បណ្តាញសង្គម

ទីក្រុងនានារបស់ចិន ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈកីឡាអូឡាំពិករដូវរងា ជិតចាប់ផ្ដើម

 ប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសឆ្លង នៅក្នុងទីក្រុងជាច្រើន ដោយសាកល្បងយុទ្ធសាស្ត្រ "សូន្យ-COVID" ដ៏តឹងរឹងរបស់ប្រទេសនេះ ប៉ុន្មានសប្តាហ៍មុនពេលទីក្រុងប៉េកាំង ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងា។

អាន​បន្ត៖ ទីក្រុងនានារបស់ចិន ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈកីឡាអូឡាំពិករដូវរងា...

កូរ៉េខាងជើង បាញ់មីស៊ីលទំនើបជាងមុន បន្ទាប់ពីការសាកល្បងមីស៊ីលលឿនជាងសំឡេង

 យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង ទំនងជាបានបាញ់សាកល្បងកាំជ្រួចផ្លោងកាលពីថ្ងៃអង្គារ (11 មករា) ដែលប្រហែលជាកាន់តែទំនើបជាងមីស៊ីលលឿនជាងសម្លេង ដែលខាងជើង បានបាញ់តិចជាងមួយសប្តាហ៍មុន ខណៈដែលទីក្រុងព្យុងយ៉ាង ស្វះស្វែងអាវុធ ដែលមានថាមពលកាន់តែខ្លាំងជាងមុន។

អាន​បន្ត៖ កូរ៉េខាងជើង បាញ់មីស៊ីលទំនើបជាងមុន បន្ទាប់ពីការសាកល្បងមីស៊ីលលឿនជាងសំឡេង

កូរ៉េខាងត្បូង នឹងដាក់ពង្រាយថ្នាំគ្រាប់ COVID-19 ម៉ាក Pfizer ខណៈដែលរលកវ៉ារ្យ៉ង់ Omicron លេចឡើង

 មន្ត្រីសុខាភិបាល បាននិយាយថា ប្រទេសកូរ៉េខាងត្បូង នឹងចាប់ផ្តើមព្យាបាលអ្នកជំងឺកូវីដ-១៩ ជាមួយនឹងថ្នាំគ្រាប់ប្រឆាំងមេរោគ ម៉ាក Pfizer នៅថ្ងៃសុក្រ (១៤ មករា) ខណៈដែលការព្រួយបារម្ភ កើនឡើងចំពោះការរីករាលដាលនៃប្រភេទ Omicron ឆ្លងខ្លាំង។

អាន​បន្ត៖ កូរ៉េខាងត្បូង នឹងដាក់ពង្រាយថ្នាំគ្រាប់ COVID-19 ម៉ាក Pfizer...

ព្រឹទ្ធសភាបារាំង អនុម័តវិធានការ COVID-19 ចុងក្រោយបំផុត និងប័ណ្ឌចាក់វ៉ាក់សាំង

 ព្រឹទ្ធសភាបារាំង បានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ (១៣ មករា) នូវវិធានការចុងក្រោយរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវីរុសកូវីដ-១៩ រួមទាំងប័ណ្ឌចាក់វ៉ាក់សាំង ដែលបានជួបប្រទះការប្រឆាំងមួយចំនួនក្នុងចំណោមសាធារណជន បន្ទាប់ពីការរិះគន់យ៉ាងចាស់ដៃរបស់លោកប្រធានាធិបតី Emmanuel Macron ទៅលើអ្នកមិនបានចាក់វ៉ាក់សាំង។

អាន​បន្ត៖ ព្រឹទ្ធសភាបារាំង អនុម័តវិធានការ COVID-19 ចុងក្រោយបំផុត និងប័ណ្ឌចាក់វ៉ាក់សាំង

លោក Biden បានដាក់ទណ្ឌកម្មលើកដំបូងលើកម្មវិធីអាវុធរបស់កូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្តមីស៊ីល

រដ្ឋបាលលោក Biden កាលពីថ្ងៃពុធ (១២ មករា) បានដាក់ទណ្ឌកម្មលើកដំបូងរបស់ខ្លួនលើកម្មវិធីអាវុធរបស់កូរ៉េខាងជើង បន្ទាប់ពីការបាញ់មីស៊ីលកូរ៉េខាងជើងជាបន្តបន្ទាប់ រួមទាំងពីរគ្រាប់ ចាប់តាំងពីសប្តាហ៍មុន។

អាន​បន្ត៖ លោក Biden បានដាក់ទណ្ឌកម្មលើកដំបូងលើកម្មវិធីអាវុធរបស់កូរ៉េខាងជើង...

ឥណ្ឌូណេស៊ី អនុម័តវ៉ាក់សាំង COVID-19 ចំនួន ៥ សម្រាប់ដូសជម្រុញ

អាជ្ញាធរឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ ទី១០ ខែមករា បានផ្តល់ការអនុញ្ញាតជាបន្ទាន់សម្រាប់ការប្រើប្រាស់វ៉ាក់សាំង COVID-19 ចំនួនប្រាំផ្សេងគ្នា ជាដូសជម្រុញ ដែលនឹងផ្តល់អាទិភាពដល់ក្រុមដែលងាយរងគ្រោះ។

អាន​បន្ត៖ ឥណ្ឌូណេស៊ី អនុម័តវ៉ាក់សាំង COVID-19 ចំនួន ៥ សម្រាប់ដូសជម្រុញ

ទឹកជំនន់ បានសម្លាប់មនុស្ស 10 នាក់ និងរាប់រយនាក់គ្មានផ្ទះសម្បែងនៅក្នុងទីក្រុងអាហ្វ្រិកខាងត្បូង

ប្រព័ន្ធផ្សព្វផ្សាយជាតិ បានផ្សាយកាលពីថ្ងៃចន្ទ (10 មករា) ថា ទឹកជំនន់នៅជុំវិញទីក្រុងឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង East London របស់ប្រទេសអាហ្រ្វិកខាងត្បូង បានសម្លាប់មនុស្សយ៉ាងហោចណាស់ 10 នាក់ និងបានធ្វើឱ្យមនុស្សរាប់រយនាក់គ្មានផ្ទះសម្បែង ចាប់តាំងពីចុងសប្តាហ៍មកនេះ ខណៈដែលទឹកទន្លេបានឡើងពេញព្រៀបច្រាំងទន្លេ ហើយផ្លូវថ្នល់ត្រូវបានជន់លិច។

អាន​បន្ត៖ ទឹកជំនន់ បានសម្លាប់មនុស្ស 10 នាក់...

ប្រទេសនេប៉ាល់ បិទសាលារៀន ខណៈករណីឆ្លង COVID-19 កើនឡើង

 អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងកាលពីថ្ងៃចន្ទ ទី១០ ខែមករា ថា សាលារៀនទូទាំងប្រទេសនេប៉ាល់ នឹងបិទជិតបីសប្តាហ៍ បន្ទាប់ពីការរីករាលដាលនៃករណីឆ្លងវីរុសកូរ៉ូណា ដោយបង្ខំឱ្យសិស្សជាងប្រាំពីរលាននាក់ នៅផ្ទះ។

អាន​បន្ត៖ ប្រទេសនេប៉ាល់ បិទសាលារៀន ខណៈករណីឆ្លង COVID-19 កើនឡើង

អាមេរិក៖ បុរសម្នាក់រួចជីវិត ក្រោយគេជួយទាញចេញពីយន្តហោះ ដែលធ្លាក់ចំលើផ្លូវរថភ្លើង ក្នុងរដ្ឋកាលីហ្វរញ៉ា

 (វ៉ាស៉ីនតោន)៖ ក្រុមប៉ូលិសនៅទីក្រុងឡូសអាន់ជេលែស (Los Angeles) នៃរដ្ឋកាលីហ្វរញ៉ារបស់សហរដ្ឋអាមេរិក បានជួយសង្រ្គោះជីវិតបុរសម្នាក់ ចេញពីយន្តហោះខ្នាតតូចមួយគ្រឿងធុន សេស្នា (Cessna) តែប៉ុន្មានវីនាទីប៉ុណ្ណោះ មុនពេលយន្តហោះនោះ ត្រូវបានរថភ្លើងដែលកំពុងធ្វើដំណើរយ៉ាងលឿន បុកចំមួយទំហឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។

អាន​បន្ត៖ អាមេរិក៖ បុរសម្នាក់រួចជីវិត ក្រោយគេជួយទាញចេញពីយន្តហោះ...

ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ លើស១០០,០០០នាក់ រយៈពេល៤ថ្ងៃជាប់ៗគ្នា និងកំពុងចាប់ផ្តើមការចាក់វ៉ាក់សាំងដូសជំរុញ

(ញូដេលី)៖ នៅថ្ងៃចន្ទនេះ អាជ្ញាធសុខាភិបាលនៅប្រទេសឥណ្ឌា បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១៧៩,៧២៣នាក់ រួមជាមួយអ្នកស្លាប់ ១៤៦នាក់ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

អាន​បន្ត៖ ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ លើស១០០,០០០នាក់ រយៈពេល៤ថ្ងៃជាប់ៗគ្នា...

ចិន តែងតាំងអតីតប្រធានយោធាប្រតិព័ទ្ធ ជាមេបញ្ជាការយោធភូមិភាគហុងកុងថ្មី

ទូរទស្សន៍រដ្ឋ CCTV បានផ្សាយកាលពីយប់ថ្ងៃអាទិត្យ (៩ មករា) ដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់កងទ័ពរំដោះប្រជាជន (PLA) ថា ប្រទេសចិន បានតែងតាំងអតីតប្រធានយោធាប្រតិព័ទ្ធ លោក Peng Jingtang ជាមេបញ្ជាការថ្មីនៃយោធភូមិភាគនៃ (PLA) ក្នុងទីក្រុងហុងកុង លោក Peng ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយឯក ពីមុនជានាយរងសេនាធិការនៃកងកម្លាំងប៉ូលិសយោធាប្រតិព័ទ្ធរបស់ប្រទេសចិន គឺប៉ូលិសប្រដាប់អាវុធប្រជាជន។

អាន​បន្ត៖ ចិន តែងតាំងអតីតប្រធានយោធាប្រតិព័ទ្ធ ជាមេបញ្ជាការយោធភូមិភាគហុងកុងថ្មី

អគ្គីភ័យនៅជំរំ Rohingya បង់ក្លាដែស ធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង

កាលពីថ្ងៃអាទិត្យ (៩មករា) ថា មនុស្សរាប់ពាន់នាក់ គ្មានផ្ទះសម្បែង បន្ទាប់ពីអគ្គីភ័យ បានឆាបឆេះផ្នែកខ្លះនៃជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស។

អាន​បន្ត៖ អគ្គីភ័យនៅជំរំ Rohingya បង់ក្លាដែស ធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង

ហ្វីលីពីនជំរុញឲ្យឥណ្ឌូនេស៊ី ដកបម្រាមនាំចេញធ្យូងថ្ម

នាយកដ្ឋានថាមពលរបស់ទីក្រុងម៉ានីល បានឲ្យដឹងនៅថ្ងៃចន្ទ (10 មករា) ថា លេខាធិការថាមពលរបស់ប្រទេសហ្វីលីពីនលោក Alfonso Cusi បានអំពាវនាវដល់ប្រទេសឥណ្ឌូនេស៊ី ឱ្យលុបចោលការហាមឃាត់ការនាំចេញធ្យូងថ្មរបស់ខ្លួន ដោយនិយាយថាគោលនយោបាយនេះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈសម្រាប់ផលិតថាមពល។

អាន​បន្ត៖ ហ្វីលីពីនជំរុញឲ្យឥណ្ឌូនេស៊ី ដកបម្រាមនាំចេញធ្យូងថ្ម

ប្រេស៉ីល៖ មនុស្ស ១០នាក់ស្លាប់ និងជាង ៣០នាក់របួស ក្នុងករណីបាក់ផ្ទាំងថ្ម ដ៏គួរឲ្យរន្ធត់បំផុត (Video inside)

 (ប្រេស៊ីល)៖ មនុស្សយ៉ាងហោច ១០នាក់បានស្លាប់ ក្នុងហេតុការណ៍បាក់រលំផ្ទាំងថ្ម លើកាណូតដឹកក្រុមអ្នកទេសចរដែលកំពុងជិះកម្សាន្ត នៅតំបន់ជ្រលងទឹកជ្រោះមួយកន្លែង ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល។

អាន​បន្ត៖ ប្រេស៉ីល៖ មនុស្ស ១០នាក់ស្លាប់ និងជាង ៣០នាក់របួស ក្នុងករណីបាក់ផ្ទាំងថ្ម...

ការនាំចេញផលិតផលកសិកម្មរបស់វៀតណាមទៅកាន់ប្រទេសចិនតាមសមុទ្រ កំពុងជួបការលំបាក

  (ហូជីមិញ)៖ ក្រុមហ៊ុនចិនដែលជាដៃគូរបស់ក្រុមហ៊ុននាំចេញវៀតណាមមួយចំនួន បានស្នើឱ្យក្រុមហ៊ុននាំចេញវៀតណាមកុំដឹកជញ្ជូនទំនិញតាមសមុទ្ររហូតទាល់តែមានការចេញសេចក្តីសម្រេចថ្មី។ នេះបើយោងតាមកាសែត VnExpress របស់វៀតណាម។

អាន​បន្ត៖ ការនាំចេញផលិតផលកសិកម្មរបស់វៀតណាមទៅកាន់ប្រទេសចិនតាមសមុទ្រ កំពុងជួបការលំបាក

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងដ៏គួរឲ្យសង្ស័យ ចូលសមុទ្រ

 កូរ៉េខាងត្បូង និងជប៉ុន បាននិយាយថា កូរ៉េខាងជើង បានបាញ់កាំជ្រួចដែលទំនងជាមីស៊ីលផ្លោង ចូលទៅក្នុងសមុទ្រ កាលពីថ្ងៃពុធ ទី៥ ខែមករានេះ ដែលជាការបាញ់បង្ហោះលើកដំបូងដោយក្រុងព្យុងយ៉ាង ក្នុងដើមឆ្នាំនេះ។

អាន​បន្ត៖ កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងដ៏គួរឲ្យសង្ស័យ ចូលសមុទ្រ

ហ្វីលីពីន លុបចោលក្បួនដង្ហែរ 'Black Nazarene' ម្តងទៀតលើក្តីបារម្ភអំពី COVID-19

 អាជ្ញាធរហ្វីលីពីន បានលុបចោលការដង្ហែរប្រចាំឆ្នាំ ដែលជាធម្មតាទាក់ទាញអ្នកកាន់សាសនាកាតូលិករាប់លាននាក់ អមជាមួយរូបសំណាកឈើខ្មៅរបស់ព្រះយេស៊ូគ្រិស្ត កាត់តាមដងផ្លូវក្នុងទីក្រុងម៉ានីល ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា ដោយសារការព្រួយបារម្ភអំពីជំងឺកូវីដ-១៩។

អាន​បន្ត៖ ហ្វីលីពីន លុបចោលក្បួនដង្ហែរ 'Black Nazarene' ម្តងទៀតលើក្តីបារម្ភអំពី COVID-19

ប្រធានាធិបតីប៉ូឡូញ ផ្ទុកវិជ្ជមាន COVID-19 ជាលើកទី២

 ជំនួយការម្នាក់របស់ប្រធានាធិបតី បាននិយាយនៅលើបណ្តាញ Twitter កាលពីថ្ងៃពុធថា ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 ប៉ុន្តែមិនមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ ហើយលោក Duda ស្ថិតក្រោមការតាមដានវេជ្ជសាស្ត្រ និងមានសុខភាពល្អទេ។

អាន​បន្ត៖ ប្រធានាធិបតីប៉ូឡូញ ផ្ទុកវិជ្ជមាន COVID-19 ជាលើកទី២

ប្រទេសចិន នឹងបន្តធ្វើ "ទំនើបកម្ម" ឃ្លាំងអាវុធនុយក្លេអ៊ែរខ្លួន

 ប្រទេសចិន កាលពីថ្ងៃអង្គារ បានឲ្យដឹងថា ខ្លួន នឹងបន្តធ្វើ "ទំនើបកម្ម" ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីបញ្ហាសុវត្ថិភាព និងទំនុកចិត្ត ហើយបានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងរុស្ស៊ី កាត់បន្ថយការស្តុកទុករបស់ពួកគេមួយថ្ងៃ បន្ទាប់ពីមហាអំណាចពិភពលោកទាំងនោះ បានសន្យាការពារការរីករាលដាលអាវុធបែបនេះ។

អាន​បន្ត៖ ប្រទេសចិន នឹងបន្តធ្វើ "ទំនើបកម្ម" ឃ្លាំងអាវុធនុយក្លេអ៊ែរខ្លួន

ប្រទេសថៃ ជំរុញឱ្យមានការចាក់ដូសជម្រុញ COVID-19 ខណះករណី Omicron កើនឡើង

 ក្រសួងសុខាភិបាលថៃ កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យប្រជាជនខ្លួន ចេញមកទទួលវ៉ាក់សាំងដូសជម្រុញ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីកំណើនករណីឆ្លងវ៉ារ្យ៉ង់ Omicron ទ្វេដង ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។

អាន​បន្ត៖ ប្រទេសថៃ ជំរុញឱ្យមានការចាក់ដូសជម្រុញ COVID-19 ខណះករណី Omicron កើនឡើង

ទីក្រុងប៉េកាំង បានបំពេញតាមស្តង់ដារគុណភាពខ្យល់របស់រដ្ឋជាលើកដំបូងក្នុងឆ្នាំ 2021

 ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃអង្គារទី 4 ខែមករាថា រដ្ឋធានីប៉េកាំង បានបំពេញតាមស្តង់ដារគុណភាពខ្យល់របស់រដ្ឋជាលើកដំបូង កាលពីឆ្នាំមុន បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម កាត់បន្ថយការបំភាយឧស្ម័នដឹកជញ្ជូន និងផ្លាស់ប្តូរទីតាំងឧស្សាហកម្មធុនធ្ងន់។

អាន​បន្ត៖ ទីក្រុងប៉េកាំង បានបំពេញតាមស្តង់ដារគុណភាពខ្យល់របស់រដ្ឋជាលើកដំបូងក្នុងឆ្នាំ 2021