Social Network

ជនសង្ស័យវ័យ១៤ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតបានថ្នាំ៤០កញ្ចប់ នៅម្ដុំរោងចក្រឆ្នាំង

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍បឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនសង្ស័យវ័យ១៤ឆ្នាំម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើងក្រុម១០៩ ភូមិ២៣ សង្កាត់បឹងកក់២។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រី សុខ ហៅត្រេន អាយុ១៤ឆ្នាំ ស្នាក់នៅប្លុករោងចក្រឆ្នាំងផ្លូវរថភ្លើងក្រុម១០៩ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយក្នុងនោះកម្លាំងជំនាញ ដកហូតបាន ថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន៤០កញ្ចប់ និងទូរស័ព្ទដៃចំនួន០១គ្រឿង។

Read more: ជនសង្ស័យវ័យ១៤ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក...

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១១ ខែធ្នូនេះលទ្ធផល៖ បង្ក្រាប១៦ករណី ឃាត់ខ្លួន៣០នាក់

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៖

Read more: យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេសសម្រាប់ថ្ងៃទី១១...

មន្រ្តីកាំកុងត្រូលបន្តចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈតាមផ្លូវ២៧១ ក្នុងខណ្ឌចំការមន រកឃើញស្ថានីយ២កន្លែងលក់ប្រេងមិនគ្រប់តាមលេខកុងទ័រ

(ភ្នំពេញ)៖ មន្ត្រីកាំកុងត្រូលបានបន្តចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈមួយចំនួននៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងខណ្ឌចំការមន ក្នុងបំណងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់យានយន្តទាំងឡាយ ពីការក្លែងបន្លំរបស់ម្ចាស់ស្ថានីយ ហើយក៏ជារួមចំណែកការពារបរិស្ថាន ដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប។ ការចុះត្រួតពិនិត្យនេះ បានរកឃើញស្ថានីយប្រេងឥន្ធនៈចំនួន២ លក់ប្រេងមិនគ្រប់តាមលេខកុងទ័រនោះឡើយ។

Read more: មន្រ្តីកាំកុងត្រូលបន្តចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈតាមផ្លូវ២៧១...

BREAKING NEWS: មានករណីអគ្គិភ័យកំពុងឆាបឆេះរោងស្តុកកំណាត់ នៅម្តុំ Camko City ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ

(ភ្នំពេញ)៖ នៅពេលនេះមានករណីអគ្គិភ័យកំពុងឆាបឆេះរោងស្តុកកំណាត់ នៅម្តុំ Camko City ក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។ ក្រុមរថយន្តពន្លត់អគ្គិភ័យកំពុងអន្តរាគមន៍។

Read more: BREAKING NEWS: មានករណីអគ្គិភ័យកំពុងឆាបឆេះរោងស្តុកកំណាត់ នៅម្តុំ Camko City...

ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ខណៈបើករថយន្តលឿន បែកកង់មុខ ក្រឡាប់ដោយខ្លួនឯង

កំពត៖ អ្នកបើករថយន្តត្រៃតុន បានស្លាប់ នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់របួសធ្ងន់ ខណៈបើកបររថយន្តលឿន ហើយបែកកង់មុខ បោះពួយធ្លាក់ចូលទៅក្នុងក្រលុកទឹក កាវថ្នល់ជាតិ នៅម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ កំពត ភ្ន៉ពេញ ចំណុច ចន្លោះបង្គោលម៉ែត្រលេខ(១១១-១១២) ស្ថិតក្នុងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក។

Read more: ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ខណៈបើករថយន្តលឿន បែកកង់មុខ ក្រឡាប់ដោយខ្លួនឯង

ជិះម៉ូតូលឿន មិនប្រយ័ត្ន ជ្រុលទៅបុកគូថរថយន្តកុងតឺន័រ ចតស្ងៀម ប្រកាច់ស្លាប់មួយរំពេច

កំពត៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈបើកបរម៉ូតូលឿន ជ្រុលទៅបុកគូថរថយន្តកុងតឺន័រពីក្រោយ ដែលចតនៅស្ងៀមលើដងផ្លូវ ស្របទិសគ្នាពីលិចទៅកើត កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៣៣ ចំណុចខាងកើតស្ពានព្រែកលី ចម្ងាយ១៥០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

Read more: ជិះម៉ូតូលឿន មិនប្រយ័ត្ន ជ្រុលទៅបុកគូថរថយន្តកុងតឺន័រ ចតស្ងៀម...

ស្លាប់៣នាក់ របួស១១នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៥ធ្នូ

ភ្នំពេញ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី១នាក់) រងរបួសធ្ងន់ ៩នាក់ (ស្រី៣នាក់) របួសស្រាល ៣នាក់ (ស្រី១នាក់) ។

Read more: ស្លាប់៣នាក់ របួស១១នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៥ធ្នូ

ប្រធានតុលាការខេត្តកណ្តាល ចេញដីកាឃុំខ្លួន ម្ចាស់សង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ ស្រុកល្វាឯម ដែលជាកូនប្រសាលោក ហ៊ុន សាន ដាក់ពន្ធនាគារហើយ

កណ្តាល)៖ មន្ត្រីជាន់ខ្ពស់តុលាការខេត្តកណ្តាល បានថ្លែងប្រាប់សារបណ្តាញ សារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ថា ប្រធានតុលាការ លោក ហុក វ៉ាន់ធីណា បានចេញដីកាឃុំខ្លួន ម្ចាស់សង្វៀនជល់មាន់ដ៏ធំ នៅឃុំអរិយក្សត្រ ស្រុកល្វាឯម ឈ្មោះ ម៉ាប់ ដែលជាកូនប្រសារបស់លោក ហ៊ុន សាន ដាក់ពន្ធនាគារហើយ ខណៈអ្នកពាក់ព័ន្ធទាំង៦៤នាក់ កំពុងស្ថិតក្នុងសវនាការនៅឡើយ។

Read more: ប្រធានតុលាការខេត្តកណ្តាល ចេញដីកាឃុំខ្លួន ម្ចាស់សង្វៀនជល់មាន់ដ៏ធំនៅអរិយក្សត្រ...

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតគ្រឿងញៀន ៥កញ្ចប់

ព្រះសីហនុ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួន នៅកន្លែង២ផ្សេងគ្នា ពាក់ព័ន្ធ បទល្មើសគ្រឿងញៀន ក្នុងខេត្តព្រះសីហនុ ដោយប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតគ្រឿងញៀន បានចំនួន ៥កញ្ចប់ និងសម្ភារមួយចំនួនទៀត ។ 

Read more: ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតគ្រឿងញៀន ៥កញ្ចប់

ឡិចស៊ីស៥៧០ តម្លៃជាង២០ម៉ឺនដុល្លារ រងការខូចខាត ខាងមុខស្ទើទាំងស្រុង ក្រោយបុកគ្នា និងរថយន្តដឹកប្រេងតេលា

ភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ីស៥៧០ ស៊េរីឆ្នាំ២០១៨មួយគ្រឿង បានរងការខូចខាតស្ទើរទាំងស្រុង មួយកំណាត់មុខ ដោយសារបុកនិងរថយន្តដឹកប្រេង របស់ក្រុមហ៊ុនតេលា បុកពេញទំហឹង នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣ ធ្នូ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខណ:កំពុងធ្វើដំណើរផ្ទុយគ្នា ពីបាត់ដំបង ទៅភ្នំពេញ ។

សមត្ថកិច្ចបានរាយការណ៍ថា រថយន្តម៉ាកឡិចស៊ីស៥៧០ ពណ៌សស៊េរីឆ្នាំ២០១៨ គ្មានស្លាកលេខទេ បើកបរដោយបុរសម្នាក់ឈ្មោះ ស៊ុម សុផាត អាយុ៥០ឆ្នាំ នៅភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ធ្វើដំណើរពីលិចទៅកើត រីឯរថយន្តម្ខាងទៀត ជារថយន្តស៊ីទែនដឹកប្រេងរបស់ក្រុមហ៊ុនតេលា ពាក់ស្លាកលេខ ភ្នំពេញ4A-4032 បើកបរដោយបុរសម្នាក់ ឈ្នោះជីម ប៊ុនលៀង អាយុ២៩ឆ្នាំ ធ្វើដំណើរពីកើតទៅលិច(ផ្ទុយគ្នា) ។ សមត្ថកិច្ចបានបញ្ជាក់ថា បើតាមពិនិត្យស្លាកស្នាមជាក់ស្ដែង រថយន្តដឹកប្រេងនេះ ទំនងជាជ្រុលចង្កូតទៅបុក រថយន្តម៉ាកឡិចស៊ីស៥៧០ ។

រថយន្តទាំង២ បានរងការខូចខាតផ្នែកខាងមុចដូចគ្នា តែរថយន្តឡិចស៊ិសធ្ងន់ធ្ងរជាង ហើយថែមទាំងរបួសស្ត្រីម្នាក់ ដែលជិះក្នុងរថយន្តឡិចស៊ិសនោះផង។ 

Read more: ឡិចស៊ីស៥៧០ តម្លៃជាង២០ម៉ឺនដុល្លារ រងការខូចខាត ខាងមុខស្ទើទាំងស្រុង ក្រោយបុកគ្នា...

បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី៣ ធ្នូ ឃាត់ខ្លួនមនុស្ស៤៧នាក់ ក្នុងចំណោម​១៨ករណី

ភ្នំពេញ ៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣ ខែឆ្នូ ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប  ចំនួន១៨ករណី ឃាត់ខ្លួន ជនសង្ស័យ ៤៧នាក់ (ស្រី ២នាក់)។

Read more: បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី៣ ធ្នូ ឃាត់ខ្លួនមនុស្ស៤៧នាក់...

មនុស្ស៦៩៥៦នាក់ ត្រូវចាប់ខ្លួន ក្នុងបទល្មើស គ្រឿងញៀន ៣២៣២ករណី ក្នុងរយៈពេល ជាង៥ខែ នៃយុទ្ធនាការលើកទី២

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៅទូទាំង ប្រទេស បានអនុវត្តន៍ យុទ្ធនាការលើកទី២ នៃការ ប្រឆាំង បទល្មើស គ្រឿងញៀន ដោយចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ បានបង្ក្រាបបទល្មើស គ្រឿងញៀនបានចំនួន ៣២៣២ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៦៩៥៦នាក់ ក្នុងនោះមាន មនុស្សស្រីចំនួន ៥៤១នាក់ ។

Read more: មនុស្ស៦៩៥៦នាក់ ត្រូវចាប់ខ្លួន ក្នុងបទល្មើស គ្រឿងញៀន ៣២៣២ករណី ក្នុងរយៈពេល...

គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៣ធ្នូ ស្លាប់ ១៤នាក់ និងរបួស ៧នាក់

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ ចរាចរណ៍នៅទូទាំង ប្រទេស កើតឡើង ចំនួន១២លើក បណ្តាលឲ្យមនុស្សស្លាប់ ១៤នាក់ (ប្រុស១១) រងរបួសធ្ងន់៤នាក់ (ប្រុស) និងរងរបួសស្រាល៣នាក់ (ប្រុស) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ ចរាចរណ៍ ១៩នាក់ ( យប់១៤នាក់) ។

Read more: គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៣ធ្នូ ស្លាប់ ១៤នាក់ និងរបួស ៧នាក់

នគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្ដបន្ទាប់ ដកហូតថ្នាំញៀនជិត៥០កញ្ចប់ នៅស្រុកកំពង់សៀម ពេលកំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះ

(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្ដបន្ទាប់ ដោយដកហូតបានថ្នាំញៀនជិត៥០កញ្ចប់ ពេលចុះត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

Read more: នគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្ដបន្ទាប់ ដកហូតថ្នាំញៀនជិត៥០កញ្ចប់...

នារីម្នាក់ត្រូវប្រុសស្នេហ៍នាំទៅដេកនៅផ្ទះសំណាក់ «ពន្លឺពេជ្រ» ខណ្ឌដូនពេញ រួចសម្លាប់ចោល

(ភ្នំពេញ)៖ ករណីឃាតកម្មមួយបានកើតឡើង បន្ទាប់ពីនារីម្នាក់ ត្រូវបានប្រុសស្នេហ៍នាំមកឡើងឋានសួគ៍ រួចហើយក៏សម្លាប់នាងចោលនៅក្នុងផ្ទះសំណាក់យីហោ «ពន្លឺពេជ្រ» ដោយទុកសាកសពនៅក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋទាំងព្រឹកតែម្តង។

Read more: នារីម្នាក់ត្រូវប្រុសស្នេហ៍នាំទៅដេកនៅផ្ទះសំណាក់ «ពន្លឺពេជ្រ» ខណ្ឌដូនពេញ...

បើករថយន្តងោកជ្រុល ទៅបុកក្បាល នាគពុះចែកទ្រូងផ្លូវរបួសស្រាល

ក្បាលនាគពុះចែកទ្រូងផ្លូវ រងរបួសស្រាលត្រូវបាន ក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យដោយខ្លួនឯង ។ ហេតុការនេះ កើតឡើងកាលពីម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៧នៅចំណុចខាងមុខដេប៉ូលក់គ្រឿង សំណង់លើផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

Read more: បើករថយន្តងោកជ្រុល ទៅបុកក្បាល នាគពុះចែកទ្រូងផ្លូវរបួសស្រាល

ឃាត់ខ្លួនជន សង្ស័យម្នាក់ រឹបអូសថ្នាំញៀន ១៧កញ្ចប់ បញ្ជូនទៅតុលាការ

កណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាល ស្រុកអង្គស្នួល ឃាត់ខ្លួនដកហូតថ្នាំញៀន ១៧កញ្ចប់ចាត់ការទៅតាមផ្លូវច្បាប់ កាលពីម៉ោងជិត១១ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

Read more: ឃាត់ខ្លួនជន សង្ស័យម្នាក់ រឹបអូសថ្នាំញៀន ១៧កញ្ចប់ បញ្ជូនទៅតុលាការ

ទៅមើលមងពេលល្ងាច មិនឃើញមកផ្ទះ ព្រឹកឡើងប្រពន្ធទៅរកឃើញ រុំមងលង់ទឹកស្លាប់

ព្រៃវែង ៖ បុរសវ័យ៥៨ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រួសារ ប្រទះឃើញស្លាប់ ក្នុងរណ្ដៅអាអិច ដោយរុំជើងជាប់មងលិចដល់បាតដី នៅម៉ោងប្រមាន៧ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចប្រឡាយខាងកើត ភូមិឬស្សីជុកប្រហែល៧០០ម៉ែត្រ ស្ថិតក្នុងភូមិឬស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ 

Read more: ទៅមើលមងពេលល្ងាច មិនឃើញមកផ្ទះ ព្រឹកឡើងប្រពន្ធទៅរកឃើញ រុំមងលង់ទឹកស្លាប់

សាហាវ​បំផុត ! ​សម្លាប់ប្អូនថ្លៃខ្លួនដោយចោទថា ជា​មនុស្ស​ញៀន​ថ្នាំ និងប្រមឹក

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានយកពូថៅ កាប់ប្អូនថ្លៃខ្លួនឯងដាច់កស្លាប់ ពេលជនរងគ្រោះកំពុងដេកលក់ នៅលើគ្រែរួចចោទប្រកាន់ថា ប្អូនថ្លៃជាមនុស្សញៀនថ្នាំ និងស្រវឹងស្រាជាប់ជាប្រចាំ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៦វិច្ឆិកាដែលស្ថិតនៅភូមិជ័យជម្នះ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។

Read more: សាហាវ​បំផុត ! ​សម្លាប់ប្អូនថ្លៃខ្លួនដោយចោទថា ជា​មនុស្ស​ញៀន​ថ្នាំ និងប្រមឹក

​រថយន្តសាមុយ របស់គ្លីនិក ២១៥ភ្នំពេញ បើកលឿនពេកបុក បង្គោលភ្លើង ដាច់អស់មួយដើម

ភ្នំពេញ ៖ រថយន្ត សាមុយរបស់គ្លីនិក២១៥ភ្នំពេញ បើកលឿនពេកទៅបុកបង្គោលភ្លើង ដាច់ អស់មួយដើម ចំណែករថយន្តរងការខូចខាត យ៉ាងដំណំបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចកែងផ្លូវ ចូលមន្ទីរ ពេទ្យជោរ៉ៃ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

Read more: ​រថយន្តសាមុយ របស់គ្លីនិក ២១៥ភ្នំពេញ បើកលឿនពេកបុក បង្គោលភ្លើង ដាច់អស់មួយដើម

មុន​ថ្ងៃ​សវនាការ ​រឿង​ក្តី​ប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ ថុង​ អ៊ុយប៉ាង​ សាច់​ញាតិ​ជនជាប់ចោទ​ សុំ​ឲ្យ​សម្តេច​តេជោ​ ជួយ​រក​យុត្តិធម៌​​

ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខនេះ នឹងជំនុំជម្រះរឿងក្តីលោកហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ និង កូនចៅ ពាក់ព័ន្ធបទល្មើសប៉ុនប៉ង បាញ់សម្លាប់ឧកញ៉ាថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព កាលពីឆ្នាំ១៩៩៨ ។

Read more: មុន​ថ្ងៃ​សវនាការ ​រឿង​ក្តី​ប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ ថុង​ អ៊ុយប៉ាង​...