ឯកឧត្តម កែវ ពិសិដ្ឋ ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ីស្រាអែល និងជាលេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម (គណៈកម្មការទី៦) នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអីស្រាអែលដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។
ផ្លូវជាតិលេខ១០ ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយខ្សែដ៏មានសារសំខាន់ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មាន ប្រវែងជាង ១៩៧គីឡូម៉ែត្រ។
Read more: ផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៧គីឡូម៉ែត្រ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង...
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងស្វាគមន៍ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួនបីបន្ថែមទៀត មុនដំណាច់ឆ្នាំ២០២៥ ។ នេះបើតាមការបញ្ជាក់របស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
Read more: ក្រុមហ៊ុនអាកាសចរណ៍ ៣ទៀតនឹងហោះចូលសៀមរាប នៅចុងឆ្នាំនេះ
ខេត្តកំពង់ស្ពឺ៖ ត្រឹមតែរយៈពេលមួយសប្តាហ៍នៅក្នុងខេត្តកំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរមកលេងដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺប្រមាណ០៣ម៉ឺននាក់ ។
Read more: រយៈពេល១សប្តាហ៍ ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តជិត៣ម៉ឺននាក់
(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានលើកឡើងថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋាន និងបានចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិផង ព្រមទាំងជួយកាត់បន្ថយការពឹងផ្អែកជាចម្បងលើធនធានធម្មជាតិ តាមរយៈការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងសេវាកម្មរបស់សហគមន៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
Read more: រដ្ឋមន្ដ្រីក្រសួងទេសចរណ៍៖ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍...