រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងជនជាឃាត.ករជាប្តីសម្លា.ប់ប្រពន្ធ រួចច្រកសាកស.ពក្នុងវ៉ាលិស ហើយដឹកពីភ្នំពេញយកទៅប្លុងចោលនៅមាត់ទន្លេ ក្រោយវិហារឥស្លាម ស្ថិតក្នុងភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនោះ បានស្ថិតនៅលើលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូង បើកការសាកសួរ ។
Read more: វាសនាជនដៃដល់សម្លា.ប់ប្រពន្ធ រួចច្រកវ៉ាលិសយកទៅបោះចោល...
ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បានចាប់ឃាត់ខ្លួន ក្រុមជនសង្ស័យជាគ្រូទាយសន្លឹកបៀរ និងគ្រូមន្តអាគមដោះអំពើ ចំនួន០៣នាក់ ពីបទ ឆបោកនារីរងគ្រោះ ០២នាក់ផ្សេងគ្នា អស់ប្រាក់សរុប ៦៧,៦២៣,៨០០រៀល ។ករណីឆបោកខាងលើនេះ កើតឡើងតាំងពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មកម៉្លេះ ។
Read more: ចាប់ខ្លួនគ្រូទាយ និងគ្រូមន្តអាគម៣នាក់ ឆបោកនារី២នាក់...
ខេត្តបន្ទាយមានជ័យ៖ នៅម៉ោង ៨ និង ៤០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានគ្រោះអគ្គិភ័យមួយ បានឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែង លើទឹកដីថៃ ខាងជើងផ្សាររុងក្លឿ ប្រហែលជាង ១គីឡូម៉ែត្រ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ឈមទឹកដីកម្ពុជា ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត។គេមិនទាន់ដឹងថា ហេតុការណ៍នោះ បណ្តាលមកពីអ្វី ហើយក៏មិនទាន់ដឹងថា ទំនិញក្នុងឃ្លាំង ដែលកំពុងកាឆាបឆេះនោះ មានពាក់ព័ន្ធជារបស់អាជីវករខ្មែរ ឬអត់នោះទេ។
Read more: ឆេះឃ្លាំងស្តុកទំនិញមួយកន្លែង លើទឹកដីថៃ ខាងជើងផ្សាររុងក្លឿ...
បន្ទាយមានជ័យ៖ កម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃវិញដោយខុសច្បាប់។ ការឃាត់ខ្លួននេះ បានធ្វើឡើង នៅវេលាម៉ោង ១រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នៅចំណុចគោលដៅផ្លូវ សំផាន់ ណារិទ្ធ ស្ថិតភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
Read more: កម្លាំងចម្រុះ ឃាត់ខ្លួនជនជាតិថៃម្នាក់ ដែលបម្រុងឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់
ខេត្តសៀមរាប ៖ ស្ត្រីមានសតិមិនគ្រប់ម្នាក់បានបង្កាត់ភ្លើងដាំបាយ នៅក្នុងបរិវេណផ្ទះក្នុងដីឡូត៍ទុកចោលមួយកន្លែងគ្មានម្ចាស់រស់នៅ ហើយឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ឆ្លងដល់ផ្ទះជាប់របងចំនួន៣ខ្នងទៀត ដែលនៅជាប់របងជាមួយ បង្កការភ្ញាក់ផ្អើល សំណាងល្អរថយន្តពន្លត់អគ្គិភ័យមកជួយទាន់ពុំមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នោះឡើយ ហើយពន្លត់ឱ្យរលត់ទៅវិញនៅម៉ោង៤ និង៤០នាទីល្ងាចថ្ងៃដដែល។
Read more: ស្ត្រីមានសតិមិនគ្រប់ម្នាក់បង្កាត់ភ្លើងដាំបាយ...
បន្ទាយមានជ័យ៖ កងកម្លាំងចម្រុះឈរជើង តាមបន្ទាត់ព្រំដែន មាននគរបាល និងយោធា បានទប់ស្កាត់ពលករខ្មែរប្រុសស្រី ២០នាក់ នៅ ២ទីតាំង ដែលបម្រុងឆ្លងដែនចូលប្រទេសថៃ។ មួយទីតាំង នៅក្នុងស្រុកម៉ាឡៃ និងមួយទីតាំងទៀត នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
Read more: សមត្ថកិច្ច ចម្រុះឈរជើង តាមព្រំដែន ទប់ស្កាត់ពលករខ្មែរ ២កន្លែង សរុប ២០នាក់...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីជាកម្មការិនីរោងចក្រ និងជាអ្នកចងការប្រាក់ផង បានរងរបួសធ្ងន់ដោយបាក់ឆ្អឹងដងកាបិត ហើយអស់ទាំងលុយជាង៣០០០ដុល្លារ ទូរស័ព្ទដៃ និងឯកសារមួយចំនួនទៀត ខណៈពេលដែលជិះម៉ូតូចេញពីរោងចក្រឆ្ពោះទៅផ្ទះ ហើយក៏ត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបស្ពាយតាមផ្លូវ បណ្តាលឱ្យដួលច្រងាប់ច្រងិល ចំណែកជនសង្ស័យក៏គេចបាត់ស្រមោលអស់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៣ មុខវិទ្យស្ថានស្រាវជ្រាវកសិកម្ម ចំណុចភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។
Read more: កម្មការិនីរោងចក្រម្នាក់ទើបចេញពីធ្វើការជួបគ្រោះ...
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវរងរបួសក្បាលធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីមានបុរសម្នាក់ផ្សេងទៀតទៅសួរនាំរឿងឃើញប្រពន្ធឬអត់? ហើយបុរសរងគ្រោះគ្រាន់តែឆ្លើយថា មិនឃើញសោះ ត្រូវភាគីដែលសួរកាន់កាំបិតប៉័ងតោកា.ប់មួយកាំបិតចំក្បាលបែកក្បាលហូរឈាមរងរបួសធ្ងន់តែម្តង ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
Read more: សុខៗដើរមកសួរថា មានឃើញប្រពន្ធអញអត់ លុះឆ្លើយថាអត់ឃើញ...
ខេត្តបាត់ដំបង ៖ ប្រហិតចម្រុះ សាច់មាន់ និងជើងមាន់ ខូចគុណភាព ចំនួន ៥,០៣៦គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង និងមន្ត្រីគយចល័តតំបន់៤ ស្ទាក់ចាប់បាន នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិដូង ។
Read more: សមត្ថកិច្ចស្ទាក់ចាប់បាន ប្រហិតចម្រុះ សាច់មាន់ និងជើងមាន់...
បន្ទាយមានជ័យ៖ បុរសម្នាក់ ស៊ីឈ្នួលផ្សារដែក ធ្វើផ្ទះ នៅពេលលើកដែក មិនប្រយ័ត្ន ប៉ះខ្សែភ្លើង ឆក់ ធ្លាក់ពីលើដំបូល បណ្តាលឲ្យបាត់បង់ជីវិត កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
Read more: ស៊ីឈ្នួលផ្សារដែក ធ្វើផ្ទះ លើកដែក មិនប្រយ័ត្ន ប៉ះខ្សែភ្លើង ឆក់...
រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ បានគាំងបេះដូងស្លា.ប់នៅក្បែរឈាបនដ្ឋានក្នុងវត្តទួលសង្កែ ទៅតាមប្រពន្ធ បន្ទាប់ពីដឹកស.ពប្រពន្ធដែលមិនទាន់រៀបការទៅធ្វើបុណ្យនៅវត្ត ហើយបូជារួច ស្រាប់តែអង្គុយដួលស្លា.ប់ទៅតាមក្រោយតែម្តង។
រាជធានីភ្នំពេញ ៖ ករណីក្រុមក្មេងទំនើងចំនួន ២ក្រុម មានជម្លោះនឹងគ្នា ឈានដល់ដេញវាយគ្នា បណ្តាលអោយឲ្យភាគីម្ខាង ដែលមានគ្នា២នាក់ រងរបួសក្បាល និងបាក់ធ្មេញ ។
Read more: ជម្លោះរវាងក្មេងទំនើង២ក្រុម ភាគីម្ខាងផ្ទុះអាវុធ១គ្រាប់...
រាជធានីភ្នំពេញ ៖ ក្រុមគ្រូពេទ្យជួរមុខ ហួសចិត្តនឹងជនសង្ស័យមួយរូប រហូតដល់ប្រសិទ្ធនាមឲ្យថា មហាចោរក្លាហាន ព្រោះថាបុរសសង្ស័យរូបនេះហ៊ានចូលលួចទូរស័ព្ទដៃរបស់អ្នកជំងឺកូវីដ-១៩ ចំនួន២ដង ខណៈដែលអ្នកជំងឺកំពុងសម្រាកនៅមណ្ឌលព្យាបាលកម្រិតស្រាលនៃវិទ្យាល័យជម្ពូវ័ន្ដ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ។
Read more: បុរសក្លាហាន ហ៊ានចូលលួចទូរស័ព្ទអ្នកជំងឺកូវីដ-១៩...
រាជធានីភ្នំពេញ ៖ មុននេះបន្តិច ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះរូបភាព និងខ្លឹមសារ នៅយប់ថ្ងៃទី០៧ មិថុនា ២០២១នេះថា ក្រុមជួបជុំផឹកស៊ី ចាក់ធុងបាស់ បើកសំឡេងរំខានអ្នកជិតខាង នៅចំកណ្តាលផ្លូវលំ ភូមិព្រៃព្រីងខាងជើង១ សង្តាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ប្រឈមខ្ពស់ ក្នុងការឆ្លងរាលដាលវីរុសកូវីដ-១៩ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលដឹកនាំខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់និងនាំខ្លួនបុរសទាំង៣នាក់នេះ យកមកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។
Read more: បុរស៣នាក់ ផឹកស៊ីកណ្តាលផ្លូវ បើកភ្លេងឮខ្លាំង ប៉ូលិសនាំចូលប៉ុស្តិ៍
ភ្នំពេញ៖ បុរសម្នាក់ បើកបររថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ដល់ចំណុចបំបែកជាបួន មិនបានប្រុងប្រយ័ត្ន ជាន់ហ្វ្រាំងមិនទាន់ ក៏បុកជាមួយនឹងម៉ូតូមួយគ្រឿង ដែលកំពុងជិះបង្ហោះកង់មុខ ត្រូវរថយន្តបុកពេញទំហឹង ធ្វើអោយមនុស្សម្នាក់ បាត់បង់ជីវិត និងម្នាក់ទៀត រងបួសធ្ងន់។
Read more: ក្រុមក្មេងស្ទាវ បង្ហោះម៉ូតូ ត្រូវបានរថយន្តស៊េរីទំនើប បុក...
ភ្នំពេញ៖ ក្មេងទំនើងមួយក្រុម ដេញវាយយុវជនមួយក្រុមទៀត មិនបាន ក៏ខឹងចិត្តកាប់រថយន្តរំសាយកំហឹង តែមិនមែនរថយន្តដៃគូជម្លោះឡើយ បែរជាកាប់រថយន្តប្រជាពលរដ្ឋ មិនដឹងរឿងអ្វី បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ ផ្ទុះអាវុធ ២គ្រាប់ នៅវេលាម៉ោង ១ និង ៣០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នៅភូមិអ័រគីដេ ក្រោយផ្សារបឹងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
Read more: ក្រុមក្មេងទំនើង ដេញវាយគ្នា រហូតសមត្ថកិច្ច ផ្ទុះអាវុធ ២គ្រាប់ ឃាត់បាន...
ភ្នំពេញ៖ រថយន្តឡង់គ្រីស័រមួយគ្រឿង ខណៈអ្នកបើកបរ បានបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករះតូបលក់កាហ្វេ និងនំប៉័ងសាច់ បណ្តាលឲ្យខូចខាត។
Read more: រថយន្តឡង់គ្រីស័រ បុករះកន្លែងលក់កាហ្វេ និងនំប៉័ងសាច់ ហើយព្យាយាម...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជនជាតិស្បែកខ្មៅម្នាក់បានបើករថយន្តតាមផ្លូវក៏ឃើញជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសជនជាតិស្បែក.សម្នាក់ដែលកំពុងតែដើរនិយាយទូរស័ព្ទ ពេលនោះបុរសជនជាតិស្បែកខ្មៅបានបើករថយន្តដេញតាមបុកជនសង្ស័យឱ្យដួល ស្រាប់តែត្រូវជនសង្ស័យយកដាវកែច្នៃមកគំរាម ធ្វើឱ្យបុរសជនជាតិស្បែកខ្មៅភ័យក៏រត់ចោលរថយន្តតែម្តង ចំណែកជនសង្ស័យក៏បានបើកទ្វាររថយន្ត រួចលួចយកទូរស័ព្ទអស់៣គ្រឿងទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវ១៤៨ កែងនឹងផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។
Read more: ឃើញស្តែងនឹងភ្នែកចោរឆក់បុរសម្នាក់ក៏បើករថយន្តដេញតាមដើម្បីជួយ...
រាជធានីភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាព្រលប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានសង្កេតឃើញនូវសារចែករំលែកបន្ត ទាក់ទងនឹងការឈ្នះរង្វាន់ពីមូលនិធិសុខុមាលភាពកូកា-កូឡា តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក តួយ៉ាងកម្មវិធី Messenger និងកម្មវិធី WhatsApp ដែលមានខ្លឹមសារថា “ចុចដើម្បីចូលរួមស្ទង់មតិ មានឱកាសឈ្នះ 200000រៀល” ពីក្រុមហ៊ុនកូកាកូឡា ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ។
Read more: ល្បិចបោក សូមកុំចុច! បើឃើញសារ ឈ្នះរង្វាន់...
ខេត្តព្រៃវែង ៖ ជនសង្ស័យ ដែលជាមុខសញ្ញា អ្នកជួញដូរ និងប្រើប្រាស់ថ្នាំញៀនចំនួន ៤នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចាប់ឃាត់ខ្លួន និងដកហូតបានថ្នាំញៀនចំនួន ៣កញ្ចប់ធំ ។
Read more: ប្រតិបត្តិការ២ថ្ងៃ ចាប់ជនសង្ស័យ៤នាក់ ដកហូតគ្រឿងញៀន ៣កញ្ចប់ធំ...
ខេត្តស្ទឹងត្រែង ៖ ក្រោយការស៊ើបអង្កេតយ៉ាងហ្មត់ចត់ពីនគរបាលជំនាញ នៃការិយាល័យកោសល្យវិច្ច័យ និងបច្ចេកទេសវិទ្យាសាស្ត្រ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ជាមួយនិងគ្រូពេទ្យ កំណត់ហេតុ ត្រួតពិនិត្យសាកសព និងការវិនិច្ច័យ បានបញ្ជូនទៅនគរបាលព្រហ្មកំរិតធ្ងន់ ធ្វើការដាក់បន្ទុកលើជនសង្ស័យ ចំនួន៣នាក់ ឪពុកនិងកូន ដោយសម្រេចចោទពីបទឃា.តកម្មដោយមានទា.រុណកម្មអំពើឃោ.ឃៅ ក្នុងជំពូកទី១ ផ្នែកទី១ មាត្រា២០៥ ទោសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។