Social Network

ខណៈមានអគ្គិភ័យ កំពុងឆាបឆេះបំពង់ប្រេង ស្ដុកទុកចោលមួយ និងរាលដាល​ឆេះព្រៃក្បែរនោះ ដែលនៅខណ្ឌដង្កោ

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ មានករណីអគ្គិភ័យ កំពុងឆាបឆេះបំពង់ប្រេង ស្ដុកទុកចោលមួយ និងរាលដាលឆេះព្រៃនៅជិតនោះ ដែលស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

Read more: ខណៈមានអគ្គិភ័យ កំពុងឆាបឆេះបំពង់ប្រេង ស្ដុកទុកចោលមួយ និងរាលដាល​ឆេះព្រៃក្បែរនោះ...

ជិះម៉ូតូលឿនពេកលើផ្លូវគ្រួសក្រហម រអិលដួលខ្លួនឯងរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសវ័យ៤៩ឆ្នាំម្នាក់ ជិះម៉ូតូលឿនពេក រអិលគ្រួសក្រហមដួលខ្លួនឯង រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើល នៅរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧  ស្ថិតក្នុងភូមិវ៉ង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគីរី។

Read more: ជិះម៉ូតូលឿនពេកលើផ្លូវគ្រួសក្រហម រអិលដួលខ្លួនឯងរងរបួសធ្ងន់

រពឹសដៃណាស់! ឃើញរថយន្ត​គេ​ទុកមុខផ្ទះ លួចបើករត់បានត្រឹម ​ស្រុកបាធាយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់មុខរបរជាអ្នករត់កង់បី ប្រហែលជាចង់ប្តូរមុខរបរ ជាអ្នករត់ឡានវិញម្ដង មិនដឹងបានឃើញ រថយន្តសាំយ៉ុង ១គ្រឿងគេចតទុកចោល នៅមុខផ្ទះអត់ មានរបងទៀតក៏លួចយក តែត្រូវម្ចាស់គេដឹងទាន់បានប្តឹងសមត្ថកិច្ចស្រុកព្រៃឈរ សហការ ជាមួយសមត្ថកិច្ច ស្រុកបាធាយ ពួនស្ទាក់ចាប់បាន នៅវេលាម៉ោង១ និង២០នាទី យប់រំលងអធ្រាតថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

Read more: រពឹសដៃណាស់! ឃើញរថយន្ត​គេ​ទុកមុខផ្ទះ លួចបើករត់បានត្រឹម ​ស្រុកបាធាយ...

បុរសម្នាក់សង្ស័យស្លាប់ ដោយសារឧបករណ៍ឆក់ត្រីខ្លួនឯង

ភ្នំពេញ៖ បុរសម្នាក់អ្នករកត្រីម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ ជាមួយនឹងឧបករណ៍ឆក់ត្រី នៅវេលាម៉ោង៥៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចប្រឡាយអុងកូ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

Read more: បុរសម្នាក់សង្ស័យស្លាប់ ដោយសារឧបករណ៍ឆក់ត្រីខ្លួនឯង

កម្លាំងនគរបាលអន្ដោប្រវេសន៍ ឃាត់ខ្លួនជនជាតិវៀតណាម ៨នាក់ នៅខណ្ឌមានជ័យ

ភ្នំពេញ ៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានការអនុញ្ញាតិពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះត្រួតពិនិត្យគោលដៅ ហាងកាហ្វេ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

Read more: កម្លាំងនគរបាលអន្ដោប្រវេសន៍ ឃាត់ខ្លួនជនជាតិវៀតណាម ៨នាក់ នៅខណ្ឌមានជ័យ

រថយន្តកែច្នៃ បុករថយន្ត Isuzu បណ្តាលឲ្យ បុរសម្នាក់ស្លាប់

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តកែឆ្នៃបុក រថយន្ត Isuzu បណ្តាលឲ្យមានមនុស្សម្នាក់ បានស្លាប់ និង របួសស្រាលម្នាក់ កាលពីម៉ោង៨និង២០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំណុចភ្នំរាំង ស្ថិតក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ  ខេត្ត ប៉ៃលិន។

Read more: រថយន្តកែច្នៃ បុករថយន្ត Isuzu បណ្តាលឲ្យ បុរសម្នាក់ស្លាប់

ឃាត់ខ្លួនជនសង្ស័យ ២នាក់ តាមដីកាតុលាការ ពាក់ព័ន្ធបទល្មើសឆបោក

ភ្នំពេញ៖ កម្លាំងនគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ តាមដីការបស់សាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសឆកបោក ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

Read more: ឃាត់ខ្លួនជនសង្ស័យ ២នាក់ តាមដីកាតុលាការ ពាក់ព័ន្ធបទល្មើសឆបោក

ស្រវឹងខ្លាំងពេក ជនជាតិចិនម្នាក់ បើករថយន្ត កូរ៉ូឡា បុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់២

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ស្រវឹងហើយ បើករថយន្ត កូរ៉ូឡា ក្នុងល្បឿនលឿន ខណ: កំពុងធ្វើដំណើរទំនងជាងោក បានរេចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាល ឲ្យរថយន្តរងការខូចខាតផ្នែកខាង មុខយ៉ាងដំណំ ករណីនេះបង្ក ការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្ដោយមហាវិថី សហព័ន្ធរស្ស៊ី ស្ថិតក្នុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

Read more: ស្រវឹងខ្លាំងពេក ជនជាតិចិនម្នាក់ បើករថយន្ត កូរ៉ូឡា បុករបាំងថ្មពុះចែកទ្រូងផ្លូវ...

សូមពាក់មួកសុវត្ថិភាពគ្រប់ពេលបើកបរ! ស្លាប់៤នាក់ និងរបួស២០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២១ខែវិច្ឆិកាម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួស្រាល៧នាក់ និងរបួសធ្ងន់១៣នាក់។

Read more: សូមពាក់មួកសុវត្ថិភាពគ្រប់ពេលបើកបរ! ស្លាប់៤នាក់ និងរបួស២០នាក់...

នគរបាល ឃាត់ខ្លួនជន សង្ស័យ២នាក់ ដកហូតថ្នាំញៀន បាន១៤កញ្ចប់ នៅស្រុក បន្ទាយមាស

កំពត: កម្លាំងនគរបាលគ្រឿងញៀនខេត្ត សហការជាមួយកម្លាំង ជំនាញស្រុកបន្ទាយមាស ចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនចែកចាយ និងប្រើប្រាស់ បានចំនួន ២នាក់ ដកហូតបានថ្នាំ១៤កញ្ចប់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៧ នៅ ចំណុច ភូមិកណ្តាញ់ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

Read more: នគរបាល ឃាត់ខ្លួនជន សង្ស័យ២នាក់ ដកហូតថ្នាំញៀន បាន១៤កញ្ចប់ នៅស្រុក បន្ទាយមាស

ឃាត់ខ្លួនមន្ត្រី នគរបាលម្នាក់ ពីបទយកកាំភ្លើង ភ្ជង់ប្លន់លុយ ពីបុគ្គលិក កាស៊ីណូថ្មពេជ្រ

កណ្ដាល ៖ កម្លាំងនគរបាលស្រុកលើកដែក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមន្ត្រីនគរបាល ផ្នែក ស្រាវជ្រាវស៊ើបការក្រៅ និងបច្ចេកទេស ពីបទយកកាំភ្លើងភ្ជង់ប្លន់ លុយពីបុគ្គលិក កាស៊ីណូថ្មពេជ្រ តែ មិនបានសម្រេច ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១២ និង១៥ នាទី រំលងអាធ្រាត ឈាន ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំណុចកាស៊ីណូថ្មពេជ្រ ស្ថិតក្នុង ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។

Read more: ឃាត់ខ្លួនមន្ត្រី នគរបាលម្នាក់ ពីបទយកកាំភ្លើង ភ្ជង់ប្លន់លុយ ពីបុគ្គលិក...

ឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើសកម្មភាព លួចកាត់ខ្សែរភ្លើង

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព លួចកាត់ខ្សែរភ្លើង មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួនខណ:ពួកគេ កំពុងធ្វើសកម្មភាព កាលវេលាម៉ោង ៣៖២០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លីវ២១៧ ឋិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

Read more: ឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើសកម្មភាព លួចកាត់ខ្សែរភ្លើង

ស្រវឹងស្រា បើករថយន្ត បុកម៉ូតូ របួសធ្ងន់បុរសម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បើក រថយន្តលឿន ក្នុងស្ថានភាព ស្រវឹងស្រា ជ្រុលចង្កូតបុកម៉ូតូ ពីក្រោយ ពេញទំហឹងបណ្ដាលឲ្យអ្នកជិះ ម៉ូតូប៉ើងជាង១០ម៉ែត្រ រងរបួសធ្ងន់ កាលពីវេលាម៉ោង ១និង៥០ នាទី រំលងអធ្រាត្រថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្ដោយ ផ្លូវព្រះស៊ីសុវតិ្ថ  ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។

Read more: ស្រវឹងស្រា បើករថយន្ត បុកម៉ូតូ របួសធ្ងន់បុរសម្នាក់

រថយន្តកាមរី បុកម៉ូតូ នៅលើផ្លូវជាតិលេខ៦ រងរបួសធ្ងន់២នាក់

កំពង់ធំ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តកាមរី ១គ្រឿង បានបុកម៉ូតូ ១គ្រឿង បណ្ដាលឲ្យមនុស្សចំនួន ២នាក់ រងរបួសធ្ងន់ធ្ងរ ករណីនេះកើត ឡើង នៅវេលាម៉ោង១០ និង ៥០នាទី យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

Read more: រថយន្តកាមរី បុកម៉ូតូ នៅលើផ្លូវជាតិលេខ៦ រងរបួសធ្ងន់២នាក់

បុរសម្នាក់ ពេលកំពុងជិះកង់ ត្រូវកុងតឺន័របុកអូសរាប់ សិបម៉ែត្រ បណ្តាលឲ្យសា្លប់

ភ្នំពេញ៖ បុរសជាសន្តិសុខ ឯកជនម្នាក់ ត្រូវបានរថយន្តកុងតឺន័រ១គ្រឿង បុកពីក្រោយ និងអូសចម្ងាយ រាប់សិបម៉ែត្រ បណ្ដាលឲ្យ បាក់ឆ្អឹង ដាច់សាច់ និងធ្លាយពោះវៀនគួរ ឲ្យសង្វេគបំផុត បង្កការភ្ញាក់ ផ្អើលនៅព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុងកែង ផ្លូវជាតិលេខ៤ ត្រង់ចំណុចក្លោងទ្វារវត្តស្វាយ ផ្អែម ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

Read more: បុរសម្នាក់ ពេលកំពុងជិះកង់ ត្រូវកុងតឺន័របុកអូសរាប់ សិបម៉ែត្រ បណ្តាលឲ្យសា្លប់

រោងចក្រហ្គាវ័ន្តកម្មករ តែងតែធ្វើកូដកម្មតវ៉ា ទាមទារប្រាក់ខែ គ្រប់ចំនួន រៀងរាល់ថ្ងៃ បើកប្រាក់ខែ

កណ្តាល ៖ កម្មករ កម្មការិនីរោងចក្រ ហ្គាវ័ន្ត ស្ថិតនៅក្នុងភូមិដីថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលបាននិយាយថា ការធ្វើកូដកម្មគឺជារឿងទម្លាប់របស់ពួកគាត់ទៅហើយ ព្រោះ ពេលដល់ ថ្ងៃបើកប្រាក់ខែម្តងៗ ភាគីរោងចក្រមិនដែលមានប្រាក់ បើកជូនពួកគាត់ តាមកិច្ច សន្យ៉ាម្តងណាឡើយ ដោយនិយាយយកលេសអីចេះ លេសអីចុះ ទំរាំបើកបានម្តង នេះជា លើកទី៤ហើយ ដែលពួកគាត់នាំគ្នា ធ្វើកូដកម្មដោយបិតផ្លូវលេខ២១បេ បែបនេះ ហើយនៅ ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០១៧នេះ កម្មករបានធ្វើការការតវ៉ាបិតផ្លូវជាថ្មីម្តងទៀត។

Read more: រោងចក្រហ្គាវ័ន្តកម្មករ តែងតែធ្វើកូដកម្មតវ៉ា ទាមទារប្រាក់ខែ គ្រប់ចំនួន...

​ឆក់ទៅឆក់មក ចុងក្រោយ ​ដួលម៉ូតូទាំង សងខាង ចាប់បានម្នាក់

ភ្នំពេញ ៖ ស្រ្តីពីរនាក់ជិះម៉ូតូចេញពីកោះពេជ្រ ត្រូវបានជនសង្ស័យម្នាក់ ក្នុងចំណោម៤នាក់ ធ្វើសកម្មភាពឆក់កាបូប មិនបានសម្រេច ដោយសារស្រ្តីម្នាក់ បានឆក់កាបូបមកវិញ ដួលម៉ូតូទាំងសងខាង ចាប់បានជនសង្ស័យម្នាក់ វេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ តាមបណ្តោយមហាវិថីសហពន្ធ័រុស្សី មុខហាងសាច់អាំងរួមមិត្ត៧១ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

Read more: ​ឆក់ទៅឆក់មក ចុងក្រោយ ​ដួលម៉ូតូទាំង សងខាង ចាប់បានម្នាក់

​រថយន្តដឹកដីបុកម៉ូត បណ្តាលឲ្យ បុរស២នាក់ រងរបួសធ្ងន់

ភ្នំពេញ ៖ យុវជន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកMSX ត្រូវរថយន្តបែនដឹកដី បុកបណ្ដាល ឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង២និង៤០នាទីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវ២៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

Read more: ​រថយន្តដឹកដីបុកម៉ូត បណ្តាលឲ្យ បុរស២នាក់ រងរបួសធ្ងន់

ស្លាប់ ៥នាក់ និងរបួស ១៦នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៦វិច្ឆិកា

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ប្រុស) រងរបួសធ្ងន់ ១១នាក់ (ប្រុស) របួសស្រាល ៥នាក់ (ស្រី១នាក់) ។

Read more: ស្លាប់ ៥នាក់ និងរបួស ១៦នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៦វិច្ឆិកា

បើកបរមិនត្រូវស្ថិតក្រោមឥទ្ធិពល គ្រឿងញៀនជាដាច់ខាត! ស្លាប់៥នាក់ និងរបួស១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសធ្ងន់១១នាក់ និងរបួសស្រាល៥នាក់។

Read more: បើកបរមិនត្រូវស្ថិតក្រោមឥទ្ធិពល គ្រឿងញៀនជាដាច់ខាត! ស្លាប់៥នាក់ និងរបួស១៦នាក់...

សូមប្រកាន់ស្ដាំគ្រប់ពេលបើកបរ! ស្លាប់២នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៤ ខែវិច្ឆិកា ម្សិលមិញ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសធ្ងន់៧នាក់។

Read more: សូមប្រកាន់ស្ដាំគ្រប់ពេលបើកបរ! ស្លាប់២នាក់ និងរបួស៧នាក់...