Social Network

៣ក្បាច់ របស់អភិបាលក្រុងទើបនឹងរកឃើញ ភ្នំពេញអាចនឹងលែងលិចទឹក

បញ្ហាទឹកលិចនៅរាជធានីភ្នំពេញ នៅក្នុងរដូវវស្សាពេលមេឃធ្លាក់ភ្លៀងម្ដងៗ នៅតែជាទុក្ខកង្វល់របស់ថ្នាក់ដឹកនាំក្នុងការរកដំណោះស្រាយ និងបង្កផលលំបាកជាខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

Read more: ៣ក្បាច់ របស់អភិបាលក្រុងទើបនឹងរកឃើញ ភ្នំពេញអាចនឹងលែងលិចទឹក

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្ដេចកិត្ដិព្រឹទ្ធិបណ្ឌិត ជួបសំណេះសំណាល កម្មករ កម្មការិនី ក្រុមហ៊ុន ស៊ិនទ្រី និងមន្ទីរសាធារណៈការ និងដឹកជញ្ជូន ជាង២ពាន់គ្រួសារ នៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់ កម្មករ កម្មការិនី នៃក្រុមហ៊ុន ស៊ិនទ្រី និងមន្ទីរកធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញចំនួន២,១២៥គ្រួសារ ដែលប្រព្រឹត្ដទៅ នាទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា ។

Read more: នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្ដេចកិត្ដិព្រឹទ្ធិបណ្ឌិត ជួបសំណេះសំណាល កម្មករ...

ប្ដី​ប្រពន្ធ​ជនជាតិ​ជប៉ុន​មួយ​គូ ត្រូវ​ចាប់​ខ្លួន​ពី​បទ​​ឃុំ​​ឃាំង និង​​​បង្អត់​អាហារ​កូន​ខ្លួន​ឯង​រហូត​ដល់​ស្លាប់

នៅជប៉ុន ក្នុងថ្ងៃនេះ ប៉ូលិសបានធ្វើការចាប់ប្ដីប្រពន្ធពីរនាក់ ដែលបានធ្វើការឃុំឃាំង និងបង្អត់បាយកូនស្រីខ្លួនរហូតដល់ស្លាប់។ ស្ត្រីរងគ្រោះមានឈ្មោះ Ariri Kakimoto វ័យ ៣៣ឆ្នាំ ត្រូវបានប្រទះស្លាប់ក្នុងស្ថានភាពស្គមខ្លាំង ដោយនាងមានទម្ងន់ត្រឹម ១៩គីឡូប៉ុណ្ណោះ។

Read more: ប្ដី​ប្រពន្ធ​ជនជាតិ​ជប៉ុន​មួយ​គូ ត្រូវ​ចាប់​ខ្លួន​ពី​បទ​​ឃុំ​​ឃាំង...

ស្លាប់១១នាក់ និងរបួស២៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៥ធ្នូ

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៧លើក (យប់ ១០លើក) បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ (ស្រី២នាក់) រងរបួសធ្ងន់ ១៨នាក់ (ស្រី៥នាក់) រងរបួសស្រាល ៨នាក់ (ស្រី១នាក់) ។

Read more: ស្លាប់១១នាក់ និងរបួស២៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៥ធ្នូ

អភិបាលខណ្ឌមានជ័យ បញ្ជាឲ្យកម្លាំង ចុះបង្ក្រាបទីតាំងហ្គេម បាញ់ត្រី១កន្លែង​ នៅច្រមុះជ្រូក ក្បាលថ្នល់

ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបញ្ជាឲ្យមន្រ្តីរបស់ខ្លួន បន្តដឹកនាំ កម្លាំង ប្រជាការពារសាលា ខណ្ឌមានជ័យ សហការជាមួយកម្លាំង កងរាជអាវុធហត្ថ ខណ្ឌ មានជ័យ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ មួយកន្លែង ដែលសម្ងំលាក់ខ្លួនពួន ក្នុង ផ្ទះជួលម្ដុំច្រមុះជ្រូកក្បាលថ្នល់ ផ្លូវមុនីវង្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ ។

Read more: អភិបាលខណ្ឌមានជ័យ បញ្ជាឲ្យកម្លាំង ចុះបង្ក្រាបទីតាំងហ្គេម បាញ់ត្រី១កន្លែង​...

ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន២៣កញ្ចប់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្ក្រាបបាន

(ត្បូងឃ្មុំ)៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង១៤៖១០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។

Read more: ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន២៣កញ្ចប់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀន...

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៤ ខែធ្នូនេះលទ្ធផល៖ បង្ក្រាប១២ករណី ឃាត់ខ្លួន២៤នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖ * លទ្ធផលបង្ក្រាបរួមមាន៖ ១២ករណី ឃាត់ខ្លួន២៤នាក់ (ស្រី២នាក់) ១៖ ករណីជួញដូរគ្រឿងញៀន៧ករណី ឃាត់ខ្លួន១២នាក់។

Read more: យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៤...

ជនទំនើង២នាក់ ជាមន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យ បើករថយន្តបុកស្រ្តីម្នាក់ រួចបន្តចុះមកទាត់ធាក់បន្ថែម បណ្តាលឲ្យរងរបួស, សមត្ថកិច្ចតាមចាប់ខ្លួន

(ភ្នំពេញ)៖ ជនទំនើង២នាក់ ដែលសមត្ថកិច្ចប្រាប់ថា ជាមន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលខណ្ឌតាមចាប់ខ្លួន ក្រោយពួកគេបានបើករថយន្តទៅបុកស្រ្តីម្នាក់ ហើយខឹងស្រ្តីរងគ្រោះជេរបន្តិចបន្តួច ក៏បើករថយន្តមកតាម ហើយឈប់រថយន្តបើកទ្វារចុះមកលោតធាក់ រហូតដួលម៉ូតូរងរបួសទៀតផង។

Read more: ជនទំនើង២នាក់ ជាមន្រ្តីសាលាខណ្ឌពោធិ៍សែនជ័យ បើករថយន្តបុកស្រ្តីម្នាក់...

ភ្លើងរាលពីចង្ក្រាន ដាំបាយ ឆេះផ្ទះអស់២ខ្នង នៅស្រុកព្រៃឈរ

កំពង់ចាម ៖ យ៉ាងហោចណាស់ ផ្ទះ ចំនួន ២ខ្នង បានឆេះ និង ខូចខាតទ្រព្យ សម្បត្តិមួយចំនួន កាលពីយប់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុចភូមិលិចវត្ត ឃុំថ្មពូនស្រុកព្រៃឈរ ខេត្ត កំពង់ចាម ។

Read more: ភ្លើងរាលពីចង្ក្រាន ដាំបាយ ឆេះផ្ទះអស់២ខ្នង នៅស្រុកព្រៃឈរ

អ្នកបើករថយន្តដឹកហ្គាស ងងុយដេកមួយភាំង ស្រាប់តែដឹងខ្លួន បុកគូទរថយន្តដឹកស្រូវ កំពុងចតស្ងៀម

ភ្នំពេញ ៖ បុរសម្នាក់បើក រថយន្តស៊ីទែនហ្គាស មួយគ្រឿង ងងុយដេកមួយភាំង រថយន្តបាន បុកគូទរថយន្ត ដឹកស្រូវកំពុងចតស្ងៀម បង្កការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១យប់ ថ្ងៃទី ២២ ខែធ្នូរ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចាន់ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

Read more: អ្នកបើករថយន្តដឹកហ្គាស ងងុយដេកមួយភាំង ស្រាប់តែដឹងខ្លួន បុកគូទរថយន្តដឹកស្រូវ...

ឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

កំពង់ចាម៖ កម្លាំជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កាលពីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បាន សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចណុចភូមិលេខ២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ៩នាក់ និង រឹបអូសវត្ថុតាងមួយចំនួន។

Read more: ឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

យុវជនម្នាក់គាំងបេះដូងស្លាប់ មិនទាន់ដឹងមូលហេតុ ពិតប្រាកដ

រតនគិរី៖ យុវជនម្នាក់គាំងបេះដូងស្លាប់ តែមិនទាន់ដឹងមូលហេតុពិតប្រាកដ នៅវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចការដ្ឋានសាងសង់ សាលាអនុវិទ្យាល័យមួយកន្លែង ស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

Read more: យុវជនម្នាក់គាំងបេះដូងស្លាប់ មិនទាន់ដឹងមូលហេតុ ពិតប្រាកដ

រថយន្ដក្រឡាប់ធ្លាក់ចូលទឹក កៀបជាប់បុរសម្នាក់ស្លាប់

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បើករថយន្ដក្នុងល្បឿនលឿន ជ្រុលចង្កូតធ្លាក់ចូលទឹក បណ្ដាលអោយកៀបជាប់បុរសម្នាក់ស្លាប់ នៅក្នុងរថយន្ដ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង៣០ នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិព្រែកជ្រៃ  សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

Read more: រថយន្ដក្រឡាប់ធ្លាក់ចូលទឹក កៀបជាប់បុរសម្នាក់ស្លាប់

ប្រជានេសាទសាសនិកឥស្លាមរស់នៅលើទូកជិត១០០គ្រួសារ កំពុងបង្កើតភូមិមួយលើដីគោក ស្នើសុំជំនួយពីរដ្ឋាភិបាលកម្ពុជា

(កណ្ដាល)៖ បងប្អូនសាសនិកឥស្លាមជិត១០០គ្រួសារ ដែលសុទ្ធតែជាអ្នកនេសាទរស់នៅលើទូក បានប្រមូលផ្ដុំគ្នាបង្កើតភូមិមួយនៅលើទឹកដីគោក ស្ថិតនៅ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ព្រោះនៅលើទូកមានការលំបាកខ្លាំង ទើបពួកគាត់បានមូលមតិ និង រៃអង្គាសថវិកាគ្នា ទិញដីទំហំតូចមួយដើម្បីបង្កើតភូមិថ្មីមួយ ដែលពួកគាត់ដាក់ឈ្មោះថា «ភូមិឥស្លាមថ្មី»។

Read more: ប្រជានេសាទសាសនិកឥស្លាមរស់នៅលើទូកជិត១០០គ្រួសារ កំពុងបង្កើតភូមិមួយលើដីគោក...

មិនដឹងមានវិបត្តិអ្វីទេ នាងបម្រើការងារ ក្នុងហាងខារ៉ាអូខេ ចងកធ្វើអត្តឃាត

សៀមរាប : នារីបម្រើការងារ នៅហាងខារ៉ាអូខេម្នាក់ បានសម្រេចចងកធ្វើអត្តឃាត ដោយ បន្សល់ទុកកូនសំបុត្រ ជូនសាច់ញាតិរបស់ ។

Read more: មិនដឹងមានវិបត្តិអ្វីទេ នាងបម្រើការងារ ក្នុងហាងខារ៉ាអូខេ ចងកធ្វើអត្តឃាត

ស្ត្រីជាកម្មការិនី រោងចក្រតំបន់ សេដ្ឋកិច្ចពិសេស សម្រាលកូនប្រុស នៅកណ្តាលផ្លូវ

ភ្នំពេញ ៖ ស្ត្រីជាកម្មការិនី រោងចក្របិតត្រាំង ស្ថិតនៅតំបន់ សេដ្ឋកិច្ចពិសេស បានសម្រាលកូនប្រុស នៅផ្លូវសាធារណៈ បានដោយសុវត្ថិភាព នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៩ ធ្នូ ២០១៧។

Read more: ស្ត្រីជាកម្មការិនី រោងចក្រតំបន់ សេដ្ឋកិច្ចពិសេស សម្រាលកូនប្រុស នៅកណ្តាលផ្លូវ

សហភាពអឺរ៉ុប ជំរុញមីយ៉ាន់ម៉ា ដោះលែងអ្នករាយការណ៍ ព័ត៌មានរ៉យទ័រ ២នាក់ ឲ្យបានឆាប់តាមតែអាចធ្វើបាន

ព្រុចសែលៈ សហភាពអឺរ៉ុប បានអំពាវនាវ ឲ្យប្រទេសមីយ៉ាន់ម៉ា ដោះលែងអ្នករាយការណ៍ព័ត៌មានរ៉យទ័រ ២នាក់ ដែលត្រូវបានចាប់ខ្លួន កាលពីពេលកន្លងទៅ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

Read more: សហភាពអឺរ៉ុប ជំរុញមីយ៉ាន់ម៉ា ដោះលែងអ្នករាយការណ៍ ព័ត៌មានរ៉យទ័រ ២នាក់...

Update: បុរសដែលបើករថយន្តបាញ់២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ មានមុខងារជាមេធាវី, មូលហេតុបាញ់ព្រោះខឹងមិត្តភក្តិបង្អាប់ ពេលកំពុងផឹកស៊ី

(ភ្នំពេញ)៖ បុរសម្នាក់បានបាញ់ចំនួន២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ស្ថិតនៅមុខពហុកីឡដ្ឋានអូឡាំពិក ក្នុងសង្កាត់វាលវល់ ខណ្ឌ៧មករា នាយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណហើយ ដោយបុរសរូបនោះមានឈ្មោះ អិត ពិសិដ្ឋរង្សី អាយុ៣៥ឆ្នាំ មុខរបរ មេធាវី និងមានលំនៅឋាន នៅផ្ទះលេខ៥៨៣ ផ្លូវលេខ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

Read more: Update: បុរសដែលបើករថយន្តបាញ់២គ្រាប់ នៅក្បែរភូមិគ្រឹះអគ្គស្នងការនគរបាលជាតិ...

ក្រុមក្មេងទំនើង ដើរបង្កអនាធិបតេយ្យនៅតាមទីសាធារណៈ ក្នុងក្រុងបាត់ដំបងជិត៥០នាក់ ​ត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួន

(បាត់ដំបង)៖ កម្លាំងនគរបាលខេត្តបាត់ដំបង បានបើកប្រតិបត្តិការតាមឃាត់ខ្លួន ក្រុមក្មេងទំនើងដើរបង្កអនាធិបតេយ្យនៅតាមទីសាធារណៈនាពេលយប់ ក្នុងក្រុងជិត៥០នាក់ យកមកអប់រំ បន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នា ផឹកស៊ីស្រវឹងស្រែកឡូឡា និងជក់គ្រឿងញៀន។

Read more: ក្រុមក្មេងទំនើង ដើរបង្កអនាធិបតេយ្យនៅតាមទីសាធារណៈ ក្នុងក្រុងបាត់ដំបងជិត៥០នាក់...

បន្លែ៥មុខ ​សរុបជាង១០គីឡូក្រាម ត្រូវបានមន្ត្រីកាំកុងត្រូលផែស្ងួតចុងភ្នំពេញ ដកហូតពីអាជីវករផ្សារដើមគរ ហើយយកទៅដុតបំផ្លាញចោល ក្រោយពិនិត្យ​មានសារធាតុគីមី

(ភ្នំពេញ)៖ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសំណូមពរដល់អាជីវករដែលលក់បន្ថែ និងរបស់របរហូបចុកត្រូវគិតគូរពីសុខភាពខ្លួន និងអ្នកទិញយកទៅបរិភោបជាចំបង កុំគិតតែផលចំណេញពេក និងស្វែងយល់ឱ្យបានច្បាស់ពីសារធាតុគីមី ដែលប៉ះពាល់សុខភាពមនុស្សគ្រប់រូប។

Read more: បន្លែ៥មុខ ​សរុបជាង១០គីឡូក្រាម ត្រូវបានមន្ត្រីកាំកុងត្រូលផែស្ងួតចុងភ្នំពេញ...

ស្លាប់៧នាក់ និងរបួស១៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៧ធ្នូ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន១០លើក បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ប្រុស៦) រងរបួសធ្ងន់១១នាក់ (ប្រុស៩) និងរងរបួសស្រាល៦នាក់ (ស្រី១) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៦នាក់ (យប់៩នាក់) ។

Read more: ស្លាប់៧នាក់ និងរបួស១៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៧ធ្នូ