្ពុជា ត្រូវចាប់បាន ក្នុងដែនសមុទ្រខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។
Read more: ចិន ៣៦នាក់ លួចឆ្លងដែនខុសច្បាប់តាមនាវា ១គ្រឿង...
ភ្នំពេញ៖ បុរសម្នាក់ សង្ស័យបែកថ្នាំ ជិះម៉ូតូហុងដា ស្កុបពី មួយគ្រឿង ទៅក្រឡឹង ជុំវិញកណ្ដាលស្តុបពេទ្យចិនជាច្រើនជុំ និងស្រែកជេរប្រមាទគេឯង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរឆ្លងកាត់ស្តុប រួមទាំងសមត្ថកិច្ចចុះធ្វើការអន្តរាគមន៍ កាលពីវេលាម៉ោង ១២អាធ្រាត្រថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុចស្តុបពេទ្យចិន តាមបណ្ដោយផ្លូវព្រះសីហនុ កែង និងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ដែលជាព្រំប្រទល់ខណ្ឌដូនពេញ និងខណ្ឌ ៧មករា។
Read more: សង្ស័យបែកថ្នាំ ជិះម៉ូតូក្រឡឹង ជុំវិញកណ្ដាលស្តុប ផ្អើលអ្នកធ្វើដំណើរ និងសមត្ថកិច្ច
បន្ទាយមានជ័យ៖ ស្ត្រីជាជនជាតិថៃ ៣នាក់ បានព្យាយាមឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍បឹងសាគូ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ សហការជាមួយកម្លាំងយោធាកងពលលេខ៥១ ឃាត់ខ្លួន នៅវេលាម៉ោង ៩ និង ២៣នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្រោយអគាប៉ារ៉ាមិក ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
Read more: ស្ត្រីជនជាតិថៃ ៣នាក់ ព្យាយាមឆ្លងដែនខុសច្បាប់ មកកម្ពុជា...
ខេត្តព្រះសីហនុ៖ សេចក្តីរាបាយការណ៍បឋមឲ្យដឹងថា កាលពីវេលាម៉ោង ៤ និង ៤០ នាទី រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលកាលក្រុងព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោកអធិការ តី វិសាល ក្រោមការសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត និងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនជា តិចិនចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជនជាតិចិនដូចគ្នា ញាត់ចូលក្នុងរថយន្ត ក្នុងគោលបំណងមានគំនិតទុច្ចរិតណាមួយ ដែលពួកគេ ហាក់ដូចជាមិនស្គាល់កណ្តាប់ដៃ នគរបាលក្រុង.ខេត្តព្រះសីហនុ ទីបំផុត មិនបានប៉ុន្មានម៉ោងផង ត្រូវក្របួច។
Read more: ចិនចាប់ចិន ញាត់ចូលឡាន នគរបាលក្រុងព្រះសីហនុ ក្របួចក ៤នាក់
ភ្នំពេញ៖ ក្មេងស្ទាវ ១ក្រុម មានគ្នា ៤នាក់ ដែលជាមុខសញ្ញាឆក់កាបូប បានធ្វើសកម្មភាពឆក់កាបូបក្រវ៉ាត់ចង្កេះ១ ពីស្រ្តីអាជីវករម្នាក់ ខណៈពេលដែលស្រ្តីរូបនោះ កំពុងឈរនិយាយគ្នា លេងជាមួយអ្នកលក់មីឆា តាមផ្លូវ។
Read more: ក្មេងស្ទាវ ៤នាក់ ឆក់កាបូបពីស្រ្តីអាជីករម្នាក់ ត្រូវប្ដីម្ចាស់កាបូប ធាក់...
រាជធានីភ្នំពេញ៖ រថយន្តបែនដឹកដីខ្សាច់ធុនធំមួយគ្រឿង បានបើកបរ ក្នុងល្បឿនលឿន បានរ៉េចង្កូតបុករះ សួនច្បារខណ្ឌចែកទ្រូងផ្លូវ ហើយឆ្លងទៅបុករថយន្តមួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់គ្នា រួចជ្រុលទៅបុកចូលផ្ទះលក់ដូរ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អ ពុំបណ្តាលអោយមនុស្សរងរបួសឡើយ។
Read more: រថយន្តបែនដឹកដីខ្សាច់មួយគ្រឿង រ៉េចង្កូត ឆ្លងផ្លូវកាត់សួនច្បារ...
ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តស៊េរីទំនើប លឿនឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកកង់បីឥណ្ឌាមួយគ្រឿង ពេញទំហឹង បណ្តាលឲ្យវិលត្រឡប់ក្រោយមួយជុំ របួសបែកក្បាល អ្នកបើកម៉ូតូកង់បី ឈាមស្រោចខ្លួន។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ និង ៥០នាទី យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវ២១៤កែងផ្លូវ៥១ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។
Read more: បើករថយន្តស៊េរីទំនើប លឿនជ្រុលបុកកង់បីឥណ្ឌា វិលមួយជុំ
រាជធានីភ្នំពេញ ៖ ក្នុងដំណាក់កាលនេះ សូម្បីថៅកែបុរីក៏ដោះស្រាយមិនចេញដែរ ពាក់ព័ន្ធបញ្ហាដើមទុន ត្រូវបង្វិលពីអតិជនមួយ ឬទៅធនាគារមួយ ដែលធ្វើឲ្យថៅកែបុរីរូបនោះ បង្ខំចិត្តចេញសែកស្អុយ ទើបត្រូវបានសមត្តកិច្ចឃាត់ខ្លួនតាមដីការបស់តុលាការ ។
Read more: នគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនថៅកែបុរី អ៊េមឺរ៉លដ៏ ស៊ីធី បញ្ជូនទៅតុលាការ
ភ្នំពេញ៖ ករណីអគ្គិភ័យឆេះផ្ទះមួយល្វែង ជាផ្ទះអ្នកលក់ឡេតាមអនឡាញ នៅក្នុងបុរីពិភពថ្មី ឡាសែនសុខII ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានបូកសរុបនូវការខូចខាតសម្ភារៈ រួមមាន គ្រែ ពូក កង្ហា និងឡេ ម៉ាស់ ដែលគិតជាប្រាក់សរុបប្រមាណ ៧ម៉ឺនដុល្លារអាមេរិក។
Read more: ឆេះផ្ទះល្វែង អ្នកលក់ឡេតាមអនឡាញ នៅបុរីពិភពថ្មី ឡាសែនសុខII...
រាជធានីភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្អៃទី២១ កក្កដា ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការចំពោះជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ។ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជម្រាបជូនថា កន្លងមក ក្រសួងបានចាត់វិធានការជាបន្តបន្ទាប់ចំពោះជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែលខុសពីគោលការណ៍កំណត់ថា ឧបករណ៍នេះអាចទិញបានតែក្នុងគោលដៅប្រើប្រាស់ប៉ុណ្ណោះ ។
Read more: ចាត់វិធានការលើជនឆ្លៀតឱកាស ទិញឧបករណ៍តេស្តរហ័សពីក្រសួង យកទៅលក់បន្ត
ក្រុងព្រះសីហនុ៖ លោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៣:១៥នាទី ទៀបភ្លឺ ស្ថិតនៅការដ្ឋានសំណង់នៅជិតរង្វង់មូលតោ២ ក្រុមទី១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីអំពើលួចម៉ូតូមិនបានសម្រេច ពេលជនសង្ស័យ កំពុងធ្វើសកម្មភាព ត្រូវសន្តិសុខយាម នៅចំណុចខាងលើ ឃើញទាន់រាយការណ៍ មកសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ចំនួន ២នាក់ យកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ មានឈ្មោះ ដូចខាងក្រោម៖ ១_ ឈ្មោះ ឡឹក វណ្ណា ហៅ ញ៉ាញ់ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅ ក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
Read more: ជនសង្ស័យ ២នាក់ពាក់ព័ន្ធនឹងអំពើចោរកម្ម ត្រូវបានឃាត់ខ្លួន...
ភ្នំពេញ៖ ពីរនាក់ប្ដីប្រពន្ធ ជិះម៉ូតូឌុបគ្នា ទៅផ្ទះ បញ្ច្រាសចរាចរណ៍ ទៅបុកជាមួយម៉ូតូមួយគ្រឿង ដែលជិះម្នាក់ឯង បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវ រងរបួសធ្ងន់ ទាំងសង្ខាង។
Read more: ជិះម៉ូតូបញ្ច្រាសចរាចរណ៍ ទៅបុកម៉ូតូមួយគ្រឿងទៀត រងរបួសធ្ងន់ស្រាល ចំនួន...
ភ្នំពេញ៖ ជនសង្ស័យ ឆក់ទូរសព្ទដៃពីកូនក្មេងម្នាក់ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាដេញតាមស្ទាក់ឃាត់បាន ប្រគល់ទៅសមត្ថកិច្ច យកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាល សង្កាត់សំរោងក្រោម បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧ និង ៥៥នាទី យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ជិតផ្សារព្រៃទា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន ជ័យ។ជនសង្ស័យ មានឈ្មោះ សឹម ឡុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
Read more: ប្រជាពលរដ្ឋ ឃាត់បានចោរឆក់ទូរសព្ទ ប្រគល់អោយសមត្ថកិច្ច
ខេត្តព្រះសីហនុ ៖ ទីបំផុតទៅ តុលាការខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជិវិត ទៅលើជនជាប់ចោទឈ្មោះ មាង វិចិត្រ ករណីចាប់រំលោ.ភសេពស.ន្ថវៈ ហើយបានសម្លា.ប់កុមារី អាយុ១០ឆ្នាំ បន្ទាប់មកក៏បានសម្លា.ប់ប្អូនប្រុសរបស់នាងអាយុជាង ២ឆ្នាំ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នេះបើយោងតាមអង្គការការពារកុមារ ចេញផ្សាយនៅថ្ងៃទី២០ កក្កដា ២០២១នេះ ។
Read more: នៅចាំទេ? កាល២ឆ្នាំមុន ជនដែលសម្លា.ប់កុមារ២នាក់...
កំពង់ស្ពឺ៖ មុខសញ្ញាឆក់តាមដងផ្លូវពីរនាក់ ត្រូវបានជនរងគ្រោះ ជិះម៉ូតូដេញតាម និងស្រែកឱ្យអ្នកដំណើរ ជួយ បន្ទាប់ពីជនសង្ស័យទាំងពីរនាក់នេះ ឆក់កាបូបរបស់ខ្លួនរួចមក។
Read more: នៅខេត្តកំពង់ស្ពឺ ក៏មានចោរឆក់កាបូបដែរ! ប៉ូលិសឃាត់បាន ២នាក់
ខេត្តកែប ៖ នៅវេលាម៉ោង ៦ល្ងាច១៩ កក្កដា ២០២១ មានករណីអគ្គីភ័យកំពុងឆាបឆេះ ផ្សារសេះស យ៉ាងសន្ធោសន្ធៅ ស្ថិតនៅក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ខណៈមានរថយន្តអន្តរាគមន៍ពន្លត់អគ្គិភ័យ កំពុងតែចេញប្រតិបត្តិការ ចំនួន ០៤ គ្រឿងផងដែរ។ប្រភពព័ត៌ពីកន្លែងកើតហេតុ បានអោយដឹងជាបឋមថា មានហើយឮសូរសំឡេងផ្ទុះ ចេញពីខាងក្នុងផ្សារ ។
ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចតម្រួតខ្លងលឹក សហការជាមួយអាជ្ញាធរស្រុកអារញ្ញ ទាហានកងរយឈុតខ្មៅទី១.២០៥ បានឃាត់ខ្លួនពលករខ្មែរ ៥នាក់ និងមេខ្យល់ថៃម្នាក់ នៅវេលាម៉ោង ០៨ និង ៣០នាទី ថ្ងៃទី១៨ កក្កដា ឆ្នាំ២០២១ នៅបរិវេណប៉ុស្ត៍ត្រួតពិនិត្យភូមិ ម៉ៃ ឌីង៉ាម ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។
Read more: ពលករខ្មែរ ៥នាក់ រួមទាំងមេខ្យល់ជនជាតិថៃម្នាក់...