Social Network

ផ្អើលព្រលាន! ស្ត្រី២នាក់បំរុងនាំជាង​២៧គីឡូក្រាម​ឡើងយន្តហោះ​

ខេត្តសៀមរាប ៖ តាមប្រភពពីមន្ត្រីជំនាញនៅក្នុងព្រលានយន្តហោះខេត្តសៀមរាបបានឱ្យដឹងថា ដោយមានកិច្ចសហការជាមួយសមត្ថកិច្ច និងមន្ត្រីជំនាញនៅព្រលានយន្តហោះអន្តរជាតិសៀមរាប បានធ្វើការឆែកឆេររកឃើញគ្រឿងញៀនទម្ងន់ជាង២៧គីឡូក្រាមនៅក្នុងកាបូបរបស់ស្ត្រីជនជាតិថៃចំនួន២នាក់ ហើយក៏ធ្វើការឃាត់ខ្លួននៅព្រលានយន្តហោះអន្តរជាតិសៀមរាបភ្លាមៗផងដែរ ខណ:ជនសង្ស័យទាំង២នាក់បំរុងនាំគ្រឿងញៀនទាំងនោះឡើងយន្តហោះធ្វើដំណើរទៅកាន់ប្រទេសហ្វ៊ីលីពីន ។

Read more: ផ្អើលព្រលាន! ស្ត្រី២នាក់បំរុងនាំជាង​២៧គីឡូក្រាម​ឡើងយន្តហោះ​

បងប្អូន​ណាខ្លះ​បាត់​ម៉ូតូ?​…​ក្រោយ​ចាប់​មេ​ខ្លោង​​ចោរប្លន់​នៅ​ព្រ​លាន​យន្តហោះ

ខេត្តសៀមរាប ៖ បងប្អូនណាដែលបានបាត់ម៉ូតូកន្លងមក សូមអញ្ជើញទៅពិនិត្យមើលម៉ូតូដែលចាប់បានពីក្រុមចោរ តើមានរបស់ខ្លួនដែរឬអត់ ?គួរបញ្ជាក់ថា មេខ្លោងចោរប្លន់ដ៏សកម្មនៅក្រុងសៀមរាបម្នាក់ ដែលបានរត់គេចខ្លួនកន្លងទៅ មិនអាចគេចរួចពីការតាមប្រមាញ់របស់សមត្ថកិច្ចបានទេ ខណៈសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានតាមរហូតដល់ស្រុកអន្លង់វែង ប៉ុន្តែបែរជាជននោះត្រឡប់មកភ្នំពេញវិញ និងចាប់បាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទើបត្រូវនាំខ្លួនមកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

Read more: បងប្អូន​ណាខ្លះ​បាត់​ម៉ូតូ?​…​ក្រោយ​ចាប់​មេ​ខ្លោង​​ចោរប្លន់​នៅ​ព្រ​លាន​យន្តហោះ

នារី​រោងចក្រ​«​ខ្ញុំ​អត់​ដែល​ស្គាល់​មីង​ទេ ហេតុ​អី​បាន​មក​ចាប់ដៃ​ខ្ញុំ​បែប​នេះ?​»…​នាង​ស្រឡាំងកាំង

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្មការិនីម្នាក់ ខណៈទៅផ្សាររកទិញសម្លៀកបំពាក់បានជួបក្រុមចោរទម្លាក់យោងមានគ្នា៤នាក់ ហើយត្រូវបានក្រុមចោរទាំងនោះប្រើល្បិចបោកដោយយកគ្រាប់កង់១កញ្ចប់ប្រគល់ឲ្យនាង រួចហើយបានដោះយកខ្សែ.កមាសរបស់នាងអស់ចំនួន៧ជី រួចបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់តែម្ដង ។

Read more: នារី​រោងចក្រ​«​ខ្ញុំ​អត់​ដែល​ស្គាល់​មីង​ទេ...

ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តកំពង់ធំ…​បង្ក្រាប​គ្រឿងញៀនដ៏ធំ

ខេត្តកំពង់ធំ ៖ ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពង់ធំ ដែលបានបើកយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការបង្ក្រាបគ្រឿងញៀនរហូតដល់៤០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានខ្មែរ៣នាក់និងជនជាតិថៃម្នាក់ កាលពីរសៀលថ្ងៃទី២១ តុលា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២និង៣០នាទីរសៀល នៅភោជនីយដ្ឋានយីហោ«រស់ សុខុម» តាមផ្លូវជាតិលេខ៦ ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ។

Read more: ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្តកំពង់ធំ…​បង្ក្រាប​គ្រឿងញៀនដ៏ធំ

បងប្អូនទំនាស់សម្តីគ្នា ​ទាញពូថៅកាប់​ដេក​ស្តូក​

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា គ្រាន់តែឈ្លោះគ្នាបងប្អូនប្រុសបានទាញពូថៅកាប់គ្នាគ្មានប្រណីដៃ ដែលហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧ និង១៥នាទីយប់ថ្ងៃទី២២ តុលា ស្ថិតនៅចំណុចភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុកខេត្តកំពង់ធំ ។

Read more: បងប្អូនទំនាស់សម្តីគ្នា ​ទាញពូថៅកាប់​ដេក​ស្តូក​

ករណីម៉ែ-ឪអារ.កសម្លាប់​គ្នា…កូនៗ​ផ្តិត​មេដៃ​​ សុំកុំយកទោស​ឪពុក

ខេត្តកំពង់ចាម ៖ លើករណីប្តី-ប្រពន្ធអារ.កគ្នានេះ ត្រូវកូនៗបានផ្តិតមេដៃស្នើសមត្ថកិច្ចកុំយកទោសពៃរ៍ឪពុក តែសមត្ថកិច្ចមិនហ៊ានដោះលែងទេ និងបានភ្ជាប់លិខិតនោះ បញ្ជូនទៅសាលាដំបូងខេត្តជាអ្នកវិនិច្ឆ័យ ។

Read more: ករណីម៉ែ-ឪអារ.កសម្លាប់​គ្នា…កូនៗ​ផ្តិត​មេដៃ​​ សុំកុំយកទោស​ឪពុក

ជង់មិនភ្លេចកុក! ​ខំរត់​ដល់កំពង់សោម​អស់​ជាង​កន្លះខែ នៅតែគេចមិនផុត

រាជធានីភ្នំពេញ ៖ បុរសជាជាងដែកម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូអ្នកជិតខាងយកទៅលក់ រួចគេចខ្លួនបានប្រមាណជាងកន្លះខែ ហើយវិលត្រឡប់មកផ្ទះវិញនោះ។

Read more: ជង់មិនភ្លេចកុក! ​ខំរត់​ដល់កំពង់សោម​អស់​ជាង​កន្លះខែ នៅតែគេចមិនផុត

ក្នុង​មួយ​ថ្ងៃ​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​២១​នាក់

រាជធានីភ្នំពេញ ៖ ជនសង្ស័យពាក់ព័ន្ធករណីលួច, ឆក់, រក្សាទុក និងប្រើប្រាស់គ្រឿងញៀនសរុបចំនួន២១នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

Read more: ក្នុង​មួយ​ថ្ងៃ​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​២១​នាក់

ម្នាក់​ធ្វើ​ជា​ឈរ​នោម ម្នាក់​ទៀត​លូន​មក​ជិត​…​ម្ចាស់​ស្រែក​ផ្អើល​ឆោឡោ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅសួរនាំ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងដែលម្ចាស់គេចតទុកនៅខាងមុខផ្ទះមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ត្រង់ខាងមុខផ្ទះលក់ចាប់ហួយមួយកន្លែង ក្បែរច្រកចូលហ្គ្រេនភ្នំពេញ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់ខាងលើនេះ ក្នុងនោះម្នាក់ឈ្មោះ ឡុង រ័ត្ន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ វ៉ាន រ័ត្ននៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ។

Read more: ម្នាក់​ធ្វើ​ជា​ឈរ​នោម ម្នាក់​ទៀត​លូន​មក​ជិត​…​ម្ចាស់​ស្រែក​ផ្អើល​ឆោឡោ

ម្នាក់ស្លាប់ ២នាក់ទៀត​របួស ក្រោយភាគីម្ខាង​​មានគ្នា​១០នាក់​​ដេញ​តាម​វាយ

ខេត្តសៀមរាប ៖ ជម្លោះក្នុងវង់ផឹកស៊ី ដោយភាគីម្ខាងមានគ្នា៣នាក់បានគប់សំបកកំប៉ុងស្រាបៀរទៅលើភាគីម្ខាងទៀត ពេលនោះភាគីម្ខាងទៀតដែលមានគ្នា១០នាក់ ទ្រាំមិនបានក៏ស្ទុះដេញតាមវាយ បណ្តាលឱ្យម្នាក់ធ្លាក់ចូលទឹកស្លាប់ និង២នាក់ទៀតរងរបួស ។

Read more: ម្នាក់ស្លាប់ ២នាក់ទៀត​របួស ក្រោយភាគីម្ខាង​​មានគ្នា​១០នាក់​​ដេញ​តាម​វាយ

ញយដងពេក! ​ស្ត្រីម្នាក់​ទ្រាំមិនបានប្រើល្បិចចាប់បាន…បែកធ្លាយ​៤លើក​

ខេត្តកំពង់ធំ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពលួចគាស់ផ្ទះ ហើយត្រូវបានម្ចាស់ផ្ទះសហការជាមួយសមត្ថកិច្ចចាប់ខ្លួនបានកាលពីវេលាម៉ោង៩និង៥០នាទីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះហឿន សុខហេង ស្ថិតក្នុងភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ។ជនសង្ស័យម្នាក់ខាងលើឈ្មោះលន់ ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

Read more: ញយដងពេក! ​ស្ត្រីម្នាក់​ទ្រាំមិនបានប្រើល្បិចចាប់បាន…បែកធ្លាយ​៤លើក​

អ្នកភូមិសង្ស័យក៏ប្តឹង ពេលឃើញបុរស​ម្នាក់​សម្ងំធ្វើបែបនេះក្រោយសាលាជម្ពូវ័ន​

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដា ភីស៊ីអិច បានសម្រេច ប៉ុន្តែជិះមិនកើតក៏បណ្តើរតាមផ្លូវតាំងពីក្នុងភូមិសាស្ត្រសង្កាត់សំរោងក្រោមរហូតដល់ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

Read more: អ្នកភូមិសង្ស័យក៏ប្តឹង ពេលឃើញបុរស​ម្នាក់​សម្ងំធ្វើបែបនេះក្រោយសាលាជម្ពូវ័ន​

កាល​មិន​ទាន់​ស្រា​ចូលខ្លួន ម្នាក់​ៗ​ជា​មិត្ត​នឹង​គ្នា​…​ លុះ​ស្រវឹង​ប្រែជា​សត្រូវ​ស៊ីសាច់​គ្នា

រាជធានីភ្នំពេញ ៖ បុរស២នាក់ជាសម្លាញ់នឹងគ្នារាប់អានគ្នាជាបងប្អូន លុះផឹកស៊ីជុំគ្នាស្រវឹងរៀងៗខ្លួន ក៏ប្រកាន់គ្នារឿងហៅ «អា» និងរឿងចែកលុយគ្នារឿងដោះស្រាយរថយន្តអត់ពន្ធ រហូតឈានដល់ទាស់សម្តីឈ្លោះគ្នាផ្អើលពេញក្នុងហាងផឹកស៊ី ព្រមទាំងដកកាំភ្លើងគំរាមគ្នាទៀត ។

Read more: កាល​មិន​ទាន់​ស្រា​ចូលខ្លួន ម្នាក់​ៗ​ជា​មិត្ត​នឹង​គ្នា​…​...

សម្លាប់សង្សារពេលរួមភេទ…គឺផ្តើម​ពី​​ដឹង​ថា នាង​មានគូដណ្តឹងហើយ

ខេត្តព្រះសីហនុ ៖ ពិតជាឈាមស្រែកស្បែកហៅ ទីបំផុតក្នុងរយៈពេលជិត៣ខែ ជនបាតដៃប្រឡាក់ឈាមត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៩ តុលា កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាឃាតកររំលោភហើយសម្លាប់ស្ត្រីជាសង្សារ មានមុខរបរជាកម្មករសំណង់ដូចគ្នា ក្រោយបានដឹងរឿងនាងមានគូដណ្តឹង ។

Read more: សម្លាប់សង្សារពេលរួមភេទ…គឺផ្តើម​ពី​​ដឹង​ថា នាង​មានគូដណ្តឹងហើយ

ចប់និយាយ…ទើបតែអាយុ១៦ឆ្នាំសោះថ្លើមធំហ៊ានប្រព្រឹត្តរឿងបែបហ្នឹងទៅហើយ !

រាជធានីភ្នំពេញ ៖ ក្មេងប្រុសជំទង់ម្នាក់ដែលទើបតែមានអាយុ១៦ឆ្នាំសោះបានប្រព្រឹត្តបទល្មើសដែលជាការរួមចំណែកក្នុងការបំពុលសង្គមដោយបានធ្វើសកម្មភាពជួញដូរគ្រឿងញៀន ហើយត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី២ ល្បាតប្រទះឃើញមានការសង្ស័យក៏បានឃាត់ខ្លួននាំទៅសាកសួរ ។

Read more: ចប់និយាយ…ទើបតែអាយុ១៦ឆ្នាំសោះថ្លើមធំហ៊ានប្រព្រឹត្តរឿងបែបហ្នឹងទៅហើយ !

ខ្មាន់កាំភ្លើងចិន​បាញ់​សម្លាប់​ចិន​ដូចគ្នា…​ចាប់​បាន​២នាក់​ទៀត

ខេត្តព្រះសីហនុ ៖ ខ្មាន់កាំភ្លើងជនជាតិចិន ដែលបាញ់សម្លាប់ចិនដូចគ្នានៅកណ្ដាលក្រុងព្រះសីហនុ កាលពីថ្ងៃទី៦ តុលាកន្លងទៅនៅពេលនេះ កម្លាំងនគរបាលតាមស្រាវជ្រាវ និងចាប់ខ្លួនបាន២នាក់បន្ថែមទៀត ។

Read more: ខ្មាន់កាំភ្លើងចិន​បាញ់​សម្លាប់​ចិន​ដូចគ្នា…​ចាប់​បាន​២នាក់​ទៀត

ឆ្មក់​ចូលបង្ក្រាប​ផ្ទះ​ជួញដូរផ្លូវភេទ​មួយកន្លែង​ជា​របស់ជនជាតិវៀតណាម​

ខេត្តប៉ៃលិន ៖ ដោយមានការដឹកនាំផ្ទាល់ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន និងមានការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលប៉ៃលិន បានចាត់ឲ្យលោកឧត្ដមសេនីយ៍ត្រី ស៊ិន សុភាលក្ម្សី ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ ដឹកនាំកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចុះបង្ក្រាបករណីជួញដូរផ្លូវភេទខុសច្បាប់មួយកន្លែងនៅចំណុចផ្ទះរបស់ឈ្មោះ សុខ ស្រីលីន ភេទស្រី ជាជនជាតិវៀតណាម និងធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន៦នាក់ផងដែរ ។ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទ១០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ សុខ ស្រីលីន ដែលជាជនជាតិវៀតណាម ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

Read more: ឆ្មក់​ចូលបង្ក្រាប​ផ្ទះ​ជួញដូរផ្លូវភេទ​មួយកន្លែង​ជា​របស់ជនជាតិវៀតណាម​

​គាត់ជិះ​ឆ្វែលប្រុងធ្វើស៊ីម៉ូតូ​១គ្រឿង​នៅ​​កណ្តាលក្រុងសៀមរាប

ខេត្តសៀមរាប ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាល ក្រុងសៀមរាប ដែលធ្វើសកម្មភាពល្បាតតាមផ្លូវនៅម្តុំផ្សារចាស់ដើម្បីប្រមាញ់មុខសញ្ញាលួចកាច់សោ.កម៉ូតូ បានឃើញជនសង្ស័យកំពុងជិះម៉ូតូឆ្វែលបម្រុងធ្វើសកម្មភាពកាច់សោ.កម៉ូតូនៅម្តុំរង្វង់មូលវត្តដំណាក់ ក៏ឃាត់ខ្លួនបាន២នាក់រួចបញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ។

Read more: ​គាត់ជិះ​ឆ្វែលប្រុងធ្វើស៊ីម៉ូតូ​១គ្រឿង​នៅ​​កណ្តាលក្រុងសៀមរាប

ប្រតិប​ត្តិ​ការរបស់ស្ថានទូតចិនក្របួច​​ពួក​ឧក្រិដ្ឋ​ចិន​ចាប់​ជម្រិត​​​នៅ​ភ្នំពេញ​​ និងកំពត

រាជធានីភ្នំពេញ ៖ ជនជាតិចិន៥នាក់បានត្រូវស្ថានទូតចិនឃាត់ខ្លួនប្រគល់ឲ្យនគរបាលខណ្ឌទួលគោកចាត់ការតាមច្បាប់ បន្ទាប់ពីក្រុមជននេះធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដូចគ្នាយកប្រាក់អស់ប្រមាណ ៣ពាន់ដុល្លារកាលពី១២ថ្ងៃមុន នៅសណ្ឋាគារឡាក់គីស្តារ៍២ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

Read more: ប្រតិប​ត្តិ​ការរបស់ស្ថានទូតចិនក្របួច​​ពួក​ឧក្រិដ្ឋ​ចិន​ចាប់​ជម្រិត​​​នៅ​ភ្នំពេញ​...

កំហឹងស្ទាវរាត្រីចរ​…ដេញប្រហារកម្ទេច​ឡានទំនើប១​គ្រឿង

រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿង ត្រូវបានវាយប្រហារដោយក្រុមយុវជនស្ទាវជាច្រើននាក់វេលាទៀបភ្លឺ ដែលរហូតមកដល់រសៀលថ្ងៃទី៧ តុលា រឿងរ៉ាវបែបណានោះនៅមិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចនៅឡើយទេ ។

Read more: កំហឹងស្ទាវរាត្រីចរ​…ដេញប្រហារកម្ទេច​ឡានទំនើប១​គ្រឿង

ច្រើន​នាក់​ណាស់​សុទ្ធតែ​ចិន​មាន​ទាំងស្រី​ប្រុស​ពពាក់​ព​ពួន​គ្នា​ក្នុងផ្ទះ​ល្វែង​ជា​សំងាត់

ខេត្តកំពត ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយសមត្ថកិច្ចរបស់អធិការដ្ឋានក្រុងកំពតក្រោមកិច្ចសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពតកាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ បានចុះឆែកឆេររួចឃាត់ខ្លួនជនជាតិចិនចំនួន១៧នាក់ក្នុងផ្ទះល្វែងមួយ ។ ប្រតិបត្តិការនបានធ្វើឡើងនៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។

Read more: ច្រើន​នាក់​ណាស់​សុទ្ធតែ​ចិន​មាន​ទាំងស្រី​ប្រុស​ពពាក់​ព​ពួន​គ្នា​ក្នុងផ្ទះ​ល្វែង​...