ONE Championship បានប្រកាសសម្រេចពន្យារពេលចំពោះព្រឹត្តិការណ៍ប្រកួតបិទទ្វារ ឬ ការប្រកួតមិនមានទស្សនិកជនទស្សនាចំនួនពីរដែលគ្រោងរៀបចំនៅខែមេសា ឆ្នាំ២០២០ នេះ។ ព័ត៌មានការពន្យារនេះត្រូវបានប្រកាសឡើងនៅលើទំព័រ Facebook ផ្លូវការរបស់ប្រធាននិង ជានាយកប្រតិបត្តិ ONE Championship លោក Chatri Sityodtong។
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសំណើប្រកាសផ្អាកការលេងកីឡា ឬហាត់ប្រាណគ្រប់ប្រភេទមានលក្ខណៈប្រមូលផ្ដុំ នៅតាមកីឡដ្ឋានសាធារណៈ និងឯកជនជាបណ្ដោះអាសន្ន។
Read more: ដំណឹងថ្មី! ក្រសួងអប់រំប្រកាសផ្អាក គ្រប់សកម្មភាពកីឡា តាមទីសាធារណៈ និងឯកជន
ដំណឹងល្អសម្រាប់គុនខ្មែរ និងអ្នកគាំទ្រប្រដាល់ផងដែរ កីឡាករនាគខ្មៅ ឃីម ឌីម៉ា បានប្រាប់ក្នុង Youtube Channel របស់ខ្លួនថាចាប់ផ្ដើមហ្វឹកហាត់វិញបណ្ដើរៗហើយ ប៉ុន្តែមិនទាន់ហាត់ខ្លាំងដូចមុននេះទេ។
Read more: ដំណឹងល្អ! ម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា ចាប់ផ្ដើមហ្វឹកហាត់វិញហើយ
FIFA បានកោះប្រជុំកាលពីពេលកន្លងទៅ ហើយពួកគេក៏បានស្នើដល់កីឡាករបាល់ទាត់ទាំងអស់កាត់ប្រាក់ឈ្នួលពាក់កណ្ដាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយមេរោគ Covid-19 ។
Read more: FIFA ចង់ឱ្យកីឡាករកាត់ប្រាក់ខែពាក់កណ្ដាល អំឡុងពេល Covid-19 នេះ
ប្រិយមិត្តភាគច្រើនធ្លាប់តែឃើញកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ស៊ូ យ៉ាទី អ៊ុំ វិចិត្រ ហ៊ុល គឹមហុង ទេស សម្បត្តិ ទូច បញ្ញារ៉ុង សឿត ណាវ៉ា និង សៅ វ៉ៃហ្វី លេងតែបាល់ទាត់ប៉ុណ្ណោះ ប៉ុន្តែអ្នកប្រហែលជាមិនធ្លាប់ឃើញពួកគេលេងបាល់ទះឡើយ។
Read more: ក្រៅពីបាល់ទាត់ កីឡាករខ្មែរឆ្នើមទាំងនេះ ក៏លេងបាល់ទះល្អដែរ
ខ្សែបម្រើរបស់ក្លឹប Manchester City កីឡាករ Ilkay Gundogan និយាយថា គេគ្មានការតវ៉ាអ្វីទេ សម្រាប់ការឲ្យ Liverpool គ្រងពាន Premier League ប្រសិនបើលីគរដូវកាលនេះត្រូវរំសាយដោយសារការរាតត្បាតវីរុសកូរ៉ូណា។
Read more: កីឡាករបស់ Man City ម្នាក់ថា សមសម្រាប់ Liverpool លើកពាន ប្រសិនបើលីគរំសាយ
ស្ថាប័នកីឡាកំពូលរបស់កម្ពុជា គណៈកម្មាធិការជាតិអូឡាំពិក នៃកម្ពុជា បានចេញសេចក្ដីប្រកាស និងទូន្មានដល់គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ដែលបានសម្រាកអំឡុងពេលជំងឺ COVID-19 កំពុងផ្ទុះឡើងនេះឲ្យងាកមកធ្វើការហ្វឹកហាត់ខ្លះៗឡើងវិញនៅផ្ទះដើម្បីកុំឲ្យធ្លាក់ចុះនូវសមត្ថភាព និងកម្លាំងខ្លាំងពេក។
លោក Ferdinand វីរបុរសក្រុម Manchester United បានអះអាងថាលោក Ole ត្រូវតែទិញយក Harry Kane និង Sancho ឱ្យបានទើបអាចប្រជែងពានរង្វាន់ជាមួយក្រុមដទៃរូច។
Read more: Ferdinand៖ Man Utd ត្រូវតែទិញ Kane និង Sancho ទើបប្រជែងពានបាន
អ្នកលេងគុនខ្មែរ រិន សារ័ត្ន ថាបើទោះជាមិនទាន់បានដំណឹងពីការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅពេលណាក៏ដោយ ប៉ុន្តែសព្វថ្ងៃបន្តការហ្វឹកហាត់ជាធម្មតាដូចជារត់ និងចូលស៊ីបជាដើម។
Manchester United អាចនឹងខាតបង់ទឹកប្រាក់មួយចំនួន ប្រសិនបើពួកគេមិនបានប្រកួតមិត្តភាពកម្ដៅសាច់ដុំមុនបើករដូវកាល (Pre-Season) ដោយសារបញ្ហាវីរុសកូរ៉ូណា។
Read more: មកដឹងពីទំហំទឹកប្រាក់ United ត្រូវខាត បើមិនបានលេង Pre-Season
ស្ថាប័នលីគកំពូលអេស្ប៉ាញ La Liga បានចេញសេចក្ដីថ្លែងការណ៍នៅក្នុងថ្ងៃនេះថា ការប្រកួតបាល់ទាត់នៅអេស្ប៉ាញនឹងបន្តពន្យារតទៅទៀត។
Read more: La Liga បន្តផ្អាករដូវកាលទៀតហើយ ក្រោយស្ថានភាពមិនស្រាកស្រាន្ត
អ្នកលេងគុនថៃ រ៉ុងណាផា ជួបកីឡាករ ផល សោភ័ណ្ឌ កម្ពុជា២ដងចុងក្រោយនេះគេចមិនផុតពីសន្លប់នោះទេ នៅសង្វៀនអាស៊ីអាគ្នេយ៍ និងចុងក្រោយកាលពីថ្ងៃសៅរ៍នេះសន្លប់នៅលើសង្វៀនបាយ័នជាថ្មី។ពេលជួបគ្នាអំឡុងខែធ្នូ ២០១៩ សោភ័ណ្ឌ ហាក់ពិបាកខ្លាំងក្នុងទប់ទល់ជាមួយកីឡាករគុនថៃ រ៉ុងណាផា។
Read more: រ៉ុងណាផា ជួប ផល សោភ័ណ្ឌ ២ដងចុងក្រោយគេចមិនផុតពីសន្លប់
ក្រុម FC Barcelona បានបើកការប្រជុំមួយរវាងថ្នាក់ដឹកនាំក្លឹប និងអ្នកតំណាងកីឡាករក្នុងក្រុម ដើម្បីរកដំណោះស្រាយ ដែលកើតឡើងអំឡុងពេល Covid-19 នេះ។
Read more: Barcelona ប្រជុំរឿងកាត់ប្រាក់ខែកីឡាករ ព្រោះវិបត្តិ Covid-19
ការប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់ទី២ លើប្រភេទទម្ងន់៥៧គីឡូក្រាមរបស់សង្វៀន PNN កាលពីថ្ងៃអាទិត្យ ទី២២ មីនា ២០២០ បានទៅលើកីឡាករ អេ ណារ័ត្ន ស្របពេលអ្នកទាំងពីរប្រកួតចាញ់ឈ្នះដោយមិនស្រឡះព្រោះគិតថាវ៉ៃខុសលក្ខន្តិកៈ។
អ្នកប្រដាល់ល្បីឈ្មោះ ឈិត សេរីវណ្ណថង ម្សិលមិញនេះនាំសិស្សរួមក្លឹបរាហ៊ូកីឡាខេត្តបាត់ដំបង ចូលរួមផ្សព្វផ្សាយវិធីទប់ស្កាត់ជំងឺ COVID-19 ក្នុងភូមិព្រែកឆ្ដោរ ឃុំពាមឯក ស្រុកឯកភ្នំ។
Harry Kane បានបង្ហើបឲ្យដឹងថារូបគេស្ថិតក្នុងស្ថានភាព កាន់តែល្អប្រសើរខ្លាំងជាងមុន ក្រោយសម្រាកព្យាបាលរបួសអស់រយៈពេលជាច្រើនខែ។
Read more: Kane នឹងចូលហ្វឹកហាត់វិញមុន Premier League ចាប់ផ្ដើមប្រកួតសារជាថ្មី
ដោយសារតែជំងឺ COVID-19 នេះបានធ្វើឲ្យវិស័យកីឡាប្រដាល់ផ្អាកសកម្មភាព និងផ្អាកការប្រកួតនៅតាមសង្វៀននានាក្នុងនោះក៏មានសង្វៀន PNN ដែរដែលត្រូវផ្អាកប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់រវាង ប៊ុន សុធា និង ឃូន ឡាំកូស៊ីន។
Read more: ធន់ សុភា៖ ប៊ុន សុធា អំឡុងពេល COVID-19 ឲ្យឆ្លៀតហ្វឹកហាត់ម្នាក់ឯង
Paulo Dybala បានប្រាប់អ្នកគាំទ្ររបស់ Juventus ថា គេនិងមិត្តស្រី Oriana Sabatini ស្ថិតក្នុងស្ថានភាពល្អប្រសើរទេ ៤ថ្ងៃបន្ទាប់ពីប្រកាសវិជ្ជមានវីរុសកូរ៉ូណា។
Read more: Dybala ប្រាប់ពីស្ថានភាពខ្លួន ក្រោយរកឃើញ Covid-19 រយៈពេល៤ថ្ងៃ
ខ្សែប្រយុទ្ធបារាំង Antoine Griezmann បាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនចង់ពាក់អាវលេខ ៧នៅក្លឹប Barcelona។
Read more: Griezmann ប៉ងប្រាថ្នាចង់ពាក់អាវលេខ ៧ នៅក្លឹប Barcelona
អ្នកចាំទីដៃស្អិតរបស់ Manchester United, David De Gea បានក្លាយជាសប្បុរសជនចិត្តធម៌មួយរូបក្នុងពិភពបាល់ទាត់ ដូចជា Messi, Ronaldo និង Pep ដែរ ក្រោយរូបគេបរិច្ចាគប្រាក់ចំនួន ២៧០,០០០ ផោនដល់អាជ្ញាធរទីក្រុង Madrid ប្រទេសអេស្ប៉ាញ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19។
កីឡាករមិនបង្ហាញឈ្មោះម្នាក់របស់ក្លឹប Brighton បានធ្វើតេស្ដរកឃើញវីរុសកូរ៉ូណា ប៉ុន្តែនាយកប្រតិបត្តិរបស់ក្លឹបលោក Paul Barberបញ្ជាក់ថាគេមិនធ្ងន់ធ្ងរទេ។ កីឡាករ៣រូបរបស់ក្លឹប Brighton ត្រូវបានយកទៅធ្វើតេស្ដ បន្ទាប់ពីចេញរោគសញ្ញា Covid-19 ក្នុងនោះរកឃើញម្នាក់មានលទ្ធផលវិជ្ជមាន។
Read more: ក្លឹបនៅ Premier League បន្តរកឃើញកីឡាករតេស្ដវិជ្ជមាន Covid-19