នាវាទេសចរណ៍ NOORDAM សញ្ជាតិ ហូល្លង់ នាំទេសចរចម្រុះជាតិសាសន៍មកកម្សាន្តនៅខេត្តព្រះសីហនុនិងខេត្តសៀមរាប

ព្រះសីហនុ៖ នាវាទេសចរណ៍ឈ្មោះ NOORDAM សញ្ជាតិហូល្លង់( NETHERLAND) ដែលមានប្រវែងបណ្តោយ ២៨៥,៤៣ ម៉ែត្រ ប្រវែងទទឹង ៣២,២៥ ម៉ែត្រ ជម្រៅ ៨ ម៉ែត្រ បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុដោយសុវត្ថិភាពនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

Read more: នាវាទេសចរណ៍ NOORDAM សញ្ជាតិ ហូល្លង់...

សង្ឃឹម​ថា «ខ្លែងឯក​ខ្មែរ​»នឹង​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​​បេតិកភណ្ឌ​ពិភពលោក

ខេត្តសៀមរាប ៖ ក្រុមយុវជនគណបក្សកម្ពុជាខេត្តសៀមរាបបានលើកឡើង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នេះថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបាត់បង់ ខ្លែងឯក ដែលជាមរតកសិល្បៈដ៏ចំណាស់របស់ខ្មែរ ខណៈដែលចំនួនអ្នកចេះចាំជំនាញធ្វើខ្លែងនេះកាន់តែតិចទៅ ។

Read more: សង្ឃឹម​ថា «ខ្លែងឯក​ខ្មែរ​»នឹង​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​​បេតិកភណ្ឌ​ពិភពលោក

អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលបណ្ណាល័យជ្រុងអាគ្នេយ៍នៃប្រាសាទបាគង

នៅកំឡុងខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលបណ្ណាល័យខាងជើងនៅជ្រុងអាគ្នេយ៍នៃប្រាសាទបាគង។ លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស ឱ្យដឹងថា បណ្ណាល័យខាងជើងជ្រុងអាគ្នេយ៍របស់ប្រាសាទបាគង រងការខូចខាតខ្លាំងនៅខឿន មានដីចាក់បង្គរ មានផ្នែកខ្លះឥដ្ឋបានពុកផុយ។ ជាពិសេសនៅផ្នែកដំបូល ឥដ្ឋមានសភាពពុកផុយខ្លាំង។

Read more: អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលបណ្ណាល័យជ្រុងអាគ្នេយ៍នៃប្រាសាទបាគង

ណាត់គ្នាមក! «សាទរកម្ពុជា» នឹងប្រារព្វធ្វើឡើងចាប់ពីរសៀលថ្ងៃទី ៣១ ខែធ្នូ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង

(រាជធានីភ្នំពេញ)៖ តាមរយៈការង្ហោះលើគណនីរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា សាទរកម្ពុជា គឺជាកម្មវិធីថ្មីមួយទៀត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធរៀបចំឡើងដើម្បីបង្ហាញពីមោទនភាពរបស់ប្រជាជនខ្មែរ យុវជន ស្នាមញញឹមមហាគ្រួសារខ្មែរក្រោមម្លប់នៃសុខសន្តិភាព ដែលយើងខកខានអស់រយៈកាលជាង ៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្នយើងកំពុងទទួលបានសុខសន្តិភាពពេញបរិបូរ និងឱកាសយ៉ាងច្រើនក្នុងការសិក្សារៀនសូត្រ ប្រកបរបររកស៊ី និងថែរក្សាបានវប្បធម៌ និងប្រពៃណីយ៉ាងផូរផង់របស់កម្ពុជា។

Read more: ណាត់គ្នាមក! «សាទរកម្ពុជា» នឹងប្រារព្វធ្វើឡើងចាប់ពីរសៀលថ្ងៃទី ៣១ ខែធ្នូ...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុន CTGរបស់ចិន ឯកភាពគ្នាបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗ ជំរុញភ្ញៀវទេសចរ និងវិនិយោគិនចិន មកកម្ពុជាកាន់តែច្រើនទៀត

តបតាមការអញ្ជើញរបស់ក្រុមហ៊ុន China Tourism Group Travel Services Corporation Limited (CTG) និងក្នុង “ក្របខ័ណ្ឌនៃឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមក្នុង ជំនួបពិភាក្សាកម្រិតខ្ពស់ក្នុងកម្មវិធី «Fostering Tourism Growth and Cultural Exchange between China and Cambodia» ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងស្វែងរកយុទ្ធសាស្ត្រកៀរគរវិនិយោគិន និងភ្ញៀវទេសចរចិន នៅតំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសចិន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

Read more: ក្រសួងទេសចរណ៍ និងក្រុមហ៊ុន CTGរបស់ចិន...