(វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៨៩,៤១៥នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ២,៥៥៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។
អានបន្ត៖ សហរដ្ឋអាមេរិក៖ មនុស្សជិត ១៩ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺជាង...
(បាងកក)៖ ក្រសួងសុខាភិបាលថៃនាថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 សរុបចំនួន ៥៧៦ករណី ប៉ុន្តែក្នុងនោះរាប់បញ្ចូលទាំង៥១៦ករណី ដែលត្រូវបានរាយការណ៍តាំងតែពីយប់ថ្ងៃសៅរ៍ម្សិលមិញ។
អានបន្ត៖ ថៃរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅទីក្រុងបាងកក...
(កូពែនហាក)៖ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃសុក្រសប្តាហ៍នេះ លោក ហានស៍ គ្លូក (Hans Kluge) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុបបានអះអាងថា ខណៈជំងឺរាតត្បាត COVID-19 បាននិងកំពុងបន្តឆ្លងរាលដាល ពាសពេញទ្វីបអឺរ៉ុបនារដូវវិស្សមកាលនេះ បញ្ហាវិបត្តិសុខភាពផ្លូវចិត្ត ក៏នឹងកើនឡើងផងដែរ។
អានបន្ត៖ WHO ព្រមាន៖ «ខណៈជំងឺកូវីដ-១៩ កំពុងបន្តរាតត្បាតនៅអឺរ៉ុប ចំនួនអ្នកកើត...
(ម៉ាឌ្រីត)៖ រដ្ឋមន្ត្រីសុខាភិបាលអេស្ប៉ាញលោក សាលវ៉ាដឺ អ៊ីលឡា (Salvador Illa) បានថ្លែងថា ការចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 នឹងត្រូវបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះហើយ។
អានបន្ត៖ អេស្ប៉ាញត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជននៅថ្ងៃទី២៧ ខែធ្នូ...
(ប៉េកាំង)៖ មន្ត្រីគណៈកម្មាធិការសុខភាពជាតិចិន (NHC) នៅថ្ងៃសៅរ៍នេះបានប្រកាសឲ្យដឹងថា ប្រទេសចិននឹងចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 ជូនដល់ក្រុមមនុស្សមានអាទិភាព នៅអំឡុងរដូវរងារ និងនិទាឃរដូវ (ចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១)។
អានបន្ត៖ ចិននឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ក្រុមមនុស្សមានអាទិភាព...
(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថាន បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ក្រុមសកម្មប្រយុទ្ធបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ទៅលើមូលដ្ឋានទ័ពដ៏សំខាន់មួយ របស់កងកម្លាំងអង្គការ NATO ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងស្រុក បាក្រាម (Bagram) នៃខេត្ត ផាវ៉ាន (Parwan) ស្ថិតនៅភាគខាងជើងរដ្ឋធានីកាប៊ុល។
អានបន្ត៖ មូលដ្ឋានទ័ពដ៏សំខាន់របស់អាមេរិក-NATO នៅអាហ្វហ្គានីស្ថាន...
(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការប្រឹក្សាយោបល់ពីខាងក្រៅ ឲ្យរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានសម្តែងការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna នៅក្នុងករណីបន្ទាន់។
អានបន្ត៖ វ៉ាក់សាំងកូវីដ-១៩នៃក្រុមហ៊ុន Moderna ទទួលការគាំទ្រពេញទំហឹង...
(តូក្យូ)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ថ្ងៃសុក្រនេះបានប្រកាសឲ្យដឹងថា ខ្លួនបានដាក់ពាក្យស្នើសុំការប្រើប្រាស់វ៉ាក់សាំង COVID-19 ក្នុងករណីបន្ទាន់បន្ទាប់ពីបានទទួលបានការអនុញ្ញាត នៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិករួចមកហើយនោះ។
អានបន្ត៖ ក្រុមហ៊ុនអាមេរិក Pfizer ដាក់ពាក្យស្នើសុំទៅ ក្រសួងសុខាភិបាលជប៉ុន...
(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញក្តីសង្ឃឹមថា ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី គឺលោក ចូ បៃដិន នឹងបង្ហាញនូវឱកាសដែលអាចធ្វើឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរមានភាពប្រសើរឡើងវិញ។
អានបន្ត៖ លោក ពូទីន រំពឹងថាទំនាក់ទំនងរុស្ស៊ី-អាមេរិក នឹងល្អប្រសើរឡើងវិញក្រោយ លោក បៃដិន...
(បរទេស)៖ តារាសម្តែងជើងចាស់របស់អង់គ្លេស លោក Ian McKellen ត្រូវបានគេស្គាល់ថា ធ្លាប់សម្តែងជាតួអង្គ Gandalf ក្នុងរឿង «Lord of the Rings» បានបង្ហាញអារម្មណ៍រីករាយ និងមានក្តីសុខ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលអភិវឌ្ឍដោយក្រុមហ៊ុនអាមេរិក Pfizer ចំនួន១ដូស ដំបូងគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
អានបន្ត៖ តារាជើងចាស់អង់គ្លេស ក្នុងទសវត្សឆ្នាំ ១៩៦០ លោក Ian McKellen...
(ឡុងដ៍)៖ បេក្ខភាពវ៉ាក់សាំង COVID-19 ដែលត្រូវបានអភិវឌ្ឍរួមគ្នា ដោយសាកលវិទ្យាល័យអង់គ្លេស Oxford និងក្រុមហ៊ុន AstraZeneca អាចជំរុញសមត្ថភាពនៃប្រព័ន្ធភាពសុំា បានយ៉ាងល្អប្រសើរ នៅពេលក្រុមអ្នកស្ម័គ្រចិត្តក្នុងការធ្វើតេស្ដ «ទទួលការចាក់វ៉ាក់សាំងនេះ ០២ដូសពេញ» ជាជាងនៅពេលចាក់វ៉ាក់សាំងតែកន្លះដូស ហើយចាក់បន្ថែមមួយដូសពេញទៀតតាមក្រោយ។
អានបន្ត៖ ទិន្នន័យដំបូងៗបង្ហាញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអង់គ្លេស...
(ប៉េកាំង)៖ មន្ត្រីសុខាភិបាលចិនបានឲ្យដឹងថា ខ្លួនគ្រោងចាប់ផ្តើមកម្មវិធី ចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋទូទៅនៅខេត្តស៊ីឈួន (Sichuan) នៅដើមឆ្នាំក្រោយ បើទោះបីជាមិនទាន់ទទួលបាន ការយល់ព្រមជាផ្លូវការក៏ដោយ។
អានបន្ត៖ ខេត្តមួយរបស់ចិន នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋទូទៅនៅដើមឆ្នាំ២០២១
(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានរំលឹកឡើងវិញថា ប្រទេសចិនតែងតែប្តេជ្ញាជានិច្ច ចំពោះគោលការណ៍មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងប្រទេសដទៃ ហើយចំពោះការចោទប្រកាន់ចិនថា បានជះឥទ្ធិពលទៅលើ ការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះ «គឺជារឿងប្រឌិតឡើងទាំងស្រុង»។
អានបន្ត៖ ការចោទចិនថាបាន ជះឥទ្ធិពល លើការបោះឆ្នោតនៅអាមេរិក គឺជាការប្រឌិតទាំងស្រុង,...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសតែងតាំងសមាជិកសភាតំណាងរាស្រ្តនៃរដ្ឋ ញូម៉ិចស៊ីកូ (New Mexico) លោកស្រី Deb Haaland ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលធ្វើឲ្យលោកស្រី ក្លាយជាស្រ្តីជនជាតិដើមអាមេរិកដំបូងបង្អស់ ដែលបំពេញតួនាទីគ្រប់គ្រង និងត្រួតត្រាលើធនធានធម្មជាតិ និងទឹកដីកុលសម្ព័ន្ធរបស់សហរដ្ឋអាមេរិក។
អានបន្ត៖ លោក ចូ បៃដិន តែងតាំងលោកស្រី Deb Haaland, ស្ត្រីជនជាតិដើមអាមេរិកដំបូងគេបង្អស់...
(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ចិនបានស្វាគមន៍ចំពោះក្រុមអ្នកជំនាញអន្តរជាតិ ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសនេះ នៅខែមករា ឆ្នាំ២០២១ខាងមុខ ដើម្បីស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណា ដែលបង្កទៅជាជំងឺ COVID-19។
អានបន្ត៖ ចិនស្វាគមន៍ WHO មកស៊ើបអង្កេតរកប្រភពដើមកូវីដ-១៩ នៅក្នុងប្រទេសនេះ នៅខែមករា...
(ស៊ីដនី)៖ ក្រុមអ្នកធ្វើការងារផ្នែកសិទ្ធិមនុស្ស នៅក្នុងរដ្ឋវិចតូរៀ (Victoria) បាននិយាយថា ការសម្រេចចិត្តរបស់អាជ្ញាធរក្នុងរដ្ឋមួយនេះ ដោយបង្ខាំងមនុស្សច្រើនជាង ៣,០០០នាក់ នៅក្រោមវិធានការបិទទ្វារ (Lockdown) ទប់ស្កាត់រលកទី ២ នៃ COVID-19 នៅក្នុងអគារស្នាក់នៅមួយចំនួន គឺមិនបានធ្វើឡើងស្របទៅតាម បទដ្ឋានសុខាភិបាលនោះទេ និងជាការបំពានលើសិទ្ធិមនុស្ស។
អានបន្ត៖ អាជ្ញាធររដ្ឋមួយរបស់អូស្ត្រាលី រងការចោទប្រកាន់ថា «រំលោភសិទ្ធិមនុស្ស»...
(ម៉ានីល)៖ ការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងពេលចាក់វ៉ាក់សាំង COVID-19 ដោយបានបន្ថែមថា វ៉ាក់សាំងនេះមិនមែនជា «ដំណោះស្រាយ» ដែលនឹងអាចបញ្ចប់ជំងឺឆ្លងរាតត្បាតសកល (COVID-19) ដែលឆ្លងរីករាលដាលនៅទូទាំងពិភពលោក អស់រយៈពេលនៅជិតមួយឆ្នាំ និងបានសម្លាប់មនុស្សលើស ១.៦លាននាក់នោះទេ។
អានបន្ត៖ WHO៖ «វ៉ាក់សាំងកូវីដ-១៩តែមួយមុខ មិនអាចបញ្ចប់ការឆ្លងរាតត្បាតឡើយ,...
(ស៊ីដនី)៖ អាជ្ញាធរអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឲ្យប្រជាជនរបស់ខ្លួនធ្វើតេស្តរក COVID-19 ប្រសិនបើពួកគេមានរោគសញ្ញា ដូចជាផ្ដាសាយ ដើម្បីតាមដានរក ប្រភពនៃករណីឆ្លងថ្មី បន្ទាប់ពីមានករណីឆ្លងជាចង្កោមទ្រង់ទ្រាយតូចមួយ ត្រូវបានគេរកឃើញក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតនៃប្រទេសអូស្រ្តាលី។
អានបន្ត៖ អូស្រ្តាលី បង្កើនការធ្វើតេស្ដរកកូវីដ-១៩ ក្រោយមានករណីឆ្លងជាចង្កោម...
(វ៉ាស៊ីនតោន)៖ អនាគតប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) នៅសប្តាហ៍ក្រោយនេះ ដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋអាមេរិកាំង ចំពោះវ៉ាក់សាំងដែលអាជ្ញាធរសុខាភិបាល បានអនុម័តឲ្យប្រើប្រាស់។
នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។ ក្រៅពីលោក ចូ បៃដិន អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន វិញត្រូវបានមន្ត្រីសេតវិមានបញ្ជាក់ថា នឹងទទួលការចាក់វ៉ាក់សាំង COVID-19 នៅថ្ងៃសុក្រសប្តាហ៍នេះ។
ទាំងលោក បៃដិន និងលោក ភែន សុទ្ធតែចង់ឲ្យសាធារណជននៅអាមេរិក មានការជឿទុកចិត្តចំពោះវ៉ាក់សាំង ដែលជាផលិតផលរបស់ក្រុមហ៊ុន Pfizer និង BioNTech ខណៈដែលវានឹងត្រូវយកទៅប្រើប្រាស់ កាន់តែទូលំទូលាយចាប់ពីឆ្នាំ២០២១។
ដោយឡែកចំពោះលោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីអាមេរិក ជិតផុតអាណត្តិ ត្រូវបានមន្ត្រីសេតវិមានគូសបញ្ជាក់ថា លោកនឹងទទួលការចាក់វ៉ាក់សាំងផងដែរ នៅពេលណាដែលវេជ្ជបណ្ឌិតអនុញ្ញាត។
សហរដ្ឋអាមេរិកបានចាប់ផ្តើម ចែកចាយ និងចាក់វ៉ាក់សាំង COVID-19 សរុបជិត ៣លានដូសនៅក្នុងសប្តាហ៍នេះ ដោយផ្តល់អាទិភាពដល់ បុគ្គលិកសុខាភិបាលជួរមុខដូចជា វេជ្ជបណ្ឌិត, គិលានុប្បដ្ឋាក និងអ្នកបម្រើការងារ ក្នុងមណ្ឌលថែមទាំសុខភាពនានា នៅទូទាំងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ១៧,៣៩២,៦១៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣១៤,៥៧៧នាក់ និងជាសះស្បើយឡើងសរុបចំនួន ១០,១៧០,៧៣៥នាក់៕
ដកស្រង់ពី៖ Fresh News
(វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩៩,៨៧៥នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ២,៩៧៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៧,១៤៣,៧៧៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣១១,០៦៨នាក់ និងជាសះស្បើយឡើងសរុបចំនួន ១០,០០៧,៨៥៣នាក់។
ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកល (COVID-19) នឹងបន្តកើនឡើងខ្លាំងបន្ថែមទៀត។
គួរបញ្ជាក់ថា រដ្ឋបាលឱសថ និងចំណីអាហារនៃសហរដ្ឋអាមេរិក (FDA) បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech នៅក្នុងករណីបន្ទាន់ នៅទូទាំងសហរដ្ឋអាមេរិក ហើយការចាក់វ៉ាក់សាំងក្នុងដំណាក់កាលដំបូង ក៏បានចាប់ផ្ដើមហើយដែរ។
ចំណែកឯវ៉ាក់សាំងទី ២ របស់ក្រុមហ៊ុនអាមេរិក Moderna ក៏ត្រូវបានគេរំពឹងខ្ពស់ថា នឹងត្រូវរដ្ឋបាល FDA អនុម័តឲ្យប្រើប្រាស់នៅក្នុងករណីបន្ទាន់ នៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ៕
ដកស្រង់ពី៖ Fresh News
(សេអ៊ូល)៖ ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១,០៧៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងខ្ពស់បំផុត គិតចាប់តាំងពីមានការឆ្លងរាតត្បាត នៃជំងឺដ៏កាចសាហាវ នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ។
អានបន្ត៖ កូរ៉េខាងត្បូងកាន់តែធ្ងន់ធ្ងរ ខណៈអត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃ...