Social Network

ហួសចិត្ត​! គ្រាន់តែ​រឿង​បែប​នេះសោះ​ វាយ​អ្នក​ខំ​ដាំ​ស្ល​រង​របួស​យ៉ាងដំណំ

ខេត្តប៉ៃលិន ៖ ដោយសារតែប្អូនប្រុសដាំស្លហូបមិនឆ្ងាញ់ ស្រាប់តែបងប្រុសបោកចានបោកឆ្នាំងចោល និងវាយទៅលើប្អូនប្រុសដែលជាអ្នកខំដាំស្ល បណ្តាលឲ្យរងរបួសយ៉ាងដំណំ ហើយត្រូវបានអ្នកជិតខាងរាយការណ៍ជូនសមត្ថកិច្ចចុះមកឃាត់ខ្លួនបុរសជាបងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីសួរនាំ។

Read more: ហួសចិត្ត​! គ្រាន់តែ​រឿង​បែប​នេះសោះ​ វាយ​អ្នក​ខំ​ដាំ​ស្ល​រង​របួស​យ៉ាងដំណំ

ឃើញ​ទ្វារ​រថយន្ត​បិទ​មិន​ជិត លុះ​រក​មើល ពុទ្ធោ​! អស់​៨​ពាន់​ដុល្លារ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យថា បុរសជាជនសង្ស័យម្នាក់ត្រូវកម្លាំងមានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីរូបគេបានគាស់ទ្វាររថយន្តមួយគ្រឿងលួចយកសាក់កាដូមួយដែលមានលុយរហូតទៅដល់៨ពាន់ដុល្លារ លុះបានប៉ុន្មានម៉ោងក្រោយមកទើបធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន និងយកលុយមកវិញបានតែចំនួន៤ពាន់ដុល្លារប៉ុណ្ណោះ។

Read more: ឃើញ​ទ្វារ​រថយន្ត​បិទ​មិន​ជិត លុះ​រក​មើល ពុទ្ធោ​! អស់​៨​ពាន់​ដុល្លារ

ហ៊ាន​ម្ល៉េះ​! សូ​ម្បី​តែ​របស់​មន្ត្រី​នគរបាល​ក៏​មិន​លើកលែង​ដែរ​នេះ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ពិតជាហានមែន សូម្បីតែម៉ូតូ១គ្រឿងពាក់ស្លាកលេខនគរបាលយ៉ាងច្បាស់ក្រឡែត ហើយម្ចាស់ជាមន្ត្រីនគរបាលកំពុងឈរការពារក្បួនគណៈប្រតិភូនៅជិតនោះទៀតផងក៏ហ៊ានលួចដែរ ដោយមិនមានការខ្លាចអ្វីបន្តិចសោះ ។ ប៉ុន្តែពេលលួចបានអូសចេញបម្រុងជិះគេចខ្លួនទៅហើយ ស្រាប់តែបុរសអ្នករត់ម៉ូតូកង់បីម្នាក់ប្រទះឃើញ និងស្គាល់ថា ម៉ូតូនេះ គឺជារបស់នគរបាលក៏បានរត់ទៅប្រាប់ម្ចាស់ទើបឃាត់ខ្លួនបានភ្លាមៗតែម្ដង ។

Read more: ហ៊ាន​ម្ល៉េះ​! សូ​ម្បី​តែ​របស់​មន្ត្រី​នគរបាល​ក៏​មិន​លើកលែង​ដែរ​នេះ

ជាង១០នាក់ពពាក់ពពូនគ្នាក្បែរផ្លូវ ឃើញ​សង្ស័យឃាត់សួរបែកធ្លាយ​២លើក​

រាជធានីភ្នំពេញ ៖ យុវជនមួយក្រុមមានគ្នាចំនួន១៥នាក់ត្រូវបានកម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ធ្វេីការឃាត់ខ្លួន ខណៈដែលល្បាតប្រទះឃើញក្រុមយុវជនទាំងនោះប្រមូលផ្ដុំគ្នានៅជិតផ្លូវ ដោយខ្លះអង្គុយ និងខ្លះទៀតឈរពពាក់ពពូននៅកន្លែងស្ងាត់គួរឲ្យសង្ស័យ ។

Read more: ជាង១០នាក់ពពាក់ពពូនគ្នាក្បែរផ្លូវ ឃើញ​សង្ស័យឃាត់សួរបែកធ្លាយ​២លើក​

សាហាវម៉្លេះ! ដេញតាម​ផ្តាច់ជីវិត​បុរស​ម្នាក់​តាម​ផ្លូវ​

រាជធានីភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់បានដេកដួលស្លាប់ក្នុងថ្លុកឈាមនៅតាមផ្លូវ ក្រោយពីកើតទំនាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ីសុទ្ធតែជាអ្នករួមការងារ គ្រាដែលជនរងគ្រោះជិះម៉ូតូចេញមកតាមផ្លូវ ក៏ត្រូវជនសង្ស័យប្រដាប់ដោយកាំបិតតាមចាក់រហូតដល់ស្លាប់ និងបង្កការភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ រហូតឃាត់ខ្លួនមនុស្សចំនួន៤នាក់យកទៅសាកសួរ កាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០១៩ នៅតាមផ្លូវលំ ស្ថិតក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ហើយរកឃើញជនដៃដល់ចំនួន៣នាក់ជាអ្នកសម្លាប់ជនរងគ្រោះ ។

Read more: សាហាវម៉្លេះ! ដេញតាម​ផ្តាច់ជីវិត​បុរស​ម្នាក់​តាម​ផ្លូវ​

កំពុងតាមចាប់សហាយរបស់​ប្រពន្ធដើម​«ឈ្មោះ​មករា»…គឺ​ជាខ្មាន់កាំភ្លើង

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា ពាក់ព័ន្ធករណីឃាតកម្មខ្មាន់កាំភ្លើងបាញ់សម្លាប់លោកគ្រូបង្រៀន គឺធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជនបំផុត នៅពេលដឹងថា គឺស្ត្រីប្រពន្ធដើមជាអ្នករៀបគំរោងឱ្យសហាយមកបាញ់សម្លាប់ប្តីរបស់ខ្លួនឯងនេះ។

Read more: កំពុងតាមចាប់សហាយរបស់​ប្រពន្ធដើម​«ឈ្មោះ​មករា»…គឺ​ជាខ្មាន់កាំភ្លើង

អង្គុយ​លើ​ជណ្តើ​ផ្ទះ​សុខ​ៗ​សោះ បុរស​ម្នាក់​យក​អ​ង្រែបុក​គ្រឿង​មក​…​ពុទ្ធោ​!

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវបានគេអះអាងថាមានសតិមិនប្រក្រតីបានទាញអង្រែបុកគ្រឿងទៅវាយក្បាលបុរសម្នាក់ដែលកំពុងតែអង្គុយសុខៗនៅលើជណ្តើរផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់បែកក្បាលដេរជាង១០ថ្នេ ។

Read more: អង្គុយ​លើ​ជណ្តើ​ផ្ទះ​សុខ​ៗ​សោះ បុរស​ម្នាក់​យក​អ​ង្រែបុក​គ្រឿង​មក​…​ពុទ្ធោ​!

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ជាអំពើខុសច្បាប់ត្រូវបញ្ឈប់ជាបន្ទាន់ បើមិនដូច្នេះទេសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់

(ភ្នំពេញ)៖ «ក្រសួងបរិស្ថានបានចេញលិខិតជូនដំណឹងទៅម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ដែលសង្ស័យថា អាចមានការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះខុសនឹងច្បាប់ព្រៃឈើត្រង់មាត្រា ៩៧ (ចំណុចទី១០) និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា ៥៩ (ចំណុចទី៥)។

Read more: អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស...

គួរខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍! ស្លាប់៣នាក់ និងរបួស១៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែសីហាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាល៨នាក់ និងរបួសធ្ងន់៦នាក់។

Read more: គួរខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍! ស្លាប់៣នាក់ និងរបួស១៤នាក់...

ស្ងើច​តែ​ម្ចាស់​ម៉ូតូ​កង់​ហ៊ាន​ដឹក​…​នេះ​ចាត់​ជា​​សំណាងល្អ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានហៅម៉ូតូកង់បីមួយគ្រឿងដឹកពីមុខផ្សារស្ទឹងមានជ័យថ្មី ទៅកាន់ក្លិបសេះមាស ស្ថិតលើនៅផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ3 រួចបានខ្ចីទូរស័ព្ទម្ចាស់ម៉ូតូកង់បីសុំខលទៅមិត្ត ភក្តិ ឱ្យយកលុយថ្លៃដឹក ។

Read more: ស្ងើច​តែ​ម្ចាស់​ម៉ូតូ​កង់​ហ៊ាន​ដឹក​…​នេះ​ចាត់​ជា​​សំណាងល្អ

ស្តាប់​បុគ្គលិក​«​ខេ​ម​បូ​ឌា​ អ៊ែ​រ​ផត​»​សារ​ភាព​…​​ម្នាក់​ៗ​លួច​ប្រមាណ​១០០​លើក

ខេត្តសៀមរាប ៖ នៅចំពោះមុខសមត្ថកិច្ច បុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផតទាំង៥នាក់ បានឆ្លើយសារ ភាពប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាបានធ្វើសកម្មភាពលួចដូចការចោទប្រកាន់នោះមែន ។

Read more: ស្តាប់​បុគ្គលិក​«​ខេ​ម​បូ​ឌា​ អ៊ែ​រ​ផត​»​សារ​ភាព​…​​ម្នាក់​ៗ​លួច​ប្រមាណ​១០០​លើក

អាជ្ញាធរថៃដោះលែងពលរដ្ឋខ្មែរ៨៥នាក់ ដែលត្រូវបានចាប់ខ្លួនក្រោយចាញ់បោកមេខ្យល់ ទៅបម្រើការងារដោយខុសច្បាប់

(ភ្នំពេញ)៖ ពលករខ្មែរ៨៥នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ក្រោយចាញ់បោកមេខ្យល់ទៅបម្រើការងារដោយខុសច្បាប់នៅប្រទេសថៃនោះ ពេលនេះ ត្រូវបានរដ្ឋាភិបាលថៃ ដោះលែងឱ្យមានសេរីភាពឡើងវិញហើយ។

Read more: អាជ្ញាធរថៃដោះលែងពលរដ្ឋខ្មែរ៨៥នាក់ ដែលត្រូវបានចាប់ខ្លួនក្រោយចាញ់បោកមេខ្យល់...

ប្រពន្ធក៏យំសង្សារក៏យំ…អ្វីទៅ?​ទើប​​គ្រូ​បង្រៀន​​ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់?

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ករណីគ្រូបង្រៀនម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាល យប់មិញ នៅព្រឹកថ្ងៃទី២៨ សីហា នេះ បន្ទាប់ពីសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តសែនសុខ ដើម្បីរង់ចាំយក្រុមគ្រួសារ ក៏បានដឹកបញ្ជូនទៅស្រុកកំណើតចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណីហើយ ។

Read more: ប្រពន្ធក៏យំសង្សារក៏យំ…អ្វីទៅ?​ទើប​​គ្រូ​បង្រៀន​​ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់?

កុមារីអាយុ៩ឆ្នាំម្នាក់ ត្រូវឪពុកចុងចាប់រំលោភរហូតបានសម្រេច នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

(ព្រះវិហារ)៖ ជនសង្ស័យជាឪពុកចុងចិត្តតិរច្ឆានម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួនបានភ្លាមៗ ក្រោយពីបុរសរូបនេះ បានចាប់រំលោភ កូនស្រីម្នាក់ដែលទើបតែមាន៩ឆ្នាំ រហូតបានសម្រេច។

Read more: កុមារីអាយុ៩ឆ្នាំម្នាក់ ត្រូវឪពុកចុងចាប់រំលោភរហូតបានសម្រេច នៅស្រុកជាំក្សាន្ត...

ធ្លាយ​រឿង​មេ​ឆ្នោត​ធំ​នៅ​បាត់ដំបង ​អត់​ព្រម​​សង​លុយរាប់​លាន​ពេល​កូន​ៗ​ចាក់​ត្រូវ

ខេត្តបាត់ដំបង ៖ ប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តមួយបានទម្លាយឱ្យដឹងថា មេកន្ទុយលេខដ៏ធំមហិមាមួយដែលជ្រកក្រោមស្លាក«អាជ្ញាប័ណ្ណក្រុមហ៊ុនឆ្នោតខ្មែរ» ដែលកំពុងសំងំកើបលុយពីប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបងយ៉ាងត្រជាក់មេជើង អស់រយៈពេលប៉ុន្មានខែកន្លងទៅនេះ ដោយមានការជួយសម្រូលពីមន្ត្រីខិលខូចមួយចំនួនផង ពេលនេះបាននិងកំពុងរងការចោទប្រកាន់ពីកូនកាតុងរបស់ខ្លួនថា «បានប្រើល្បិចបោកប្រាសគេចវែស មិនព្រមសងលុយរាប់សិបលានរៀល ទៅឱ្យកូនៗដែលបានចាក់ត្រូវ..»។

Read more: ធ្លាយ​រឿង​មេ​ឆ្នោត​ធំ​នៅ​បាត់ដំបង ​អត់​ព្រម​​សង​លុយរាប់​លាន​ពេល​កូន​ៗ​ចាក់​ត្រូវ

​​ឆបោក​នាំគេ​ចូល​នគរបាល​…សុ​ី​ដាច់​លុយបានរាប់​ពាន់​ដុល្លារ

រាជធានីភ្នំពេញ ៖ នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនស្ត្រីម្នាក់ ក្រោយពេលមានប្រជាពលរដ្ឋ៤នាក់ មកពីតាមខេត្តមួយចំនួនដាក់ពាក្យប្ដឹងចូលទៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដោយចោទប្រកាន់ស្ត្រីរូបនេះពីបទរំលោភលើទំនុកចិត្ត ។

Read more: ​​ឆបោក​នាំគេ​ចូល​នគរបាល​…សុ​ី​ដាច់​លុយបានរាប់​ពាន់​ដុល្លារ

ឆ្មក់​ចូលបារបារាំង​មួយកន្លែងក្នុង​សង្កាត់វត្ត​​ភ្នំ ប្រមូលទាំង​នារីជា​បុគ្គលិកនិង​ថៅកែ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរផ្លូវភេទនិងការពារអនីតិជនបានចុះទៅធ្វើការឃាត់ខ្លួនស្ត្រីធ្វើការក្នុងបារបារាំងមួយកន្លែងបង្កប់នូវសេវាផ្លូវភេទបានចំនួន៨នាក់ រួមនឹងថៅកែហាងម្នាក់ជាជនជាតិអូស្ត្រាលីយកទៅសួរនាំ ។

Read more: ឆ្មក់​ចូលបារបារាំង​មួយកន្លែងក្នុង​សង្កាត់វត្ត​​ភ្នំ...

២នាក់ម្តាយកូន​​ជិះ​ម៉ូតូសុខៗ ស្រាប់តែ​…​បាន​សម្រេច​

រាជធានីភ្នំពេញ ៖ ស្ត្រីជាម្តាយបានរងរបួសយ៉ាងដំណំ ចំណែកកូនស្រីម្នាក់បានរងរបួសស្រាល បន្ទាប់ពីជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វើដំណើរតាមផ្លូវ ក៏ត្រូវក្រុមចោរធ្វើសកម្មភាពឆក់កាបូបបានសម្រេច បណ្តាលឲ្យដួល បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពី១១យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរវត្តកោះ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្សកែងផ្លូវ១០៩ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

Read more: ២នាក់ម្តាយកូន​​ជិះ​ម៉ូតូសុខៗ ស្រាប់តែ​…​បាន​សម្រេច​

កុំ​ហ៊ាន​មេឆ្នោត…លែងបណ្តោយហើយ

ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួង មហាផ្ទៃ មានពលរដ្ឋល្អនៅមូលដ្ឋានបានរាយការណ៍ពីល្បែងស៊ីសងកន្ទុយលេខ(ឆ្នោតវៀតណាម) នៅ ចំណុចភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ដោយបានបើកលក់ចំហ ហើយត្រូវបានបង្ក្រាបធ្វើឡើង នៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៤ សីហា ក្នុងនោះ មេឆ្នោតចំនួន៣នាក់ត្រូវបានឃាត់ខ្លួនដក ហូតបានវត្ថុតាងសៀវភៅកត់លេខឆ្នោត និងលុយជាង២លានរៀលផងដែរ ។

Read more: កុំ​ហ៊ាន​មេឆ្នោត…លែងបណ្តោយហើយ

បុរសម្នាក់បើករថយន្តស៊េរីទំនើប បំពានភ្លើងស្តុបជ្រុលទៅបុករថយន្ត២គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប បំពានភ្លើងស្តុបជ្រុលទៅបុករថយន្ត២គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជាង១យប់ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅ ចំណុចស្តុបវត្តមហាមន្រ្តី ស្ថិតនៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

Read more: បុរសម្នាក់បើករថយន្តស៊េរីទំនើប បំពានភ្លើងស្តុបជ្រុលទៅបុករថយន្ត២គ្រឿង...

តុលាការសម្រេចឃុំខ្លួនក្រុមចោរជនជាតិវៀតណាម សកម្មខាងលួចផ្លាកលេខរថយន្ត២នាក់

(ភ្នំពេញ)៖ ក្រុមចោរដែលមានជំនាញ ខាងលួចផ្លាកលេខរថយន្តមិនរើសម៉ាក២នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគារព្រៃសម១។ នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩។

Read more: តុលាការសម្រេចឃុំខ្លួនក្រុមចោរជនជាតិវៀតណាម សកម្មខាងលួចផ្លាកលេខរថយន្ត២នាក់