Social Network

បុរសចិនម្នាក់ និង​ស្ត្រីខ្មែរ​ម្នាក់​អុកឡុក​ផ្អើល​អ្នក​ជិត​ខាង និង​អ្នក​ដំណើរ​

រាជធានីភ្នំពេញ ៖ មានករណី២ផ្សេងគ្នា ដោយករណីទី១ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ គឺស្ត្រីម្នាក់វ័យជាង២០ឆ្នាំ សង្ស័យបែកថ្នាំ ហើយបាត់បង់ម្ចាស់ការ និយាយលែងដឹងខុសត្រូវ និងបង្កការអុកឡុករំខានដល់អ្នកស្នាក់នៅក្បែរខាង ត្រង់ចំណុចបន្ទប់ជួលជាន់ទី១ ស្ថិតក្នុងភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

Read more: បុរសចិនម្នាក់ និង​ស្ត្រីខ្មែរ​ម្នាក់​អុកឡុក​ផ្អើល​អ្នក​ជិត​ខាង និង​អ្នក​ដំណើរ​

មិនធម្មតា​ទេ ! សូ​ម្បី​តែ​អង្ករ​ក៏​មិន​ទុក​ឲ្យ​ម្ចាស់​ដែរ​ប្រមូល​យក​ខ្ទេច

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម បន្ទប់ផ្ទះជួលរបស់បុគ្គលិកចាក់សាំងម្នាក់ ត្រូវបានក្រុមចោរចូលគាស់ផ្ទះប្រមូលយកហ្មត់ អស់ប្រមាណជាង១ពាន់ដុល្លារ សូម្បីតែអង្ករក៏មិនទុកអោយដែរ ។

Read more: មិនធម្មតា​ទេ ! សូ​ម្បី​តែ​អង្ករ​ក៏​មិន​ទុក​ឲ្យ​ម្ចាស់​ដែរ​ប្រមូល​យក​ខ្ទេច

ឆ្លាតណាស់! ពេលគេឃើញទាន់ ធ្វើ​​ដូច​មិន​ដឹងរឿងអ្វីទាំងអស់

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឡើងលួចកាត់ខ្សែកាប្លិ៍ដែលនៅលើបង្គោលភ្លើងតាមដងផ្លូវ ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ត្រង់ចំណុចច្រកចូលខាងមុខភោជនីយដ្ឋាន BBQ កូរ៉េហ្គូង ស្ថិតតាមបណ្ដោយផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

Read more: ឆ្លាតណាស់! ពេលគេឃើញទាន់ ធ្វើ​​ដូច​មិន​ដឹងរឿងអ្វីទាំងអស់

ទារ​សំណង​ជំងឺ​ចិត្ត​​៥០០០​ដុល្លារ…​ពី​ប៉ូលិស​​ប៉ុស្តិ៍​ម្នាក់

ខេត្តកណ្តាល ៖ ករណីហិង្សាមួយដែលម្តាយជនរងគ្រោះអះអាងថា ប៉ូលិសចាប់ដាក់ខ្នោះកូនរបស់គាត់ ហើយបានវាយធ្វើបាបរហូតធ្លាក់ឈាមនៅស្រុកកោះធំកំពុងស្រែករកយុត្តិធម៌។ ស្ត្រីជាម្តាយឈ្មោះ ប្រាង ម៉ុម អាយុ៤៦ឆ្នាំ ជាកសិករ មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១៧ សីហា មានកម្មវិធីល្ខោនបាសាក់នៅចំណុចវត្តជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។

Read more: ទារ​សំណង​ជំងឺ​ចិត្ត​​៥០០០​ដុល្លារ…​ពី​ប៉ូលិស​​ប៉ុស្តិ៍​ម្នាក់

​នរណា​​ដោះកញ្ចក់​?…​ធ្វើឱ្យម្ចាស់​ឡាន​ប្រហោងពោះ​ទាំង​​ព្រឹក

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនមិនស្គាល់មុខបានលួចគាស់កញ្ចក់រថយន្តប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកតាក់ស៊ីម្នាក់ ដែលគេសង្ស័យអាចកើតឡើងនៅចន្លោះវេលាម៉ោង៣ ទៅម៉ោង៧ព្រឹកថ្ងៃ ទី២២ សីហា នេះ ស្ថតនៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។

Read more: ​នរណា​​ដោះកញ្ចក់​?…​ធ្វើឱ្យម្ចាស់​ឡាន​ប្រហោងពោះ​ទាំង​​ព្រឹក

​​​​លទ្ធផលដែលគាត់​ចង់ស៊ីដាច់ម៉ូតូដឹកបន្លែ​…​តែរត់មិនរួច

ខេត្តបាត់ដំបង ៖ ជនឆក់ឱកាសម្នាក់ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីលួចយកម៉ូតូដឹកបន្លែមួយគ្រឿង ពេលម្ចាស់កំពុងរវល់ដើរទិញអីវ៉ាន់នៅក្នុងផ្សារ កាលពីវេលាទៀបភ្លឺថ្ងៃទី២១ សីហា នៅចំណុចផ្សារមោងប្ញស្សី ស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី ។លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្តបានប្រាប់ថា ជនសង្ស័យឈ្មោះឆន អិត ហៅ ធី អាយុ៣០ឆ្នាំ នៅភូមិជ្រៃ២ ឃុំជ្រៃស្រុកមោងប្ញស្សី ។

Read more: ​​​​លទ្ធផលដែលគាត់​ចង់ស៊ីដាច់ម៉ូតូដឹកបន្លែ​…​តែរត់មិនរួច

ជនបង្កបើកឡានបុកសិស្សសាលា មុនថ្ងៃប្រឡងបាក់ឌុបស្លាប់ នៅខណ្ឌជ្រោយចង្វារ ត្រូវតុលាការសម្រេចឃុំខ្លួន

(ភ្នំពេញ)៖ ជនបង្កដែលបើករថយន្ដបុកសិស្សសាលាស្លាប់ម្នាក់ និងរបួសម្នាក់ទៀតផ្សេង មុនថ្ងៃប្រឡងបាក់ឌុប នៅត្រង់ចំណុចភ្លើងស្តុប ផ្លូវជាតិលេខ៦ កែងមហាវថីឈ្នះឈ្នះ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវតុលាការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ។

Read more: ជនបង្កបើកឡានបុកសិស្សសាលា មុនថ្ងៃប្រឡងបាក់ឌុបស្លាប់ នៅខណ្ឌជ្រោយចង្វារ...

កំហឹងក្តៅខ្លាំង​…ទោះនាងមានផ្ទៃពោះ២​ខែ​ក៏​វាយរំសាយកំហឹង​

ខេត្តប៉ៃលិន ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រីដៃដល់ម្នាក់ដែលក្លាហានជិះម៉ូតូទៅវាយស្ត្រីម្នាក់មានផ្ទៃពោះនៅមុខផ្ទះ បណ្តាលឱ្យរងរបួសពេញខ្លួន ខណៈគាត់ចោទស្ត្រីរងគ្រោះថា បានប្រើអំពើហិង្សាលើកូនរបស់ខ្លួន ហើយត្រូវបានកម្លាំងអាវុធហត្ថខេត្ត បានរៀចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។

Read more: កំហឹងក្តៅខ្លាំង​…ទោះនាងមានផ្ទៃពោះ២​ខែ​ក៏​វាយរំសាយកំហឹង​

សម្រេចច្រើនដងមិនអី លុះចុងក្រោយ​អស់លក្ខណ៍​

រាជធានីភ្នំពេញ ៖ ដែកដែលអ្នកភូមិទិញយកមកសាងសង់ដំបូល ឬសំយ៉ាបផ្ទះហើយគរទុកនៅមុខផ្ទះ ត្រូវបានយុវជនសង្ស័យ២នាក់តែងតែធ្វើសកម្មភាពលួចដែកនៅពេលយប់ និងលួចបានសម្រេចជាច្រើនលើកមកហើយ ។

Read more: សម្រេចច្រើនដងមិនអី លុះចុងក្រោយ​អស់លក្ខណ៍​

រឿងថែមលុយ១ដុល្លារ ចិននិង​ខ្មែរ​ផ្ទុះ​ជម្លោះ​ផ្អើលផ្លូវ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់បានដឹកភ្ញៀវចិនចេញមកពីផ្សារអុីអនម៉លទៅ មជ្ឈមណ្ឌលព្រីមផ្លាហ្សា ម្តុំក្បាលថ្នល់ ហើយជនជាតិចិននោះចង់អោយដឹកបន្តទៅម្តុំទឹកថ្លាវិញ ប៉ុន្តែថែមលុយអោយតែមួយដុល្លារប៉ុណ្ណោះ ចំណែកខាងអ្នកបើកបរម៉ូតូកង់បីឥណ្ឌាមិនព្រមទៅ ក៏ឈ្លោះប្រកែកគ្នា ហើយខាងជនជាតិចិនយកដុំឥដ្ឋគប់ បណ្តាលអោយរងរបួសទាំងសងខាងយ៉ាងដំណំ ។

Read more: រឿងថែមលុយ១ដុល្លារ ចិននិង​ខ្មែរ​ផ្ទុះ​ជម្លោះ​ផ្អើលផ្លូវ​

មួយ​ករណី​ទៀត​ហើយ​! ចងអង្រឹងសម្រូតខ្លួន​ចូល​ប្រមូល​អស់​ជាង​៧០​គ្រឿង

រាជធានីភ្នំពេញ ៖ ទូរស័ព្ទដៃស៊េរីទំនើបៗជាង៧០គ្រឿងមានតម្លៃរាប់ពាន់ដុល្លារដែលម្ចាស់រៀបចំទុកដាក់បិទតូបក្រោយពីការដាក់លក់ពេញ១ថ្ងៃនោះ ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពឡើងគាស់ដំបូលរួចយកអង្រឹងចងសម្រូតខ្លួនចូលទៅក្នុងហាងលួចយកអស់ ខណៈពេលដែលម្ចាស់ដេកលង់លក់ពេលយប់នៅជាន់ខាងលើ។

Read more: មួយ​ករណី​ទៀត​ហើយ​! ចងអង្រឹងសម្រូតខ្លួន​ចូល​ប្រមូល​អស់​ជាង​៧០​គ្រឿង

ចុះបង្ក្រាប…ស្រាប់តែបែកការណ៍ខ្ទេច

ខេត្តកំពង់ធំ ៖ មានការបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែង ដោយយកបានតែម៉ូតូ៧គ្រឿង រីឯមនុស្សរត់ប្រះអាយុអស់ កាលពីវេលាម៉ោង០៥ និង៤៥នាទីល្ងាចថ្ងៃទី១៦ សីហា ពីកម្លាំងប៉ុស្តិរដ្ឋបាលឃុំបឹងល្វានិងកម្លាំងប្រជាការពារ មានទីតាំងក្នុងកសិដ្ឋានមួយកន្លែង របស់ក្រុមហ៊ុនចំការកៅស៊ូ(វៀតណាម) ភឿកវ៉ា ក្នុងភូមិសង្គ្រោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

Read more: ចុះបង្ក្រាប…ស្រាប់តែបែកការណ៍ខ្ទេច

មិនដឹង​ជា​លេចមុខ​ចេញ​មកពីណា​នាង​មក​ដល់​មុខ​ផ្ទះ​ស្រាប់តែ​…

រាជធានីភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់រួមនឹងម៉ូតូមួយគ្រឿងបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃតែមិនបានសម្រេចហើយរត់គេចខ្លួនមកដល់បឹងកក់ត្រូវបានកងរាជអាវុធហត្ថខណ្ឌដូនពេញធ្វើការឃាត់ខ្លួនបានភ្លាមៗយកទៅសួរនាំ ហេតុករណ៍នេះបានកើតឡើងកាលពីវេលាម៉ោង12និង30នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី19 ខែសីហា ឆ្នាំ2019 តាមបណ្តោយផ្លូវR6 បឹងកក់នៅចំណុចស្តុបបឹងកក់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

Read more: មិនដឹង​ជា​លេចមុខ​ចេញ​មកពីណា​នាង​មក​ដល់​មុខ​ផ្ទះ​ស្រាប់តែ​…

ឃើញ​ភ្លើង​ស៊ី​ញ៉ូ​លោត​ភ្លឹបភ្លែត​ៗ ម្ចាស់​ឆ្ងល់​ពេក​ក៏​ទៅ​មើល​ស្រែកផ្អើល​ឆោឡោ

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពុន១ដើម្បីយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យទាំង៣នាក់នោះបានធ្វើសកម្មភាពលួចយកម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះម្នាក់ដែលចតទុករង់ចាំឌុបម៉ូយ ។

Read more: ឃើញ​ភ្លើង​ស៊ី​ញ៉ូ​លោត​ភ្លឹបភ្លែត​ៗ ម្ចាស់​ឆ្ងល់​ពេក​ក៏​ទៅ​មើល​ស្រែកផ្អើល​ឆោឡោ

ឃើញ​នាង​ចំហរទ្វារ​បន្ទប់​ទំនង​ពេក​ស្រក់ទឹកមាត់​ចូល​ទៅ​ចាត់ការ​រួចធ្វើ​ដូច​គ្មាន​រឿង​អី

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានដើរកាត់មុខបន្ទប់ជួលមួយកន្លែងហើយបានឃើញបន្ទប់នោះចំហរទ្វារចំណែកស្ត្រីម្ចាស់បន្ទប់រវល់បោកគក់សម្លៀកបំពាក់នៅក្នុងបន្ទប់ទឹកផង ដំបូងបានដើរហួស៥ជំហ៊ានទៅហើយ ។

Read more: ឃើញ​នាង​ចំហរទ្វារ​បន្ទប់​ទំនង​ពេក​ស្រក់ទឹកមាត់​ចូល​ទៅ​ចាត់ការ​រួចធ្វើ​ដូច​គ្មាន​...

ប្លន់ម៉ូតូពី​​ពោធិ៍សែនជ័យ ទៅ​ប្លុងចោល​​នៅ​ដូនពេញ…តែលុយនិងទ្រព្យយកបាត់

រាជធានីភ្នំពេញ ៖ ចោរប្លន់២នាក់ធ្វើសកម្មភាពវាយប្លន់យកម៉ូតូម៉ាហុងដាស្កូបពីស៊េរីឆ្នាំ២០២០មួយគ្រឿង រួមជាមួយនិងលុយជិត១ពាន់ដុល្លារ ព្រមទាំងទូរស័ព្ទ២គ្រឿងពីក្មេងស្រីម្នាក់ បានសម្រេចរួចជិះ គេច ខ្លួន បាត់ ។

Read more: ប្លន់ម៉ូតូពី​​ពោធិ៍សែនជ័យ ទៅ​ប្លុងចោល​​នៅ​ដូនពេញ…តែលុយនិងទ្រព្យយកបាត់

ក្របួច.កបានហើយ ចោរគាស់ឃ្លាំងដំឡូង​ គិត​ជាប្រាក់ប្រមាណ២ពាន់ដុល្លារ

ខេត្តមណ្ឌលគីរី៖ សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កំលាំងកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុក បានចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញា ដោយកម្លាំងឃាត់ខ្លួនបាន២នាក់ ម្នាក់មានឈ្មោះ អ៊ុក មី អាយុ២២ឆ្នាំ ដោយជននោះបានសារភាពថា ខ្លួនពិតជាបានគាស់ឃ្លាំងដំឡូងលួចយកសម្ភារៈ កាលពីថ្ងៃទី១១ សីហា ពិតប្រាកដមែន ។

Read more: ក្របួច.កបានហើយ ចោរគាស់ឃ្លាំងដំឡូង​ គិត​ជាប្រាក់ប្រមាណ២ពាន់ដុល្លារ

​​គ្រាន់​ប្អូន​ស្រីមិន​បានឱ្យ​បាយ​ហូប​​​១​ថ្ងៃ ចាប់​នាង​អារ​.​កលើ​ប៉ៅ​អី

ខេត្តបាត់ដំបង ៖ ដោយសាយតែឥទ្ធិពលនៃគ្រឿងញៀន ដែលបន្សល់ទុកជាប់នៅក្នុងខ្លួនរហូតធ្វើឱ្យយុវជនម្នាក់ឆ្កួតវង្វេង លែងស្គាល់ខុសត្រូវ ហ៊ានលើកដៃអារ.កសម្លាប់ប្អូនស្រីជីដូនមួយយ៉ាងសាហាវឃោរឃៅបំផុត កាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី១៥ សីហា ខណ:នាងកំពុងអង្គុយមើលទូរទស្សន៍នៅលើផ្ទះជាមួយជីដូន ស្ថិតនៅក្នុងភូមិមោង ឃុំមោង ស្រុកមោងប្ញស្សី ហើយជននេះ ក៏ត្រូវបានឃាត់ខ្លួន ភ្លាមៗដែរ។ជនសាហាវព្រៃផ្សៃនេះ ឈ្មោះ ជុំ ជោគជ័យ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ។

Read more: ​​គ្រាន់​ប្អូន​ស្រីមិន​បានឱ្យ​បាយ​ហូប​​​១​ថ្ងៃ ចាប់​នាង​អារ​.​កលើ​ប៉ៅ​អី

គាត់​ឆ្ងាញ់​ដៃ​គាត់​នោះ​អី ១២​ដង​អត់​ភ្លាត់​អី​បន្តិច​តែ​លើក​នេះ​អស់លក្ខណ៍

រាជធានីភ្នំពេញ ៖ មុខសញ្ញាឆក់ម្នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ទៀតដែលកំពុងគេចខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីមុខសញ្ញាឆក់ម្នាក់នោះបានសារភាពមិនប្រែប្រួលថា ឆក់កាបូបបានសម្រេចចំនួន១២លើកទើបជាប់អន្ទាក់ប៉ូលិស ។

Read more: គាត់​ឆ្ងាញ់​ដៃ​គាត់​នោះ​អី ១២​ដង​អត់​ភ្លាត់​អី​បន្តិច​តែ​លើក​នេះ​អស់លក្ខណ៍

ដល់​.​ក ! ចាប់​ចិន​ទ្រង់ទ្រាយ​ធំ​១២៧​នាក់​ផ្អើល​ដី​ព្រះ​សីហ​នុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការបឋមឲ្យដឹងថា កាលពីថ្ងទី១៤ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្តកិច្ចនគរបាលនាយកដ្ឋានប្រឆាំងភាវរកម្ម និងក្រិដ្ឋកម្មឆ្លងដែនក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន១២៧នាក់ ក្នុងនោះមានស្រីចំនួន១០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធវីអូអាយភី (VOIP) ។

Read more: ដល់​.​ក ! ចាប់​ចិន​ទ្រង់ទ្រាយ​ធំ​១២៧​នាក់​ផ្អើល​ដី​ព្រះ​សីហ​នុ

ទំព័រ​មុខព័ត៌មាន​ជាតិសន្ដិសុខ​សង្គមម្ចាស់​កំពុង​លាង​សណ្តែក​នៅ​មាត់​ស្ទឹង ឃើញ​ឪ​កាស​ល្អ​ក៏​លួច​ដាក់​មេ​ប្រូច​តែ​មានអី​… ម្ចាស់​កំពុង​លាង​សណ្តែក​នៅ​មាត់​ស្ទឹង ឃើញ​ឪ​កាស​ល្អ​ក៏​លួច​ដាក់​មេ​ប្រូច​តែ​មានអី​…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា យុវជនដៃឆើតម្នាក់ ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានភ្លាមៗនៅវេលាទៀបភ្លឺថ្ងៃទី១៤ សីហានេះ នៅលើផ្លូវមួយកន្លែង ស្ថិតក្នុងភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី បន្ទាប់ពីលួចយកម៉ូតូមួយគ្រឿងនៅក្បែរផ្លូវ ខណ:ម្ចាស់កំពុងចុះលាងសណ្ដែកនៅក្នុងស្ទឹង ។

Read more: ទំព័រ​មុខព័ត៌មាន​ជាតិសន្ដិសុខ​សង្គមម្ចាស់​កំពុង​លាង​សណ្តែក​នៅ​មាត់​ស្ទឹង...