បណ្តាញសង្គម

ទីបំផុតគណបក្សលោកស្រី អោងសាន ស៊ូជី ទទួលបានអាសនៈគ្រប់គ្រាន់ក្នុងសភា ដែលអាចបង្កើតរដ្ឋាភិបាលថ្មី (Video inside)

(យ៉ាងហ្គន)៖ លទ្ធផលបោះឆ្នោតផ្លូវការចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបង្ហាញថា គណបក្សកាន់អំណាចមីយ៉ាន់ម៉ារបស់លោកស្រី អោងសាន ស៊ូជី ទទួលបានអាសនៈគ្រប់គ្រាន់នៅក្នុងសភាទាំងពីរ ដើម្បីបង្កើតរដ្ឋាភិបាលនៅអាណត្តិថ្មីដោយខ្លួនឯង។

អាន​បន្ត៖ ទីបំផុតគណបក្សលោកស្រី អោងសាន ស៊ូជី ទទួលបានអាសនៈគ្រប់គ្រាន់ក្នុងសភា...

យុះទីហ្វុង Vamco ផ្តាច់ជីវិតប្រជាជនហ្វីលីពីន ១១នាក់ និងបង្កគ្រោះទឹកជំនន់ដ៏អាក្រក់នៅម៉ានីល (Video inside)

(ម៉ានីល)៖ ព្យុះទីហ្វុងវ៉ាមកូ (Vamco) ដែលបានបោកបក់មកលើ ប្រទេសហ្វីលីពីន បានបង្កឲ្យមានគ្រោះទឹកជំនន់នៅរដ្ឋធានីម៉ានីល (Manila) និងតំបន់តមួយចំនួនទៀតនៅលើកោះ លូហ្សូន (Luzon) ជាហេតុធ្វើឲ្យមនុស្សជាច្រើនជាប់គាំងនៅលើដំបូលផ្ទះ ព្រមទាំងមនុស្សស្លាប់កើនឡើងដល់ ១១នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

អាន​បន្ត៖ យុះទីហ្វុង Vamco ផ្តាច់ជីវិតប្រជាជនហ្វីលីពីន ១១នាក់...

មេដឹកនាំអាស៊ីអាគ្នេយ៍ ចាប់ផ្តើមកិច្ចប្រជុំកំពូលអាស៊ាន ចំពេលការប្រកួតប្រជែងអំណាចធំៗ

មេដឹកនាំអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមកិច្ចប្រជុំកំពូលពហុភាគី កាលពីថ្ងៃព្រហស្បតិ៍ ដែលរំពឹងថា នឹងដោះស្រាយភាពតានតឹងនៅសមុទ្រចិនខាងត្បូង និងផែនការដោះស្រាយ សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ក្នុងតំបន់ដែលការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន កំពុងកើនឡើង នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងនៅក្នុងសុន្ទរកថាបើក នាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នៅទីក្រុងហាណូយថា សមាគមប្រជា-ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រហូតមកដល់ពេលនេះ មិនទាន់ត្រូវបានគេអូសទាញទៅក្នុងអន្លង់ នៃការប្រកួតប្រជែង និងបញ្ហាប្រឈមនានា ចំពោះប្រព័ន្ធពហុភាគីអន្តរជាតិឡើយ។

អាន​បន្ត៖ មេដឹកនាំអាស៊ីអាគ្នេយ៍ ចាប់ផ្តើមកិច្ចប្រជុំកំពូលអាស៊ាន...

ព្យុះទីហ្វុង Vamco បានបោកបក់ប្រទេសហ្វីលីពីន ធ្វើអោយខូចខាតផ្នែកខ្លះនៃទីក្រុងម៉ានីល

ភ្លៀងធ្លាក់ខ្លាំង ដោយឥទ្ធិពលនៃព្យុះទីហ្វុង Vamco បានបក់បោកបណ្តាខេត្តនានានៅកោះ Luzon របស់ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងខូចខាតផ្នែកខ្លះនៃរដ្ឋធានី Manila ខណៈដែលអ្នកស្រុកមួយចំនួន កំពុងរង់ចាំការជួយសង្គ្រោះតាមទូក ដោយសារតែទឹកជំនន់កាន់តែកើនឡើង។

អាន​បន្ត៖ ព្យុះទីហ្វុង Vamco បានបោកបក់ប្រទេសហ្វីលីពីន...

ករណីឆ្លង COVID-១៩ នៅប្រទេសអ៊ីតាលី មានលើសពី ១ លាននាក់

ស្ថិតិផ្លូវការរបស់ក្រសួងសុខាភិបាលអ៊ីតាលី បានបង្ហាញថា ករណីឆ្លង COVID-19 ក្នុងប្រទេសអ៊ីតាលី មានចំនួនលើសពីមួយលាននាក់ កាលពីថ្ងៃពុធ។

អាន​បន្ត៖ ករណីឆ្លង COVID-១៩ នៅប្រទេសអ៊ីតាលី មានលើសពី ១ លាននាក់

ប្រធានាធិបតីមិចស៊ីកូ៖ វាលឿនកដែលត្រូវអបអរជ័យជម្នះ នៃប្រធានាធិបតីអាមេរិកអាណត្តិថ្មី ខណៈលទ្ធផលផ្លូវការមិនទាន់ចេញ (Video inside)

(មិចស៊ីកូ)៖ ប្រធានាធិបតីមិចស៊ីកូលោក អាន់ឌ្រែស ម៉ានូអ៊ែល ឡូប៉េស អូប្រាដឺ (Andres Manuel Lopez Obrador) ជាមេដឹកនាំម្នាក់ ក្នុងចំណោមមេដឹកនាំមួយចំនួន នៃប្រទេសធំៗ ដែលមិនទាន់បានអបអរសាទរលោក ចូ បៃដិន (Joe Biden) ចំពោះជ័យជម្នះក្នុងការបោះឆ្នោត ក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកបាននិយាយថា «វាលឿនពេក» ហើយប្រទេសមិចស៊ីកូក៏មិនស្ថិតក្រោមអាណានិគម របស់ប្រទេសណាមួយដែរ។

អាន​បន្ត៖ ប្រធានាធិបតីមិចស៊ីកូ៖ វាលឿនកដែលត្រូវអបអរជ័យជម្នះ...

ឥណ្ឌូណេស៊ីខ្ចីប្រាក់ជាង ១ពាន់លានដុល្លារពីអូស្ត្រាលី ដើម្បីយកមកទប់ទល់ វិបត្តិកូវីដ-១៩

 (ហ្សាការតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចី ១.០៩ពាន់លានដុល្លារអាមេរិក ពីរដ្ឋាភិបាលអូស្ត្រាលី ដើម្បីយកមកប្រើប្រាស់ក្នុង យុទ្ធនាការប្រយុទ្ធប្រឆាំង COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ។

អាន​បន្ត៖ ឥណ្ឌូណេស៊ីខ្ចីប្រាក់ជាង ១ពាន់លានដុល្លារពីអូស្ត្រាលី ដើម្បីយកមកទប់ទល់...

លោក ដូណាល់ ត្រាំ បង្ហាញមុខជាផ្លូវការលើកដំបូង បន្ទាប់ពីការបោះឆ្នោត នៅក្នុងទិវាគោរពវិញ្ញាណក្ខន្ធ អតីតយុទ្ធជនសម័យសង្គ្រាម

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ បានចំណាយពេល ១០នាទី ផ្ដល់កិត្តិយសចូលរួមជាសារធារណៈ ក្នុងទិវាគោរពវិញ្ញាណក្ខន្ធប្រចាំឆ្នាំ ដល់អតីតយុទ្ធជនសម័យសង្រ្គាម រៀបចំឡើងដោយសេតវិមាន ដែលកំពុងស្ថិតក្នុងស្ថានការណ៍មួយដ៏ស្មុគស្មាញ ក្រោយលោក ត្រាំ រារាំងមិនឱ្យក្រុមមន្ត្រីរបស់លោក សហការជាមួយក្រុមការងាររបស់លោក ចូ បៃដិន ជុំវិញការផ្ទេរអំណាចប្រធានាធិបតី។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ បង្ហាញមុខជាផ្លូវការលើកដំបូង បន្ទាប់ពីការបោះឆ្នោត...

ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ជំរុញឲ្យពិភពលោករក្សា គោលជំហរប្រឆាំងអ៉ីរ៉ង់ ខណៈជ័យជម្នះរបស់លោក ចូ បៃដិន កំពុងធ្វើឲ្យប្រទេសនេះបារម្ភ

 (រីយ៉ាដ)៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ព្រះចៅ សាល់ម៉ា ប៊ីន អាប់ឌុលឡាស៊ីស (Salman bin Abdulaziz) បានជំរុញឱ្យពិភពលោកទំាងមូល ប្រកាន់ភ្ជាប់នូវគោលជំហរដាច់ណាត់ ក្នុងការដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករបស់អ៉ីរ៉ង់។

អាន​បន្ត៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ជំរុញឲ្យពិភពលោករក្សា គោលជំហរប្រឆាំងអ៉ីរ៉ង់...

ព្យុះទីហ្វុង Vamco បោកបក់ហ្វីលីពីន និងបង្កជាគ្រោះទឹកជំនន់ នៅទីក្រុងម៉ានីល, មនុស្សម្នាក់ស្លាប់ និង៣នាក់បាត់ខ្លួន

   (ម៉ានីល)៖ ក្រុមសង្គ្រោះបន្ទាន់បានជម្លៀសពលរដ្ឋ ដែលកំពុងជាប់គាំងនៅលើដំបូលផ្ទះ នៅថ្ងៃព្រហស្បតិ៍នេះ ក្រោយព្យុះទីហ្វុងវ៉ាមកូ (Vamco) បានបង្កឱ្យមានទឹកជំនន់នៅក្នុងរដ្ឋធានីម៉ានីល និងខេត្តមួយចំនួនទៀតនៅលើកោះ លូហ្សូន (Luzon)។

អាន​បន្ត៖ ព្យុះទីហ្វុង Vamco បោកបក់ហ្វីលីពីន និងបង្កជាគ្រោះទឹកជំនន់ នៅទីក្រុងម៉ានីល,...

ក្រោយវ៉ាក់សាំងកូវីដ-១៩ របស់អាមេរិក-អាល្លឺម៉ង់ បង្ហាញប្រសិទ្ធភាពជាង ៩០% សហភាពអឺរ៉ុបសម្រេចទិញ ៣០០លានដូស

  (ព្រុចស៊ែល)៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) នៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសឱ្យដឹងថា សហភាពអឺរ៉ុប (EU) នឹងផ្តល់កិច្ចសន្យាសម្រាប់ការទិញវ៉ាក់សាំង COVID-19 ចំនួន ៣០០លានដូស ដែលអភិវឌ្ឍដោយក្រុមហ៊ុន បាយអូអិនធិច (BioNTech) របស់ប្រទេសអាល្លឺម៉ង់ និងក្រុមហ៊ុនដៃគូ ភីហ្វីហ្សឺ (Pfizer) របស់សហរដ្ឋអាមេរិក។

អាន​បន្ត៖ ក្រោយវ៉ាក់សាំងកូវីដ-១៩ របស់អាមេរិក-អាល្លឺម៉ង់ បង្ហាញប្រសិទ្ធភាពជាង ៩០%...

ទីបំផុតសមាជិកសភាបក្សប្រឆាំងនៅហុងកុង «៤រូបត្រូវបណ្តេញចេញ» ស្ថិតក្រោមដំណោះស្រាយថ្មីរបស់ចិន

 (ហុងកុង)៖ ទីក្រុងហុងកុងនៅថ្ងៃពុធនេះ បានដកសិទ្ធិសមាជិកសភាប្រឆាំង ០៤រូបភ្លាមៗ បន្ទាប់ពីសភាចិនបានអនុម័តនូវដំណោះស្រាយមួយ ដែលអនុញ្ញាតឱ្យនាយកប្រតិបត្តិទីក្រុងនេះ បណ្តេញសមាជិកសភា ដោយមិនចាំបាច់ឆ្លងកាត់តុលាការ។

អាន​បន្ត៖ ទីបំផុតសមាជិកសភាបក្សប្រឆាំងនៅហុងកុង «៤រូបត្រូវបណ្តេញចេញ»...

អាមេរិកនៅតែមិនពេញចិត្ត ចំពោះវិធីស៊ើបរកប្រភពដើមនៃកូវីដ-១៩ ដែលអង្គការ WHO កំពុងធ្វើ

 (ហ្សឺណែវ)៖ សហរដ្ឋអាមេរិកបានរិះគន់យ៉ាងខ្លាំង ក៏ដូចជាទាមទារផងដែរនូវតម្លាភាព លើលក្ខខណ្ឌសម្រាប់ផ្ទៀងផ្ទាត់ ការស៊ើបអង្កេតពីប្រភពដើម នៃវីរុសកូរ៉ូណាបង្កជំងឺ COVID-19 ដឹកនាំដោយអង្គការសុខភាពពិភពលោក WHO ខណៈលោក ត្រាំ ជារឿយៗតែងតែហៅ COVID-19 ថាជាវីរុសចិន។

អាន​បន្ត៖ អាមេរិកនៅតែមិនពេញចិត្ត ចំពោះវិធីស៊ើបរកប្រភពដើមនៃកូវីដ-១៩ ដែលអង្គការ WHO...

គណបក្សប្រជាធិបតេយ្យនឹងបន្តគ្រប់គ្រង សភាតំណាងរាស្ត្រអាមេរិកដដែល ប៉ុន្តែបាត់បង់សំឡេងខ្លះ

(វ៉ាស៊ីនតោន)៖ បើតាមសេចក្តីរាយការណ៍មុននេះបានបង្ហាញថា គណបក្សសាធារណរដ្ឋបានឈ្នះ ០៩អសនៈទៀតនៅក្នុងសភាតំណាងរាស្ត្រ បន្ទាប់ពីសមាជិកសភា នៃគណបក្សប្រជាធិបតេយ្យលោក ហាលី រួដា (Harley Rouda) ទទួលបរាជ័យនៅក្នុងសង្កាត់អូរ៉េង (Orange County) នៃរដ្ឋកាលីហ្វ័រញ៉ា។

អាន​បន្ត៖ គណបក្សប្រជាធិបតេយ្យនឹងបន្តគ្រប់គ្រង សភាតំណាងរាស្ត្រអាមេរិកដដែល...

រដ្ឋាភិបាលអង់គ្លេស ត្រៀមចាត់វិធានការចំពោះ ក្រុមលក់អាហារអនឡាញ ដែលកំពុងបំផ្លាញ សុខភាពសាធារណៈ

  (ឡុងដ៍)៖ ចក្រភពអង់គ្លេសនាថ្ងៃអង្គារសប្តាហ៍នេះ បានស្នើការចេញបំរាមលើ ការផ្សាយពាណិជ្ជកម្មម្ហូបអាហារ ដែលមិនល្អចំពោះសុខភាព ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ឲ្យប្រសើរឡើងវិញចំពោះមុខវិបត្តិ COVID-19 ដែលកំពុងរីកធំឡើងឥតឈប់ឈរ។

អាន​បន្ត៖ រដ្ឋាភិបាលអង់គ្លេស ត្រៀមចាត់វិធានការចំពោះ ក្រុមលក់អាហារអនឡាញ ដែលកំពុងបំផ្លាញ...

ប្រទេសធំៗលើពិភពលោកចេញមុខរិះគន់ និងថ្កោលទោស «បញ្ហាសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិក» តាមរយៈវេទិកា UN

(ហ្សឺណែវ)៖ ប្រទេសមហាអំណាចរួមទាំងសម្ព័ន្ធមិត្តទាំងអស់ នៅថ្ងៃច័ន្ទដើមសប្ដាហ៍នេះ បានរិះគន់សហរដ្ឋអាមេរិក ចំពោះកំណត់ត្រាសិទ្ធិមនុស្ស ក្នុងអំឡុងពេលត្រួតពិនិត្យរបស់ អង្គការសហប្រជាជាតិ (UN) ដោយបានលើកឡើងពីការអនុវត្ត ទោសប្រហារជីវិត និងអំពើហិង្សារបស់ប៉ូលីស ប្រឆាំងនឹងជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក និងការបំបែកកុមារចំណាកស្រុក ចេញពីគ្រួសាររបស់ពួកគេ។

អាន​បន្ត៖ ប្រទេសធំៗលើពិភពលោកចេញមុខរិះគន់ និងថ្កោលទោស «បញ្ហាសិទ្ធិមនុស្ស...

រុស្ស៊ីដាក់ពង្រាយកងរក្សាសន្តិភាព នៅតំបន់ជម្លោះរវាងអាមេនី និងអាហ្សែបៃហ្សង់, លោក ពូទីន សង្ឃឹមថាជម្លោះនេះ នឹងត្រូវបញ្ចប់ដោយសន្តិភាព

(បាគូ)៖ កងទ័ពរក្សាសន្តិភាពរបស់រុស្ស៊ី ត្រូវបានដាក់ពង្រាយនៅតំបន់ជម្លោះ ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) នាព្រឹកថ្ងៃអង្គារនេះ ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នា ដែលប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន និយាយថា នឹងជួយត្រួសត្រាយផ្លូវ សម្រាប់ការដោះស្រាយជម្លោះរវាងប្រទេសអាមេនី និងអាហ្សែបៃហ្សង់។

អាន​បន្ត៖ រុស្ស៊ីដាក់ពង្រាយកងរក្សាសន្តិភាព នៅតំបន់ជម្លោះរវាងអាមេនី និងអាហ្សែបៃហ្សង់,...

ក្រុមសមាជិកសភាកូរ៉េខាងត្បូង គ្រោងចេញដំណើរទៅអាមេរិក ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងនឹងលោក ចូ បៃដិន

(សេអ៊ូល)៖ សមាជិកសភាមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆំាងក្នុងប្រទេសកូរ៉េខាងត្បូង មានគម្រោងបំពេញដំណើរទស្សនកិច្ច ទៅកាន់សហរដ្ឋអាមេរិក ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន។

អាន​បន្ត៖ ក្រុមសមាជិកសភាកូរ៉េខាងត្បូង គ្រោងចេញដំណើរទៅអាមេរិក...

ទោះបីលោក ចូ បៃដិន អាចទាញទម្លាក់លោក ដូណាល់ ត្រាំ ប៉ុន្តែទស្សនវិជ្ជានយោបាយគាំទ្រ ត្រាំ (Trumpism) នឹងបន្តមានក្នុងសង្គមអាមេរិក តទៅមុខទៀត (Video inside)

(វ៉ាស៊ីនតោន)៖ ជ័យជម្នះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីសប្ដាហ៍មុន ប្រហែលជានឹងបិទបញ្ចប់សករាជដឹកនាំរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែព្រមពេលជាមួយគ្នា អ្នកជំនាញជាច្រើនបានយល់ឃើញថា ទស្សនវិជ្ជានយោបាយ ឬគោលគំនិតដឹកនាំរបស់លោក ត្រាំ ក្នុងរយៈពេលជិត ៤ឆ្នាំមកនេះដែលគេស្គាល់ថា ត្រាំភីហ្សឹម (Trumpism) នឹងនៅតែបន្តស្ថិតក្នុងផ្នត់គំនិតនៃសង្គមអាមេរិក ជាពិសេសក្នុងចំណោមអ្នកនយោបាយ នៃគណបក្សសាធារណរដ្ឋ យូរឆ្នាំទៅមុខទៀត។

អាន​បន្ត៖ ទោះបីលោក ចូ បៃដិន អាចទាញទម្លាក់លោក ដូណាល់ ត្រាំ...

អូស្ត្រាលី អាចនឹងបើកព្រំដែនឡើងវិញ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី ក្រោយគ្មានករណីឆ្លងកូវីដ១៩ នៅក្នុងស្រុកបីថ្ងៃជាប់ៗគ្នា

(ស៊ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានឱ្យដឹងថា ប្រទេសអូស្រ្តាលីកំពុងពិចារណាលើការបើកព្រំដែនរបស់ខ្លួន សម្រាប់បណ្តាប្រទេសអាស៊ីមួយចំនួន រួមទាំងផ្នែកខ្លះនៃប្រទេសចិនផងដែរ ខណៈរដ្ឋធានីកង់បេរ៉ា (Canberra) នៃប្រទេសនេះ កំពុងព្យាយាមស្តារសេដ្ឋកិច្ច ដែលបានជាប់គាំង ដោយសារជំងឺរាតត្បាតសកលកូវីដ១៩ អស់រយៈពេលជាច្រើនខែមកនេះ។

អាន​បន្ត៖ អូស្ត្រាលី អាចនឹងបើកព្រំដែនឡើងវិញ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី...

ប្រមុខកងទ័ពអង់គ្លេស ព្រមានថាពិភពលោក កំពុងប្រឈមមុខនឹងហានិភ័យនៃសង្រ្គាមលោកលើកទី៣

  (ឡុងដ៍)៖ ប្រមុខកងទ័ពអង់គ្លេស លោក Nick Carter បានព្រមានថាភាពមិនច្បាស់លាស់នៃសកលលោកនាពេលបច្ចុប្បន្ន រួមទាំងការព្រួយបារម្ភពីវិបត្តិសេដ្ឋកិច្ចដែលបង្ក ឡើងដោយ COVID-19 អាចនឹងរុញច្រានពិភពលោក ស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមលោកលើកទី៣។

អាន​បន្ត៖ ប្រមុខកងទ័ពអង់គ្លេស ព្រមានថាពិភពលោក កំពុងប្រឈមមុខនឹងហានិភ័យនៃសង្រ្គាមលោកលើកទី៣