បណ្តាញសង្គម

ឥណ្ឌា ចាប់ផ្តើមយន្តការចាក់វ៉ាក់សាំងលើកុមារ

ប្រទេសឥណ្ឌា បានចាប់ផ្តើមចាក់វ៉ាក់សាំងលើកុមារ ដែលមានអាយុពី 15 ទៅ 18 ឆ្នាំប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណា កាលពីថ្ងៃចន្ទ-ម្សិលមិញនេះ ខណៈដែលប្រទេសនេះ ពង្រីកកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង ដើម្បីការពារចំនួនប្រជាជនពេញវ័យដ៏ច្រើនបំផុតរបស់ពិភពលោក។

អាន​បន្ត៖ ឥណ្ឌា ចាប់ផ្តើមយន្តការចាក់វ៉ាក់សាំងលើកុមារ

លោក Moon របស់កូរ៉េខាងត្បូងសន្យាជំរុញចុងក្រោយសម្រាប់សន្តិភាពកូរ៉េខាងជើង

 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានប្តេជ្ញាកាលពីថ្ងៃចន្ទ ទី០៣ ខែមករា ថា នឹងប្រើប្រាស់រយៈពេលប៉ុន្មានខែចុងក្រោយរបស់លោកក្នុងតំណែង ដើម្បីជំរុញឱ្យមានដំណើរការការទូតជាមួយកូរ៉េខាងជើង ទោះបីជាមានភាពស្ងៀមស្ងាត់ជាសាធារណៈពីទីក្រុងព្យុងយ៉ាង ជុំវិញការប៉ុនប៉ងរបស់លោក សម្រាប់ការប្រកាសសន្តិភាពរវាងភាគីទាំងពីរក៏ដោយ។

អាន​បន្ត៖ លោក Moon របស់កូរ៉េខាងត្បូងសន្យាជំរុញចុងក្រោយសម្រាប់សន្តិភាពកូរ៉េខាងជើង

ឥណ្ឌូនេស៊ី នឹងផ្តល់ដូសជម្រុញជាសាធារណៈចាប់ពីថ្ងៃទី 12 ខែមករា ខណះ Omicron រីករាលដាល

 បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី ឲ្យដឹងកាលពីថ្ងៃចន្ទ (មករា 3) ថា ប្រទេសឥណ្ឌូណេស៊ី នឹងចាប់ផ្តើមផ្តល់វ៉ាក់សាំងដូសជម្រុញកូវីដ-19 ដល់សាធារណជនទូទៅ ចាប់ពីថ្ងៃទី 12 ខែមករាខាងមុខនេះ ដែលកាលបរិច្ឆេទនេះ ត្រូវបានសម្រេចដោយប្រធានាធិបតី។

អាន​បន្ត៖ ឥណ្ឌូនេស៊ី នឹងផ្តល់ដូសជម្រុញជាសាធារណៈចាប់ពីថ្ងៃទី 12 ខែមករា ខណះ Omicron...

នាយករដ្ឋមន្ត្រីប្រទេសហៃទី រួចផុតពីការប៉ុនប៉ងធ្វើឃាត នៅក្បែរព្រះវិហារមួយកន្លែង!

  (ហៃទី)៖ ការប៉ុនប៉់ងធ្វើឃាតនាយករដ្ឋមន្ត្រីហៃទី លោក អារៀល ហិនរី (Ariel Henry) នៅក្បែរព្រះវិហារមួយកន្លែងក្នុងទីក្រុង ហ្គោណេវស៍ (Gonaives) ភាគខាងជើងប្រទេស បានទទួលបរិយាជ័យទៅវិញនៅថ្ងៃអាទិត្យ ទី០២ ខែមករា (ពេលវេលានៅហៃទី)។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីប្រទេសហៃទី រួចផុតពីការប៉ុនប៉ងធ្វើឃាត នៅក្បែរព្រះវិហារមួយកន្លែង!

សហរដ្ឋអាមេរិក៖ មនុស្សជាង ១៨០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៦២នាក់ស្លាប់ ក្នុង១ថ្ងៃ

 (វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ១៨៥,១២២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៦២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

អាន​បន្ត៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៨០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៦២នាក់ស្លាប់...

អូស្ត្រាលីនៅតែជំរុញដំណើរការ បើកសេដ្ឋកិច្ចប្រទេសទៅមុខ ទោះបីជាត្រូវប្រឈមនឹងករណីឆ្លងកូវីដ-១៩ កាន់តែខ្ពស់ក្តី

 (ស៊ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលីបានលើកឡើងថា ផលប៉ះពាល់ស្រាលបង្កឡើងដោយ វីរុស COVID-19 បំប្លែងថ្មី Omicron នោះមានន័យថា ប្រទេសនេះនៅតែអាចជំរុញទៅមុខ នូវដំណើរការបើកសេដ្ឋកិច្ច បើទោះបីជាចំនួនករណីឆ្លងប្រចាំថ្ងៃ កើនឡើងខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ជាង ៣៧,០០០ករណី និងចំនួនអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ បាននិងកំពុងកើនឡើងក្តី។

អាន​បន្ត៖ អូស្ត្រាលីនៅតែជំរុញដំណើរការ បើកសេដ្ឋកិច្ចប្រទេសទៅមុខ...

ថៃ៖ មនុស្សជិត ៣,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

  (បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៩២៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។

អាន​បន្ត៖ ថៃ៖ មនុស្សជិត ៣,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៨នាក់ស្លាប់...

ប្រធានាធិបតីកូរ៉េខាងត្បូង នឹងប្រើពេលចុងក្រោយនៃអាណត្តិ ដើម្បីស្វែងរក «កិច្ចព្រមព្រៀងសន្តិភាព» ជាមួយកូរ៉េខាងជើង

 (សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន នៅថ្ងៃចន្ទនេះបានសន្យាថា នឹងប្រើប្រាសឱកាសចុងក្រោយនៅសល់ប៉ុន្មានខែទៀតនេះ ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពជាមួយកូរ៉េខាងជើង បើទោះជាទីក្រុងព្យុងយ៉ាងបន្តមិនអើពើក៏ដោយ។

អាន​បន្ត៖ ប្រធានាធិបតីកូរ៉េខាងត្បូង នឹងប្រើពេលចុងក្រោយនៃអាណត្តិ ដើម្បីស្វែងរក...

ភ្នាក់ងារអាហ្វហ្គានីស្ថាន ចាក់ស្រា 3,000 លីត្រចូលទៅក្នុងប្រឡាយទឹកកាប៊ុល

ទីភ្នាក់ងារចារកម្មរបស់ប្រទេសអាហ្វហ្កានីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យ (2 មករា) ថា ក្រុមភ្នាក់ងារស៊ើបការណ៍អាហ្វហ្គានីស្ថានមួយក្រុម បានចាក់ស្រាប្រហែល 3,000 លីត្រចូលទៅក្នុងប្រឡាយទឹកមួយក្នុងទីក្រុងកាប៊ុល ខណៈដែលអាជ្ញាធរតាលីបង់ថ្មី បានបង្ក្រាបការលក់គ្រឿងស្រវឹង។

អាន​បន្ត៖ ភ្នាក់ងារអាហ្វហ្គានីស្ថាន ចាក់ស្រា 3,000 លីត្រចូលទៅក្នុងប្រឡាយទឹកកាប៊ុល

វៀតណាម ជំរុញឲ្យចិនបើកច្រកព្រំដែនឡើងវិញជាបន្ទាន់ ខណៈដែលវិស័យពាណិជ្ជកម្ម បានជាប់គាំង

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានផ្សាយថា ក្រសួងពាណិជ្ជកម្មវៀតណាម បានស្នើឱ្យអាជ្ញាធរខេត្តក្វាងស៊ីរបស់ចិន ចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយការកកស្ទះនៅច្រកព្រំដែន បន្ទាប់ពីប្រទេសចិន បានបង្កើនការគ្រប់គ្រងព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាង ដើម្បីអនុវត្តតាមគោលការណ៍សូន្យនៃ COVID-19 ។

អាន​បន្ត៖ វៀតណាម ជំរុញឲ្យចិនបើកច្រកព្រំដែនឡើងវិញជាបន្ទាន់ ខណៈដែលវិស័យពាណិជ្ជកម្ម...

ប៊ុលហ្គារី បានសម្លាប់សត្វមាន់ចំនួន ៣៩,០០០ ក្បាល បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី

 អភិបាលតំបន់ Haskovo បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ (២ មករា) អាជ្ញាធរបសុពេទ្យប៊ុលហ្គារី បានចាប់ផ្តើមសម្លាប់សត្វមាន់ ជាង ៣៩,០០០ ក្បាលនៅក្នុងភូមិ Krivo Pole ភាគខាងត្បូង បន្ទាប់ពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី ត្រូវបានបញ្ជាក់នៅឯកសិដ្ឋានឧស្សាហកម្មចំនួនពីរនៅទីនោះ។

អាន​បន្ត៖ ប៊ុលហ្គារី បានសម្លាប់សត្វមាន់ចំនួន ៣៩,០០០ ក្បាល...

គ្រោះរញ្ជួយដី៧.៣រ៉ិចទ័រ វាយប្រហារដែនសមុទ្រ Banda នៅភាគខាងកើតប្រទេសឥណ្ឌូណេស៉ី (Video inside)

(ហ្សាការតា)៖ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៉ី (BMKG) បានឱ្យដឹងថា គ្រោះរញ្ជួយដីដ៏កក្រើកមួយដែលមានកម្រិតរហូតដល់ទៅ ៧.៣រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រ បាន់ដា (Banda Sea) ភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ហើយវាបណ្ដាលឱ្យមានការខូចខាតបន្តិចបន្តួច។

អាន​បន្ត៖ គ្រោះរញ្ជួយដី៧.៣រ៉ិចទ័រ វាយប្រហារដែនសមុទ្រ Banda នៅភាគខាងកើតប្រទេសឥណ្ឌូណេស៉ី...

រុស្ស៊ី នឹងស្វែងរកការធានាសន្តិសុខពីសហរដ្ឋអាមេរិក ក្នុងជំនួបទ្វេភាគី នៅដើមឆ្នាំក្រោយ

 (ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី បាន ឱ្យដឹងថាទីក្រុងម៉ូស្គូ នឹងស្វែងរកការធានាសនិ្តសុខយ៉ាងរឹងមាំមួយពីសហរដ្ឋអាមេរិក នៅក្នុងជំនួបទ្វេភាគីដែលគ្រោងនឹងធ្វើឡើងនៅឯ ទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅដើមឆ្នាំក្រោយនេះ។

អាន​បន្ត៖ រុស្ស៊ី នឹងស្វែងរកការធានាសន្តិសុខពីសហរដ្ឋអាមេរិក ក្នុងជំនួបទ្វេភាគី...

នាយករដ្ឋមន្រ្តីអ៉ីរ៉ាក់បញ្ជាក់ថា កងទ័ពផ្នែកប្រយុទ្ធរបស់ក្រុមយោធាចម្រុះដឹកនាំដោយអាមេរិក ត្រូវបានដកចេញអស់ហើយ

 (បាកដាដ)៖ នាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក មូស្តាហ្វា អាល់ខាឌីមី (Mustafa al-Kadhimi) កាលពីថ្ងៃពុធសប្តាហ៍នេះបានបញ្ជាក់ថា បេសកកម្មប្រយុទ្ធរបស់ ក្រុមយោធាចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសលោក ត្រូវបានបិទបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីកងទ័ពរបស់ពួកគេ ដែលមានភារកិច្ចផ្នែកប្រយុទ្ធ ត្រូវបានដកចេញទាំងអស់ពីប្រទេសអ៉ីរ៉ាក់ ស្របទៅតាមការព្រមព្រៀងគ្នា។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីអ៉ីរ៉ាក់បញ្ជាក់ថា...

ចិន ជំរុញឱ្យអាមេរិកការពារស្ថានីយអវកាសរបស់ខ្លួនពីផ្កាយរណប

ប្រទេសចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ការពារស្ថានីយអវកាសចិនមួយ និងក្រុមនាវិកបីនាក់របស់ខ្លួន បន្ទាប់ពីទីក្រុងប៉េកាំង បានត្អូញត្អែរថា ផ្កាយរណប ដែលបាញ់បង្ហោះដោយ SpaceX របស់លោក Elon Musk ប៊ិះបានវាយប្រហារស្ថានីយខ្លួន។

អាន​បន្ត៖ ចិន ជំរុញឱ្យអាមេរិកការពារស្ថានីយអវកាសរបស់ខ្លួនពីផ្កាយរណប

ចិន ព្រមានពីវិធានការធ្ងន់ធ្ងរ ប្រសិនបើតៃវ៉ាន់ ចង់ទាមទារឯករាជ្យ

 ចិន នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើតៃវ៉ាន់ ធ្វើចលនាឆ្ពោះទៅរកឯករាជ្យ មន្ត្រីក្រុងប៉េកាំង បានព្រមានកាលពីថ្ងៃពុធ (២៩ ធ្នូ) ដោយបន្ថែមថា ការញុះញង់ និងការជ្រៀតជ្រែករបស់តៃវ៉ាន់ អាចកាន់តែខ្លាំងនៅឆ្នាំក្រោយ។

អាន​បន្ត៖ ចិន ព្រមានពីវិធានការធ្ងន់ធ្ងរ ប្រសិនបើតៃវ៉ាន់ ចង់ទាមទារឯករាជ្យ

ហ្វីលីពីន គ្រោងទិញនាវាចម្បាំងកូរ៉េខាងត្បូងពីរគ្រឿង ក្នុងតម្លៃ ៥៥៦ លានដុល្លារអាមេរិក

 រដ្ឋមន្ត្រីការពារជាតិលោក Delfin Lorenzana បានឲ្យដឹងកាលពីថ្ងៃអង្គារទី 28 ខែធ្នូថា ប្រទេសហ្វីលីពីន បានបញ្ជាទិញនាវាចម្បាំងថ្មីពីរគ្រឿងពីក្រុមហ៊ុន Hyundai Heavy Industries របស់កូរ៉េខាងត្បូង ដើម្បីធ្វើទំនើបកម្មកងទ័ពជើងទឹករបស់ទីក្រុងម៉ានីល ខណៈដែលខ្លួនកំពុងប្រឈមមុខនឹងជម្លោះជាមួយទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង។

អាន​បន្ត៖ ហ្វីលីពីន គ្រោងទិញនាវាចម្បាំងកូរ៉េខាងត្បូងពីរគ្រឿង ក្នុងតម្លៃ ៥៥៦...

ឥណ្ឌូណេស៊ី អនុញ្ញាតឱ្យយន្តហោះ Boeing 737 MAX ហោះហើរម្តងទៀត បន្ទាប់ពីការធ្លាក់ដ៏សាហាវ

 ក្រសួងដឹកជញ្ជូនរបស់ឥណ្ឌូណេស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារ (28 ធ្នូ) ថា ប្រទេសឥណ្ឌូណេស៊ី បានដកបម្រាមលើយន្តហោះ Boeing 737 MAX ហើយ ដែលមានរយះពេល៣ឆ្នាំ បន្ទាប់ពីការធ្លាក់យន្តហោះមួយក្នុងចំណោមយន្តហោះ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ជាមួយនឹងការបាត់បង់មនុស្ស 189 នាក់នៅលើយន្តហោះ។

អាន​បន្ត៖ ឥណ្ឌូណេស៊ី អនុញ្ញាតឱ្យយន្តហោះ Boeing 737 MAX ហោះហើរម្តងទៀត...

ឥណ្ឌូណេស៊ី នឹងបង្វែរទូកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចេញ

 អាជ្ញាធរឥណ្ឌូណេស៊ី នឹងជួយជួសជុលទូក ដែលជាប់គាំង ដោយមានផ្ទុកដោយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង 100 នាក់នៅឆ្នេរសមុទ្ររបស់ខ្លួន ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យអ្នកដំណើរលើទូកទាំងអស់ ស្វែងរកការជ្រកកោននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះទេ ហើយនឹងបង្វែរទូកនេះចេញ នេះបើតាមក្រុមមន្រ្តី បានប្រាប់ Reuters កាលពីថ្ងៃអង្គារ (២៨ធ្នូ)។

អាន​បន្ត៖ ឥណ្ឌូណេស៊ី នឹងបង្វែរទូកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចេញ

.រ៉ុក្កែត បានបាញ់ប្រហារទៅលើក្រុមហ៊ុនចិននៅអ៊ីរ៉ាក់

 គ្រាប់រ៉ុក្កែត និងកាំភ្លើង បានវាយប្រហារទៅលើទីតាំងរបស់ក្រុមហ៊ុនសេវាកម្មប្រេងរបស់ចិននៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ កាលពីព្រឹកព្រលឹមថ្ងៃអង្គារ (ទី 28 ខែធ្នូ) ដោយមិនបណ្តាលឱ្យមានអ្នករងរបួស ឬការខូចខាតណាមួយឡើយ។

អាន​បន្ត៖ .រ៉ុក្កែត បានបាញ់ប្រហារទៅលើក្រុមហ៊ុនចិននៅអ៊ីរ៉ាក់

ព្រិលធ្លាក់ខ្លាំង បង្កភាពចលាចលក្នុងការធ្វើដំណើរក្នុងប្រទេសជប៉ុន

 ព្រិលធ្លាក់ខ្លាំង បានបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ ការលុបចោលជើងហោះហើរ និងការរំខានដល់សេវាកម្មរថភ្លើងនៅភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃចន្ទ (27 ធ្នូ) ជាមួយនឹងកំណត់ត្រានៃគំនរទឹកកកនៅតាមតំបន់មួយចំនួន។

អាន​បន្ត៖ ព្រិលធ្លាក់ខ្លាំង បង្កភាពចលាចលក្នុងការធ្វើដំណើរក្នុងប្រទេសជប៉ុន