បណ្តាញសង្គម

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៥៦លាននាក់ ស្លាប់ជាង ១លាន ៣៥ម៉ឺននាក់ និងជាសះស្បើយជាង ៣៩លាននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥៦,៥៥២,៨៩៣នាក់ហើយ។

អាន​បន្ត៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៥៦លាននាក់ ស្លាប់ជាង ១លាន ៣៥ម៉ឺននាក់...

តើអ្នកដឹងទេ! អង្គធាតុណាដែលមានបរិមាណច្រើនជាងគេនៅក្នុងផែនដី?

 (ពិភពលោក)៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងពិតជាដឹងហើយថានៅលើផ្ទៃផែនដី អង្គធាតុដែលមានបរិមាណច្រើនជាងគេនោះ គឺអុកស៉ីសែន (O) កាបូន (C) អាសូត (N) និងទឹក (H2O) ប៉ុន្តែបើនិយាយអំពីអង្គធាតុដែលច្រើននៅជាងគេនៅក្នុងផែនដីទាំងមូលនោះ គឺមិនមែនអង្គធាតុទាំងបួននេះឡើយ។

អាន​បន្ត៖ តើអ្នកដឹងទេ! អង្គធាតុណាដែលមានបរិមាណច្រើនជាងគេនៅក្នុងផែនដី?

លោក ដូណាល់ ត្រាំ មិនទាន់មានផែនការរៀបចំ កិច្ចប្រជុំកំពូល G7 ឡើងវិញនៅឡើយទេ

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ មិនមានផែនការរៀបចំកិច្ចប្រជុំកំពូល G7 ជាថ្មីឡើយ បន្ទាប់ពីបានលុបចោលកិច្ចប្រជុំកំពូលនេះ កាលពីខែមិថុនាកន្លងទៅ ដោយសារតែការឆ្លងរាតត្បាត COVID-19។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ មិនទាន់មានផែនការរៀបចំ កិច្ចប្រជុំកំពូល G7 ឡើងវិញនៅឡើយទេ

អាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា និងនូវែលសេឡង់ រួមគ្នាចោទប្រកាន់ចិនលើបញ្ហាហុងកុង

 (ហុងកុង)៖ សហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា និងនូវែលសេឡង់ បានរួមគ្នាជាធ្លុងមួយដើម្បីចោទប្រកាន់ចិនថា បានក្បត់សន្យារបស់ខ្លួនឯង បន្ទាប់ពីសមាជិកសភាហុងកុងគាំទ្រលទ្ធិប្រជាធិបតេយ្យ ០៤រូប ត្រូវបានបណ្ដេញចេញពីសភាហុងកុង។

អាន​បន្ត៖ អាមេរិក អង់គ្លេស អូស្ត្រាលី កាណាដា និងនូវែលសេឡង់...

អ្នកជំងឺកូវីដ-១៩ជិត ២,០០០នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃនៅសហរដ្ឋអាមេរិក ខណៈអ្នកឆ្លងថ្មីៗជាង ១៧ម៉ឺននាក់ត្រូវបានរាយការណ៍!

  (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបតែបានរាយការណ៍ អំពីករណីឆ្លង COVID-19 រហូតដល់ទៅ ១៧៣,៦៣២ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ១,៩៥៦នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។

អាន​បន្ត៖ អ្នកជំងឺកូវីដ-១៩ជិត ២,០០០នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃនៅសហរដ្ឋអាមេរិក...

យោធាអូស្ត្រាលីទទួលស្គាល់ពីការសម្លាប់ ជនជាតិអាហ្វហ្គានីស្ថានជិត ៤០នាក់ ដោយខុសច្បាប់!

 (កង់បេរ៉ា)៖ មន្ត្រីយោធាជាន់ខ្ពស់អូស្ត្រាលីម្នាក់ នៅថ្ងៃព្រហស្បតិ៍នេះបានទទួលស្គាល់ ចំពោះភស្តុតាងគួរឱ្យទុកចិត្តមួយដែលបានថា កងកុម្ម៉ង់ដូពិសេសរបស់លោក បានសម្លាប់ជនស៊ីវិល និងអ្នកទោសអាហ្វហ្គានីស្ថានយ៉ាងហោច ៣៩នាក់ ដោយខុសច្បាប់ ហើយដែលទង្វើនេះអាចនឹងត្រូវបានស៊ើបអង្កេត ដោយក្រុមរដ្ឋអាជ្ញាពីបទឧក្រិដ្ឋកម្មសង្រ្គាម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ការសារភាពទទួលស្គាល់ពីសំណាក់ នាយឧត្ដមសេនីយ៍ អាងហ្កឹស ខេមប៊ែល (Angus Campbell) ជាមេបញ្ជាការ នៃកងកម្លាំងការពារជាតិអូស្រ្ដាលីខាងលើនេះ បានកើតមានឡើងបន្ទាប់ពី លទ្ធផលនៃការស៊ើបអង្កេត អស់ពេលជាយូរណាស់មកហើយ ត្រូវបានចេញផ្សាយ ដោយរៀបរាប់អំពីអាកប្បកិរិយា នៃយោធាអូស្ត្រាលី ក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីពេលថ្មីៗនេះ។ លោកឧត្ដមសេនីយ៍ Campbell ក៏បានសូមទោសប្រជាជនអាហ្វហ្គានីស្ថានផងដែរ ជាមួយការបញ្ជាក់ថា មេដាយកិត្តិយស ដែលត្រូវបានផ្ដល់ជូនកងកម្លាំងពិសេសអូស្រ្ដាលី ដែលបានបម្រើការងារក្នុងប្រទេសអាហ្វហ្គានីស្ថាន ពីចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៣ គួរតែត្រូវបានដកយកមកវិញ។ លោក Campbell បន្ថែមទៀតថា កងកម្លាំងពិសេសអូស្រ្ដាលី ២៥នាក់ ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តទោសកំហុស នៅក្នុងឧប្បដិហេតុដែលកើតឡើងចំនួន ២៣លើក។ គួរបញ្ជាក់ថា ក្រោយការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិក យោធាអូស្ត្រាលីច្រើនជាង ២៦,០០០នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសអាហ្វហា្គនីស្ថាន ដើម្បីជួយយោធាអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុមតាលីបង់ ក្រុមអាល់កៃដា និងក្រុមភេរវករដទៃទៀត។ យោធាប្រយុទ្ធអូស្រ្តាលី ត្រូវបានដកចេញពីទីនោះវិញនៅឆ្នាំ២០១៣ ក៏ប៉ុន្តែក្រោយមកមានការចោទប្រកាន់ជាបន្តបន្ទាប់ថា យោធាអូស្ត្រាលីមានជាប់ពាក់ព័ន្ធ ទៅនឹងឧក្រិដ្ឋសកម្មសង្រ្គាម ខណៈសូម្បីតែយោធាអាមេរិក ក៏ត្រូវបានគេចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម ក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ៕

ដកស្រង់ពី៖ Fresh News

ក្រុមយុទ្ធនាការបោះឆ្នោតលោក ត្រាំ ស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin ទោះបីមានការអះអាងថា លទ្ធផលនឹងមិនផ្លាស់ប្តូរ

 (វ៉ាស៊ីនតោន)៖ ក្រុមយុទ្ធនាការបោះឆ្នោតរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានស្នើសុំឲ្យមានការរាប់សន្លឹកឆ្នោតឡើង នៅតំបន់ចំនួននៅក្នុងរដ្ឋ វីសខុនសិន (Wisconsin) ដែលជាផ្នែកមួយនៃការប៉ុនប៉ង ដើម្បីបង្អាក់ជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោត គឺលោក ចូ បៃដិន។

អាន​បន្ត៖ ក្រុមយុទ្ធនាការបោះឆ្នោតលោក ត្រាំ ស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin...

ក្រុមហ៊ុនអាកាសចរណ៍ Korean Air របស់កូរ៉េខាងត្បូង គ្រោងទិញយកក្រុមហ៊ុនអាកាសចរណ៍ Asiana

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍កាលពីថ្ងៃច័ន្ទ ដោយដកស្រង់សម្តីរបស់ទីភ្នាក់ងារអភិវឌ្ឍន៍កូរ៉េ (KDB) ដែលគ្រប់គ្រងដោយរដ្ឋថា ក្រុមហ៊ុនអាកាសចរណ៍ Korean Air ដែលជាក្រុមហ៊ុនធំបំផុតរបស់កូរ៉េខាងត្បូង នឹងទិញយកក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទី ២ ដែលជាប់ជំពាក់បំណុល គឺក្រុមហ៊ុន Asiana ។

អាន​បន្ត៖ ក្រុមហ៊ុនអាកាសចរណ៍ Korean Air របស់កូរ៉េខាងត្បូង គ្រោងទិញយកក្រុមហ៊ុនអាកាសចរណ៍...

មនុស្សជាង ៤០ នាក់ បានរងរបួសនៅក្នុងការតវ៉ាដ៏ឃោរឃៅបំផុត របស់ប្រទេសថៃ ចាប់តាំងពីមាន COVID-19

មនុស្សជាង ៤០ នាក់ បានរងរបួសនៅក្នុងការប្រឈមមុខដាក់គ្នាដ៏ឃោរឃៅបំផុតរបស់ប្រទេសថៃ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 កាលពីថ្ងៃអង្គារ។

អាន​បន្ត៖ មនុស្សជាង ៤០ នាក់ បានរងរបួសនៅក្នុងការតវ៉ាដ៏ឃោរឃៅបំផុត របស់ប្រទេសថៃ...

មីយ៉ាន់ម៉ា មានករណីឆ្លង COVID-19 ថ្មី ១៥៦ ករណី និងស្លាប់ ២៦ នាក់

បើយោងតាមការចេញផ្សាយពីក្រសួងសុខាភិបាល និងកីឡា ប្រទេសមីយ៉ាន់ម៉ា មានករណីឆ្លង COVID-19 ថ្មីចំនួន ១៩៥៦ ករណី និងករណីស្លាប់ថ្មីចំនួន ២៦ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

អាន​បន្ត៖ មីយ៉ាន់ម៉ា មានករណីឆ្លង COVID-19 ថ្មី ១៥៦ ករណី និងស្លាប់ ២៦ នាក់

អ៊ីស្រាអែល បញ្ជូនអវកាសយានិកទី ២ របស់ខ្លួនទៅកាន់ទីអវកាស

មន្ត្រីអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ប្រទេសខ្លួន នឹងបញ្ជូនអវកាសយានិក ទៅកាន់ទីអវកាសនៅឆ្នាំ ២០២១ ជាលើកទី ២ ក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។

អាន​បន្ត៖ អ៊ីស្រាអែល បញ្ជូនអវកាសយានិកទី ២ របស់ខ្លួនទៅកាន់ទីអវកាស

ប្រជាជន ជម្លៀសចេញពីអគារ ខណៈរញ្ជួយអង្រន់កោះ Padang របស់ឥណ្ឌូនេស៊ី

ទីភ្នាក់ងារភូគព្ភសាស្ត្រ ឧតុនិយមវិទ្យា និងភូគព្ភសាស្ត្រប្រទេសឥណ្ឌូណេស៊ីបានសរសេរនៅលើគណនីផ្លូវការរបស់ខ្លួនថា គ្រោះរញ្ជួយដីកម្រិត ៦.៣ រិកស្ទ័របានវាយប្រហារឆ្នេរសមុទ្រនៃខេត្តស៊ូម៉ាត្រាខាងលិច កាលពីថ្ងៃអង្គារ។

អាន​បន្ត៖ ប្រជាជន ជម្លៀសចេញពីអគារ ខណៈរញ្ជួយអង្រន់កោះ Padang របស់ឥណ្ឌូនេស៊ី

ប្រទេសថៃ ខ្ចីប្រាក់ចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ពីធនាគារ ADB ដើម្បីស្តារសេដ្ឋកិច្ចដែលរងគ្រោះដោយ COVID-19

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃច័ន្ទសម្រាប់ប្រទេសថៃ ដើម្បីធានានូវប្រាក់កម្ចីចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាតរាតត្បាត COVID-19 ។

អាន​បន្ត៖ ប្រទេសថៃ ខ្ចីប្រាក់ចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ពីធនាគារ ADB...

សហរដ្ឋអាមេរិកប្រកាសជាផ្លូវការ អំពីពេលវេលាដែលត្រូវកាត់បន្ថយ ចំនួនកងទ័ពនៅអ៉ីរ៉ាក់ និងអាហ្វហ្គានីស្ថាន (Video inside)

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិស្ដីទី លោក គ្រីស្តូហ្វឺ មីលឡឺ (Christopher Miller) បានប្រកាសនៅថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់ឱ្យមកនៅត្រឹម ២,៥០០នាក់ដូចៗគ្នា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ខាងមុខ។

អាន​បន្ត៖ សហរដ្ឋអាមេរិកប្រកាសជាផ្លូវការ អំពីពេលវេលាដែលត្រូវកាត់បន្ថយ...

បាតុករថៃសរុប ៥៥នាក់រងរបួស ក្នុងនោះ៦នាក់ត្រូវនឹងគ្រាប់កាំភ្លើង, ប៉ូលិសថៃកំពុងវែករកមុខបាតដៃទីបី (Video inside)

(បាងកក)៖ យ៉ាងហោចណាស់មនុស្ស ៥៥នាក់រងរបួស ដោយអ្នកខ្លះបានត្រូវនឹងគ្រាប់កាំភ្លើង ខណៈក្រុមបាតុករដែលដង្ហែរក្បួនទៅកាន់សភាថៃ បានប៉ះទង្គិចជាមួយក្រុមប៉ូលិស និងក្រុមប្រឆាំងរាជានិយម ក្នុងអំពើហិង្សាដ៏អាក្រក់បំផុត ចាប់តាំងពីចលនាបាតុកម្មដឹកនាំ ដោយក្រុមយុវជន និងនិស្សិតមហាវិទ្យាល័យ បានផ្ទុះឡើងកាលពីខែកក្កដាកន្លងទៅនេះ។

អាន​បន្ត៖ បាតុករថៃសរុប ៥៥នាក់រងរបួស ក្នុងនោះ៦នាក់ត្រូវនឹងគ្រាប់កាំភ្លើង,...

ក្រុមហ៊ុនធំៗរបស់អាមេរិកគឺ Pfizer និង Moderna សុទ្ធតែរំពឹងថា នឹងទទួលការអនុញ្ញាតឲ្យចាក់ វ៉ាក់សាំងកូវីដ-១៩បន្ទាន់ នៅចុងខែវិច្ឆិកានេះ! (Video inside)

(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុនអាមេរិក ភីហ្វីហ្សឺ (Pfizer) នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានឲ្យដឹងថា ក្រុមហ៊ុននេះជិតទទួលបានការអនុញ្ញាត ឲ្យប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) នោះហើយ បន្ទាប់ពីបញ្ជូនទិន្នន័យសរុបអំពីសុវត្ថិភាព ទៅឲ្យអាជ្ញាធរត្រួតពិនិត្យឱសថរបស់អាមេរិក តាមរយៈសំណើជាផ្លូវការរបស់ខ្លួន។

អាន​បន្ត៖ ក្រុមហ៊ុនធំៗរបស់អាមេរិកគឺ Pfizer និង Moderna សុទ្ធតែរំពឹងថា...

អ្នកជំងឺកូវីដ-១៩ជាង ១,៦០០នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃនៅសហរដ្ឋអាមេរិក ខណៈអ្នកឆ្លងថ្មីៗជាង ១៥ម៉ឺននាក់ត្រូវបានរាយការណ៍! (Video inside)

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបតែបានរាយការណ៍ អំពីករណីឆ្លង COVID-19 រហូតដល់ទៅ ១៥៧,២៦១ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ១,៦១៥នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។

អាន​បន្ត៖ អ្នកជំងឺកូវីដ-១៩ជាង ១,៦០០នាក់ទៀតស្លាប់ ក្នុងពេលតែ១ថ្ងៃនៅសហរដ្ឋអាមេរិក...

ចិនគ្រោងបាញ់បង្ហោះយានឆាងអឺ៥ (Chang'e-5) ទៅចុះចតលើផ្ទៃព្រះច័ន្ទ នៅចុងខែវិច្ឆិកានេះ (Video inside)

(ប៉េកាំង)៖ ក្រុមហ៊ុនអវកាស និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាចិន (CASC) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសចិនគ្រោងបញ្ចូនយាន ឆាងអឺ ៥ (Chang'e-5) ទៅកាន់ឋានព្រះច័ន្ទនៅចុងខែវិច្ឆិកានេះ ដោយវាជាបេសកកម្មពិសេស និងជាលើកទីមួយសម្រាប់ចិន នោះគឺការជីកយកគំរូតាងពីព្រះច័ន្ទ រួចបាញ់បញ្ចូនមកផែនដីវិញ។

អាន​បន្ត៖ ចិនគ្រោងបាញ់បង្ហោះយានឆាងអឺ៥ (Chang'e-5) ទៅចុះចតលើផ្ទៃព្រះច័ន្ទ...

នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី អបអរជ័យជម្នះរបស់លោក ចូ បៃដិន (Video inside)

(ញូដេលី)៖ មេដឹកនាំនៃមហាយក្សឥណ្ឌា ដែលមានប្រជាជនច្រើនបំផុត លំដាប់លេខ ២ លើពិភពលោកនេះ បានទូរស័ព្ទដោយផ្ទាល់ទៅកាន់លោក ចូ បៃដិន ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី អបអរជ័យជម្នះរបស់លោក ចូ បៃដិន (Video...

ប៉ូលិសទីក្រុងហុងកុង ចាប់ខ្លួនអតីតសមាជិកសភាបីរូប ដែលពាក់ព័ន្ធការគប់ទឹកស្អុយចូលក្នុងសភា

(ហុងកុង)៖ មន្ត្រីប៉ូលិសក្នុងទីក្រុងហុងកុងបានឱ្យដឹងថា ពួកគេបានឃាត់ខ្លួនអតីតសមាជិកសភាបីរូប នៅថ្ងៃពុធនេះ ជុំវិញឧបទ្ទវហេតុកើតឡើងកាលពីខែឧសភា និងខែមិថុនា ដោយមានការគប់វត្ថុរាវមានក្លិនស្អុយចូលក្នុងសភា ដែលនេះជាទង្វើត្រូវបានប៉ូលិសចាត់ទុកថា មានចេតនាបង្កគ្រោះថ្នាក់។

អាន​បន្ត៖ ប៉ូលិសទីក្រុងហុងកុង ចាប់ខ្លួនអតីតសមាជិកសភាបីរូប...

ដោយសារការហោះស្ទាក់យន្តហោះចម្បាំងចិន តៃវ៉ាន់ខាតអស់យន្តហោះ F-16 ពីរគ្រឿងហើយ, ប្រធានាធិបតីតៃវ៉ាន់សម្រេច ផ្អាកប្រតិបត្តិការយន្តហោះប្រភេទនេះ

(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃពុធនេះបានប្រកាសផ្អាកការហោះហើរ យន្តហោះចម្បាំង F-16 បន្ទាប់ពីហោះយន្តមួយគ្រឿងទៀតបានធ្លាក់ ដែលជាការបាត់បង់លើកទី ២ នៅក្នុងរយៈពេលមិនដល់មួយខែផងនោះ ស្របពេលដែលបេសកកម្មហោះស្ទាក់ យន្តហោះចិនកំពុងកើនឡើង។

អាន​បន្ត៖ ដោយសារការហោះស្ទាក់យន្តហោះចម្បាំងចិន តៃវ៉ាន់ខាតអស់យន្តហោះ F-16 ពីរគ្រឿងហើយ,...